17/06/2026
អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៩០ព្រះវស្សា ឈានចូល ៩១ព្រះវស្សា 🇰🇭✨
ក្នុងឱកាសដ៏ឱឡារឹកនេះ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សូមគោរពក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពបរិបូរណ៍ និងព្រះរាជកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរជានិរន្តរ៍ ៕ 🙏🏻
—--------------------------------------------------------------
Warmest wishes on the Birthday of Her Majesty Queen Mother Norodom Monineath Sihanouk. ❤️🇰🇭
May Her Majesty be blessed with good health and everlasting happiness.
From all of us at Institute for banking studies
17/06/2026
[English Below]
នាព្រឹកថ្ងៃទី ១៧ ខែ មិថុនាឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានទទួលស្វាគមន៍សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ មកពីវិទ្យាល័យកំពង់ថ្ម សរុបចំនួន៩៨រូប មកទស្សនកិច្ចសិក្សានៅ វ.ប.ធ.។ គណៈគ្រប់គ្រង និងសហការីរីករាយក្នុងការបំផុសគំនិត និងបណ្តុះបណ្តាលយុវជន យុវតីជំនាន់ថ្មី ឱ្យយល់ដឹងពីជំនាញធនាគារ និងហិរញ្ញវត្ថុ។
On the morning of June 17, 2026, the Institute for Banking Studies (IBS) warmly welcomed a total of 98 students and teachers from Kampong Thmar High School for a study tour at the institute. The management and staff were delighted to inspire and train the next generation of young men and women, enhancing their understanding of banking and finance skills.
17/06/2026
[English Below]
នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS) បានសហការជាមួយ វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) រៀបចំសិក្ខាសាលាក្រោមមូលបទស្ដីអំពី “Don’t Lead like a Woman, Really ?” ក្នុងគោលបំណងចូលរួមចំណែកដើម្បីជួយលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងអង្គភាពនិងស្ថាប័ន។ នៅក្នុងសិក្ខាសាលានេះផងដែរ មានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាពីសំណាក់វាគ្មិនកិត្តិយសដែលសុទ្ធតែជាអ្នកដឹកនាំជាស្រ្តី អញ្ជើញមកពីបណ្ដាស្ថាប័នរដ្ឋនិងឯកជនផ្សេងៗ ជូនសិក្ខាកាមចូលរួមប្រមាណ ២០០រូប។ លើសពីនេះទៅទៀត ទឹកប្រាក់ដែលប្រមូលបានមកពីការលក់សំបុត្រចូលរួមសិក្ខាសាលានេះ នឹងត្រូវបរិច្ចាគសម្រាប់ធ្វើការជួសជុលនិងកសាងជូនទៅកាន់ សាលាបឋមសិក្សា និង វិទ្យាល័យ តាអោក ស្ថិតនៅខេត្តកំពង់ធំ។
On the morning of June 15, 2026, the Institute for Banking Studies (IBS), in collaboration with the Institute of Banking and Finance (IBF), hosted an insightful workshop titled "Don’t Lead like a Woman, Really?", with the aim of advocating for gender equality and empowering women in leadership roles across various organizations.
The workshop drew approximately 200 participants, who were deeply inspired by various presentations and panel discussions led by high-profile female leaders from both the public and private sectors.
In addition to these impactful discussions, all ticket proceeds from the event will be donated to fund the renovation and construction of Ta Oak Primary and High School in Kampong Thom Province.
09/06/2026
[English Below]
នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានរៀបចំកម្មវិធីតម្រង់ទិស ត្រៀមសម្រាប់ឆមាសទី២ នៃឆ្នាំសិក្សា ២០២៥-២០២៦ ជូនដល់សាស្ត្រាចារ្យទាំងអស់របស់ វ.ប.ធ.។ នៅក្នុងកម្មវិធីនេះ មន្ត្រីជំនាញ វ.ប.ធ. បានធ្វើបទបង្ហាញចំនួន៤ រួមមាន ៖ (១) ការតម្រង់ទិសការងារបង្រៀន (២) ការប្រើប្រាស់ប្រព័ន្ធសង្ខេបការបង្រៀន (Teaching Summary System) (៣) វិធីសាស្ត្រគរុកោសល្យតាមបែប Bloom's Taxonomy (៤) ការធ្វើទំនើបកម្មការអប់រំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជា Microsoft Office 365 and Essential Tools, Microsoft Teams and Learning Management និងការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (Effective AI Prompting Guide for Educators) សម្រាប់ការបង្រៀន។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់សាស្ត្រាចារ្យ តាមរយៈការផ្ដល់ជូនពួកគាត់នូវវិធីសាស្ត្រគរុកោសល្យ ការប្រើបច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀនឱ្យកាន់តែមានភាពរលូន ទាន់សម័យ និងស្របតាមនិយាមគុណភាពអប់រំខ្ពស់។ គួរបញ្ជាក់ថា វ.ប.ធ. តែងតែជំរុញ និងគាំទ្រយ៉ាងសកម្មដល់ដំណើរការកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី១ របស់រាជរដ្ឋាភិបាល ក្នុងកាពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើតបរិយាកាសសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព បរិយាបន្ន និងឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងបរិបទនៃសេដ្ឋកិច្ចឌីជីថល។
On the morning of June 9, 2026, the Institute of Banking Studies (IBS) organized an orientation session for its lecturers in preparation for Semester 2 of the 2025–2026 academic year.
The program covered the following topics:
1. Teaching orientation;
2. Use of the Teaching Summary System;
3. Pedagogical approaches based on Bloom’s Taxonomy; and
4. Modernizing education through the use of digital technologies, including Microsoft 365 and its essential tools, Microsoft Teams, Learning Management Systems (LMS), and Artificial Intelligence (AI), with a focus on effective AI prompting for educators.
The workshop aimed to strengthen lecturers’ capacities, enhance their pedagogical approaches, and improve their effectiveness in integrating and applying digital technologies in teaching. It also sought to promote more effective, modern, and high-quality educational practices.
At the same time, IBS continues to actively promote and support reform initiatives in line with the Royal Government’s Pentagonal Strategy – Phase I, Pillar 1, which focuses on enhancing the quality of education, science, and technology. These efforts are intended to foster a high-quality and inclusive learning environment that is well aligned with the demands of the digital economy.
08/06/2026
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នឹងរៀបចំកម្មវិធីរត់ដើម្បីសប្បុរសធម៌ ក្រោមប្រធានបទ “រត់ដើម្បីក្តីសុបិនកុមារ” នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ហើយមូលនីធិដែលទទួលបាននឹងបរិច្ចាគទៅកុមារភៀសសឹក។ ដើម្បីចូលរួមក្នុងកម្មវិធីខាងលើអាចធ្វើការចុះឈ្មោះតាមរយៈ QR ឬលីងខាងក្រោមបាន។
https://docs.google.com/forms/d/e/1FAIpQLScnKEI_BjuJMH-HACGyYoeU_O2CXJrlSWErK1q2DXCkINH_Bw/viewform?usp=header
06/06/2026
[English Below]
នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារបានរៀបចំ សិក្ខាសាលា ស្តីអំពីការរៀបចំរបាយការណ៍ចុះកម្មសិក្សាសម្រាប់និសិ្សតបរិញ្ញាបត្រជំនាន់ទី១ ជំនាញគ្រប់គ្រងធនាគារ ក្នុងគោលបំណង ពង្រឹងសមត្ថភាព និងសារៈសំខាន់នៃទម្រង់បែបបទរបាយការណ៍កម្មសិក្សា ជូនដល់និស្សិតថ្នាក់បរិញ្ញាប័ត្រទី១ ដែលបាននឹងកំពុងចុះកម្មសិក្សានៅធនាគារជាតិនៃកម្ពុជា និងតាមបណ្តាស្ថាប័នដៃគូរនានា។
On the morning of June 6, 2026, the Institute of Banking Studies (IBS) hosted a hands-on workshop, "How to Write an Internship Report," for our first-generation Bachelor's students in Banking Management.
With many of our students currently is conducting internships at the National Bank of Cambodia and partner institutions, this session focused on a vital skill: turning their real-world experience into a clear, well-structured report. The workshop strengthened their writing capabilities and highlighted why proper report formatting matters for both academic success and professional growth.
04/06/2026
[English below]
នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារបានសហការជាមួយ សមាគមគណនេយ្យករជំនាញ ACCA ប្រចាំនៅកម្ពុជា និង វិទ្យាស្ថានបណ្ដុះបណ្ដាលធុរកិច្ចគណនេយ្យ (BSA) រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «អាជីពការងារក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ (Career in Accounting and Finance)» ជូនដល់សិក្ខាកាមជានិស្សិតវ.ប.ធ. ចូលរួមប្រមាណ ១៥០ រូប ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងនិងឱកាសការងារក្នុងវិស័យគណនេយ្យ និង ហិរញ្ញវត្ថុ ជាពិសេសការត្រៀមខ្លួនក្នុងការប្រឡងយកវិញ្ញាបនបត្រវិជ្ជាជីវៈ ACCA (ACCA Qualification) ប្រកបដោយជោគជ័យ និងអាចក្លាយជាសមាជិកភាពរបស់ACCA (ACCA membership) ដើម្បីអាជីពការងារទៅអនាគត។ នៅក្នុងសិក្ខាសាលានេះផងដែរ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស តំណាងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនសវនកម្ម PWC Cambodia ដើម្បីធ្វើបទបង្ហាញស្ដីពី អាជីពការងារជាសវនករឯករាជ្យនិងឱកាសការងារនៅក្នុងក្រុមហ៊ុនសវនកម្ម PWC Cambodia។
On the morning of June 4, 2026, the Institute for Banking Studies (IBS) hosted a workshop on “Career in Accounting and Finance” in collaboration with the Association of Chartered Certified Accountants (ACCA) Cambodia and the Business School of Accountancy (BSA) to approximately 150 IBS students. The workshop aimed to share knowledge and career opportunities in the accounting and finance sectors, with a particular focus on preparing students to successfully gain the ACCA Qualification and attain ACCA membership for their future careers. Additionally, it was an honor to have a senior leadership of the international auditing firm, PwC Cambodia, to share his insights and career opportunities as an independent auditor, as well as to introduce employment opportunity within PwC Cambodia.
02/06/2026
[English Below]
នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម Yvon SANA BANGUI ទេសាភិបាលនៃធនាគារកណ្តាលនៃរដ្ឋអាហ្វ្រិកកណ្ដាល និងជាគណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន បានអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ការបណ្តុះបណ្តាល និងកម្មវិធីសិក្សារបស់វិទ្យាស្ថាន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
On June 1, 2026, H.E. Yvon SANA BANGUI, Governor of the Bank of Central African States (BEAC) and as a high-level delegation of Francophone central bank governors, paid a visit to the Institute for Banking Studies (IBS) to learn about its development, training activities, and academic programs.
This visit took place after his participation in the 28th Conference of Central Bank Governors of Francophone Countries, which Cambodia hosted on May 28–29, 2026, in Phnom Penh.
02/06/2026
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បានរៀបចំកម្មវិធីប្រឡងតំឡើងកម្រិតខ្សែក្រវ៉ាត់តេក្វាន់ដូចំនួន៣កម្រិត ដែលជាឱកាសមួយអនុញ្ញាតឱ្យនិស្សិតនៃវិទ្យាស្ថានអាចបង្ហាញនូវសមត្ថភាព ស្មារតីកីឡា និងការខិតខំប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមក។ ជាមួយគ្នានេះ ក៏សូមអបអរសាទរដល់សិស្សដែលទទួលបានជោគជ័យក្នុងការប្រឡងឡើងកម្រិតទាំងអស់គ្នា។