កម្មករ និងការរស់នៅ

កម្មករ និងការរស់នៅ រួមគ្នាដោះស្រាយបញ្ហារបស់កម្មករទៅល?

ទិវាសុខភាព សុវត្ថិភាពពិភពលោក
27/04/2024

ទិវាសុខភាព សុវត្ថិភាពពិភពលោក

កម្មករសំណង់ជាង១០០នាក់ផ្ទុះការតវ៉ា ក្រោយមេម៉ៅការសំណង់ជនជាតិ​ចិន​បានយកលុយរត់មិនបើកប្រាក់ខែ​ជូន​ពួកគាត់--------------------...
17/01/2024

កម្មករសំណង់ជាង១០០នាក់ផ្ទុះការតវ៉ា ក្រោយមេម៉ៅការសំណង់ជនជាតិ​ចិន​បានយកលុយរត់មិនបើកប្រាក់ខែ​ជូន​ពួកគាត់
------------------------
ពាក់ព័ន្ធនឹងបញ្ហានេះលោក យ៉ាន់ ធី អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និង​ព្រៃ​ឈើកម្ពុជា​(BWTUC) យល់ឃើញថាតាមរយៈស្មារតីច្បាប់ និងការអនុវត្តកន្លង​មក​បើ​ទោះ​បីជាមេម៉ៅការសំណង់ជនជាតិចិននោះបានយកលុយហើយរត់គេចបាត់ក្តីក៏ម្ចាស់ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវលើការទូទាត់បើកប្រាក់ខែឲ្យកម្មករដែរ។​

កម្មករសំណង់និងមេជាងប្រមាណជាង១០០នាក់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាតវ៉ាពាក់ព័ន្ធនឹងម...

លោក​ យ៉ាន់ ធី បញ្ជាក់​ថា​៖ ​«​កម្ម​ករ​នៅ​វិស័យ​សំណង់​ ច្រើន​ប្រឈម​នូវ​គ្រោះ​ថ្នាក់​ការ​ងារ​ ហើយ​មួយ​ទៀត​ទាក់​ទង​នឹង​ប្រព...
09/09/2022

លោក​ យ៉ាន់ ធី បញ្ជាក់​ថា​៖ ​«​កម្ម​ករ​នៅ​វិស័យ​សំណង់​ ច្រើន​ប្រឈម​នូវ​គ្រោះ​ថ្នាក់​ការ​ងារ​ ហើយ​មួយ​ទៀត​ទាក់​ទង​នឹង​ប្រព័ន្ធ​កិច្ច​គាំ​ពារ​សង្គម​។ នៅ​ការ​ដ្ឋាន​សំណង់​បុរី​មួយ​ចំនួន​ ភាគ​ច្រើន​ពួក​គាត់​មិន​ទាន់​ទទួល​បាន​ បសសនៅ​​ឡើយ​ទេ​»​។

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​គម្រោង​លើក​កម្ពស់​ស្តង់​ដា​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការ​ងារ​ នៅ​...

ពេលសក្តិសមបំផុតក្នុងការ ទទួលទានទឹក!
13/08/2022

ពេលសក្តិសមបំផុតក្នុងការ ទទួលទានទឹក!

អត្ថប្រយោជន៍នៃទឹកស្អាត
10/08/2022

អត្ថប្រយោជន៍នៃទឹកស្អាត

គន្លឹះសំខាន់ៗសម្រាប់កម្មករសំណង់ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។
09/08/2022

គន្លឹះសំខាន់ៗសម្រាប់កម្មករសំណង់ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។

អ្វីទៅជាទឹកស្អាត? យ៉ាងណាទៅជាទឹកកខ្វក់?
08/08/2022

អ្វីទៅជាទឹកស្អាត? យ៉ាងណាទៅជាទឹកកខ្វក់?

ការផ្តល់ការដូលើកទឹកចិត្តដល់សិក្ខាកាមដែរធ្វើបានល្អក្នុង វគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់បណ្តាញសង្គមសម្រាប់សមាជិកសហជី...
26/06/2022

ការផ្តល់ការដូលើកទឹកចិត្តដល់សិក្ខាកាមដែរធ្វើបានល្អក្នុង វគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់បណ្តាញសង្គមសម្រាប់សមាជិកសហជីព
——————————————-
រាជធានីភ្នំពេញ.ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រោមការសហការគាំទ្ររបស់អង្គការ WaterAid និងក្នុងការអនុវត្តគម្រោងទឹកស្អាត និងអនាម័យសម្រាប់កម្មករឡឥដ្ឋ និងសំណង់ សហព័ន្ធ BWTUC បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់បណ្តាញសង្គមសម្រាប់សមាជិកសហជីព ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមជនបង្គោលរបស់សហព័ន្ធ។
ហើយក៍បានផ្តល់ការដូលើកទឹកចិត្តដល់សិក្ខាកាមដែរធ្វើបានល្អក្នុង ថតរូប និងចែករំលែកសាច់រឿងទាក់ទងការប្រើប្រាសទឹកស្អាត និងអនាម័យសម្រាប់កម្មករឡឥដ្ឋ និងសំណង់។

វគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់បណ្តាញសង្គមសម្រាប់សមាជិកសហជីព——————————————-រាជធានីភ្នំពេញ.ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២...
26/06/2022

វគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់បណ្តាញសង្គមសម្រាប់សមាជិកសហជីព
——————————————-
រាជធានីភ្នំពេញ.ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រោមការសហការគាំទ្ររបស់អង្គការ WaterAid និងក្នុងការអនុវត្តគម្រោងទឹកស្អាត និងអនាម័យសម្រាប់កម្មករឡឥដ្ឋ និងសំណង់ សហព័ន្ធ BWTUC បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់បណ្តាញសង្គមសម្រាប់សមាជិកសហជីព ដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមជនបង្គោលរបស់សហព័ន្ធ។

កន្លែងធ្វើការ និងកន្លែងខ្ញុំរស់នៅមិនមានទឹកស្អាតប្រើប្រាស់ទេ---------------------------------------------------------នាងខ...
23/06/2022

កន្លែងធ្វើការ និងកន្លែងខ្ញុំរស់នៅមិនមានទឹកស្អាតប្រើប្រាស់ទេ
---------------------------------------------------------
នាងខ្ញុំឈ្មោះ ស្រីដា អាយុ ១៩ឆ្នាំជាអ្នកខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករនូវសិប្បកម្មឡឥដ្ឋមួយកន្លែងនៅខេត្តកណ្តាល ខ្ញុំធ្វើជាកម្មករឡឥដ្ឋនេះជាង ៣ឆ្នាំហើយថ្ងៃនេះខ្ញុំចង់ចែរំលែកអំពីស្ថានភាពទឹកស្អាត និងអនាម័យរបស់ កម្មករឡឥដ្ឋ។នៅកន្លែងធ្វើការរបស់ខ្ញុំមិនមានទឹកស្អាតប្រើប្រាស់ទេដូចក្នុងរូបភាពនេះចឹងគឺទឹកមានព័ណ៌ឡើងខៀវ បែកពពុះ មិនស្អាតទេ ហើយពេលខ្លះពួកខ្ញុំប្រើមានរាគរុះ ពេលខ្លះមានកើតកន្ទួលរម៉ាស់ទៀតផង ផលប៉ះពាល់មិនមែនតែខ្ញុំទេ គឺកម្មករទាំងអស់ដែររស់នៅ និងធ្វើការក្នុងសិប្បកម្មឡឥដ្ឋនេះ រួមទាំងក្មេងៗ ដែលជាកូនៗរបស់កម្មករផងដែរ។
ជាចុងក្រោយនាងខ្ញុំសូមសំណូមពរដល់ថៅកែជួយរៀបចំតបណ្តាញទឹកស្អាតឲ្យពួកខ្ញុំបានបើប្រាស់ផង។ សូមអរគុណ!

អត្ថបទ និងរូបភាពដោយ៖ ស្រីដា

ជីវិតជាកម្មករឡឥដ្ឋធ្វើការមួយថ្ងៃ ដូបាយមួយចាន---------------------------------------------------------នាងខ្ញុំឈ្មោះ ស្រីណ...
21/06/2022

ជីវិតជាកម្មករឡឥដ្ឋធ្វើការមួយថ្ងៃ ដូបាយមួយចាន
---------------------------------------------------------
នាងខ្ញុំឈ្មោះ ស្រីណៃហួយ ជាអ្នកខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករនូវសិប្បកម្មឡឥដ្ឋមួយកន្លែងនៅខេត្តកណ្តាល ខ្ញុំធ្វើជាកម្មករឡឥដ្ឋនេះជាង២ឆ្នាំហើយ។ថ្ងៃនេះខ្ញុំចង់ចែរំលែកអំពីស្ថានភាពលក្ខខណ្ឌការងារ និងជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ។ រាល់ថ្ងៃខ្ញុំធ្វើការជាកម្មករនូវសិប្បកម្មឡឥដ្ឋ ការងារគ្មានសុវត្ថិភាព ពួកខ្ញុំមិនមានកាត បសស ទេ ប្រាក់ខែទទួលបានកម្រៃគិតជាថ្ងៃ មួយថ្ងៃបាន ២ម៉ឺនរៀល ទៅ២៥០០០រៀលតាមថ្ងៃដែលបានធ្វើការ តែថ្ងៃខ្លះអត់មានការងារធ្វើ ដែលធ្វើឲ្យប្រាក់ចំណូលប្រចាំខែមានការលំបាក ណាមួយត្រូវជាប់បំណុលថៅកែទៀតផង។ រាល់ថ្ងៃខ្ញុំមានជីវភាពខ្វះខាត ពេលខ្លះត្រូវបង្ខំចិត្តធ្វើការទាំងឈឺក៍មាន។
ជាចុងក្រោយនាងខ្ញុំសូមសំណូមពរដល់ថៅកែ និងស្ថាបនពាក់ពន្ធ ជួយពិនិត្យ និងគិតគូដល់សុខភាព និងសុវត្ថិភាពសម្រាប់កម្មករនូវតាមសិប្បកម្មឡឥដ្ឋផង។សូមអរគុណ

អត្ថបទ និងរូបភាពដោយ៖ ណៃហួយ

កន្លែងធ្វើការរបស់ខ្ញុំទឹកស្អាតក៍គ្មាន បង្គន់ក៍គ្មាន-----------------------------------------------------នាងខ្ញុំឈ្មោះ ស្...
21/06/2022

កន្លែងធ្វើការរបស់ខ្ញុំទឹកស្អាតក៍គ្មាន បង្គន់ក៍គ្មាន
-----------------------------------------------------
នាងខ្ញុំឈ្មោះ ស្រីណៃ អាយុ ១៧ឆ្នាំជាអ្នកខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករនូវសិប្បកម្មឡឥដ្ឋមួយកន្លែងនៅខេត្តកណ្តាល ខ្ញុំធ្វើជាកម្មករឡឥដ្ឋនេះជាង២ឆ្នាំហើយថ្ងៃនេះខ្ញុំចង់ចែរំលែកអំពីស្ថានភាពទឹកស្អាត និងអនាម័យរបស់កម្មករឡឥដ្ឋ។ នៅកន្លែងធ្វើការរបស់ខ្ញុំទឹកស្អាតក៍គ្មាន បង្គន់ក៍គ្មានដូចក្នុងរូបភាពនេះចឹងគឺទឹកមានព័ណ៌ឡើងខៀវបែកពពុះមិនស្អាតទេ ពួកខ្ញុំត្រូវបង្ខំចិត្តប្រើទឹកនេះជារៀងរាល់ថ្ងៃ ហើយពេលខ្លះពួកខ្ញុំប្រើមានរាគរុះ ពេលខ្លះមានកើតកន្ទួលរម៉ាស់ទៀតផង។ ចំណែកបន្គន់វិញនៅកន្លែងធ្វើការរបស់ខ្ញុំមិនមានបង្គន់សម្រាប់ប្រើប្រាស់ ពេលត្រូវបន្ទោបង់ម្តងៗ ពួកខ្ញុំត្រូវចូលព្រៃនៅខាងក្រោយរោងសិប្បកម្មឡឥដ្ឋ ។
ជាចុងក្រោយនាងខ្ញុំសូមសំណូមពរដល់ថៅកែជួយរៀបចំតបណ្តាញទឹកស្អាតឲ្យពួកខ្ញុំបានបើប្រាស់ផង និងសុំដល់ថៅកែជួយសាងសង់បន្គន់ដែលមានអនាម័យត្រឹមត្រូវ និងមានការបែងចែកសម្រាប់បុរស និងស្រ្តីផង។សូមអរគុណ!

អត្ថបទ និងរូបភាពដោយ៖ ស្រីណៃ

Address

Phnom Penh
12100

Telephone

+85598228123

Website

Alerts

Be the first to know and let us send you an email when កម្មករ និងការរស់នៅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category