18/05/2026
ព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។
15/05/2026
សិប្បសាលាស្តីពីការលើកកម្ពស់ការអប់រំផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្រោមប្រធានបទ៖ "តួនាទីរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្តក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា"
———————————
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ បានរៀបចំកម្មវិធីសិប្បសាលាមួយ ស្តីពីការលើកកម្ពស់ការអប់រំផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល កងយោធពលខេមរភូមិន្ទ។
កម្មវិធីនេះបានស្វាគមន៍វាគ្មិនចំនួន ៣ រូប ដែលបានមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដូចខាងក្រោម៖
លោកអនុបណ្ឌិត អ៊ុក សុខសិរីវឌ្ឃនៈ — ទីប្រឹក្សាសុខភាពនៃគម្រោងលើកកម្ពស់ការគាំពារសង្គម និងសុខភាព របស់អង្គការ GIZ កម្ពុជា
លោកវរសេនីយ៍ទោ រស់ សំណាង — នាយរងការិយាល័យថែទាំ អមវេជ្ជសាស្ត្រ និងនាយផ្នែកមន្ទីរពិសោធន៍ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ
លោក ឃុំ រ៉ាវី — នាយរងផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
កម្មវិធីនេះមានការចូលរួមពីបុគ្គលិក គ្រូបង្រៀន និងនិស្សិតផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ សរុបចំនួន ១៣០ នាក់ រួមមានទាំងគ្រូ និងនិស្សិតពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ១៨ នាក់ ទៀតផង។
កម្មវិធីត្រូវបានរៀបចំដោយក្រុមការងារនិស្សិតរបស់វិទ្យាស្ថាន ជាពិសេសនិស្សិតផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ក្នុងគោលបំណង ពង្រឹងការយល់ដឹង ដល់និស្សិត និងលើកកម្ពស់គុណភាពប្រព័ន្ធមន្ទីរពិសោធន៍វេជ្ជសាស្រ្ត នៅទូទាំងប្រទេស។
នៅចុងបញ្ចប់កម្មវិធី បានមានការប្រគល់លិខិតសសើរ និងកន្រ្តកផ្លែឈើ ជាការថ្លែងអំណរគុណដល់វាគ្មិនទាំង ៣ រូប។
អត្ថបទដោយ៖ លោកស្រីអនុសេនីយ៍ទោ ស៊ីម សុខឃី — ការិយាល័យថែទាំ អមវេជ្ជសាស្ត្រ
14/05/2026
ជំនាញសតវត្សទី២១ សម្រាប់និស្សិតពេទ្យ សម្រាប់ខែ ឧសភា
សម្រាប់និស្សិតវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម អាចចុះឈ្មោះចូលរួមដោយសេរី តាមរយៈ Qr code ខាងក្រោម។
កម្មវិធីនេះគាំទ្រដោយអង្គការ GIZ Cambodia
13/05/2026
សិប្បសាលាស្តីពី ការលើកកម្ពស់ការអប់រំផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ប្រចាំឆមាស
ក្រោមប្រធានបទ “តួនាទីរបស់អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ”
12/05/2026
✨ពិធីការពារសារណារបស់និស្សិតថ្នាក់បរិញ្ញាបត្រឆ្មប បណ្ដុះបណ្ដាលបន្តពីបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១
📍 វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម (សាលសារណា) ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦
================
មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីការពារសារណាជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្មប បណ្ដុះបណ្ដាលបន្តពីបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១ ចំនួន ០២ក្រុម ។
📎 ក្រុមនិស្សិតទាំង២ក្រុមបានធ្វេីសារណាពីប្រធានបទ៖
1️⃣ ចំណេះដឹងរបស់ស្រ្តីទាក់ទងនឹងការដំបៅដោះកូនក្នុង អំឡុងពេល២៤ម៉ោងក្រោយសម្រាលនៅមណ្ឌលសុខភាពពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្នាំ២០២៥។
2️⃣ ការសិក្សាអំពីអត្ថប្រយោជន៍នៃការដាក់ស្បែកទារកប៉ះនឹងស្បែកម្ដាយ នៅមណ្ឌលសុខភាពបែកចាន ខេត្ត កណ្ដាលឆ្នាំ២០២៥។
📎 និស្សិតទាំង០២ក្រុមខាងលេីត្រូវបានដឹកនាំរៀបចំសារណាដោយលោកស្រី បរិញ្ញាបត្រឆ្មប ខន បូរ៉ា, លោកសាស្ត្រាចារ្យជំនួយ ចាន់ ថារិទ្ធ ជាគណៈមេប្រយោគ និងលោកវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត ជាសមាជិក ក្នុងកម្មវិធីការពារសារណានេះ។
📌ជាការពិតណាស់កម្មវិធីសារណាគឺជាកម្មវិធីតម្រូវនៃកម្មវិធីសិក្សាក្រសួងសុខាភិបាលកម្ពុជាដេីម្បីបញ្ចប់ការសិក្សាដោយជោគជ័យ។
📌រាល់និស្សិតគ្រប់រូបទាំងអស់ដែលបានសិក្សានៅថ្នាក់បរិញ្ញាបត្រ ត្រូវតែសរសេរសារណាអោយបានជោគជ័យដេីម្បីទទួលបានការអនុញ្ញាតិអោយប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន។
📷 រូបភាពដោយ លោកវរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ (ការិយាល័យព័ត៌មានវិទ្យា)
11/05/2026
ព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម រៀបចំពិធីគោរពទង់ជាតិ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម។
08/05/2026
សិប្បសាលាចែករំលែកបទពិសោធន៍ក្រោមប្រធានបទ«មាតា»ដើម្បីអបអរទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភាឆ្នាំ២០២៦ ក្រោមប្រធានបទ"តម្រូវការឆ្មបបន្ថែម១លាននាក់ក្នុងពិភពលោក “នៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម
——————————————-
រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីសិប្បសាលាក្រោមប្រធានបទ "មាតា" កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រីវរសេនីយ៍ឯក សាន ស្រីណុច នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ទទួលបន្ទុកការងារយេនឌ័រតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម និងមានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនចំនួន៣រូប ៖
-លោកស្រី អួង លីដា មន្ត្រីក្រសួងសុខាភិបាលផ្នែកកម្មវិធីជាតិសុខភាពបន្តពូជ
-លោកស្រី វរសេនីយ៍ទោ សែម ដានី នាយផ្នែកអនុវត្តន៍ជំនាញគ្លីនិកនៃវិទ្យាស្ថានវិទ្យាសាស្ត្ត្រសុខាភិបាល ខ.ភ.ម
-កញ្ញា អនុបណ្ឌិត ផេង ស្រីនៀត ជាមន្រ្តីបច្ចេកទេសនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងជាគ្រូបង្រៀនទ្រឹស្ដីផ្នែកឆ្មប នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
លើសពីនេះក៏មានការចូលរួមពីបុគ្គលិកនិងនិស្សិត ចំនួន ២៧០នាក់ ។
នាឱកាសនេះលោកស្រីវរសេនីយ៍ឯក សាន ស្រីណុច ក៏បានរំលេចនូវសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានអត្ថន័យ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិ។ ជាពិសេសលោកស្រីក៏បានរំលឹកនូវ ការលះបង់ និងទំនួលខុសត្រូវក្នុងនាមជាឆ្មប ចំពោះស្ត្រីមានផ្ទៃពោះ ជាម្តាយចំពោះ កូនៗនិងកោតសសើរគោរពដឹងគុណដល់ការលះបង់ដ៏ធំធេងរបស់ឆ្មបទូទាំងសកលលោកផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូននៅលិខិតសសើរ និងកន្រ្តកផ្លែឈើថ្លែងអំណរគុណដល់វាគ្មិនទាំង៣រូបផងដែរ។
05/05/2026
✨ពិធីការពារសារណារបស់និស្សិតថ្នាក់បរិញ្ញាបត្រឆ្មប បណ្ដុះបណ្ដាលបន្តពីបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១
——————————
📍 វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម (សាលសារណា) ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦
មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីការពារសារណាជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្មប បណ្ដុះបណ្ដាលបន្តពីបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១ ចំនួន ០២ក្រុម ។
📎 ក្រុមនិស្សិតទាំង២ក្រុមបានធ្វេីសារណាពីប្រធានបទ៖
១. ការសិក្សានៅលើចំណេះដឹងនិងឥរិយាបថរបស់ស្ត្រីមាន ផ្ទៃពោះចំពោះថ្នាំជាតិដែក និងអាស៊ីតហ្វូលិក នៅមន្ទីរ ពេទ្យបង្អែកពោធិ៍តុង ក្នុងឆ្នាំ ២០២៥ ។
២. ការសិក្សាអំពីអត្ថប្រយោជន៍នៃការដាក់ស្បែកទារកប៉ះ នឹងស្បែកម្តាយ នៅមណ្ឌលសុខភាពបែកចាន ខេត្តកណ្តាល ឆ្នាំ ២០២៥ ។
📎 និស្សិតទាំង ០២ក្រុមខាងលេីត្រូវបានដឹកនាំរៀបចំសារណាដោយលោកស្រី បរិញ្ញាបត្រឆ្មប ខន បូរ៉ា, លោកសាស្ត្រាចារ្យជំនួយ ចាន់ ថារិទ្ធ ជាគណៈមេប្រយោគ និងលោកវេជ្ជបណ្ឌិតឯកទេស ឃឹម អូណែត ជាសមាជិក ក្នុងកម្មវិធីការពារសារណានេះ។
📌ជាការពិតណាស់កម្មវិធីសារណាគឺជាកម្មវិធីតម្រូវនៃកម្មវិធីសិក្សាក្រសួងសុខាភិបាលកម្ពុជាដេីម្បីបញ្ចប់ការសិក្សាដោយជោគជ័យ។
📌រាល់និស្សិតគ្រប់រូបទាំងអស់ដែលបានសិក្សានៅថ្នាក់បរិញ្ញាបត្រ ត្រូវតែសរសេរសារណាអោយបានជោគជ័យដេីម្បីទទួលបានការអនុញ្ញាតិអោយប្រឡងបញ្ចប់ការសិក្សារបស់ខ្លួន។
📷 រូបភាពដោយ លោកវរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ (ការិយាល័យព័ត៌មានវិទ្យា)
04/05/2026
សិក្ខាសាលាស្តីពី “ការប្រមូលភស្តុតាងបង្ហាញពីនិទ្ទេសបទនិងការសរសេររបាយការណ៍ស្វ័យវាយតម្លៃគុណភាពអប់រំអណត្តិទី២” របស់វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
____________________
រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ គណ:កម្មាការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ស៊ា អ៉ិត ប្រធាននាយកដ្ឋានស្តង់ដានិងការទទួលស្គាល់គុណភាពអប់រំ និងលោក បណ្ឌិត ទិត ស៊ីនឿន បានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាស្ដីពីការប្រមូលភស្តុតាងបង្ហាញពីនិទ្ទេសបទ និង ការសរសេររបាយការណ៍ស្វ័យវាយតម្លៃអាណត្តិទី២ ដល់បុគ្គលិកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។
កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យជំនួយ ង៉ែត សួន នាយករងវិទ្យាស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកសាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។ ក្នុងឱកាសនេះដែរ មានការចូលរួមពី ឯកឧត្តមនាយករង នាយកមហាវិទ្យាល័យទាំង៤ មន្ទីរពេទ្យ ការិយាល័យដែលពាក់ព័ន្ធចំនួន ៧០រូប។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗដូចជា៖
-ពង្រឹងការយល់ដឹងអំពីវិធីសាស្ត្រប្រមូលទិន្នន័យ
-បង្កើនសមត្ថភាពក្នុងការសរសេររបាយការណ៍ស្វ័យវាយតម្លៃ
-ធានាថាទិន្នន័យដែលប្រមូលបាន មានភាពត្រឹមត្រូវ ទូលំទូលាយ និងអាចទុកចិត្តបាននិងជំរុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិទ្យាស្ថាន។
-បង្ហាញពីរបៀបបញ្ចូលធាតុចូលអោយបានពេញលេញ ត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងការទទួលបានពិន្ទុ៨-១០ ដើម្បីទទួលបានការទទួលស្គាល់ពេញសិទ្ធ។
- បង្កើនចំណេះដឹង និងជំនាញក្រុមការងារធានាគុណភាពដើម្បីពង្រឹងគុណភាពសិក្សារបស់វិទ្យស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម។
តាមរយៈមតិសំណេះសំណាល របស់ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យជំនួយ ង៉ែត សួន បានលើកទឹកចិត្តឱ្យក្រុមការងារធានាគុណភាពអប់រំផ្ទៃក្នុងទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះដោយសួរសំណួរ ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមា។
ជាមួយគ្នានេះផងដែរ វិទ្យាស្ថានបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ខិតខំលើកកម្ពស់ការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពក្រុមការងារធានាគុណភាពអប់រំផ្ទៃក្នុងនៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ជាបន្តបន្ទាប់តាមរយៈការបណ្តុះបណ្តាលបន្ត និងការតាមដានគុណភាពវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គណ:កម្មាការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
ជាទីបញ្ចប់ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យជំនួយ ង៉ែត សួន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការជួយជ្រោមជ្រែងពីគណ:កម្មាការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាកន្លងមកនេះដែលបានផ្តល់ការណែនាំ គាំទ្រ និងសហការយ៉ាងជិតស្និតជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ដើម្បីអោយការវាយតម្លៃមួយនេះទទួលបានលទ្ធផលជាទីមោទនភាព។
អត្ថបទអនុសេនីយ៍ត្រីវេជ្ជបណ្ឌិត សៀន ស្រីណាក់ នាយរងការិយាល័យធានាគុណភាពអប់រំ
រូបភាព វរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ