បុរាណាចារ្យ

បុរាណាចារ្យ ចែករំលែកចំណេះដឹង រួបរួមគ្នាថែរក្សាវប្បធម៌

អបអរសាទរកម្ពុជាជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០(អង្គ...
17/06/2026

អបអរសាទរកម្ពុជាជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០

(អង្គការយូណេស្កូ)៖ ក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។

និយាយលេងសើចអី គ្មានឪពុកម្តាយ(ចុង)ណា ចង់ចូលរួមបុណ្យកូនខ្លួនឯងនោះទេ។ មានចិត្តសង្វេគដែរតាមដោយសណ្តានចិត្តដ៏ល្អពីកំណើតរបស់អេត...
14/06/2026

និយាយលេងសើចអី គ្មានឪពុកម្តាយ(ចុង)ណា ចង់ចូលរួមបុណ្យកូនខ្លួនឯងនោះទេ។ មានចិត្តសង្វេគដែរតាមដោយសណ្តានចិត្តដ៏ល្អពីកំណើតរបស់អេតមីន។ ប៉ុន្តែឪពុកម្តាយកងទ័ពពលី ប្រជាជនរងគ្រោះ នៅកម្ពុជាក៏មិនមានអ្នកណា ចង់ចូលរួមបុណ្យកូនរបស់ខ្លួន សាច់ញាតិរបស់ខ្លួននោះទេ ។ ក្រៅអំពីនៅកម្ពុជា គ្រួសារសព របស់សកម្មជនប្រឆាំងរាជានិយមថៃ មិនទាំងមានឱកាសបានឃើញសព កូនឬសាច់ញាតិខ្លួនឯងផង ខ្លះទៀតឃើញក្នុងសភាពមិនបរិបូណ៌ទៀតផង។ នេះប្រៀបបានដូចជាកម្មពៀរដែលតាមទាន់ព្រះអង្គផង។

me :  ពេលដឹងថា អនាគត​កូនប្រសា​ ឥឡូវ​នេះ ជា​ទាយាទ​តែមួយគត់ក្នុងត្រកូលដែល​មានសតិសម្បជញ្ញៈ​គ្រប់គ្រាន់អាចទទួលមរតកបាន
14/06/2026

me : ពេលដឹងថា អនាគត​កូនប្រសា​ ឥឡូវ​នេះ ជា​ទាយាទ​តែមួយគត់ក្នុងត្រកូលដែល​មានសតិសម្បជញ្ញៈ​គ្រប់គ្រាន់អាចទទួលមរតកបាន

តាំងព្រះសព ក្រោយព្រោះកោដ្ឋ , ព្រះ​ចៅរាមាទី10 ប្រទាន​ព្រះ​សពបុត្រីខ្លួន នូវ ស្វេតឆត្រ​7ជាន់
14/06/2026

តាំងព្រះសព ក្រោយព្រោះកោដ្ឋ , ព្រះ​ចៅរាមាទី10 ប្រទាន​ព្រះ​សពបុត្រីខ្លួន នូវ ស្វេតឆត្រ​7ជាន់

14/06/2026

ប្រជាជន​ថៃ កំពុងព្រួយបារម្ភ និងសង្ស័យពី ព្រះ​សុខភាព​នៃ ព្រះ​ចៅរាមាទី10 ខណៈ​ដែល​មានវីដេអូ​ទ្រង់​មិនមានលំនឹងព្រះកាយ យាងដើរបុកកៅអី មិនធ្លាប់មានពីមុនមក

ព្រះនាងថៃសុគត ( គេមិនប្រើពាក្យ សោយទិវង្គតទេ សោយទិវង្គតសម្រាប់ស្តេច) , ព្រះនាង ផា មានឈាមជ័រជារាជវង្សយ៉ាងបរិបូណ៌ ស្ទើរតែច្...
12/06/2026

ព្រះនាងថៃសុគត ( គេមិនប្រើពាក្យ សោយទិវង្គតទេ សោយទិវង្គតសម្រាប់ស្តេច) , ព្រះនាង ផា មានឈាមជ័រជារាជវង្សយ៉ាងបរិបូណ៌ ស្ទើរតែច្រើនជាង បិតា និង អយ្យកោ ទ្រង់។ បន្ទាប់ពីកើតអាការៈគាំងបេះដូង ព្រះនាងបានក្លាយជាមនុស្សរុក្ខជាតិ ត្រូវប្រើប្រាស់ឧបករណ៍ជំនួយ រហូតដល់រាងកាយ ខូចខាត សរីរាង្គខាងក្នុងអស់។

12/06/2026

សប្បាយអរទៅ អញ្ចឹងរាជ្យសម្បត្តិស្យាម អាចធ្លាក់លើព្រះនាងកង្កែប និង រាជបុត្រឡឺកឺ អីហ្នឹងហើយ ។ មិនបានទេ។

11/06/2026

សូមទេវតាបណ្តាលចិត្តព្រះចៅក្រុងសៀម អោយដោះលែងបុត្រី ព្រះអង្គទៅកាន់សុគតិភពផងចុះ។ មនុស្សដែលរលត់បាត់នូវ វិញ្ញាណសតិសម្បជញ្ញៈហើយនោះ ប្រៀបបាននឹងគល់អុស ឃាត់បានតែសំបក

សេចក្តីអំពាវនាវក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដូនតារបស់យើងបា...
01/06/2026

សេចក្តីអំពាវនាវ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សាការពារវប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។ នាពេលកន្លងមក ប្រជាជន យើងមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ”កូនចៅ ដោយ បញ្ចូល“កិច្ចសំពះផ្ទឹម ចងដៃ”នៅក្នុងពិធីនេះ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការផងដែរ។ ការរៀបចំពិធីបែបនេះ បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណយើងទេ ព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការ តែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។

Address

Phnom Penh
12100

Telephone

+855962971475

Website

Alerts

Be the first to know and let us send you an email when បុរាណាចារ្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to បុរាណាចារ្យ:

Shortcuts

Share