Health Science Institute of RCAF

Health Science Institute of RCAF

Share

Official page of Health Science Institute of R.C.A.F

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទជាគ្រឹះស្ថានរបស់រដ្ឋដែលមាន បទពិសោធន៍គ្រាប់គ្រាន់ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យព្យាបាលថែទាំវេជ្ជសាស្ត្រនិងឱសថការីចាប់តាំងពីឆ្នាំ១៩៧៩រហូតមក

Photos from Health Science Institute of RCAF's post 18/05/2026

ព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

Photos from Health Science Institute of RCAF's post 15/05/2026

សិប្បសាលាស្តីពីការលើកកម្ពស់ការអប់រំផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្រោមប្រធានបទ៖ "តួនាទីរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា"
———————————

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ បានរៀបចំកម្មវិធីសិប្បសាលាមួយ ស្តីពីការលើកកម្ពស់ការអប់រំផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ។
កម្មវិធីនេះបានស្វាគមន៍វាគ្មិនចំនួន ៣ រូប ដែលបានមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដូចខាងក្រោម៖
លោកអនុបណ្ឌិត អ៊ុក សុខសិរីវឌ្ឃនៈ — ទីប្រឹក្សាសុខភាពនៃគម្រោងលើកកម្ពស់ការគាំពារសង្គម និងសុខភាព របស់អង្គការ GIZ កម្ពុជា
លោកវរសេនីយ៍ទោ រស់ សំណាង — នាយរងការិយាល័យថែទាំ អមវេជ្ជសាស្ត្រ និងនាយផ្នែកមន្ទីរពិសោធន៍ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ
លោក ឃុំ រ៉ាវី — នាយរងផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
កម្មវិធីនេះមានការចូលរួមពីបុគ្គលិក គ្រូបង្រៀន និងនិស្សិតផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ សរុបចំនួន ១៣០ នាក់ រួមមានទាំងគ្រូ និងនិស្សិតពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ១៨ នាក់ ទៀតផង។
កម្មវិធីត្រូវបានរៀបចំដោយក្រុមការងារនិស្សិតរបស់វិទ្យាស្ថាន ជាពិសេសនិស្សិតផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ក្នុងគោលបំណង ពង្រឹងការយល់ដឹង ដល់និស្សិត និងលើកកម្ពស់គុណភាពប្រព័ន្ធមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅទូទាំងប្រទេស។
នៅចុងបញ្ចប់កម្មវិធី បានមានការប្រគល់លិខិតសសើរ និងកន្រ្តកផ្លែឈើ ជាការថ្លែងអំណរគុណដល់វាគ្មិនទាំង ៣ រូប។
អត្ថបទដោយ៖ លោកស្រីអនុសេនីយ៍ទោ ស៊ីម សុខឃី — ការិយាល័យថែទាំ អមវេជ្ជសាស្ត្រ

14/05/2026

ជំនាញសតវត្សទី២១ សម្រាប់និស្សិតពេទ្យ សម្រាប់ខែ ឧសភា
សម្រាប់និស្សិតវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម អាចចុះឈ្មោះចូលរួមដោយសេរី តាមរយៈ Qr code ខាងក្រោម។

កម្មវិធីនេះគាំទ្រដោយអង្គការ GIZ Cambodia

13/05/2026

សិប្បសាលាស្តីពី ការលើកកម្ពស់ការអប់រំផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ប្រចាំឆមាស

ក្រោមប្រធានបទ “តួនាទីរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ”

Photos from Health Science Institute of RCAF's post 12/05/2026

✨ពិធីការពារសារណារបស់និស្សិតថ្នាក់​បរិញ្ញាបត្រ​ឆ្មប​ បណ្ដុះបណ្ដាល​បន្ត​ពី​បរិញ្ញាបត្រ​រងឆ្មប​ ជំនាន់ទី១
📍 វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម (សាលសារណា) ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦
================
មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីការពារសារណាជូនដល់និស្សិតថ្នាក់​បរិញ្ញាបត្រ​ឆ្មប បណ្ដុះបណ្ដាល​បន្ត​ពី​បរិញ្ញាបត្រ​រងឆ្មប​ ជំនាន់ទី១​ ចំនួន ០២ក្រុម ។

📎 ក្រុមនិស្សិតទាំង២ក្រុមបានធ្វេីសារណាពីប្រធានបទ៖
1️⃣​ ចំណេះដឹងរបស់ស្រ្តីទាក់ទងនឹងការដំបៅដោះកូនក្នុង អំឡុងពេល២៤ម៉ោងក្រោយសម្រាលនៅមណ្ឌលសុខភាពពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្នាំ២០២៥។
2️⃣​ ការសិក្សាអំពីអត្ថប្រយោជន៍នៃការដាក់ស្បែកទារកប៉ះនឹងស្បែកម្ដាយ នៅមណ្ឌលសុខភាពបែកចាន ខេត្ត កណ្ដាលឆ្នាំ២០២៥។

📎 និស្សិតទាំង០២ក្រុមខាងលេីត្រូវបានដឹកនាំរៀបចំសារណាដោយលោកស្រី បរិញ្ញាបត្រឆ្មប ខន បូរ៉ា, លោកសាស្ត្រាចារ្យជំនួយ ចាន់ ថារិទ្ធ ជាគណៈមេប្រយោគ និងលោកវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត ជាសមាជិក ក្នុងកម្មវិធីការពារសារណានេះ។

📌ជាការពិតណាស់កម្មវិធីសារណាគឺជាកម្មវិធីតម្រូវនៃកម្មវិធីសិក្សាក្រសួងសុខាភិបាលកម្ពុជាដេីម្បីបញ្ចប់ការសិក្សាដោយជោគជ័យ​។
📌រាល់​និស្សិត​គ្រប់រូបទាំងអស់ដែលបានសិក្សានៅថ្នាក់​បរិញ្ញាបត្រ​ ត្រូវតែ​សរសេរ​សារណាអោយបានជោគជ័យ​ដេីម្បី​ទទួលបា​ន​ការអនុញ្ញាតិអោយប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន។

📷 រូបភាពដោយ លោកវរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ (ការិយាល័យព័ត៌មានវិទ្យា)

Photos from Health Science Institute of RCAF's post 11/05/2026

ព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។

09/05/2026

ឆ្មបគឺជាអ្នកបង្កើតធនធានមនុស្សនៅលើពិភពលោក

08/05/2026

សិប្បសាលាចែករំលែកបទពិសោធន៍ក្រោមប្រធានបទ«មាតា»ដើម្បីអបអរទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភាឆ្នាំ២០២៦ ក្រោមប្រធានបទ"តម្រូវការឆ្មបបន្ថែម១លាននាក់ក្នុងពិភពលោក “នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម

Photos from Health Science Institute of RCAF's post 08/05/2026

សិប្បសាលាចែករំលែកបទពិសោធន៍ក្រោមប្រធានបទ«មាតា»ដើម្បីអបអរទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភាឆ្នាំ២០២៦ ក្រោមប្រធានបទ"តម្រូវការឆ្មបបន្ថែម១លាននាក់ក្នុងពិភពលោក “នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម
——————————————-

រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីសិប្បសាលាក្រោមប្រធានបទ "មាតា" កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រីវរសេនីយ៍ឯក សាន ស្រីណុច នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ទទួលបន្ទុកការងារយេនឌ័រតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម និងមានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនចំនួន៣រូប ៖
-លោកស្រី អួង លីដា មន្ត្រីក្រសួងសុខាភិបាលផ្នែកកម្មវិធីជាតិសុខភាពបន្តពូជ
-លោកស្រី វរសេនីយ៍ទោ សែម ដានី នាយផ្នែកអនុវត្តន៍ជំនាញគ្លីនិកនៃវិទ្យាស្ថានវិទ្យាសាស្ត្ត្រសុខាភិបាល ខ.ភ.ម
-កញ្ញា អនុបណ្ឌិត ផេង ស្រីនៀត ជាមន្រ្តីបច្ចេកទេសនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងជាគ្រូបង្រៀនទ្រឹស្ដីផ្នែកឆ្មប នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
លើសពីនេះក៏មានការចូលរួមពីបុគ្គលិកនិងនិស្សិត ចំនួន ២៧០នាក់ ។
នាឱកាសនេះលោកស្រីវរសេនីយ៍ឯក សាន ស្រីណុច ក៏បានរំលេចនូវសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានអត្ថន័យ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ។ ជាពិសេសលោកស្រីក៏បានរំលឹកនូវ ការលះបង់ និងទំនួលខុសត្រូវក្នុងនាមជាឆ្មប ចំពោះស្ត្រីមានផ្ទៃពោះ ជាម្តាយចំពោះ កូនៗនិងកោតសសើរគោរពដឹងគុណដល់ការលះបង់ដ៏ធំធេងរបស់ឆ្មបទូទាំងសកលលោកផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូននៅលិខិតសសើរ និងកន្រ្តកផ្លែឈើថ្លែងអំណរគុណដល់វាគ្មិនទាំង៣រូបផងដែរ។

Photos from Health Science Institute of RCAF's post 05/05/2026

✨ពិធីការពារសារណារបស់និស្សិតថ្នាក់​បរិញ្ញាបត្រ​ឆ្មប​ បណ្ដុះបណ្ដាល​បន្ត​ពី​បរិញ្ញាបត្រ​រងឆ្មប​ ជំនាន់ទី១
——————————

📍 វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម (សាលសារណា) ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦
មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីការពារសារណាជូនដល់និស្សិតថ្នាក់​បរិញ្ញាបត្រ​ឆ្មប បណ្ដុះបណ្ដាល​បន្ត​ពី​បរិញ្ញាបត្រ​រងឆ្មប​ ជំនាន់ទី១​ ចំនួន ០២ក្រុម ។

📎 ក្រុមនិស្សិតទាំង២ក្រុមបានធ្វេីសារណាពីប្រធានបទ៖
១. ការសិក្សានៅលើចំណេះដឹងនិងឥរិយាបថរបស់ស្ត្រីមាន ផ្ទៃពោះចំពោះថ្នាំជាតិដែក និងអាស៊ីតហ្វូលិក នៅមន្ទីរ ពេទ្យបង្អែកពោធិ៍តុង ក្នុងឆ្នាំ ២០២៥ ។
២. ការសិក្សាអំពីអត្ថប្រយោជន៍នៃការដាក់ស្បែកទារកប៉ះ នឹងស្បែកម្តាយ នៅមណ្ឌលសុខភាពបែកចាន ខេត្តកណ្តាល ឆ្នាំ ២០២៥ ។

📎 និស្សិតទាំង ០២ក្រុមខាងលេីត្រូវបានដឹកនាំរៀបចំសារណាដោយលោកស្រី បរិញ្ញាបត្រឆ្មប ខន បូរ៉ា, លោកសាស្ត្រាចារ្យជំនួយ ចាន់ ថារិទ្ធ ជាគណៈមេប្រយោគ និងលោកវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត ជាសមាជិក ក្នុងកម្មវិធីការពារសារណានេះ។

📌ជាការពិតណាស់កម្មវិធីសារណាគឺជាកម្មវិធីតម្រូវនៃកម្មវិធីសិក្សាក្រសួងសុខាភិបាលកម្ពុជាដេីម្បីបញ្ចប់ការសិក្សាដោយជោគជ័យ​។
📌រាល់​និស្សិត​គ្រប់រូបទាំងអស់ដែលបានសិក្សានៅថ្នាក់​បរិញ្ញាបត្រ​ ត្រូវតែ​សរសេរ​សារណាអោយបានជោគជ័យ​ដេីម្បី​ទទួលបា​ន​ការអនុញ្ញាតិអោយប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន។

📷 រូបភាពដោយ លោកវរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ (ការិយាល័យព័ត៌មានវិទ្យា)

Photos from Health Science Institute of RCAF's post 04/05/2026

សិក្ខាសាលាស្តីពី “ការប្រមូលភស្តុតាងបង្ហាញពីនិទ្ទេសបទនិងការសរសេររបាយការណ៍ស្វ័យវាយតម្លៃគុណភាពអប់រំអណត្តិទី២” របស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
____________________

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ គណ:កម្មាការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ស៊ា អ៉ិត ប្រធាននាយកដ្ឋានស្តង់ដានិងការទទួលស្គាល់គុណភាពអប់រំ និងលោក បណ្ឌិត ទិត ស៊ីនឿន បានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាស្ដីពីការប្រមូលភស្តុតាងបង្ហាញពីនិទ្ទេសបទ និង ការសរសេររបាយការណ៍ស្វ័យវាយតម្លៃអាណត្តិទី២ ដល់បុគ្គលិកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។

កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យជំនួយ ង៉ែត សួន នាយករងវិទ្យាស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។ ក្នុងឱកាសនេះដែរ មានការចូលរួមពី ឯកឧត្តមនាយករង នាយកមហាវិទ្យាល័យទាំង៤ មន្ទីរពេទ្យ ការិយាល័យដែលពាក់ព័ន្ធចំនួន ៧០រូប។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗដូចជា៖
-ពង្រឹងការយល់ដឹងអំពីវិធីសាស្ត្រប្រមូលទិន្នន័យ
-បង្កើនសមត្ថភាពក្នុងការសរសេររបាយការណ៍ស្វ័យវាយតម្លៃ
-ធានាថាទិន្នន័យដែលប្រមូលបាន មានភាពត្រឹមត្រូវ ទូលំទូលាយ និងអាចទុកចិត្តបាននិងជំរុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិទ្យាស្ថាន។
-បង្ហាញពីរបៀបបញ្ចូលធាតុចូលអោយបានពេញលេញ ត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងការទទួលបានពិន្ទុ៨-១០ ដើម្បីទទួលបានការទទួលស្គាល់ពេញសិទ្ធ។
- បង្កើនចំណេះដឹង និងជំនាញក្រុមការងារធានាគុណភាពដើម្បីពង្រឹងគុណភាពសិក្សារបស់វិទ្យស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។

តាមរយៈមតិសំណេះសំណាល របស់ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យជំនួយ ង៉ែត សួន បានលើកទឹកចិត្តឱ្យក្រុមការងារធានាគុណភាពអប់រំផ្ទៃក្នុងទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះដោយសួរសំណួរ ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា។

ជាមួយគ្នានេះផងដែរ វិទ្យាស្ថានបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំលើកកម្ពស់ការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពក្រុមការងារធានាគុណភាពអប់រំផ្ទៃក្នុងនៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាបន្តបន្ទាប់តាមរយៈការបណ្តុះបណ្តាលបន្ត និងការតាមដានគុណភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គណ:កម្មាការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

ជាទីបញ្ចប់ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យជំនួយ ង៉ែត សួន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការជួយជ្រោមជ្រែងពីគណ:កម្មាការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាកន្លងមកនេះដែលបានផ្តល់ការណែនាំ គាំទ្រ និងសហការយ៉ាងជិតស្និតជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ដើម្បីអោយការវាយតម្លៃមួយនេះទទួលបានលទ្ធផលជាទីមោទនភាព។

អត្ថបទអនុសេនីយ៍ត្រីវេជ្ជបណ្ឌិត សៀន ស្រីណាក់ នាយរងការិយាល័យធានាគុណភាពអប់រំ
រូបភាព វរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


National Road No 3, Kraing Daun Tey Village, Sangkat Chomchao, Khan Por Sen Chey
Phnom Penh
855