26/08/2026
ស្ត្រីម្នាក់ដែលស្គាល់ច្បាស់ពីតម្លៃផ្ទាល់ខ្លួន គ្មានអ្នកណាអាចបំផ្លាញភាពរឹងមាំរបស់នាងបានទេ។ ពេលដែលនាងដឹងច្បាស់ពីសមត្ថភាព គុណតម្លៃ ដែនកំណត់ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន នោះនាងមិនចាំបាច់រង់ចាំឱ្យអ្នកដទៃមកកំណត់ឬវាស់វែងថា នាងល្អឬអន់នោះឡើយ។
ម្យ៉ាងទៀត នៅពេលនាងមានជំនឿចិត្តលើខ្លួនឯងរឹងមាំ ពាក្យនិន្ទា ការមើលងាយ ឬមតិអវិជ្ជមានជុំវិញខ្លួន មិនអាចធ្វើឱ្យនាងបាក់ទឹកចិត្ត ឬបាត់បង់ភាពជាម្ចាស់ការលើជីវិតបានទេ។
#រស់ជានារីរឹងមាំ