ហុង លីម Hong Lim

ហុង លីម Hong Lim H.E. Hong Lim is the School Principal of ASEAN International School, ASEAN Bright Kids Nursery, and Chief Executive Officer of CAM-WISDOM School.

Dedicated to fostering academic excellence and shaping future leaders through innovative education.

📌 អង្គប្រជុំតម្រង់ទិសដៅការងារ ដើម្បីត្រៀមលក្ខណៈចាប់ផ្ដើមឆ្នាំសិក្សា២០២៦–២០២៧ ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ ក្ន...
25/08/2026

📌 អង្គប្រជុំតម្រង់ទិសដៅការងារ ដើម្បីត្រៀមលក្ខណៈចាប់ផ្ដើមឆ្នាំសិក្សា២០២៦–២០២៧ ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តកម្មវិធីសិក្សា និងឆ្លើយតបទៅនឹងការលើកកម្ពស់គុណភាពអប់រំរបស់សាលាឱ្យកាន់តែមានភាពរីកចម្រើន។

📅 ២៥ សីហា ២០២៦ | 🕜 ម៉ោង ៨:00 | 📍 រាជធានីភ្នំពេញ

14/08/2026
ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ខ្ញុំសូមចែករំលែកនូវទស្សនទានមួយចំនួនជូនដល់បងប្អូនម្ចាស់ស្ថាប័នអប់រំឯកជនទាំ...
10/08/2026

ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ខ្ញុំសូមចែករំលែកនូវទស្សនទានមួយចំនួនជូនដល់បងប្អូនម្ចាស់ស្ថាប័នអប់រំឯកជនទាំងចាស់និងថ្មី ចាប់ពីពេលនេះតទៅ បើទោះជាការបើកដំណើរការថ្មី ឬការពង្រីកសាខាបន្ថែម ១០០% ទាំងសាលារៀនក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ ក៏ត្រូវគិតគូរលើចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. ផែនការហិរញ្ញវត្ថុ៖ ត្រូវមានផែនការហិរញ្ញវត្ថុច្បាស់លាស់ (ទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង)។

២. កម្មវិធីសិក្សា៖ ត្រូវរៀបចំកម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ និងស្របតាមកម្មវិធីសិក្សារបស់ក្រសួង (សម្រាប់សាលាចំណេះទូទៅជាតិ) និងកម្មវិធីសិក្សាដកស្រង់មកពីប្រទេសជាដៃគូ (សម្រាប់សាលាអន្តរជាតិ)។

៣. ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ៖ ត្រូវជ្រើសរើសទីតាំងភូមិសាស្ត្រល្អ ទំហំអគារសមស្របទៅនឹងកម្រិតសាលារៀន ព្រមទាំងមានបរិវេណដីធំទូលាយ និងការរៀបចំបំពាក់ហេដ្ឋារចនាសម្ព័ន្ធសាលារៀនឱ្យបានគ្រប់គ្រាន់។

៤. ការដាក់ឈ្មោះគ្រឹះស្ថាន៖ ត្រូវរៀបចំការដាក់ឈ្មោះសាលារៀន (ទាំងអក្សរខ្មែរ និងអក្សរឡាតាំង/បរទេស) ឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ណែនាំ។

៥. រចនាសម្ព័ន្ធគ្រប់គ្រង និងអភិបាលកិច្ច៖ ត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសាលារៀន និងប្រព័ន្ធអភិបាលកិច្ចឱ្យមានតម្លាភាព និងប្រសិទ្ធភាព។

លក្ខខណ្ឌចាំបាច់ខាងលើនេះ គឺជាចំណុចអាទិភាពខ្ពស់បំផុតក្នុងការស្នើសុំអាជ្ញាបណ្ណបើកសាលារៀន ពីក្រសួងអប់រំ យុវជន និងកីឡា។
ទន្ទឹមនឹងនេះ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងអប់រំ យុវជន និងកីឡា លើការរៀបចំយន្តការច្បាស់លាស់ស្តីពីបែបបទនៃការស្នើសុំអាជ្ញាបណ្ណអប់រំឯកជនគ្រប់ប្រភេទ តាមប្រព័ន្ធឌីជីថល (Cam-Dx) ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងឈានឡើងមួយកម្រិតទៀត។

━━━━━━༻᯽༺━━━━━━
•Telegram: https://t.me/fesctg
•Channel: https://t.me/fed_education_services_cambodia
•fed_education_services_cambodia
•Website: https://www.fesc.org.kh/
•Membership registration: https://www.fesc.org.kh/register-member
•Number: +855 15 739 303/92 739 303

📌 អង្គប្រជុំស្តីពី វឌ្ឍនភាពការងារកម្មវិធីអប់រំ-ថែទាំកុមារតូច និងផ្នែកទទួលចុះឈ្មោះសិស្ស និងផ្នែកទទួលភ្ញៀវ📍 [រាជធានីភ្នំពេ...
08/08/2026

📌 អង្គប្រជុំស្តីពី វឌ្ឍនភាពការងារកម្មវិធីអប់រំ-ថែទាំកុមារតូច និងផ្នែកទទួលចុះឈ្មោះសិស្ស និងផ្នែកទទួលភ្ញៀវ

📍 [រាជធានីភ្នំពេញ]៖ នារសៀលថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ហុង លីម ស្ថាបនិក និងជាអគ្គនាយក អាស៊ាន គ្រុប បានដឹកនាំអង្គប្រជុំស្តីពី វឌ្ឍនភាពការងារកម្មវិធីអប់រំ-ថែទាំកុមារតូច និងការងាររបស់ផ្នែកទទួលចុះឈ្មោះសិស្ស និងផ្នែកទទួលភ្ញៀវ ដើម្បីពិនិត្យវឌ្ឍនភាពការងារ តាមដានលទ្ធផលនៃការអនុវត្ត ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពសេវាកម្មរបស់សាលា។

📅 ៨ សីហា ២០២៦ | 🕜 ម៉ោង ១:៣០ រសៀល | 📍 រាជធានីភ្នំពេញ

📍 «ពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សានុសិស្សកម្មវិធីសិក្សាភាសាអង់គ្លេស-ចិនទូទៅ»[ខេត្តព្រៃវែង]៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្...
01/08/2026

📍 «ពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សានុសិស្សកម្មវិធីសិក្សាភាសាអង់គ្លេស-ចិនទូទៅ»

[ខេត្តព្រៃវែង]៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាលាអន្តរជាតិ អាស៊ាន (សាខាអ្នកលឿង) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្សានុសិស្សកម្មវិធីសិក្សាភាសាអង់គ្លេស-ចិនទូទៅគ្រប់កម្រិត ឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

📍 ៣១ កក្កដា ២០២៦ | ខេត្តព្រៃវែង

📍 កិច្ចប្រជុំគណៈគ្រប់គ្រងសាលា[រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ហុង លីម ស្ថាបនិក និងជាអ...
25/07/2026

📍 កិច្ចប្រជុំគណៈគ្រប់គ្រងសាលា

[រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ហុង លីម ស្ថាបនិក និងជាអគ្គនាយក អាស៊ាន គ្រុប បានដឹកនាំកិច្ចប្រជុំជាមួយ គណៈគ្រប់គ្រងសាលាទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ តាមដានលទ្ធផលនៃការអនុវត្តការងារ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពនៃការគ្រប់គ្រងសាលា។

📍 រាជធានីភ្នំពេញ | ២៥ កក្កដា ២០២៦ | ម៉ោង ១០:០០ ព្រឹក

📍 «កម្មវិធីសំណេះសំណាលសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»[រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២...
25/07/2026

📍 «កម្មវិធីសំណេះសំណាលសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»

[រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិត ហុង លីម ស្ថាបនិក និងជាអគ្គនាយក អាស៊ាន គ្រុប បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ នៃសាលាអន្តរជាតិ អាស៊ាន ក្នុងការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការត្រៀមខ្លួន ការគ្រប់គ្រងពេលវេលា និងការពង្រឹងទំនុកចិត្ត ដើម្បីឈានទៅសម្រេចលទ្ធផលល្អក្នុងការប្រឡង។

📍 រាជធានីភ្នំពេញ | ២៥ កក្កដា ២០២៦ | ម៉ោង ៧:៣០ ព្រឹក

🙏🙏🙏
23/07/2026

🙏🙏🙏

✨លិខិតគោរពជូនពរ✨

ក្នុងឱកាសថ្ងៃកំណើតរបស់ លោកបណ្ឌិត ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយកអាស៊ានគ្រុប សូមគោរពជូនពរ លោកឲ្យប្រកបដោយសុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

Address

#11, Street 105 Corner 440, Sangkat Tuol Tompoung 1
Phnom Penh
12310

Website

Alerts

Be the first to know and let us send you an email when ហុង លីម Hong Lim posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category