គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមយ៉ាងសកម្មជួយដល់យោធិន និងជនភៀសសឹក លើសពីអ្វីដែលធនាគារជាតិបានណែនាំ, ៤៦គ្រឹះស្ថានហើយ ប្រកាសលុបបំណុលទាំងស្រុង របស់យោធិនពលី និងអ្នករួចកម្ចី
ដើម្បីជាសម្រួលដល់ជនភៀសសឹក និងយោធិន ធនាគារជាតិ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទាន រហូតដល់ចំនួន១០លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិ និងលុបចោលឥណទានរហូតដល់ចំនួន៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ ប៉ុន្តែលើសពីការរំពឹងទុក មានធនាគារខ្លះបានប្រកាសលុបចោលទាំងស្រុងតែម្តង។ នេះហើយជាទឹកចិត្តរួបរួមរបស់ប្រជាជនខ្មែរយើង!
ចំណែកសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានចេញសេចក្តីថ្លែងការណ៍ថានឹងលើកលែងរាល់កម្រៃ ឬការផាកពិន័យលើសេវាឥណទាន រយៈពេល៦ខែ ដោយរាប់ចាប់ពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ ឬពន្យារនូវការទូទាត់សងប្រាក់ដើម រយៈពេល ៦ខែដូចគ្នាចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ហើយដើម្បីស្នើសុំការអនុគ្រោះទាំងនេះ គ្រឹះស្ថានទាំង ២គឺ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារយោធិនដែលពលលី យោធិនដែលរងរបួស ឬខាងក្រុមគ្រួសារសាច់ញាតិ អាចទំនាក់ទំនងមកកាន់ស្ថាប័នយើងទាំងពីរខាងលើ ដោយភ្ជាប់មកនូវលិខិតបញ្ជាក់ដើម្បីបង្ហាញថា គាត់ពិតជាជនរងគ្រោះក្នុងជម្លោះនៃព្រុំដែនកម្ពុជាថៃនេះ ពិតប្រាកដមែន៕
#ស្មារតីខ្មែរតែ១
NBC-Edu
NBC-Edu Official Page
01/08/2025
យើងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកពន្លឺសន្តិភាពត្រលប់មកវិញ 🇰🇭🇰🇭🇰🇭🙏🙏🙏
ពិភពលោកកំពុងស្តាប់អ្វីដែលយើងនិយាយ ដូច្នេះ សូមប្រាកដថាអ្វីដែលពិភពលោកទទួលដឹងឮ គឺប្រកបដោយសេចក្តីថ្លៃថ្នូរ ការពិត និងការទាមទារកយុត្តិធម៌សម្រាប់ប្រជាជនស្លូតត្រង់។
01/08/2025
សូមគោរពនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពទាំងអស់ដែលបានការពារទឹកដីដ៏ផូរផង់របស់យើង 🙏🙏🙏
31/07/2025
សម្លេងរបស់យើងបានឮរន្ទឺក្នុងពិភពលោក… ហើយពួកគេកំពុងតែសម្លឹងមើលមកយើង។ យើងមិនមែនឈតែម្នាក់ឯងទេ!
សូមមេត្តាកុំដុតកំហឹង ឬបង្កើតការស្អប់ និងរើសអើង។ ជៀសវាងការអត្ថាធិប្បាយដែលប្រើប្រាស់ពាក្យអសុរោះ វាយប្រហារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រសិនបើអ្នកដទៃរើសអើង យើងមិនគួរធ្វើតាមទង្វើគេនោះទេ… សូម និយាយ ឬធ្វើសកម្មភាព ដើម្បីទាមទាតែ សន្តិភាព និងភាពយុត្តិធម៌សម្រាប់ប្រជាជន និងវប្បធម៌ដែលបានរងគ្រោះ។
សូមរួបរួមចិត្តខ្មែរ និងសាមគ្គីភាព បែងចែកគ្នាធ្វើ តាមកម្លាំង និងចំណេះដឹងរៀងខ្លួន តែមានគោលដៅតែមួយ គឺ ប្រទេសជាតិរបស់យើង ដើម្បីបានសន្តិភាពត្រលប់មកវិញ។
31/07/2025
តាមការសង្កេតការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥ - ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ របស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះ កប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មី របស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គ្រាប់បែកទាំងនេះ គ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិន គ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពស៊ីម៉ាក់ មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។
ទន្ទឹមនឹងនេះ អគ្គនាយកស៊ីម៉ាក់កម្ពុជា បានគូសបញ្ជាក់ថា គ្រាប់បែកត្រកូល MK នេះ មានកំណត់សំគាល់ និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះ F-16 និងប្រភេទគ្រាប់បែក ដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះ F-16 នេះ អាចដឹកគ្រាប់បែក MK-84 ចំនួន៤គ្រាប់ ក្នុងការទម្លាក់ក្នុង១ជើង។
28/07/2025
យុត្តិធម៍ផ្តើមចេញពីការពិត ហើយការពិតគឺ៖ កម្ពុជាជាជន
រងគ្រោះ🇰🇭។
បញ្ឈប់ការបាញ់ភ្លាម !
Justice begins with truth and the truth is: Cambodia is the victim 🇰🇭.
Ceasefire now !
La justice commence par la vérité et la vérité est : le Cambodge est la victime 🇰🇭.
Cessez le feu maintenant !
28/07/2025
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឲ្យសាធារណជនមេត្តាពិចារណាឲ្យបានហ្មត់ចត់មុននឹងធ្វើការបង្ហោះផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ និងជឿជាក់ទៅលើតែប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ។
#សាមគ្គីភាព #ខ្មែរស្រលាញ់ខ្មែរ
28/07/2025
Spokesperson of Ministry of person of National Defense: Today 28 July 2025 at 11:00 a.m., Thai soldiers intensified their aggressive actions by continuing to fire heavy weapons indiscriminately into Cambodian territory. This brutal act is a clear violation of international law.
As a predominantly Buddhist country, Thailand has nonetheless destroyed Buddhist images and religious symbols, and used human lives as capital to wage war for its own agendas.
28/07/2025
ទោះជាយ៉ាងណា កុំភ្លេចការសិក្សាណា💕
28/07/2025
The world should know the truth.
To the International community.
With the intention of bringing a resolution to the current conflict, I asked that the international community dig into the facts and condemn the armed invasion by the Thai military.
Trump brokered a ceasefire agreement between the Cambodian government and the Thai government. Both governments agreed to a ceasefire. Kudos to Trump.
Unfortunately, the Thai government has no control over its military. So the Thai military ignores Trump and continues to bomb Cambodia.
Apparently, Trump talked to the RIGHT person in charge of Cambodia but the WRONG person NOT in charge of Thailand.
We now can see that the Thai military went rogue and started this war, contrary to the wish of its government. The Thai military wants war and started this war.
Thailand’s internal conflicts and power struggles are costing innocent lives and have brought instability to SE Asia. This mess is on the Thai military and the Thai government’s inability to control its armed forces.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Website
Address
Phnom Penh