06/06/2025
[English Below]
សូមអរគុណដល់អ្នកទាំងអស់គ្នា ដែលបានចំណាយពេលវេលាតាមដានមាតិកាផ្សេងៗ នៅលើផេកហ្វេសប៊ុកផ្លូវការ Beyond The Bottle អស់រយៈពេលពីរខែនេះ។ 🙏😉
ពួកយើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីៗអំពីការជួបជុំដោយគិតពីសុខភាព និងយល់ដឹងបន្ថែមទាក់ទងទៅនឹងបញ្ហាជាច្រើនដែលកើតឡើងក្រោយពេលទទួលទានគ្រឿងស្រវឹង។
📢 សូមកុំភ្លេចរង់ចាំតាមដានយុទ្ធនាការរបស់យើងនៅរដូវកាលក្រោយទៀតណា។
____________
Thank you to everyone who has spent the past two months following the content on the official Beyond The Bottle page. 🙏😉
We hope you've gained new knowledge about healthy celebration and a deeper understanding of the many issues that can arise from alcohol consumption.
📢 Please stay tuned for our campaign next season !
05/06/2025
[English below]
ជម្រើសរបស់អ្នកថ្ងៃនេះ កំណត់អនាគតរបស់អ្នក!
តើអ្នកនឹងជ្រើសរើសភាពរីករាយបណ្តោះអាសន្ន ឬជ្រើសរើសសុខភាពល្អសម្រាប់អនាគត?
📢 Admin ជ្រើសរើសការជួបជុំ ដោយគិតពីសុខភាព! 🍵🤩 ចុះអ្នកទាំងអស់គ្នាវិញ ?
____
Your Choice Today Determines Your Future!
Will you choose short-term pleasure or long-term health for your future?
📢 Admin chooses to gather with friends while thinking about health! 🍵🤩
How about all of you? Let us know in the comments! 👇
05/06/2025
[English Below]
POV: អារម្មណ៍អ្នកផឹកស្រា ចង់ឈ្នះរង្វាន់ 10,000$
តែបែរជាឈ្នះរង្វាន់មហារីកមួយនេះវិញ។😖
ឈប់បាន… ឈប់ទៅ។ 💔
_____
POV: A drinker hoping to win $10,000
but ends up winning a cancer diagnosis instead. 😖
Just stop. It’s not worth it. 💔
03/06/2025
[English Below]
💬 ប្រាប់ពួកយើងមក៖ តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីពិចារណាឡើងវិញអំពីទម្លាប់ផឹកគ្រឿងស្រវឹង?
សូមចាប់ផ្តើមរស់នៅដោយគ្មានគ្រឿងស្រវឹងពីថ្ងៃនេះទៅ។
______________
💬 Tell us: Are you ready to rethink your alcohol consumption habits?
Please start your alcohol-free journey today.
31/05/2025
[English Below]
👉 តើអ្នកចូលចិត្តធ្វើអ្វីជំនួសឱ្យការជួបជុំគ្នាដោយផឹកគ្រឿងស្រវឹង?
🌐 ចែករំលែកគំនិតរបស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម!
🙋🏻♀️ ការជ្រើសរើសរស់នៅដោយមិនផឹកគ្រឿងស្រវឹង មិនមែនជាជម្រើសធុញថប់នោះទេ។ ជីវិតពោរពេញដោយអ្វីៗច្រើនដែលគួរឱ្យរំភើប! អ្នកអាចកម្សាន្ត ជួបជុំ និងបំបាត់ស្រ្តេសដោយមិនចាំបាច់ប្រើគ្រឿងស្រវឹងនោះទេ។
នេះជាសកម្មភាព 10 យ៉ាង ដែលអ្នកអាចធ្វើជំនួសបានទាំងសប្បាយ និងអាចបំបាត់ស្រ្តេស ៖
1. អានសៀវភៅ 📖
2. ដើរលេង ទៅភ្នំ ឬសមុទ្រ ⛰️
3. លេងកីឡាជាមួយមិត្តភក្តិ ⚽
4. រៀនធ្វើម្ហូប ឬនំ 🍰
5. ទៅសារមន្ទីរ ឬទស្សនាសិល្បៈ 🖼️
6. ធ្វើការងារស្ម័គ្រចិត្ត ❤️
7. ទៅមើលកុន 🎬
8. ហាត់ប្រាណ ឬសមាធិ 🧘
9. រៀនភាសា ចម្រៀង ឬឧបករណ៍ភ្លេង 🎸
10. ហែលទឹក ស្ទួចត្រី ឬគូររូប 🏊
__________________
👉 What do you like to do instead of getting together and drinking alcohol?
🌐 Share your thoughts in the comments below!
🙋🏻♀️ Living alcohol-free doesn’t mean living a boring life. There are so many exciting and meaningful ways to spend time, connect with others, and no alcohol needed!
Here are 10 fun and healthy alternatives to drinking:
1. Read a book 📖
2. Go hiking, to the beach, or enjoy nature ⛰️
3. Play sports with friends ⚽
4. Learn to cook or bake 🍰
5. Visit museums or explore the arts 🖼️
6. Volunteer for a cause you care about ❤️
7. Go to the movies 🎬
8. Practice exercise or meditation 🧘
9. Learn a new language, or instrument 🎸
10. Swim, fish, paint, or play fun game 🏊
31/05/2025
[English Below]
គ្រឿងស្រវឹង និងផលប៉ះពាល់លើការចងចាំ៖ 🧠
នៅពេលដែលអ្នកផឹកគ្រឿងស្រវឹងច្រើន ជាតិអាល់កុលនឹងរំខានដល់របៀបដែលកោសិកាសរសៃប្រសាទនៅក្នុង hippocampus ដែលជាផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវក្នុងការបង្កើត ឬរក្សាការចងចាំ និងការទំនាក់ទំនងគ្នាទៅវិញទៅមក។
👉 ការរំខាននេះបណ្តាលឱ្យ៖
១. មនុស្សភ្លេចអំពីព្រឹត្តិការណ៍ដែលបានកើតឡើងខណៈពេលដែលពួកគេស្រវឹង។
២. រារាំងការផ្ទេរព័ត៌មានទៅផ្ទុកក្នុងការចងចាំជាបណ្តោះអាសន្នពីរយៈពេលខ្លីទៅរយៈពេលវែង។
៣. នាំឱ្យសមត្ថភាពការគិតរបស់យើងមួយចំនួនដូចជា ការគ្រប់គ្រងកម្លាំងចិត្ត ការយកចិត្តទុកដាក់ ការវិនិច្ឆ័យ និងការសម្រេចចិត្ត ចុះខ្សោយ។
( វិទ្យាស្ថានជាតិទៅលើ Alcohol Abuse និង Alcoholism, ២០២៤ )
_____________
Alcohol and its effects on memory: 🧠
When you drink a lot of alcohol, it disrupts the way nerve cells in the hippocampus, the part of the brain responsible for forming or maintaining memories, communicate with each other.
👉 This disruption causes:
1. People to forget events that occurred while they were drunk.
2. Temporary prevention of the transfer of memories from short-term to long-term storage.
3. Impairment of certain thinking abilities, such as impulse control, attention, judgment, and decision-making.
(National Institute on Alcohol Abuse and Alcoholism, 2024)
28/05/2025
[English Below]
👉តើអ្នកដឹងទេថាគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ជាច្រើនទៅដល់អនាគតរបស់យើង ?
💡ក្នុងចំណោមផលប៉ះពាល់ទាំងអស់នោះ ផលប៉ះពាល់មួយចំនួន មិនត្រឹមតែប៉ះពាល់ទៅដល់គ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចឆក់យកជីវិតរបស់អ្នកនិងអ្នកដទៃថែមទៀតផង។
🚫ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួនដែលកើតចេញអំពីការទទួលទានគ្រឿងស្រវឹង យោងតាមអង្គការសុខភាពពិភពលោក៖
១. ការទទួលទានគ្រឿងស្រវឹង អាចបណ្ដាលឲ្យកើតជំងឺមហារីក 🦠
២. ការទទួលទានស្រាលើសកម្រិត អាចធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធខួរក្បាល 🧠
៣. ការទទួលទានស្រាលើកម្រិតអាចធ្វើឲ្យប៉ះពាល់ទៅដល់សមត្ថភាពនៃការចងចាំរបស់ខួរក្បាលផងដែរ 🧠
៤. ការបើកបរទាំងស្រវឹងអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ខ្លួនឯង និងអ្នកដទៃ 🚘🚦
៥. អំពើហិង្សាក្នុងគ្រួសារ កើតចេញពីការទទួលទានគ្រឿងស្រវឹង 🚫
៦. ការផឹកស្រាអំឡុងពេលស្ត្រីមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ 👩🍼
៧. ការផឹកស្រា អាចប៉ះពាល់ដល់សម្ពាធឈាម និងបេះដូង ❤️🩹
៨. ការទទួលទានស្រាច្រើនលើសកំណត់ អាចធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ថ្លើម 🚫
ស្រឡាញ់ជីវិតខ្លួនឯង និងគ្រួសារ សូមកុំពិសារគ្រឿងស្រវឹង❗️
_________________
👉Did you know that alcohol has many effects on our future?
💡Among all these effects, some of them not only affect our families and society, but they can also take your life and the lives of others.
🚫Here are some of the effects of drinking alcohol accroding to World Health Organization (WHO):
1. Drinking alcohol can cause cancer 🦠
2. Excessive alcohol consumption can affect the brain system 🧠
3. Excessive alcohol consumption can also affect the brain's memory ability 🧠
4. Driving while drunk can cause serious harm to yourself and others 🚘🚦
5. Domestic violence is caused by drinking alcohol 🚫
6. Drinking alcohol during pregnancy can affect the unborn child 👩🍼
7. Drinking alcohol can affect blood pressure and heart ❤️🩹
8. Excessive alcohol consumption can have serious effects on the liver 🚫
Love yourself and your family, don't drink alcohol❗️
27/05/2025
[English Below]
👉គ្រាន់តែនិយាយប៉ុន្មានប្រយោគបែបនេះ ហើយគ្មានអ្នកណាដាក់សម្ពាធឱ្យអ្នកផឹកគ្រឿងស្រវឹងទៀតទេ។
ប្រសិនបើមាននរណាម្នាក់ទទូចថា៖
“តោះ ផឹកស្រាបៀរទៅ វាជាពិធីជប់លៀងណា!”
អ្នកអាចឆ្លើយតបដោយមានសុជីវធម៌ជាមួយ៖
1️⃣ ទេ អរគុណ ខ្ញុំមិនផឹកស្រាទេ។
2️⃣ ខ្ញុំផឹកតែទឹកផ្លែឈើទេ ។
3️⃣ អរគុណ ប៉ុន្តែខ្ញុំផឹកទឹកក្រូចហើយ ព្រោះខ្ញុំមានកិច្ចការសំខាន់នៅថ្ងៃស្អែក។
4️⃣ ខ្ញុំត្រូវបើកបរបន្តទៀត ដូចនេះខ្ញុំមិនអាចផឹកគ្រឿងស្រវឹងបានទេ
_________________
👉Just say a few sentences like these, and no one will pressure you to drink alcohol again.
If someone insists, saying:
“Come on, have a beer. It’s a party!”
You can politely respond with:
1️⃣ No thanks, I don’t drink alcohol.
2️⃣ I only drink juice.
3️⃣ Thanks, but I drink juice because I have an important task tomorrow.
4️⃣ I have to drive, sorry I can't drink alcohol.