Albert International Academy AIA - សាលា អាល់ប៊ឺត អន្តរជាតិ - 艾伯特国际学院

Albert International Academy AIA - សាលា អាល់ប៊ឺត អន្តរជាតិ - 艾伯特国际学院

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Albert International Academy AIA - សាលា អាល់ប៊ឺត អន្តរជាតិ - 艾伯特国际学院, School, #1306, Koh Norea Village, Sangkat Nirot, Khan Chbar Ampov, Phnom Penh.

We Are Licensed by the SCSA from the Government of Western Australia to deliver the WA Kindergarten to Year 10 Curriculum International (WA K-10), and the Western Australian Certificate of Education International (WACE International, Years 11 and 12).

01/05/2026

អនុមោទនា បុណ្យវិសាខបូជា🙏🙏🙏
វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ។ ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ ។
ពិធីបុណ្យវិសាខបូជា គឺធ្វើឡើងដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ គឺ៖
១. ការប្រសូត្រ
២. ការត្រាស់ដឹង
៣. ការចូលបរិនិព្វាន ។

30/04/2026

🎓 ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀននៅថ្ងៃនេះ!

ផ្តល់ឱកាសឱ្យបុត្រ ធីតា របស់លោកអ្នកទទួលបានការអប់រំកម្រិតពិភពលោក ជាមួយនឹងកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិមកពី ប្រទេសអូស្ត្រាលី (Western Australian Curriculum)។

💰 ចំណេញរហូតដល់ $680 សម្រាប់ការចុះឈ្មោះនៅថ្ងៃនេះ! ✨

🎓 Admissions Now Open!

Give your child the advantage of a world-class education with an internationally recognized curriculum​​ from Australia (Western Australian Curriculum).

💰 Save up to $680 on enrollment today!✨|

សម្រាប់ព័ត៌មានបន្ថែម | Get in touch

📞 092 324 298 / 012 526 879 (Telegram)
✉️ https://t.me/aiaoffcial
📍 សាខាបឹងស្នោ | Boeng Snor Campus
https://maps.app.goo.gl/YgVSi2nCd2iNVvW69
📍 សាខាទួលគោក | Toul Kork Campus
https://maps.app.goo.gl/e2oDDoRDMWqSpSa68
📍 សាខាចំការដូង | Chamkar Doung Campus
https://maps.app.goo.gl/iKx4rXxCws3VE6aE7

21/04/2026

សន្សំទឹកប្រាក់រហូតដល់ $680
ការចុះឈ្មោះកូនលោកអ្នកសម្រាប់ឆមាសទី២ថ្ងៃនេះ និងចំណេញទឹកប្រាក់រហូតដល់ $680 សុពលភាពមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦។
កុំរំលងឱកាសដ៏ល្អនេះឱ្យសោះ!​ផ្តល់ឱ្យកូនរបស់អ្នកនូវការចាប់ផ្តើមដ៏រឹងមាំ ជាមួយនឹងការសិក្សាប្រកបដោយគុណភាពនៅ AIA!

🎉 Save Up to $𝟔𝟖𝟎
Semester II Enrolments Now Open!
Secure your child’s place for Semester II and enjoy savings of up to $𝟔𝟖𝟎 when you enrol before 30 April 𝟮𝟬𝟮𝟲.
Don’t miss this limited opportunity — give your child a strong start with quality learning at AIA! ✨

សម្រាប់ព័ត៌មានបន្ថែម | Get in touch

📞 092 324 298 / 012 526 879 (Telegram)
✉️ https://t.me/aiaoffcial
📍 សាខាបឹងស្នោ | Boeng Snor Campus
https://maps.app.goo.gl/YgVSi2nCd2iNVvW69
📍 សាខាទួលគោក | Toul Kork Campus
https://maps.app.goo.gl/e2oDDoRDMWqSpSa68
📍 សាខាចំការដូង | Chamkar Doung Campus
https://maps.app.goo.gl/iKx4rXxCws3VE6aE7

20/04/2026

🎉 ស្វាគមន៍ការត្រឡប់មកកាន់សាលារៀនវិញ ប្អូនៗសិស្សានុសិស្សទាំងអស់គ្នា! 🎒✨

បន្ទាប់ពីបានសម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយរួចមក គឺដល់ពេលដែលត្រូវត្រឡប់មកសាលារៀនវិញ ជាមួយនឹងថាមពលថ្មី និងស្នាមញញឹមដ៏ស្រស់ស្រាយ! 🌸📚

🎉 Welcome Back​ To School! 🎒✨
After a joyful Khmer New Year, it’s time to return to school with fresh energy, and bright smiles! 🌸📚

13/04/2026

សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏មានអត្ថន័យ និងកិត្យានុភាពនេះ សាលាអាល់ប៊ឺតអន្តរជាតិ សូមគោរពជូនពរ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» តាមជួយបីបាច់ថែរក្សា ព្រមទាំងនាំមកនូវសេចក្ដីសុខសាន្ត ភាពរីកចម្រើន ជោគជ័យ និងសិរីសួស្តី គ្រប់ប្រការ ក្នុងជីវិត និងការងារ ព្រមទាំងសុភមង្គលដល់ក្រុមគ្រួសាររបស់លោកអ្នកគ្រប់ៗគ្នា។

12/04/2026

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណាងសិស្សានុសិស្សនៃសាលាអាល់ប៊ឺតអន្តរជាតិបានសរសេរលិខិតទៅកាន់វីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមព្រំដែន។ ដើម្បីជាការអរគុណ និងលើកទឹកចិត្តដល់ពួកគាត់ យើងសូមចែករំលែកសារទាំងនោះតាមរយៈវីដេអូខាងក្រោម។
ជំនួសមុខឱ្យសាលាអាល់ប៊ឺតអន្តរជាតិ យើងខ្ញុំសូមជូនពរវីរៈកងទ័ពរបស់យើងឱ្យជួបតែសុខសុវត្ថិភាព មានសុខភាពល្អមាំមួន និងបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ។

Albert International Academy’s student representatives wrote heartfelt notes to our courageous military forces who are currently stationed along the border. To thank and support them, we share these meaningful messages in the video below.
On behalf of Albert International Academy, we thank our courageous military forces and wish them safety, health, strength and success in their duties.

Photos from Albert International Academy AIA - សាលា អាល់ប៊ឺត អន្តរជាតិ - 艾伯特国际学院's post 12/04/2026

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សាលាអាល់ប៊ឺតអន្តរជាតិបានរៀនចំកម្មវិធីសង្ក្រាន្តអាល់ប៊ឺតនៅគ្រប់សាខាដែលក្នុងនោះមានកម្មវិធីសំដែងរបាំត្រុដិ ការបង្ហាញម៉ូតសំលៀកបំពាក់ ការរាំចង្វាក់ប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីដឹងគុណឪពុកម្តាយ ដែលមានការចូលរួមពីសំណាក់អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ កម្មវិធីបានបញ្ចប់ក្រោមស្នាមញញឹម និងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលបំផុត។ សាលាអាល់ប៊ឺតអន្តរជាតិតែងតែចូលរួមថែរក្សា និងសាបព្រោះវប្បធម៌ប្រពៃណីខ្មែរដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ។

To celebrate the upcoming Khmer New Year, Albert International Academy hosted “Sangkran Albert,” a vibrant event filled with joyful and meaningful activities. The celebration featured Trot dancing, showcases of traditional clothing, engaging traditional dance and games, and a heartfelt presentation honoring parents’ gratitude. The event ended with warm smiles and happiness shared among all participants. Albert International Academy continues to promote Khmer culture and inspire the younger generation to appreciate and carry forward their rich traditions.

10/04/2026

សូមស្វាគមន៍មកកាន់សាលាអាល់ប៊ឺតអន្តរជាតិ – ទីកន្លែងសម្រាប់កសាងមូលដ្ឋានគ្រឹះនៃចំណេះដឹង និងភាពជោគជ័យ! ✨

នៅសាលាអាល់ប៊ឺតអន្តរជាតិ យើងជឿជាក់យ៉ាងមុតមាំថា កុមារគ្រប់រូបសុទ្ធតែមានសក្តានុពលក្នុងការអភិវឌ្ឍខ្លួនក្លាយជាបុគ្គលដ៏ឆ្នើម។ យើង មិនត្រឹមតែជាកន្លែងសម្រាប់ផ្ដល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងដែលធ្វើឲ្យសិស្សានុសិស្សមានទំនុកចិត្តលើខ្លួនឯង ភាពច្នៃប្រឌិត និងគុណតម្លៃសីលធម៌ដ៏រឹងមាំ។

Welcome to Albert International Academy – A Place to Grow, Learn, and Shine! ✨

At AIA, we believe every child has the potential to become someone unique. Our school is more than just a place to study — it’s a place where young minds grow with confidence, creativity, and strong values.

សម្រាប់ព័ត៌មានបន្ថែម | Get in touch

📞 092 324 298 / 012 526 879 (Telegram)
✉️ https://t.me/aiaoffcial
📍 សាខាបឹងស្នោ | Boeng Snor Campus
https://maps.app.goo.gl/YgVSi2nCd2iNVvW69
📍 សាខាទួលគោក | Toul Kork Campus
https://maps.app.goo.gl/e2oDDoRDMWqSpSa68
📍 សាខាចំការដូង | Chamkar Doung Campus
https://maps.app.goo.gl/iKx4rXxCws3VE6aE7

Photos from Albert International Academy AIA - សាលា អាល់ប៊ឺត អន្តរជាតិ - 艾伯特国际学院's post 07/04/2026

ព្រឹកថ្ងៃអង្គារ ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
ថ្នាក់ដឹកនាំនៃសាលាអាល់ប៊ឺតអន្តរជាតិ បាននាំយកក្រមាចំនួន១០៦៥ក្រមា និងបណ្ណជូនពរ ដែលទទួលបានពីមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិក ជូនដល់វីរកងកម្លាំងជួរមុខ តាមរយៈមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ។ នេះគឺជាសកម្មភាពចូលរួមរបស់សហគមន៍AIA ក្នុងការផ្ញើក្តីនឹករលឹក និងការគោរពដឹងគុណចំពោះវីរកងកម្លាំងជួរមុខ ដែលបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ។
សូមថ្លែងអំណរគុណ និងគោរពជូនពរដល់វីរកងកម្លាំង មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកទាំងអស់ជួបប្រទះតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

On 7 April 2026, our AIA management team proudly delivered 1,065 kromars along with heartfelt notes from our students, parents, and staff to our frontline forces, via the Municipal Department of Education.
This small gesture carries our heartfelt gratitude.
Thank you to everyone who contributed! together, we stand with our heroes.

Photos from Albert International Academy AIA - សាលា អាល់ប៊ឺត អន្តរជាតិ - 艾伯特国际学院's post 28/03/2026

យើងមានមោទនភាពក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាង Albert International Academy និង Devalda Medical Center។

ភាពជាដៃគូដ៏មានអត្ថន័យនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សុខុមាលភាពសិស្ស ការយល់ដឹងអំពីសុខភាព និងបរិយាកាសសាលាដែលមានសុវត្ថិភាព។ ជាមួយគ្នានេះផងដែរ យើងមានគោលបំណងរួមគ្នាក្នុងការផ្តល់ការគាំទ្រ ធនធាន និងឱកាសកាន់តែប្រសើរ សម្រាប់សិស្ស បុគ្គលិក និងសហគមន៍ទាំងមូល។

នេះជាជំហានមួយទៅមុខ កាន់តែរឹងមាំជាមួយគ្នា 🤝✨

We are proud to announce the official signing of a Memorandum of Understanding (MOU) between Albert International Academy and Devalda Medical Center.

This meaningful partnership marks a shared commitment to promoting student well-being, health awareness, and a safer school environment. Together, we aim to provide better support, resources, and opportunities that benefit our students, staff, and the wider community.

A step forward, stronger together 🤝✨

27/03/2026

🥰

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


#1306, Koh Norea Village, Sangkat Nirot, Khan Chbar Ampov
Phnom Penh
121201

Opening Hours

Monday 07:30 - 16:30
Tuesday 07:30 - 16:30
Wednesday 07:30 - 16:30
Thursday 07:30 - 16:30
Friday 07:30 - 16:30
Saturday 07:30 - 16:30