Knowledge HACCP

Knowledge HACCP ចែករំលែកចំណេះដឹងផ្នែកសុវត្ថភាពម្ហូបអាហារ និងចំណេះដឹងទូទៅ

អ្វីដែលត្រូវធ្វើនៅពេលកូនក្អួតនៅផ្ទះ 🤢🏠1️⃣ រក្សាជាតិទឹកអោយកុមារ 💧✅ រង់ចាំ 30 នាទីបន្ទាប់ពីក្អួតមុនពេលផ្តល់សារធាតុរាវ។✅ ផ្...
26/02/2025

អ្វីដែលត្រូវធ្វើនៅពេលកូនក្អួតនៅផ្ទះ 🤢🏠

1️⃣ រក្សាជាតិទឹកអោយកុមារ 💧

✅ រង់ចាំ 30 នាទីបន្ទាប់ពីក្អួតមុនពេលផ្តល់សារធាតុរាវ។
✅ ផ្តល់ជាទឹកអូរ៉ាលីត្រ, ទឹកដូង, រឺទឹកបបរ តិចៗច្រើនដង (រៀងរាល់ 5-10 នាទីម្តង)។

2️⃣ ទុកពេលអោយក្រពះបានសម្រាក 😴

✅ កុំបង្ខំកុមារឱ្យញ៉ាំភ្លាមៗបន្ទាប់ពីក្អួត។
✅ ចាប់ផ្តើមផ្តល់អាហារដែលរំលាយងាយ (ចេក, បបរ, នំបុ័ងទន់, ដំឡូងឆ្អិន, ស៊ុតឆ្អិន, តៅហ៊ូទន់, ស៊ុប, សាច់មាន់) បន្ទាប់ពី 4-6 ម៉ោង ប្រសិនបើកុមារឈប់ក្អួត។

❌ អាហារដែលមិនបានណែនាំក្រោយពេលក្អួត
🚫 អាហារដែលពិបាករំលាយ ឬស្វិត
🚫 អាហារបំពង ឬមានជាតិខ្លាញ់ខ្ពស់
🚫 អាហារមានរសជាតិហឹរ 🌶️
🚫 អាហារដែលមានជាតិស្ករសំយោគខ្ពស់ (ទឹកផ្លែឈើកំប៉ុង…)
🚫 បន្លែឆៅ 🥦

✅ បន្ទាប់ពី 24 ម៉ោងដោយមិនក្អួត អ្នកអាចត្រឡប់ទៅរបបអាហារធម្មតាវិញ។

3️⃣ ទំរង់ពេលគេង 🛏️

✅ រក្សាកុមារឱ្យនៅក្នុងទីតាំង ពាក់កណ្តាលបញ្ឈរ ដើម្បីការពារកុំឱ្យមានការថប់ដង្ហើម។
✅ ប្រសិនបើដេក, ដេកបែរក្បាលទៅម្ខាង។
✅ ជៀសវាងក្លិនខ្លាំង (ទឹកអប់, ក្លិនអាហារ) ដែលអាចបណ្តាលឱ្យក្អួតកាន់តែច្រើន។

📢 ព័ត៌មានសំខាន់
👉 បើកុមារក្អួតខ្លាំង, ដួលសន្លប់, ឬបាត់បង់ជាតិទឹកខ្លាំង សូមនាំទៅជួបវេជ្ជបណ្ឌិត។ 🏥

Cr: ផ្នែកកុមារ និង ទារកនៃមន្ទីរពេទ្យព្រះអង្គឌួង

ប្រភព៖ https://www.facebook.com/share/p/1A4yvid2Rt/



safety consultant
safety expert

25/02/2025

វិធីសាស្រ្តអប់រំខួរក្បាលខាងស្តាំរបស់កុមារ តាមវិធីសាស្រ្តជប៉ុន (ភាគ២)

Cambodia
ប្រភព៖ https://fb.watch/xYX-_v3Q2A/



safety consultant
safety expert

25/02/2025

វិធីសាស្រ្តអប់រំខួរក្បាលខាងស្នាំរបស់កុមារ តាមវិធីសាស្រ្តជប៉ុន (ភាគ១)

Cambodia
ប្រភព៖ https://web.facebook.com/reel/1334599594230559



Safety Consultant
Safety Expert

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when Knowledge HACCP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category