Institute of Technology of Cambodia - សាលាតិចណូ

Institute of Technology of Cambodia - សាលាតិចណូ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Institute of Technology of Cambodia - សាលាតិចណូ, College & University, Pb86 russian Boulevard, Phnom Penh.

The Institut de Technologie du Cambodge (Khmer: វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា; ITC; Institute of Technology of Cambodia), also known as Sala Techno (Khmer: សាលាតិចណូ. The Institute was founded in 1964 as Institut Technique Supérieur de l'Amitié Khméro–Soviétique (ITSAKS; The Superior Technology Institute of Khmer–Soviet Friendship) and funded by the Soviet Union from 1964 to 1975 and from 1980 to

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 16/06/2026

លិខិតបដិសេធ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណីក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណដូចខាងក្រោម៖
-ឈ្មោះ៖ ណន សីហា
-ភេទ៖ ប្រុស
-កើត៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមបដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 14/06/2026

ដំណើរទស្សនកិច្ចនៅ CHIP MONG Industries

ភ្នំពេញ នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៦ នៅ CHIP MONG Industries

មហាវិទ្យាល័យសំណង់ បានដឹកនាំនិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិលប្រមាណ ៥០ នាក់ទៅទស្សនកិច្ចសិក្សានៅ CHIP MONG Industries។ ក្នុងដំណើរការទស្សនកិច្ចនេះ បានផ្ដល់ឱកាសអោយនិស្សិតសិក្សា ស្វែងយល់បន្ថែម ពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន CHIP MONG Industries ដោយមានការធ្វើបទបង្ហាញពីសំណាក់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនផ្ទាល់លើ ការផលិតក្បឿង ទុយោ ការលាយបេតុង និង ឱកាសការងារ។ បន្ទាប់ពីបានចុះទស្សនកិច្ចនេះ និស្សិតបានយល់បន្ថែមពីដំណើរការនៃការផលិតសម្ភារៈសំណង់ ព្រមទាំងបច្ចេកទេសផ្សេងៗកាន់តែច្បាស់។

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 12/06/2026

📢 CALL FOR ABSTRACTS EXTENDED— FREE REGISTRATION

Researchers, students, academics, and professionals are warmly invited to submit abstracts for our upcoming international conference: "The 1st Annual Conference of Cambodian Society for Environmental Science and Engineering in conjunction with the AUN/SEED-Net Regional Conference on Environmental Engineering 2026 (RCEnvE 2026)”

📅 Conference Dates: 22–23 September 2026
📍 Venue: Institute of Technology of Cambodia (ITC), Phnom Penh, Cambodia
🌱 Conference Theme:
"Environmental Science and Engineering for Sustainable Development in Cambodia"

🗓 Important Dates
• Abstract Submission Deadline: 20 June 2026
• Notification of Acceptance: 30 June 2026

✨ Opportunities to:
🔬 Share your research
🤝 Network with international experts
🌏 Exchange ideas and build collaborations
🌱 Connect and be a part of the Cambodian Society of Environmental Science and Engineering

📩 Submit your abstract now and join the conversation driving future environmental research and innovation toward sustainable development.

For more information and abstract submission, please visit:
https://sites.google.com/view/cse-edu/annual-conference/cse-2026?authuser=0

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 11/06/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងធនាគារ វឌ្ឍនៈ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ – វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានទទួលស្វាគមន៍គណៈប្រតិភូពីធនាគារ វឌ្ឍនៈ ក្នុងជំនួបពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន។

កិច្ចពិភាក្សាបានផ្តោតលើឱកាសកម្មសិក្សា ការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា ការអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់ ព្រមទាំងកិច្ចសហការលើកម្មវិធីបណ្តុះបណ្តាលបន្ថែម និងការបណ្តុះបណ្តាលជំនាញថ្មី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការលើវិស័យបញ្ញាសិប្បនិម្មិត (AI) សន្តិសុខសាយប័រ វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មហិរញ្ញវត្ថុ ទូរគមនាគមន៍ និងបណ្តាញ និងការអភិវឌ្ឍគេហទំព័រ។

បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូធនាគារ វឌ្ឍនៈ បានអញ្ជើញទស្សនាមន្ទីរពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់វិទ្យាស្ថាន ដើម្បីស្វែងយល់បន្ថែមអំពីសមត្ថភាពក្នុងការអប់រំ និងការស្រាវជ្រាវរបស់ ITC។

ជំនួបនេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងគាំទ្រតម្រូវការដែលកំពុងវិវត្តនៃវិស័យធនាគារ និងឌីជីថលនៅកម្ពុជា។
————————————
ITC and Vattanac Bank Strengthen Collaboration on Talent Development

Phnom Penh, 11 June 2026 – The Institute of Technology of Cambodia (ITC) welcomed a delegation from Vattanac Bank to discuss opportunities for strengthening collaboration between academia and industry.

The discussions focused on internship opportunities, graduate employment, technical and soft skills development, and upskilling and reskilling programs. Both parties also explored cooperation in areas such as Artificial Intelligence, Cybersecurity, Data Science, Financial Engineering, Telecommunications and Networking, and Web Development.

Following the meeting, the Vattanac Bank delegation visited several laboratories and facilities at ITC to gain a better understanding of the Institute's educational and research capabilities.

The meeting concluded with a shared commitment to developing future talents and supporting the evolving needs of Cambodia's banking and digital sectors.
————————————
More about University-Industry Linkage (UIL – ITC):
🌐 Website: https://uil.itc.edu.kh
📘 Facebook: https://web.facebook.com/UIL.ITC
📱 Telegram: https://t.me/UIL_ITC
📞 Phone: +855 12 670 696
📩 Email: [email protected]

Photos from Students Association of ITC's post 10/06/2026
Photos from ក្រុមបាល់ទាត់ យុវជនវិស្វករ's post 07/06/2026
Photos from Institute of Technology of Cambodia - សាលាតិចណូ's post 06/06/2026

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ គ្រូបង្រៀននិងនិស្សិតចំនួន ៣៦នាក់ មកពីមហាវិទ្យាល័យវារីសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានចូលរួមក្នុង «ទិវាស្អាត និងបៃតង» នៅសាលាហេបភីច័ន្ទតារានារីព្រែកថ្មី ដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក។
និស្សិតបានចុះយុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំរាមប្លាស្ទិកនៅតាមដងទន្លេនិងការចូលរួមសកម្មភាពជាច្រើនផ្សារភ្ជាប់នឹងបរិស្ថាន។

លោកបណ្ឌិត ឈួន គង់ ព្រឹទ្ធបុរសមហាវិទ្យាល័យវារីសាស្ត្រត្រូវបានអញ្ជើញអោយចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ដើម្បីចែករំលែកចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ។ បន្ថែមពីលើនេះ ក្រុមការងារបានរៀបចំស្តង់ពិព័រណ៍បង្ហាញពីកម្មវិធីសិក្សាក្រោមមហាវិទ្យាល័យ ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីសិក្សា និងការសិក្សាស្រាវជ្រាវលើទឹកនិងបរិស្ថានដល់សិស្សាសនុសិស្សវិទ្យាល័យ។ ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់យុវជន និងការទទួលខុសត្រូវរបស់និស្សិតសាលាតិចណូចំពោះបរិស្ថាន ដើម្បីឆ្ពោះទៅរកអនាគតបៃតង។

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 05/06/2026

ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សដើម្បីស្វែងយល់អំពីជំនាញបណ្តុះបណ្តាលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 05/06/2026

ពិធីបិទទិវាវិទ្យាសាស្ត្រលើកទី១៥។

Photos from Institute of Technology of Cambodia - សាលាតិចណូ's post 05/06/2026

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃទិវាវិទ្យាសាស្ត្រនៅសាលាតិចណូ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Pb86 Russian Boulevard
Phnom Penh
855

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 09:00 - 17:00