10/06/2026
🎓 សូមអបអរសាទរ Xinyu - Congratulations, Xinyu! 🌟
ជំរុញដោយការចង់ចេះចង់ដឹងនិងមហិច្ឆតាធំ Xinyu ទទួលបានការផ្តល់ជូនចូលរៀនជាមុនពីសាកលវិទ្យាល័យលំដាប់ខ្ពស់ក្នុងចក្រភពអង់គ្លេស និងអូស្ត្រាលី។ ភាពជោគជ័យនេះគឺជាលទ្ធផលដែលកើតចេញពីភាពរឹងមាំ និងការវិវត្តខ្លួនក្នុងនាមជាអ្នកសិក្សាវ័យក្មេងម្នាក់។ យើងនឹងបន្តរទន្ទឹងរង់ចាំមើលភាពជោគជ័យរបស់គាត់នៅលើឆាកអន្តរជាតិ! 🎉👏
Driven by deep curiosity and big ambitions, Xinyu has secured early offers from top-tier universities in the United Kingdom and Australia. This success is the direct result of his resilience and growth as a young scholar. We looks forward to watching more of his future successes on the international stage! 🎉👏
👇 For more information about NISC:
☎️ 078 666 102 / 078 666 884
Telegram: 🔗https://t.me/nisc_admission
WhatsApp:🔗https://wa.me/+85578666102
📧 [email protected]
📍 https://bit.ly/3NIvjha
04/06/2026
✨IQM Recognition: Caring Hearts. Ambitious Minds🤝
នៅសាលាអន្តរជាតិណតប្រ៊ីដ ការអប់រំបរិយាបន្ន សុខុមាលភាព និងឧត្តមភាព គឺជាកាតាលីករជំរុញគ្រប់កិច្ចការនៅក្នុងសាលា។ ការវាយតម្លៃពី IQM នាពេលថ្មីៗនេះ បានបញ្ជាក់ថា សាលាអន្តរជាតិណតប្រ៊ីដគឺជាសាលាអន្តរជាតិឈានមុខគេ ក្នុងការអនុវត្តការអប់រំបរិយាបន្ន ដែលត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការបង្រៀន ការដឹកនាំ និងជីវិតរស់នៅប្រចាំថ្ងៃ។ 🎓💪
សិស្សានុសិស្សទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការជំរុញឱ្យបង្ហាញសមត្ថភាព តាមរយៈទំនាក់ទំនងដ៏រឹងមាំ ការបង្រៀនដែលមានគុណភាពខ្ពស់ និងវប្បធម៌សហការគ្នា។ នៅទីនេះ ការអប់រំបរិយាបន្នមិនមែនគ្រាន់តែជាកម្មវិធីមួយនោះទេ ប៉ុន្តែវាគឺជាស្នូលដ៏សំខាន់របស់យើង។
លោក Kohulan Jeganathan អនុប្រធានផ្នែកសិក្សាធិការ បានកត់សម្គាល់ថា ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីជំនឿចិត្តរួមគ្នាចំពោះអ្នកសិក្សាគ្រប់រូប និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ទៅលើការអប់រំបរិយាបន្ន សុខុមាលភាព និងឧត្តមភាព។ 🏆
ជាមួយនឹងសហគមន៍ចម្រុះ និងការចូលរួមយ៉ាងសកម្មពីក្រុមគ្រួសារសិស្សានុសិស្សនៅតែបន្តអភិវឌ្ឍទៅមុខជានិច្ច ដែលការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងទាំងឥទ្ធិពលរបស់យើងនាពេលបច្ចុប្បន្ន និងមហិច្ឆតារបស់យើងសម្រាប់ថ្ងៃអនាគត។ 🚀
At NISC, inclusion, wellbeing, and excellence drive everything we do. Our recent IQM evaluation confirms NISC as a leading international school where inclusion is embedded across teaching, leadership, and daily life 🎓💪
Students are known, supported, and challenged through strong relationships, high‑quality teaching, and a collaborative culture. Inclusion is not a programme, it is part of our DNA.
Deputy Head Kohulan Jeganathan notes this recognition reflects a shared belief in every learner and a continued commitment to inclusion, wellbeing, and excellence 🏆
With a diverse community and engaged families, NISC continues to evolve, this recognition reflecting both our impact today and ambition for tomorrow🚀
03/06/2026
🎉 ជំហានទៅមុខដ៏ធំមួយ សម្រាប់សិស្សតូចៗរបស់យើង - Big Steps for Our Little Learners! ✨
នេះជាកម្មវិធីដ៏មានន័យសម្រាប់កូនសិស្សតូចៗថ្នាក់ EL4! ឆ្នាំសិក្សានេះ គឺពោរពេញទៅដោយស្នាមញញឹម មិត្តភាព និងការរៀនសូត្រតាមរយៈការលេងកម្សាន្តយ៉ាងសម្បូរបែប។ សាលាមានមោទនភាពចំពោះអ្នកសិក្សាវ័យកេ្មងដែលពោរពេញទៅដោយភាពក្លាហាន ហើយទន្ទឹងរង់ចាំមើលពួកគេបន្តរីកចម្រើន រៀនសូត្រ និងលូតលាស់កាន់តែខ្លាំងថែមទៀត! 📚🎒
What a beautiful celebration for our EL4 students! This year has been filled with laughter, friendship, and so much learning through play. We are incredibly proud of our brave little learners and can't wait to see them continue to thrive, learn, and grow! 🌟❤️
02/06/2026
☀️ ឱកាសចុងក្រោយក្នុងការចុះឈ្មោះចូលរួមកម្មវិធី Summer Camp 2026 នៅសាលាអន្តរជាតិ ណតប្រ៊ីដ - Last chance to join the NISC Summer Camp 2026! 🌟
ផ្តល់ជូនកូនៗលោកអ្នកនូវវិស្សមកាលដ៏រីករាយ ដែលពោរពេញទៅដោយការស្វែងយល់ថ្មីៗ គំនិតច្នៃប្រឌិត កីឡា និងបទពិសោធន៍សិក្សាដ៏មានន័យ នៅក្នុងបរិយាកាសដ៏ស្រស់បំព្រង និងមានការយកចិត្តទុកដាក់ខ្ពស់!
សូមចុចលីងខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://canva.link/ev78i8uojgb2abt
📅 កាលបរិច្ឆេទ៖ ១៥ មិថុនា – ១០ កក្កដា ២០២៦
💲 តម្លៃ៖ ចាប់ពី $100 - $280 ក្នុងមួយសប្តាហ៍
📌 ការទទួលចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១០ មិថុនា ២០២៦។ សូមស្កែន QR code នៅលើរូបភាព ដើម្បីមើលព័ត៌មានលម្អិតនៃកម្មវិធីទាំងមូល។
Give your child a summer break filled with discovery, creativity, sports, and meaningful learning experiences in a fun and supportive environment!
Click this link to find out more about the camp: https://canva.link/ev78i8uojgb2abt
📅 Dates: 15 June – 10 July 2026
💲 Fees: From $100 - $280 per week
📌 Registration closes on 10 June 2026. Scan the QR code on the poster to see full program details.
🔴ចំនួនមានកំណត់! សូមចុះឈ្មោះឥឡូវនេះតាមរយៈលីងនេះ ដើម្បីទទួលបានកន្លែងសម្រាប់កូនៗ - Limited spaces available! Sign up now via this link to secure your child’s spot: 🎟 https://shorturl.at/Xce7k
01/06/2026
🎉សូមអបអរសាទរយុវសិស្ស ច័ន្ទសុបញ្ញា ដែលត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធី Nord Anglia MIT Student Trip នៅសហរដ្ឋអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។✨
ច័ន្ទសុបញ្ញា គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សឆ្នើមតែ ៦៦ នាក់ប៉ុណ្ណោះមកពីជុំវិញពិភពលោក ដែលទទួលបានឱកាសពិសេសនេះ ដែលនេះស្តែងឱ្យឃើញពីគំនិតច្នៃប្រឌិត និងការស្រឡាញ់ការសិក្សារបស់ប្អូន។ សាលាមានមោទនភាព និងសូមជូនពរឱ្យប្អូនទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងដំណើរស្រាវជ្រាវនេះ! 🚀🎓
🎉We are delighted to congratulate Grade 10 student Channsopagna, who has been selected for the Nord Anglia MIT Student Trip to the USA this November 2026!✨
Chosen from across the global community, Channsopagna is one of just 66 students worldwide to receive this exceptional opportunity, a reflection of their creativity and love of learning. We are incredibly proud of this achievement and can’t wait to see where this exciting journey leads! 🚀🎓
👇 Contact our Admissions team today to learn more about the unique opportunities awaiting your child at NISC:
☎️ 078 666 102 / 078 666 884
Telegram: 🔗https://t.me/nisc_admission
WhatsApp:🔗https://wa.me/+85578666102
📧 [email protected]
📍 https://bit.ly/3NIvjha
28/05/2026
🎡 ពិព័រណ៍កម្សាន្តពីក្រដាសកាតុងរបស់សិស្សថ្នាក់ទី៦ - Grade 6 Cardboard Carnival 🎲
សិស្សាថ្នាក់ទី៦ បានច្នៃប្រឌិតប្រអប់កាតុងធម្មតាឱ្យទៅជាពិភពដ៏រីករាយ និងពោរពេញដោយគំនិតច្នៃប្រឌិត តាមរយៈការរចនា និងបង្កើតល្បែងកម្សាន្តផ្ទាល់ខ្លួនរបស់ពួកគេ! 🚀
តាមរយៈការរៀនសូត្រដោយអនុវត្តផ្ទាល់នេះ ប្អូនៗបានស្វែងយល់ពីការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា ព្រមទាំងបានបំប្លែងគំនិតច្នៃប្រឌិតទាំងនោះឱ្យលេចចេញជារូបរាងឡើង។ អ្នកច្នៃប្រឌិតវ័យក្មេងរបស់យើងធ្វើបានល្អណាស់ សម្រាប់ការរៀបចំកម្មវិធីដ៏សប្បាយ និងពោរពេញដោយការស្រមៃច្នៃប្រឌិតនេះ! 👏
Our G6 class turned cardboard into a world of fun and creativity by designing and building their own carnival games! 🚀
Through hands-on learning, students explored teamwork, problem-solving while bringing their ideas to life. Well done to our young creators for an exciting and imaginative event! 👏
👇 For more information about NISC:
☎️ 078 666 102 / 078 666 884
Telegram: 🔗https://t.me/nisc_admission
WhatsApp:🔗https://wa.me/+85578666102
📧 [email protected]
📍 https://bit.ly/3NIvjha
26/05/2026
🎓 អបអរសាទរសិស្សានុសិស្សថ្នាក់បញ្ចប់ការសិក្សាឆ្នាំ ២០២៦ - Celebrating the NISC Class of 2026 🎓
ក្នុងឱកាសដ៏ពិសេសនៃការឈានជើងចូលទៅកាន់ទំព័រថ្មីនៃជីវិត យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះរាល់សមិទ្ធផលដែលប្អូនៗសម្រេចបាន ហើយយើងទន្ទឹងរង់ចាំមើលភាពជោគជ័យ និងសមិទ្ធផលថ្មីៗរបស់ប្អូនៗទៅថ្ងៃអនាគត ✨
As they begin their next chapter, we are proud of all they have achieved and look forward to seeing the impact they will make in the future. Congratulations, Class of 2026! ✨