14/05/2026
សូមព្រះមហាក្សត្រមានព្រះជន្មាយុយឺនយូរ!🙏
ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យើងខ្ញុំទាំងអស់គ្នាពី សាលាអន្តរជាតិប្ល៊ូប៊ើដ សុំព្រះរាជានុញ្ញាតទូលថ្វាយនូវព្រះសព្ទសាធុការពរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ។
----------------------------------------------------
Long live the King!!🙏
In celebration of His Majesty King Norodom Sihamoni's birthday, all of us at 𝐁𝐥𝐮𝐞𝐛𝐢𝐫𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 would like to wish His Majesty longevity, good health and strength.
13/05/2026
[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐥𝐨𝐰]
សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ នៃសាលាអន្តរជាតិប្ល៊ូប៊ើដ និង ប្ល៊ូឡាញបានទទួលភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងដំណើរកម្សាន្តបញ្ចប់ឆ្នាំសិក្សារបស់ពួកគាត់ទៅកាន់ Champion 1250! 🎉
សិស្សានុសិស្សបានស្វែងយល់ពីសកម្មភាពលេងសប្បាយៗនៅក្នុងតំបន់នោះ បានសាកល្បងសមត្ថភាពរាងកាយ ប្រកួតប្រជែងជាមួយខ្លួនឯង និងទទួលបាននូវភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយមិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូ។ រាប់ចាប់ពីសកម្មភាពនៃការឡើងចុះ ការរក្សាតុល្យភាព រហូតដល់ការងារជាក្រុម និងការដោះស្រាយបញ្ហា ដំណើរកម្សាន្តនេះគឺជាឱកាសដ៏អស្ចារ្យសម្រាប់សិស្សក្នុងការកសាងភាពជឿជាក់លើខ្លួនឯង រក្សាលំនឹងសកម្មភាពរាងកាយ និងអបអរសាទរការបញ្ចប់ឆ្នាំសិក្សាដ៏ជោគជ័យជាមួយគ្នា។
យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សានុសិស្សរបស់យើង ដែលបានបង្ហាញពីភាពក្លាហាន ភាពធន់ និងស្មារតីកីឡាដ៏ល្អពេញមួយថ្ងៃ! 💙
---------------------------------------------
𝐁𝐥𝐮𝐞𝐛𝐢𝐫𝐝 & 𝐁𝐥𝐮𝐞𝐥𝐢𝐧𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥's Primary 5 and Primary 6 students had an amazing time during their end-of-year trip to Champion 1250! 🎉
Students explored the exciting indoor activity area, tested their physical abilities, challenged themselves, and enjoyed a fun-filled day with classmates and teachers. From climbing and balancing to teamwork and problem-solving, the trip was a wonderful opportunity for students to build confidence, stay active, and celebrate the end of a successful school year together.
We are so proud of our students for showing courage, resilience, and great sportsmanship throughout the day! 💙
𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
📍Location: https://maps.app.goo.gl/uCgfTe7mcM7Qfyf78
☎️Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia
12/05/2026
[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐥𝐨𝐰]
សាលាអន្តរជាតិប៊្លូប៊ើដ និងសាលាអន្តរជាតិប៊្លូឡាញ បានរៀបចំដំណើរកម្សាន្តរវាងក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសាលា ដើម្បីពង្រឹងកិច្ចសហការបន្ថែម អបអរសាទរពីសមិទ្ធផលដែលសម្រេចបាន រៀបចំផែនការការងារនាឆ្នាំសិក្សាបន្ទាប់ និងព្រមទាំងលើកឡើងពីចក្ខុវិស័យស្ថាប័នរយៈពេលវែងសម្រាប់ការអភិវឌ្ឍសាលារៀន និងសហគមន៍សិក្សា កាន់តែសម្បូរបែប និង ទំនើប ព្រមទាំងអាចឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃការសិក្សា និងការបណ្តុះបណ្តាលក្នុងសតវត្សរ៍ទី ២១។ បន្ថែមពីលើនេះទៅទៀត ថ្នាក់ដឹកនាំសាលាក៏បានពិភាក្សាលើអាទិភាពសំខាន់ៗ លើយុទ្ធសាស្រ្តថ្មីៗបន្ថែម និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្រ្តបង្រៀន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ និងពង្រឹងអភិបាលកិច្ច និងសមត្ថភាពថ្នាក់ដឹកនាំ សំដៅលើកកម្ពស់គុណតម្លៃរបស់សិស្សានុសិស្ស ស្របតាមស្តង់ដាជាតិ តំបន់ និងសកល។ 🎯
កម្មវិធីនេះ បានពង្រឹងជំនឿចិត្តគណៈគ្រប់គ្រងសាលាថា ភាពជោគជ័យនៃសាលារៀនរបស់យើងគឺត្រូវបានកសាងឡើងនៅលើការងារក្រុមដ៏រឹងមាំ ចក្ខុវិស័យច្បាស់លាស់ និងការដឹកនាំប្រកបដោយគោលបំណង។
កម្មវិធីបានបញ្ចប់កិច្ចដោយភាពរីករាយ ជាមួយនឹងការជំរុញទឹកចិត្ត ការយល់ឃើញស្របគ្នា និងការប្តេជ្ញាចិត្តដើម្បីបន្តទៅមុខជាមួយនឹងថាមពលជាថ្មី ក្នុងខណៈពេលដែលយើងបន្តរួមគ្នាបង្កើតនូវជំពូកបន្ទាប់នៃការរីកចម្រើន និងឧត្តមភាព។🎯📚
----------------------------------------------
The 𝐁𝐥𝐮𝐞𝐛𝐢𝐫𝐝 & 𝐁𝐥𝐮𝐞𝐥𝐢𝐧𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥's Management Retreat brought our board of directors and leadership teams together to reflect on achievements, strengthen collaboration, plan for the future with purpose and clarity and align on the long-term vision for the development of our schools and learning communities. Through open discussions, strategic planning sessions, and team-building activities, we explored how we can continue to elevate the quality of education, empower our educators, and create meaningful learning experiences for every student. 🎯
This retreat reinforced our belief that the success of our schools is built on strong teamwork, clear vision, and purposeful leadership. By working together across Bluebird & Blueline, we are building a stronger foundation for the future, one that supports not only academic achievement, but also the holistic growth and success of our students and communities. We leave this retreat inspired, aligned, and motivated to move forward with renewed energy and commitment as we continue shaping the next chapter of growth and excellence together.🎯💪
𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
📍Location: https://maps.app.goo.gl/uCgfTe7mcM7Qfyf78
☎️Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia
11/05/2026
[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐥𝐨𝐰]
សូមគោរពជូនចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់
សាលាអន្តរជាតិប៊្លូប៊ើដ និងសាលាអន្តរជាតិប៊្លូឡាញ មានកិត្តិយសសូមគោរពជូនលោកលោកស្រី មាតាបិតា ឱ្យបានជ្រាបថា តាមរយៈទឹកចិត្តសប្បុរស និងការគាំទ្រយ៉ាងសកម្មពីសំណាក់សហគមន៍សាលារបស់យើង ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការថតរឿងខ្លី របស់សិស្សថ្នាក់ទី៩ សាលាបានប្រមូលថវិកាបានសរុបចំនួន ១០,៣៦០,០០០ រៀល។
ជាលទ្ធផល សាលាបាននាំយកថវិកាទាំងនោះទៅបរិច្ចាគជូនដល់៖
• កាកបាទក្រហមកម្ពុជា មានទឹកប្រាក់សរុប ៤,០០០,០០០ រៀល
• មូលនិធិគន្ធបុប្ផាកម្ពុជា មានទឹកប្រាក់សរុប ៤,៣៦០,០០០ រៀល
• មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ២,០០០,០០០ រៀល ដើម្បីគាំទ្រដល់សាលារៀននៅតាមតំបន់ព្រំដែន
យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមាតាបិតា អាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ ចំពោះការលើកទឹកចិត្ត ការចូលរួម និងសណ្តានចិត្តដ៏សប្បុរស។ ការគាំទ្រឥតងាករេ របស់លោកអ្នកគឺជាកម្លាំងចលករដែលធ្វើឱ្យសមិទ្ធផល នៃកម្មវិធីទំនួលខុសត្រូវសង្គម(CSR) អាចលេចចេញជារូបរាងឡើង ហើយយើងបានរួមគ្នាបង្ហាញឱ្យឃើញនូវសាមគ្គីភាព និងភាពស្រស់ស្អាតនៃសហគមន៍ដែលពោរពេញដោយក្តីស្រលាញ់។
សូមឱ្យស្មារតីនៃក្តីមេត្តា និងការចែករំលែកនេះ បន្តជម្រុញទឹកចិត្តដល់សិស្សានុសិស្ស និងពង្រឹងសហគមន៍យើងឱ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។
---------------------------------------------------
Dear Parents and Guardians,
With heartfelt gratitude, we would like to share the meaningful results of our recent charity initiative. Through the kindness, generosity, and support of our school community during the Khmer New Year Celebration and the Year 9 Movie Project, we were able to raise a total of 10,360,000 riel.
Together, we have donated:
4,000,000 riel to the 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚𝐧 𝐑𝐞𝐝 𝐂𝐫𝐨𝐬𝐬
4,360,000 riel to the 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 𝐊𝐚𝐧𝐭𝐡𝐚 𝐁𝐨𝐩𝐡𝐚 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧
2,000,000 riel to the 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡 𝐌𝐮𝐧𝐢𝐜𝐢𝐩𝐚𝐥 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧, 𝐘𝐨𝐮𝐭𝐡 𝐚𝐧𝐝 𝐒𝐩𝐨𝐫𝐭 to support schools at the border
We would like to express our deepest appreciation to all parents, guardians, students, management, teachers, and staff for your encouragement, participation, and generosity. Your unwavering support made this achievement possible, and together we have demonstrated the strength and beauty of a caring community.
May this spirit of compassion and giving continue to inspire our children and strengthen our community for many years to come.
𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
📍Location: https://maps.app.goo.gl/uCgfTe7mcM7Qfyf78
☎️Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia
10/05/2026
[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐥𝐨𝐰]
ថ្ងៃនេះ យើងសូមអបអរសាទរ និងថ្លែងអំណរគុណចំពោះក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រដោយឥតឈប់ឈរពីសំណាក់អ្នកម្តាយ និងលោកយាយជាទីស្រឡាញ់ទាំងអស់នៅក្នុងសហគមន៍របស់យើង។ 💐
សិស្សថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្ល៊ូប៊ើដ បានដាក់បេះដូង និងក្តីស្រឡាញ់របស់ពួកគាត់ចូលទៅក្នុងការបង្កើតកាតធ្វើដោយដៃដ៏ស្រស់ស្អាត ដែលពោរពេញដោយការដឹងគុណ សេចក្តីស្រឡាញ់ និងសារដ៏ផ្អែមល្ហែម។ ពីគំនូរចម្រុះពណ៌ រហូតដល់ពាក្យពេចន៍ដ៏មានអត្ថន័យ កាតនីមួយៗគឺជាការបង្ហាញពីជ្រុងមួយនៃក្តីស្រឡាញ់ដ៏ធំធេងដែលពួកគាត់មានជារៀងរាល់ថ្ងៃ។
រីករាយទិវាអ្នកម្តាយ ជូនចំពោះស្ត្រីដ៏អស្ចារ្យទាំងអស់ ដែលតែងតែថែរក្សា ណែនាំ និងជំរុញទឹកចិត្តកូនៗរបស់យើងរហូតមក។ 💖
----------------------------------------
Today, we celebrate the love, care, and endless support of all the amazing mothers and grandmothers in our community. 💐
Bluebird International School's Early Years students put their hearts into creating beautiful, handmade cards, each one filled with love, gratitude, and sweet messages. From colorful drawings to thoughtful words, every card is a small reflection of the big love they feel every day.
Happy Mother’s Day to all the wonderful women who nurture, guide, and inspire our children. 💖
𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
📍Location: https://maps.app.goo.gl/uCgfTe7mcM7Qfyf78
☎️Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia
07/05/2026
[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐥𝐨𝐰]
🎉ជម្រើសដ៏ល្អបំផុតសម្រាប់មាតាបិតាគ្រប់រូបដែលកំពុងរកសាលាឱ្យកូនតូចចាប់ពីអាយុ២២ខែឡើងទៅហើយចំណេញបានជាង១,០០០$សម្រាប់ការចុះឈ្មោះចូលរៀន។🎉
សាលាអន្តរជាតិប៊្លូប៊ើដ សូមគោរពអញ្ជើញមាតាបិតាគ្រប់រូបមកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយព័ត៌មានរបស់សាលានៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាជាតិ ព្រមទាំងសកម្មភាពចម្រុះជាច្រើន ដើម្បីជួយអោយកូនរបស់លោកអ្នក មានភាពក្លាហាន មានទំនុកចិត្តលើខ្លួនឯងទាំងផ្លូវចិត្ត ផ្លូវកាយនិងបណ្តុះសមត្ថភាពកិច្ចការជីវិតប្រចាំថ្ងៃរបស់ពួកគេ។
មកជួបគ្នាជាមួយក្រុមការងាររបស់សាលាដោយផ្ទាល់និងមានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀតនៅ៖👇🏻
📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៦ និងទី១៧ ខែឧសភា ឆ្នាំ2026
⏰ ម៉ោង៖ ៩:00 នាទីព្រឹក ដល់ ៩:00 នាទីយប់
📍 ទីតាំង៖ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន ១)
————————————————————-
🎉The best choice for parents seeking a school for children aged 22 months, and save over $1,000 on enrollment!🎉
Bluebird International School invites all parents to join our pop-up booth at AEON Mall Phnom Penh to learn more about our National and International curriculum, along with a variety of activities designed to help your child develop courage, self-confidence, emotional and physical well-being, and essential life skills.
Meet our team in person and grab your chance to win prizes: 👇🏻
📅 Dates: May 16th & 17th, 2026
⏰Time: 9:00 AM – 9:00 PM
📍Location: AEON Mall Phnom Penh (AEON 1)
𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
📍Location: https://maps.app.goo.gl/uCgfTe7mcM7Qfyf78
☎️Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia
05/05/2026
សាលាអន្តរជាតិប្ល៊ូប៊ើដឈប់សម្រាក១ថ្ងៃ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអបអរព្រះរាជពិធីច្រត់ព្រះនង្គ័ល។ សាលានឹងចូលរៀនវិញនៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។📚
សូមរីករាយថ្ងៃឈប់សម្រាករបស់លោកអ្នក។🎉
————————————————-
Bluebird International School is closed on Tuesday, May 05th, 2026, for Royal Ploughing Ceremony. School will be open as usual on Wednesday, May 06th, 2026.📚
Have a safe and happy holiday🎉
04/05/2026
[𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐁𝐞𝐥𝐨𝐰]
សិស្សថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្ល៊ូប៊ើដរបស់យើង បានរៀនអំពីការរៀបចំ និងទុកដាក់សម្ភារៈសិក្សានៅក្នុងថ្នាក់រៀនឱ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ។📖
ចំពោះការអនុវត្តនេះបានជួយជំរុញឱ្យសិស្សតូចៗរបស់យើងកាន់តែមានវិន័យក្នុងការប្រើប្រាស់សម្ភារៈលេង រៀន ចេះថែរក្សា និងដាក់តាមទីតាំងឱ្យបានត្រឹមត្រូវយ៉ាងមានសណ្តាប់ធ្នាប់។ បន្ថែមពីនេះទៅទៀត សកម្មភាពនេះក៏បានជួយឱ្យសិស្សតូចៗរបស់យើងមានទម្លាប់ល្អក្នុងការចូលរួមសម្អាត និងរៀបចំឱ្យមានរបៀបរៀបរយបន្ទាប់ពីលេង និងប្រើប្រាស់រួច។ 📚🎯
ទន្ទឹមនឹងនេះ អ្វីដែលសិស្សតូចៗរបស់យើងបានរៀនអនុវត្តនៅក្នុងថ្នាក់នេះ ក៏អាចជួយឱ្យពួកគេចេះផ្សារភ្ជាប់ជាមួយនឹងមជ្ឈដ្ឋានខាងក្រៅ និងអាចប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ឬបរិស្ថានជុំវិញខ្លួនបានផងដែរ។
--------------------------------------------
𝐁𝐥𝐮𝐞𝐛𝐢𝐫𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥's Early Year students have learned how to organize and properly place the learning materials in the classroom in a neat and orderly manner.📖
This practice has helped encourage our young students to become more disciplined in using their learning and play materials. They are learning to take care of these items and return them to their proper places in an organized way. In addition, this activity has helped them develop good habits of cleaning up and organizing after they finish playing and using materials.📚🎯
At the same time, what our young students have learned and practiced in the classroom can also help them connect with the outside environment and apply these skills in their daily lives and surroundings.
𝐁𝐨𝐨𝐤 𝐲𝐨𝐮𝐫 𝐩𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐜𝐚𝐦𝐩𝐮𝐬 𝐭𝐨𝐮𝐫 𝐭𝐨𝐝𝐚𝐲!
📍Location: https://maps.app.goo.gl/uCgfTe7mcM7Qfyf78
☎️Cell: 078 556 657 / 016 215 421
Telegram: https://t.me/bluebirdcambodia
01/05/2026
សាលាអន្តរជាតិប៊្លូប៊ើដ សូមគោរពជូនពរ ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា ដែលរំលឹកដល់ ការប្រសូត ការត្រាស់ដឹង និងការយាងចូលបរិនិព្វានរបស់ព្រះសមា្មសម្ពុទ្ធនៃយើង។ 🙏សូមជូនពរដល់សហគមន៍ប៊្លូប៊ើដឱ្យជួបតែក្តីសុខ ភាពរីករាយ និងសុខដុមរមនាសម្រាប់អ្នកទាំងអស់គ្នា និងមនុស្សជាទីស្រលាញ់របស់អ្នក។ សូម ឲ្យ ថ្ងៃ នេះ ពោរពេញ ទៅ ដោយក្តី មេត្តា ករុណា មុទិតា និងឧបេក្ខា។ ❤️
-----------------------------------------------
Bluebird International School extends warm wishes to our community on the auspicious occasion of Visak Bochea Day. As we commemorate the birth, enlightenment, and nirvana of the Buddha, we hope for peace, joy, and harmony for you and your loved ones. 🙏
May this day be filled with Loving-kindness (Metta), Compassion (Karuna), Sympathetic Joy (Mudita), and Equanimity (Upekkha).❤
01/05/2026
រីករាយទិវាពលកម្មអន្តរជាតិ! 🛠
សាលាអន្តរជាតិប៊្លូប៊ើដ និង ប៊្លូឡាញ ឈប់សម្រាករយៈពេលមួយថ្ងៃគឺថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦។ សាលានឹងបើកដំណើរការជាធម្មតាឡើងវិញនៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦។ សូមឱ្យដំណើរកំសាន្តនាថ្ងៃឈប់សម្រាកប្រកបដោយសុខសុវត្ថិភាព និងក្តីរីករាយ។💪
---------------------------------------
Happy International Labour Day! 🛠
Bluebird and Blueline International Schools will be closed on May 1st, 2026. We will return to classes as usual on Monday, May 4th, 2026. Wishing everyone a safe and enjoyable holiday!💪🎯