Knowledge HACCP

Knowledge HACCP

Share

ចែករំលែកចំណេះដឹងផ្នែកសុវត្ថភាពម្ហូបអាហារ និងចំណេះដឹងទូទៅ

26/02/2025

អ្វីដែលត្រូវធ្វើនៅពេលកូនក្អួតនៅផ្ទះ 🤢🏠

1️⃣ រក្សាជាតិទឹកអោយកុមារ 💧

✅ រង់ចាំ 30 នាទីបន្ទាប់ពីក្អួតមុនពេលផ្តល់សារធាតុរាវ។
✅ ផ្តល់ជាទឹកអូរ៉ាលីត្រ, ទឹកដូង, រឺទឹកបបរ តិចៗច្រើនដង (រៀងរាល់ 5-10 នាទីម្តង)។

2️⃣ ទុកពេលអោយក្រពះបានសម្រាក 😴

✅ កុំបង្ខំកុមារឱ្យញ៉ាំភ្លាមៗបន្ទាប់ពីក្អួត។
✅ ចាប់ផ្តើមផ្តល់អាហារដែលរំលាយងាយ (ចេក, បបរ, នំបុ័ងទន់, ដំឡូងឆ្អិន, ស៊ុតឆ្អិន, តៅហ៊ូទន់, ស៊ុប, សាច់មាន់) បន្ទាប់ពី 4-6 ម៉ោង ប្រសិនបើកុមារឈប់ក្អួត។

❌ អាហារដែលមិនបានណែនាំក្រោយពេលក្អួត
🚫 អាហារដែលពិបាករំលាយ ឬស្វិត
🚫 អាហារបំពង ឬមានជាតិខ្លាញ់ខ្ពស់
🚫 អាហារមានរសជាតិហឹរ 🌶️
🚫 អាហារដែលមានជាតិស្ករសំយោគខ្ពស់ (ទឹកផ្លែឈើកំប៉ុង…)
🚫 បន្លែឆៅ 🥦

✅ បន្ទាប់ពី 24 ម៉ោងដោយមិនក្អួត អ្នកអាចត្រឡប់ទៅរបបអាហារធម្មតាវិញ។

3️⃣ ទំរង់ពេលគេង 🛏️

✅ រក្សាកុមារឱ្យនៅក្នុងទីតាំង ពាក់កណ្តាលបញ្ឈរ ដើម្បីការពារកុំឱ្យមានការថប់ដង្ហើម។
✅ ប្រសិនបើដេក, ដេកបែរក្បាលទៅម្ខាង។
✅ ជៀសវាងក្លិនខ្លាំង (ទឹកអប់, ក្លិនអាហារ) ដែលអាចបណ្តាលឱ្យក្អួតកាន់តែច្រើន។

📢 ព័ត៌មានសំខាន់
👉 បើកុមារក្អួតខ្លាំង, ដួលសន្លប់, ឬបាត់បង់ជាតិទឹកខ្លាំង សូមនាំទៅជួបវេជ្ជបណ្ឌិត។ 🏥

Cr: ផ្នែកកុមារ និង ទារកនៃមន្ទីរពេទ្យព្រះអង្គឌួង

ប្រភព៖ https://www.facebook.com/share/p/1A4yvid2Rt/



safety consultant
safety expert

25/02/2025

វិធីសាស្រ្តអប់រំខួរក្បាលខាងស្តាំរបស់កុមារ តាមវិធីសាស្រ្តជប៉ុន (ភាគ២)

Cambodia
ប្រភព៖ https://fb.watch/xYX-_v3Q2A/



safety consultant
safety expert

25/02/2025

វិធីសាស្រ្តអប់រំខួរក្បាលខាងស្នាំរបស់កុមារ តាមវិធីសាស្រ្តជប៉ុន (ភាគ១)

Cambodia
ប្រភព៖ https://web.facebook.com/reel/1334599594230559



Safety Consultant
Safety Expert

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh
12000