10/07/2026
#ស្តាប់ញោមនិយាយ
ខ្ញុំកូណាតាមស្តាប់សូរសព្ទសម្តី
ពាក្យពេចន៍វែងខ្លីក្នុងវិទ្យុនុះ
ស្រមៃតាមសំឡេងប្រហែលមិនខុស
លោកម្ចាស់មនុស្សប្រុសបែបរាងសង្ហា។
មាឌនោះមិនធាត់បែបខ្ពស់ស្រឡះ
មុខចិញ្ចើមក្រាស់ស្បែកវិញស្រស់ថ្លា
ដំណើរទន់ភ្លន់បែបដូចតារា
ដល់ជួបភក្រ្តាដាច់ផ្ងារហើយខ្ញុំ។
មើលទៅរូបរាងមិនសមសំឡេង
មុខចាស់មិនក្មេងសម្បូរស្រទំ
រាងតូចទាបតឿមើលទៅមិនសម
បើមើលមុខចំមុខមិនអំណោយទាន។
អាត្មាសូមទោសផងញាតិគ្រប់ទិសា
កម្មបានចែងចាកម្មបានប្រទាន
បានរូបអីចឹងថែមក្រធនធាន
ទើបមកបួសរៀនសន្សំបុណ្យទុក។
រស់ សុចន្ទ Sor Ratha