Khmer OCR ខ្មែរ អូស៊ីអរ

Khmer OCR ខ្មែរ អូស៊ីអរ ណែនាំកម្មវិធីបំឡែងរូបភាពអក្សរឲ្យទ?

19/12/2021

Khmer OCR success !!!!!

26/01/2018

ដំណើរការធ្វើ OCR លើអក្សរខ្មែរ អក្សរពុម្ពដើរបានច្រើនបំផុតហើយ។ ឥឡូវយើងកំពុងសាកល្បងលើអក្សរសរសេរដៃ។

ក្រុមការងារខ្មែរអូសុីអរចាប់ផ្តើមយុទ្ធនាការ 1,000 ទំព័រក្នុងរយៈពេល 60 ថ្ងៃ លើហ្វុង Khmer OS និង Khmer OS Battambong ។ ក្រ...
21/08/2015

ក្រុមការងារខ្មែរអូសុីអរចាប់ផ្តើមយុទ្ធនាការ 1,000 ទំព័រក្នុងរយៈពេល 60 ថ្ងៃ លើហ្វុង Khmer OS និង Khmer OS Battambong ។

ក្រោយបញ្ចប់យុទ្ធនាការនេះយើងនឹងប្រកាស់អំពីលទ្ធផលនៃដំណើរការការងារខ្មែរអូសុីអរ និង ផែនការទៅមុខសម្រាប់កម្មវិធីខ្មែរអូសុីអរ។

សម្រាក់អ្នកដែលចាប់អារម្មណ៍ និង អ្នកដែលមានសំណួរសូមទាក់ទងមក លេខ 015 500 800 ឬមួយ 095 500 600 ។

28/06/2015

#ស្រីហិតោបទេស #វគ្គគប់មិត្ត #គប់មិត្ត

គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែមKhmer OCR ដែលជាគម្រោងមួយបង្កើតឡើងដោយស្ថាបនិកខ្មែរយូនី...
11/05/2015

គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែម

Khmer OCR ដែលជាគម្រោងមួយបង្កើតឡើងដោយស្ថាបនិកខ្មែរយូនីកូដលោកដាញ់ ហុង កំពុងស្វែងរកការជួយជ្រោមជ្រែងបន្ថែមទៀត ដើម្បីឲ្យគម្រោងដំណើរការមានភាពរលូននិងសម្រេចបានជោគជ័យ។

ក្នុងបទសម្ភាសន៍មួយកាលពីម្សិលមិញនេះ លោក ដាញ់ ហុង ស្ថាបនិកខ្មែរយូនីកូដបានឲ្យដឹងថា លោកជាមួយក្រុមការងារបានបង្កើតគម្រោងកម្មវិធីមួយមានឈ្មោះថា Khmer OCR ជាកម្មវិធីដែលអាចបម្លែងរូបភាពឬអត្ថបទចាស់ៗជា Hard Copy ទៅជា Soft Copy ដើម្បីងាយស្រួលរក្សាទុកនិង ប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិត។

លោកថា បច្ចុប្បន្នក្រុមការងារកំពុងខ្វះធនធានក្នុងការជួយជំរុញធ្វើគម្រោងនេះ។ “យើងខ្វះធនធានអ្នកបញ្ចូលទិន្នន័យ ខណៈឆ្នាំ ២០១៦ យើងគ្រោងសម្រេចធ្វើឲ្យបាន ១០ ម៉ឺនទិន្នន័យដើម្បីដាក់ប្រើក្នុងប្រព័ន្ធកម្មវិធី Khmer OCR”។

កម្មវិធី Khmer OCR អាចឲ្យអ្នកប្រើប្រាស់យកអត្ថបទចាស់ៗនៅលើក្រដាសឬរូបភាពទៅស្កេន រួច Upload ដោយកម្មវិធីនេះអាចបំប្លែងអក្សរនិងរូបភាពទៅជាអក្សរឌីជីថល។ កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកែពាក្យខុសឲ្យត្រូវបានថែមទៀតផង។

លោកថា កម្មវិធី Khmer OCR នេះមានសារៈសំខាន់ណាស់ដោយហេតុថាកម្មវិធីនេះអាចបំប្លែងឯកសារចាស់ៗទៅជាអក្សរឌីជីថលដើម្បីអាចរក្សាទុក ចែកចាយ និងប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតកាន់តែងាយស្រួល។

យ៉ាងណាលោកបញ្ជាក់ថា ដើម្បីសម្រេចបានគម្រោងការងារនេះ ទាមទារឲ្យមានការចូលរួមពីពលរដ្ឋនិងសិស្សនិស្សិតក្នុងការជួយជ្រោមជ្រែង។ ប្រសិនមានចូលរួមកាន់តែច្រើន លទ្ធផលក៏សម្រេចបានកាន់តែច្រើនដែលអាចយកទៅបម្រើប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ។

គម្រោងបង្កើតកម្មវិធី Khmer OCR របស់លោកដាញ់ ហុង ជាគម្រោងមួយដែលលោកបានគិតធ្វើរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែទើបតែសម្រេចអនុវត្តកាលពីឆ្នាំ២០១៤ នេះ។ កិច្ចការចំពោះមុខរបស់គម្រោង Khmer OCR គឺចង់បានការជួយជ្រោមជ្រែងពីពលរដ្ឋនិងសិស្សនិស្សិតគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើឲ្យគម្រោងនេះសម្រេចបានជោគជ័យ ដែលអាចចូលរួមលើកកម្ពស់អក្សរសាស្រ្តជាតិ និងបម្រើប្រយោជន៍ដល់សង្គម។

ប្រភព៖ http://news.sabay.com.kh/article/351959

គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែម
06/05/2015

គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែម

គម្រោងកម្មវិធី Khmer OCR ជាគម្រោងមួយដែលបង្កើតឡើងដោយស្ថាបនិកខ្មែរយូនីកូដលោកយ័ញ ហុង កំពុងស្វែងរកការជួយជ្រោមជ្រែងបន្ថែមទៀត...

19/04/2015
the result of one year working on data training.
08/04/2015

the result of one year working on data training.

ក្រុមស្ម័គ្រចិត្តប្រមូលទិន្នន័យលើការងារខ្មែរអូសុីអរ ជួបជាមួយលោក យ័ញ ហុង ដើម្បីទទួលការណែនាំបន្ថែម។
08/03/2015

ក្រុមស្ម័គ្រចិត្តប្រមូលទិន្នន័យលើការងារខ្មែរអូសុីអរ ជួបជាមួយលោក យ័ញ ហុង ដើម្បីទទួលការណែនាំបន្ថែម។

21/02/2015
07/02/2015

ដោយសារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង មានភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព ក្រុមអ្នកស្ម័គ្រចិត្តមួយក្រុម បានរួមគ្នាបង្កើតគម្រោងមួយឡើងដើម្បីបំប្លែងឯកសារនានាពី hard copy ទៅជា soft copy ដែលធ្វើឲ្យមានភាពងាយស្រួលជាងមុន ក្នុងការប្រើប្រាស់ រក្សាទុ…

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Khmer OCR ខ្មែរ អូស៊ីអរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Khmer OCR ខ្មែរ អូស៊ីអរ:

Shortcuts

Share

Category