03/04/2025
កិច្ចសហការចុះអនុស្សារណៈភាពជាដៃគូ រវាងក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក និងសាលាអន្តរជាតិ ខេមប្រាយ ចាប់ដៃគា្នសហការ ដើម្បីពង្រឹងវិស័យអប់រំតាមរយៈ Pethyoeung EduTrax កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក និងសាលាអន្តរជាតិ ខេមប្រាយ បានចាប់ដៃគា្នសហការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើការប្រើប្រាស់កម្មវិធី Pethyoeung EduTrax ដើម្បីការពង្រឹងគុណភាពវិស័យអប់រំ និងតាមដានសុខភាពរបស់សិស្ស។
Pethyoeung Edutrax ជួយដល់សាលារៀន និងអាណាព្យាបាល ឬឪពុកម្ដាយ ដើម្បីតាមដានការសិក្សា និងសុខភាព កូនៗរបស់អ្នកគ្រប់ទីកន្លែង។
Pethyoeung Edutrax មានមុខងារដូចជា៖
-ការស្គែនវត្តមានចេញចូល និងការស្រង់វត្តមានសិស្ស
-ការចាប់យកវត្តចេញចូល និងកម្ដៅ របស់សិស្ស តាមរយៈកាស្កេនមុខជាមួយនឹងម៉ាស៊ីនស្វ័យប្រវត្តិ។
កាន់តែពិសេសទទួលបានព័ត៌មានសុខភាព និងគន្លឹះថែទាំសុខភាពជាច្រើននៅលើអែប Pethyoeung e-Health ID ហើយលោកអ្នកងាយស្រួលណាត់ជួបវេជ្ជបណ្ឌិតជំនាញ និងការរក្សឹាទុកកំណត់ត្រាវេជ្ជសាស្រ្ត។