Ouk Bonheang អ៊ុក ប៊ុនហ៊ាង

Ouk Bonheang អ៊ុក ប៊ុនហ៊ាង Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ouk Bonheang អ៊ុក ប៊ុនហ៊ាង, Education, Phnom Penh.

07/01/2026
31/12/2025
14/12/2025
03/12/2025
😍😍😍
28/11/2025

😍😍😍

នៅក្នុងបទពិសោធនៃការធ្វើ ប្រសិនបើយើងចង់ធ្វើអ្វីមួយ យើងត្រូវនៅជាមួយទាំងអ្នកគាំទ្រ អ្នកមិនគាំទ្រ អ្នកវិជ្ជមាន និងអ្នកអវិជ្ជ...
12/11/2025

នៅក្នុងបទពិសោធនៃការធ្វើ ប្រសិនបើយើងចង់ធ្វើអ្វីមួយ យើងត្រូវនៅជាមួយទាំងអ្នកគាំទ្រ អ្នកមិនគាំទ្រ អ្នកវិជ្ជមាន និងអ្នកអវិជ្ជមាន។ ការធ្វើបែបនេះវានឹងធ្វើឱ្យយើងចេះលត់ដំចិត្តគំនិតរបស់យើងនិងចេះសិក្សាស្វែងយល់ពីផលល្អ និងផលមិនល្អនៅក្នុងដំណើរការនៃកិច្ចការដែលយើងចង់ធ្វើ។

នៅក្នុងភាពជាក់ស្តែងយើងអាចនឹងត្រូវការមនុស្សដែលមិនគាំទ្រឬមនុស្សដែលគិតអវិជ្ជមានមកលើគំនិតយើងច្រើន ព្រោះការមិនគាំទ្រ ការគិតអវិជ្ជមានទាំងនោះ គឺជាតម្រុយនៃឧបសគ្គ និងបញ្ហាដែលយើងអាចយកមកស្វែងរកដំណោះស្រាយ មុនគំនិតរបស់យើងអនុវត្តចេញជារូបរាង។
-------------------------
សៀវភៅថ្មី មានស្ដុកឆាប់ៗនេះ...
តម្លៃ៖ ៣២,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅច្នៃគំនិតគិតឱ្យគ្រប់ជ្រុង

នារីក្នុងគ្រាកម្សត់៖ កាលនៅមិនទាន់ជោគជ័យបុរសមួយចំនួន ធ្លាប់មានទំនាក់ទំនងជាមួយនារីសាមញ្ញម្នាក់ដែលជាអ្នកលើកទឹកចិត្ត ដ្បិតថា...
07/10/2025

នារីក្នុងគ្រាកម្សត់៖ កាលនៅមិនទាន់ជោគជ័យបុរសមួយចំនួន ធ្លាប់មានទំនាក់ទំនងជាមួយនារីសាមញ្ញម្នាក់ដែលជាអ្នកលើកទឹកចិត្ត ដ្បិតថានាងមិនមែនជានារីដ៏ស្រស់ស្អាត តែនាងតែងតែនៅក្បែរបុរសម្នាក់នោះជានិច្ច នៅចាំលើកទឹកចិត្ត និងចាំផ្ដល់កម្លាំងចិត្ត។
នាងគឺជាមិត្តដ៏ជិតស្និទ្ធដែលតែងតែស្ដាប់គ្រប់រឿងរបស់អ្នក ជួយអ្នកដោះស្រាយបញ្ហានៅគ្រប់ស្ថានការលំបាកៗ។នាងមិនមែនត្រឹមតែជានារីដ៏អស្ចារ្យមួយរូបទេ ប៉ុន្តែនាងគឺជាដុំពេជ្រដ៏មានតម្លៃសម្រាប់អ្នក។

មានបុរសមួយចំនួន នៅពេលក្រខ្សត់មាននាងជាដៃគូ តែពេលជោគជ័យក៏បំភ្លេចចោលនារីដ៏កម្សត់កម្រម្នាក់នោះ។ នៅពេលដែលអ្នកថ្កុំថ្កើន អ្នកចាកចោលនារីម្នាក់ដែលព្រមនៅជាមួយអ្នក កាលពីអ្នកគ្មានអ្វីៗទាំងអស់ ហើយអ្នកទៅរកនារីស្រស់ស្អាតឆើតឆាយដទៃ ដែលទទួលយកអ្នកនៅពេលដែលអ្នកមានអ្វីៗគ្រប់យ៉ាងទៅហើយ ចុះបើថ្ងៃណាមួយអ្នកបរាជ័យ តើនារីស្អាតៗទាំងនោះអាចនៅជាមួយអ្នកទៀតដែរឬទេ?
-------------------------
តម្លៃ៖ ១៨,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅចំណីគំនិត

ជម្នះ និងតស៊ូដើម្បីផ្លាស់ប្ដូរអត្តចរិតចោលម្សៀតរបស់អ្នក។ ការតស៊ូគឺជាគុណសម្បត្តិសំខាន់ជាងគេក្នុងការជួយឱ្យអ្នកបង្កើតអត្តចរិ...
06/10/2025

ជម្នះ និងតស៊ូដើម្បីផ្លាស់ប្ដូរអត្តចរិតចោលម្សៀតរបស់អ្នក។ ការតស៊ូគឺជាគុណសម្បត្តិសំខាន់ជាងគេក្នុងការជួយឱ្យអ្នកបង្កើតអត្តចរិតល្អឬផ្លាស់ប្ដូរពីអត្តចរិតពីអាក្រក់ទៅល្អបានយ៉ាងមានប្រសិទ្ធភាព។ ការតស៊ូបង្កើតអត្តចរិតមួយដ៏ល្អ វាប្រៀបបានទៅនឹងយកធ្យូងបង្កើតភ្លើងសម្រាប់ដុតដែកឱ្យក្ដៅអុីចឹង (ការតស៊ូប្រៀបបាននឹងធ្យូង ហើយអត្តចរិតប្រៀបបានទៅនឹងដែក)។

ការតស៊ូគឺជាគុណសម្បត្តិមួយដែលមនុស្សជោគជ័យមិនអាចខ្វះបានដើម្បីយកវាមកប្រើប្រាស់សម្រាប់រុញច្រានជីវិតរបស់ពួកគេឱ្យរឹតតែជោគជ័យ។
-------------------------
តម្លៃ៖ ១៨,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅគន្លឹះអភិវឌ្ឍខ្លួនរបស់ Brain Tracy

ជំងឺបាក់ទឹកចិត្ត (Depression) គឺជាដំណាក់កាលនៃការចុះខ្សោយសតិ ដោយសារមានការដើរបញ្ច្រាស់គ្នានៃអារម្មណ៍ និងសកម្មភាព ដែលបណ្តាល...
05/10/2025

ជំងឺបាក់ទឹកចិត្ត (Depression) គឺជាដំណាក់កាលនៃការចុះខ្សោយសតិ ដោយសារមានការដើរបញ្ច្រាស់គ្នានៃអារម្មណ៍ និងសកម្មភាព ដែលបណ្តាលឱ្យមនុស្សធ្វើសកម្មភាពអ្វីមួយដោយមិនដឹងខ្លួន។ វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្តិចម្តងៗ ដែលធ្វើឱ្យប្រព័ន្ធនៃការគិត អារម្មណ៍ និង សតិដើរច្របូកច្របល់ ហើយជះឥទ្ធិពលអាក្រក់ដល់សតិដឹងរបស់អ្នកជំងឺ ទាំងផ្លូវចិត្ត និងទាំងផ្លូវកាយ។ ម្យ៉ាងវិញទៀត អ្នកជំងឺតែងតែមានអារម្មណ៍ពិបាកចិត្ត និងផ្តើមបាត់បង់ចំណង់ចំណូលចិត្តរបស់ខ្លួន។

ជាក់ស្តែងជំងឺបាក់ទឹកចិត្តនេះ ប្រសិនបើស្ថិតក្នុងកម្រិតស្រាល នោះអ្នកមិនចាំបាច់ឆ្លងកាត់ការព្យាបាលដោយការទៅជួបគ្រូពេទ្យក៏បាន ព្រោះថាវាក៏អាចព្យាបាលបានដោយអ្នកជំងឺខ្លួនឯងផ្ទាល់ក៏បាន។
-------------------------
តម្លៃ៖ ៨,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅបាក់ទឹកចិត្ត

តើចំណេះដឹងបែបទស្សនវិជ្ជាកើតឡើងដោយរបៀបណា? ទស្សនៈមួយដែលអាចកើតឡើងបាន នោះក៏ដោយសារការចេះសង្កេត និងចេះត្រិះរិះគិតពិចារណារវាងហេ...
04/10/2025

តើចំណេះដឹងបែបទស្សនវិជ្ជាកើតឡើងដោយរបៀបណា? ទស្សនៈមួយដែលអាចកើតឡើងបាន នោះក៏ដោយសារការចេះសង្កេត និងចេះត្រិះរិះគិតពិចារណារវាងហេតុនិងផល ហេតុបែបនេះ វានឹងចេញជាផលបែបនេះ នៅពេលមនុស្សទម្លាប់ត្រិះរិះពិចារណាបែបនេះជារឿយៗ នោះពួកគេនឹងរកឃើញចម្លើយដ៏ត្រឹមត្រូវមួយដែលផ្អែកលើហេតុផល ដោយមិនចាំបាច់សំអាងលើគ្រូ គម្ពីរណាសរសេរ ឬក៏ការនិយាយតៗគ្នាប្រាប់ថានេះខុសឬនោះត្រូវឡើយ។

ហើយមនុស្សដែលមានចំណេះដឹងមួយនេះ ភាគច្រើនពួកគេគឺជាមនុស្សដែលមានការគិតបានជ្រៅជ្រះ និងមិនសូវធ្លាក់ចូលទៅក្នុងភាពបោកប្រាស់របស់ជនខិលខូចឡើយ។ ពួកគេមានភាពច្បាស់លាស់នៅក្នុងការងារ។ ហើយជាទូទៅពួកគេស្ថិតនៅក្នុងតំណែងធំៗ ឬជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការសម្រេចកិច្ចការធំ។
-------------------------
តម្លៃ៖ ២៦,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅសំលៀងគំនិត

Address

Phnom Penh

Telephone

069 607 407

Website

Alerts

Be the first to know and let us send you an email when Ouk Bonheang អ៊ុក ប៊ុនហ៊ាង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ouk Bonheang អ៊ុក ប៊ុនហ៊ាង:

Shortcuts

Share

Category