01/08/2025
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមយ៉ាងសកម្មជួយដល់យោធិន និងជនភៀសសឹក លើសពីអ្វីដែលធនាគារជាតិបានណែនាំ, ៤៦គ្រឹះស្ថានហើយ ប្រកាសលុបបំណុលទាំងស្រុង របស់យោធិនពលី និងអ្នករួចកម្ចី
ដើម្បីជាសម្រួលដល់ជនភៀសសឹក និងយោធិន ធនាគារជាតិ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទាន រហូតដល់ចំនួន១០លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិ និងលុបចោលឥណទានរហូតដល់ចំនួន៨០លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ ប៉ុន្តែលើសពីការរំពឹងទុក មានធនាគារខ្លះបានប្រកាសលុបចោលទាំងស្រុងតែម្តង។ នេះហើយជាទឹកចិត្តរួបរួមរបស់ប្រជាជនខ្មែរយើង!
ចំណែកសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏បានចេញសេចក្តីថ្លែងការណ៍ថានឹងលើកលែងរាល់កម្រៃ ឬការផាកពិន័យលើសេវាឥណទាន រយៈពេល៦ខែ ដោយរាប់ចាប់ពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ ឬពន្យារនូវការទូទាត់សងប្រាក់ដើម រយៈពេល ៦ខែដូចគ្នាចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ ហើយដើម្បីស្នើសុំការអនុគ្រោះទាំងនេះ គ្រឹះស្ថានទាំង ២គឺ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារយោធិនដែលពលលី យោធិនដែលរងរបួស ឬខាងក្រុមគ្រួសារសាច់ញាតិ អាចទំនាក់ទំនងមកកាន់ស្ថាប័នយើងទាំងពីរខាងលើ ដោយភ្ជាប់មកនូវលិខិតបញ្ជាក់ដើម្បីបង្ហាញថា គាត់ពិតជាជនរងគ្រោះក្នុងជម្លោះនៃព្រុំដែនកម្ពុជាថៃនេះ ពិតប្រាកដមែន៕
#ស្មារតីខ្មែរតែ១