Insophal-Khmer Author-Page

Insophal-Khmer Author-Page

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Insophal-Khmer Author-Page, Tutor/Teacher, Phnom Penh.

Photos from Insophal-Khmer Author-Page's post 23/08/2026

សូមកុំភ្លេចបណ្តាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន !
១.ខ្ញុំនៅតែចងចាំជានិច្ចនូវប្រសាសន៍ដ៏មានតម្លៃបំផុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងឱកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឆ្នាំ២០១៦ ថា “នៅក្នុងអាណត្តិរបស់ខ្ញុំ សូមកុំយកលុយមករកប៉ុស្តិ៍ ! ខ្ញុំផ្តល់ប៉ុស្តិ៍ឱ្យយោងទៅលើសមត្ថភាព ហើយសូមកុំយកប៉ុស្តិ៍ទៅរកលុយ ! ” ។
២.ថ្វីដ្បិតតែឯកឧត្តមមានវ័យច្រើនក្តី ប៉ុន្តែឯកឧត្តមធ្វើការមិនស្គាល់យប់ឬថ្ងៃ, សៅរ៍ ឬអាទិត្យ មិនគិតគូរពីសុខភាព ជាពិសេសតាំងពីឆ្នាំ២០២៥ សត្រូវឈ្លានពាន ឯកឧត្តមខិតខំបំពេញបេសកកម្មការទូតគ្រប់ច្រករហក គ្រប់ប្រទេស ទាំង ASEAN ទាំង UN រហូតធ្វើឱ្យនយោបាយការទូតកម្ពុជាលេចធ្លោរនៅលើឆាកអន្តរជាតិ ធ្វើឱ្យអន្តរជាតិយល់កាន់តែច្រើនពីអំពើឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា។
៣.នៅពេលឈានជើងជាន់ទឹកដីកម្ពុជាឯកឧត្តម មិនបានសម្រាកឡើយ ឯកឧត្តមធ្វើបទបង្ហាញជូនអង្គទូតគ្រប់ប្រទេស និងបានដឹកនាំអង្គទូតចុះទីតាំងព្រំដែន បង្ហាញឱ្យអន្តរជាតិមើលឃើញពីការពិត ស្ថានភាពជាក់ស្តែងពីការឈ្លានពានរបស់ថៃ។
៤.ថ្វីដ្បិតតែឯកឧត្តម ចាកចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្តី ក៏ឯកឧត្តម បានចាត់តាំងលោកជំទាវរដ្ឋលេខាធិការប្រចាំការឱ្យដឹកនាំការប្រជុំ ជជែកពិភាក្សាជាប្រចាំ ដើម្បីប្រមូលផ្តុំគំនិតរបស់ថ្នាក់ដឹកនាំក្រសួងការបររទេសទាំងអស់ ដើម្បីរិះរកគ្រប់មធ្យោបាយ ការពារ និងទាមទារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានមកវិញ តាមរយៈសមរភូមិការទូត។
៥.នៅពេលឪពុកម្តាយកំពុងមមាញឹកខ្លាំង មានកូនពីរបីនាក់ឆ្លៀតឱកាសធ្វើរឿងផ្តេសផ្តាស ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង និងមិនយល់ពីការលំបាករបស់ឪពុកម្តាយ ដែលខិតខំស្ទើរសោះខ្យល់ទៅហើយដើម្បីកម្ពុជា។
សូមឯកឧត្តម ថែរក្សាសុខភាព និងមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីកម្ពុជា ។

២៣ សីហា ២០២៦ !

22/08/2026

សួស្តីបងប្អូន កីឡានាំមកនូវអារម្មណ៍ភ្លឺថ្លា និងសុខភាពល្អ !

១.ខ្ញុំតែងតែផ្តាំទៅសិស្សមន្ត្រីរាជការរបស់ខ្ញុំថា ធ្វើការកុំចង់បានកន្លែងខ្លាញ់ ព្រោះជាកន្លែងដែលគ្រោះថ្នាក់ ជាកន្លែងប្រមូលផ្តុំទៅដោយមេរោគគ្រប់ប្រភេទ ហើយដើរត្រូវប្រុងប្រយ័ត្នគ្រប់ជំហាន បើពុំនោះទេងាយនឹងរអិលដួល អ្នកខ្លះដួលបាក់ដៃ បាក់ជើង អ្នកខ្លះដួលគ្រេចចង្កេះ អ្នកខ្លះដួលបោកក្បាលទៅជាសរសៃប្រសាទ អ្នកខ្លះដួលបាក់ក !
២.បើសម្រេចចិត្តធ្វើជាមន្ត្រីរាជការ ត្រូវទទួលយកជីវភាពតាមបែបមន្ត្រីរាជការ ! កុំចង់ហ៊ឺហាដូចជីវភាពសេដ្ឋី ឧកញ៉ា !

២២ សីហា ២០២៦

Photos from Insophal-Khmer Author-Page's post 19/08/2026

ខ្ញុំកម្រនឹងសរសើរថ្នាក់ដឹកនាំរូបណាម្នាក់ណាស់ តែថ្ងៃនេះសូមសរសើរសម្តេចធិបតីដោយស្មោះ !

១.ជាការល្អណាស់ នេះទើបរឿងដែលថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់ប្អូនប្រុស វណ្ណដេត។ សាលាដូងដ៏ក្រីក្រមួយនេះ គួរតែទទួលបានការឧបត្ថម្ភទាំងថវិកា និងសម្ភារសិក្សា និងការយកចិត្តទុកដាក់ពីក្រសួងអប់រំ គួរផ្តល់ប្រាក់ខែច្បាស់លាស់ដល់លោកគ្រូអ្នកគ្រូស្ម័គ្រចិត្តដើម្បីឱ្យមានលំនឹងស្ថិរភាព។
២.ចំណែកមណ្ឌលមែកឈើរបស់ប្អូនប្រុស ផល្លា ក៏គួរតែយកចិត្តទុកដាក់បន្ថែមទៀត និងការជួយឧបត្ថម្ភគាំទ្រពីក្រសួងសង្គមកិច្ច លើការចំណាយ ថវិកា ស្បៀងអាហារ និងសម្ភារ ដើម្បីកុមារដ៏កំសត់ទាំងអស់។ សព្វថ្ងៃឃើញប្អូនប្រុសខិតខំចង់ដាច់ខ្យល់ហើយ លក់ខោអាវ ស្វះស្វែងរកជំនួយនានា។ ​គួរគាំទ្រ និងប្រែក្លាយមណ្ឌលមែកឈើ ឱ្យទៅជាមជ្ឈមណ្ឌលធំមួយ ដើម្បីសង្គ្រោះកុមារកំព្រាដ៏កំសត់ទាំងអស់នៅកម្ពុជា។
៣.ជំរុញ និងការលើកទឹកចិត្តបន្ថែទៀតចំពោះសាលាបច្ចេកទេស ឬសិប្បកម្មតូចៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាដូចជាដ្រូន ប្រមូលផ្តុំចងជាសមាគមន៍ដើម្បីជួយគ្នាទៅវិញទៅមកទាំងបច្ចេកទេស និងសម្ភារ ថវិកា។
៤.ជួយគាំទ្រដល់សិប្បកម្មកង់បីខ្មែរខេត្តបន្ទាយមានជ័យ ឃើញពួកគាត់ធ្វើបានស្អាតល្អ ហើយក៏ជាតម្រូវការប្រើប្រាស់ច្រើននៅកម្ពុជា ជំនួសឱ្យកង់បីនាំចូលពីបរទេស។ យ៉ាងហោចណាស់ជួយខាងបច្ចេកទេសពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ !
៥.ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ចងជាសមាគមន៍ទៅតាមផ្នែកនីមួយៗ ដើម្បីជួយគ្នាទៅវិញទៅមកទាំងបច្ចេកទេស បទពិសោធ និងទីផ្សារ សិក្សាលើផលិតផលដែលពឹងផ្អែកការនាំចូល ត្រូវជំរុញផលិតក្នុងស្រុកជាបន្ទាន់ ស្ថាប័នរដ្ឋពាក់ព័ន្ធជួយខាងបច្ចេកទេស និងគុណភាព។

បំណងល្អពីរាជធានីភ្នំពេញ ១៩ សីហា ២០២៦ !

13/08/2026

បង្គោលភ្លើងសូឡាមួយដើម បានផ្តល់ចម្លើយដល់សម្មតិកម្មជាច្រើននៅក្នុងសង្គមខ្មែរ !

១.សសរសូឡាមួយដើមប្រៀបបានទៅនឹងឈើពុកមួយដើមដុះនៅកណ្តាលព្រៃ តើព្រៃឈើទាំងមូល មានដើមឈើពុកប៉ុន្មានដើម?
២.តើហេតុអ្វីបានជាប្រទេសកម្ពុជា ជាប្រទេសក្រីក្រ មានការអភិវឌ្ឍយឺត?
៣.តើហេតុអ្វីបានជាមន្ត្រីរាជការប្រាក់ខែតិច នៅតែមានគ្រួសារខ្មែរភាគច្រើន ចង់ឱ្យកូនធ្វើជាមន្ត្រីរាជការ រហូតពេលខ្លះមានការសូកប៉ាន់ ដើម្បីបានចូលរាជការ?
៤.តើហេតុអ្វីបានជាមន្ត្រីរាជការមួយចំនួននៅពេលជួបគ្នា តែងតែចោទជាសំណួរថា “តើកន្លែងឯងរកបានទេ?”
៥.សសរសូឡាមួយដើមបានផ្តល់ចម្លើយទៅនឹងសំណួរទាំងអស់ខាងលើ ! ហើយបញ្ហានេះគឺជាជម្ងឺសង្គមកម្ពុជា ពុំមែនទើបតែកើតមានក្នុងពេលបច្ចុប្បន្ននេះទេ គឺបានកើតឡើងតាំងពីក្រោយសម័យអង្គរធ្លាក់ចុះ ។
៦.តើហេតុអ្វីបានជាខ្មែរច្បាំងគ្នាឯងមិនឈប់មិនឈរសោះ? ចម្លើយ គឺដើម្បីអំណាច ! តើហេតុអ្វីបានជាម្នាក់ៗចង់បានអំណាច ? ចម្លើយគឺសសរសូឡាមួយដើមនេះជាសក្ខីកម្មជាក់ស្តែង !
៧.តើកម្ពុជាធ្វើយ៉ាងណាដើម្បីទប់ស្កាត់ និងកាត់បន្ថយអំពើទុច្ចរិតទាំងនេះពីអ្នកមានអំណាច?
ចម្លើយ គឺមានតែការអប់រំចាប់ផ្តើមពីកុមារ ហើយការអប់រំនោះទៀតសោតត្រូវប្រកបដោយក្រមសីលធម៌ ការអប់រំបណ្តុះមនសិការស្រឡាញ់ជាតិ ជាជាងការអប់រំបណ្តុះបណ្តាលតាមបែបអាត្មានិយមជ្រុលហួសហេតុ ដែលនាំឱ្យសង្គមអន្តរាយ។
៨.ច្បាប់ល្អធ្លាក់ក្នុងដៃមន្ត្រីអាក្រក់រាស្ត្រទឹកភ្នែក ! មន្ត្រីល្អបំពេញភារកិច្ចយល់ពីអារម្មណ៍រាស្ត្រ ! យល់អំពីទុក្ខវេទនារបស់រាស្ត្រ ! ល្មមៗបានហើយអស់លោកអ្នកមានសិទ្ធិអំណាច កុំបង្កការឈឺចាប់ដល់រាស្ត្រតទៅទៀត ! រាស្ត្រខ្មែរឆ្លងកាត់ការឈឺចាប់ល្មមគ្រប់គ្រាន់ហើយ !

 កុំភ្លេចរៀនប្រវត្តិសាស្ត្រផង ដើម្បីដឹងថាតើរាស្ត្រខ្មែរឈឺចាប់ដល់កម្រិតណា?
១៣ សីហា ២០២៦

Photos from Insophal-Khmer Author-Page's post 09/08/2026

ជូនពលរដ្ឋខ្មែរ និងពលរដ្ឋថៃ ឈ្វេងយល់អំពីជនភៀសខ្លួនកម្ពុជា !

១.រដ្ឋាភិបាលថៃ UNHCR និងកម្ពុជា តំណាងដោយ SNC បានចុះកិច្ចព្រមព្រៀងស្តីពីការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនកម្ពុជាពីជំរំលើទឹកដីថៃ បានចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩១។
២.ការដឹកជញ្ជូនជាក់ស្តែងចាប់ផ្តើមថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩២។ របាយការណ៍ផ្លូវការរបស់ UN បញ្ជាក់ថា ចន្លោះថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩២ និងខែមេសា ឆ្នាំ១៩៩៣ មានមនុស្សសរុប ៣៨៧.១៨០ នាក់ វិលត្រឡប់មកកម្ពុជា ក្នុងនោះ ៣៨៥.១៧២ នាក់មកពីប្រទេសថៃ។ ប្រតិបត្តិការសំខាន់ត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៣ មុនការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣។
៣.តើមានជនភៀសខ្លួនកម្ពុជាឯណាទៅរស់នៅលើទឹកដីថៃរហូតមកដល់ពេលនេះ? ភូមិព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន អូភ្លុកដំរី ថ្មដា និងតំបន់ផ្សេងទៀតដែលទាហានថៃកំពុងគ្រប់គ្រងសុទ្ធតែស្ថិតនៅក្រោមរដ្ឋបាលភូមិស្រុកខេត្តរបស់កម្ពុជា តាំងពីមុនសម័យបារាំងរហូតមកដល់សម័យ UNTAC ឆ្នាំ១៩៩៣ បានរៀបចំបោះឆ្នោតនៅតំបន់ទាំងនោះ។
៤.បើភាគីថៃថាតំបន់ទាំងនោះជាទឹកដីថៃ មានន័យថា UNTAC ឆ្នាំ១៩៩៣ ទៅរៀបចំបោះឆ្នោតនៅលើទឹកដីថៃ?

សូមបងប្អូនរង់ចាំអានសៀវភៅថ្មីស្តីពី បញ្ហាជនភៀសខ្លួនខ្មែរ និងសោកនាដកម្មភ្នំខ្មោច នឹងបោះពុម្ពចេញផ្សាយក្នុងពេលឆាប់ៗនេះ !

០៩ សីហា ២០២៦ !

.........................................................................................................................
For Cambodian and Thai Citizens: Understanding the Cambodian Refugee Issue
1. The Government of Thailand, the Office of the United Nations High Commissioner for Refugees (UNHCR), and Cambodia, represented by the Supreme National Council (SNC), signed an agreement on 21 November 1991 concerning the voluntary repatriation of Cambodian refugees from camps located in Thailand.
2. The actual repatriation operation began on 30 March 1992. According to an official United Nations report, a total of 387,180 people returned to Cambodia between 30 March 1992 and April 1993, including 385,172 who returned from Thailand. The main repatriation operation was completed on 30 April 1993, before Cambodia’s elections in May 1993.
3. If this was the case, which Cambodian refugees have supposedly continued living on Thai territory up to the present day? Prey Chan village, Chok Chey village, Boeung Trakuon, O’Phluk Damrei, Thma Da, and other areas currently controlled by Thai military forces have all remained under Cambodia’s village, district, and provincial administration—from before the French colonial period through the period of the United Nations Transitional Authority in Cambodia (UNTAC), which organized elections in those areas in 1993.
4. If the Thai side claims that these areas belong to Thailand, does this mean that UNTAC organized Cambodia’s 1993 elections on Thai territory?
9 August 2026
............................................................................................
เพื่อให้ประชาชนชาวกัมพูชาและประชาชนชาวไทยได้ทำความเข้าใจเกี่ยวกับผู้ลี้ภัยชาวกัมพูชา
1. รัฐบาลไทย สำนักงานข้าหลวงใหญ่ผู้ลี้ภัยแห่งสหประชาชาติ (UNHCR) และฝ่ายกัมพูชา ซึ่งเป็นผู้แทนโดยสภาแห่งชาติสูงสุดกัมพูชา (Supreme National Council—SNC) ได้ลงนามในข้อตกลงว่าด้วยการส่งผู้ลี้ภัยชาวกัมพูชาจากค่ายผู้ลี้ภัยในประเทศไทยกลับคืนสู่มาตุภูมิ เมื่อวันที่ 21 พฤศจิกายน ค.ศ. 1991
2. การส่งผู้ลี้ภัยกลับประเทศได้เริ่มดำเนินการจริงเมื่อวันที่ 30 มีนาคม ค.ศ. 1992 รายงานอย่างเป็นทางการของสหประชาชาติระบุว่า ระหว่างวันที่ 30 มีนาคม ค.ศ. 1992 ถึงเดือนเมษายน ค.ศ. 1993 มีผู้เดินทางกลับประเทศกัมพูชารวมทั้งสิ้น 387,180 คน โดยในจำนวนนี้ 385,172 คนเดินทางกลับมาจากประเทศไทย ภารกิจหลักเสร็จสิ้นลงเมื่อวันที่ 30 เมษายน ค.ศ. 1993 ก่อนการเลือกตั้งในเดือนพฤษภาคม ค.ศ. 1993
3. หากเป็นเช่นนั้น ผู้ลี้ภัยชาวกัมพูชากลุ่มใดที่ยังคงอาศัยอยู่ในดินแดนไทยมาจนถึงปัจจุบัน? หมู่บ้านไปรจัน (Prey Chan) หมู่บ้านโชคเจย (Chok Chey) บึงตรอกวน (Boeung Trakuon) โอพลุกดำเร็ย (O’Phluk Damrei) ทมอดา (Thma Da) และพื้นที่อื่น ๆ ที่กองทัพไทยกำลังควบคุมอยู่นั้น ล้วนอยู่ภายใต้การบริหารระดับหมู่บ้าน อำเภอ และจังหวัดของกัมพูชา ตั้งแต่ก่อนยุคอาณานิคมฝรั่งเศสเรื่อยมาจนถึงสมัยองค์การบริหารชั่วคราวแห่งสหประชาชาติในกัมพูชา (UNTAC) ซึ่งได้จัดการเลือกตั้งในพื้นที่เหล่านั้นเมื่อปี ค.ศ. 1993
4. หากฝ่ายไทยยืนยันว่าพื้นที่เหล่านั้นเป็นดินแดนของไทย นั่นหมายความหรือไม่ว่า UNTAC ได้เข้าไปจัดการเลือกตั้งบนดินแดนไทยในปี ค.ศ. 1993?
9 สิงหาคม ค.ศ. 2026

Photos from Insophal-Khmer Author-Page's post 02/08/2026

លទ្ធផលមិនឱ្យតម្លៃអក្សរខ្មែរ !
១.មុននឹងសរសេរលិខិតផ្លូវការ ឬសរសេរព័ត៌មាន ឬសរសេរលើបណ្តាញសង្គម គួរគិតអំពីខ្លឹមសារដោយប្រុងប្រយ័ត្ន ព្រោះអាចក្លាយទៅជាឧបករណ៍របស់កាសែតបរទេស វាយប្រហារប្រទេសជាតិ ដោយមិនដឹងខ្លួន។
២.ករណីយុវតីជនជាតិសិង្ហបុរី មកកម្ពុជាមិនទាន់ទាំងដឹងការពិតយ៉ាងណាផង នាំគ្នាសរសេរតាមកាសែតបរទេស ដែលមានចេតនាលាបពណ៌កម្ពុជាថា “បាត់ខ្លួន” ! មានទាំងលិខិតផ្លូវការ មានទាំងសារព័ត៌មាន នាំគ្នាសរសេរថា “បាត់ខ្លួន” នៅកម្ពុជាដែរ ! ហ៊ឹម !
៣.ទោះបីកាសែតបរទេសសរសេរយ៉ាងណាក៏ដោយ ក្នុងនាមយើងជាខ្មែរគួរសរសេរថា “បាត់ដំណឹង មិនទាន់ទាក់ទងបាន” ! ពាក្យ “បាត់ខ្លួន និងបាត់ដំណឹង” វាមានអត្ថន័យខុសគ្ នា។
៤. គួរផ្តល់តម្លៃដល់អក្សរជាតិរបស់ខ្លួន រៀនយល់អំពីអត្ថន័យ ខ្លឹមសារ និងរបៀបប្រើប្រាស់ភាសាជាតិឱ្យច្បាស់ ជាជាងផ្តល់តម្លៃដល់អក្សរបរទេស។

បំណងល្អពីរាជធានីភ្នំពេញ ០២ សីហា ២០២៦ !

19/07/2026

ឈ្វេងយល់អំពី “ងារ” តាមក្បួនខ្នាតពិធីការ !
១.សម្រាប់ប្រជាជនទូទៅគឺមានងារ “លោក លោកស្រី និងកញ្ញា” ! ឧទាហរណ៍. លោក (ក) លោកស្រី (ខ) កញ្ញា (គ)។
២.នៅពេលគាត់រៀនបានបណ្ឌិត ងាររបស់គាត់ត្រូវប្តូរពី “លោក ឬលោកស្រី ឬកញ្ញា ទៅជា បណ្ឌិត” គឺ បណ្ឌិត (ក) បណ្ឌិត (ខ) បណ្ឌិត (គ)។ គេមិនហៅ “លោកបណ្ឌិត” ទេ ព្រោះងារត្រួតគ្នាពីរ !
៣.នៅពេលគាត់ចូលធ្វើការមានឋានៈតួនាទីជា “ឯកឧត្តម ឬលោកជំទាវ” ឬគាត់ជាពាណិជ្ជករទទួលបានងារជា “ឧកញ៉ា” បន្ថែមលើងារបណ្ឌិតមួយទៀត តើគាត់ត្រូវសរសេរបែបណា? គឺសាមីខ្លួន ត្រូវជ្រើសរើសយក “ងារមួយណាដែលពេញចិត្ត” ។ បើពេញចិត្តបណ្ឌិត គឺ ដាក់ បណ្ឌិត (ក) ឧកញ៉ា (គ)...។ល។
៤.គេមិនដែលសរសេរ “ឯកឧត្តមបណ្ឌិតឧកញ៉ា (ក)” ទេ ព្រោះនៅខាងមុខឈ្មោះប្រើបានតែងារមួយគត់ !
៥.ចំណែកងារ “ឯកឧត្តម ឬលោកជំទាវ” គេមិនប្រើនៅខាងមុខឈ្មោះរបស់សាមីខ្លួនផ្ទាល់ទេ ព្រោះជាងារនយោបាយ ដែលបានមកពីឋានៈនិងតួនាទី គឺខុសគ្នានិងងារ “បណ្ឌិត, ឧកញ៉ា, សម្តេច) អាចប្រើនៅខាងមុខឈ្មោះបានគ្រប់ពេល។
៦.ចំណែកងារឯកឧត្តម ឬលោកជំទាវ សម្រាប់សរសេរនៅក្នុងលិខិតរដ្ឋបាលប៉ុណ្ណោះ ! គេមិនប្រើនោះលើនាមប័ណ្ណ ឬកន្លែងចុះហត្ថលេខា ដាក់ពាក្យ “ឯកឧត្តម (ក) ឬលោកជំទាវ (ខ)ទេ ។
 សូមអស់លោកដែលមានងារខាងលើ មេត្តារក្សាសុចរិតភាពទាំង៣ផង គឺកាយសុចរិត, វចីសុចរិត និងមនោសុចរិត បើពុំនោះទេវានឹងបាត់បង់តម្លៃចំពោះងារដែលមាននោះហើយ !

​សូមបើកចិត្តឱ្យទូលំទូលាយ កុំប្រកាន់គ្នាដោយសារតែងារ ! រៀនស្គាល់ខ្លួនយើងឱ្យច្បាស់ មុននឹងស្គាល់អ្នកដទៃ !

បំណងល្អពីរាជធានីភ្នំពេញ ១៩ កក្កដា ២០២៦ !

19/07/2026

សួស្តីថ្ងៃអាទិត្យ ! មកមាត់ទន្លេរង់ចាំស្រង់ខ្មោចបណ្ឌិតអណ្តែទឹក !
១.មានបណ្ឌិត៣, ៤នាក់ ជិះទូកអត់ចេះហែលទឹក បានលង់ទឹកស្លាប់ទាំងអស់ ! មានតែអ្នកអុំទូកទេ ដែលចេះហែលទឹក តែជាអកុសលនៅពេលហែលជិតដល់ច្រាំង ត្រូវក្រពើស៊ីបាត់ទៀត ! ដូច្នេះអ្នកជិះទូកជាមួយគ្នាទាំងអស់បានស្លាប់ ដោយសារមិនចេះសាមគ្គីគ្នា ! ឥឡូវស្លាប់ទាំងអស់គ្នា ស្មើគ្នាហើយ ចប់ទៅ ! ហ៊ឹម ស្រុកខ្ញុំ !
២.ជួបខ្លានៅចំពោះមុខទៅហើយ ម្នាក់ៗមកខ្វាយខ្វល់តែពីរឿងឆ្មាស៊ីត្រីអាំង ! គួរទុកថាមពល និងពេលវេលារួមគ្នាគិត រួមគ្នារកវិធីសាស្ត្រវ៉ៃខ្លា ឱ្យចេញទៅវិញទើបជាការប្រសើរ !

បំណងល្អពីកោះនរា ១៩ កក្កដា ២០២៦ !

18/07/2026

សូមឆ្លើយសំណួរយុវជនម្នាក់ តើហេតុអ្វីបណ្ឌិតវិទ្យាសាស្ត្រនយោបាយ មិនធ្វើនយោបាយ? បណ្ឌិតកសិកម្ម មិនធ្វើកសិកម្ម?...
១.សូមឈ្វេងយល់ពីគោលបំណងនៃសញ្ញាបត្របណ្ឌិត ត្រូវបានគេប្រើនៅក្នុងវិស័យអប់រំនៅអឺរ៉ុបតាំងពីឆ្នាំ១១៥១គ.ស. រហូតមកដល់សតវត្សរ៍ទី១៨ កាន់តែពេញនិយមចំពោះអ្នកសិក្សា ដែលមានគោលដៅចង់ក្លាយទៅជាសាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យនានានៅអឹរ៉ុប និងចង់ក្លាយទៅជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងឧស្សាហកម្មធំៗ ដែលទទួលបានប្រាក់ខែខ្ពស់។
២.ដូច្នេះពុំមែនរៀនយកសញ្ញាបត្របណ្ឌិត ដើម្បីចូលធ្វើនយោបាយ ទទួលបានឋានៈបុណ្យស័ក្តិធំនោះទេ! នៅពេលរៀនចប់បណ្ឌិត ពួកគេក្លាយទៅជាសាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យ ឬជាអ្នកស្រាវជ្រាវសម្រាប់ឧស្សាហកម្ម ឬជាអ្នកស្រាវជ្រាវសម្រាប់សង្គម នយោបាយ សេដ្ឋកិច្ច វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ...។ល។
៣.ឧទាហរណ៍ៈ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ចូលបម្រើការនៅតាមក្រសួង គឺពួកគេក្លាយទៅជាអ្នកស្រាវជ្រាវអំពីគោលនយោបាយសាធារណៈ ស្រាវជ្រាវអំពីគោលនយោបាយជាតិ ស្រាវជ្រាវអំពីយុទ្ធសាស្ត្រផ្សេងៗសម្រាប់ក្រសួង ឬរដ្ឋាភិបាលយកទៅផ្ទៀងផ្ទាត់សម្រាប់អនុវត្តនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល។
៤.បណ្ឌិតកសិកម្ម ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្ម ពីជីវចម្រុះ ពីពូជ ឬពីរបៀបធ្វើកសិកម្មដែលទទួលបានទិន្នផលខ្ពស់ ធ្វើពិសោធផ្សេងៗពាក់ព័ន្ធទៅនឹងកសិកម្ម ពួកគាត់ពុំមែនជាអ្នកធ្វើកសិកម្មទេ ពួកគាត់ជាអ្នកស្រាវជ្រាវសម្រាប់ឱ្យកសិករជាអ្នកអនុវត្ត ដើម្បីទទួលបានទិន្នផលខ្ពស់។
៥.បើចង់ធ្វើនយោបាយរៀនត្រឹមអនុបណ្ឌិតទៅបានហើយ ប្រធានាធិបតីអាម៉េរិក មិនដែលមានសញ្ញាបត្របណ្ឌិតទេ ! មេដឹកនាំអឺរ៉ុបភាគច្រើនក៏គ្មានសញ្ញាបត្របណ្ឌិតដែរ ! អ្នករៀនចប់បណ្ឌិត គឺលះបង់មហិច្ឆតា លះបង់ការប្រកួតប្រជែកឋានៈបុណ្យស័ក្តិ ទ្រព្យសម្បត្តិអស់ហើយ ! គោលដៅតែមួយគត់គឺស្រាវជ្រាវ បោះពុម្ពស្នាដៃ ជាប្រយោជន៍សម្រាប់យុវជន និងសង្គមជាតិ ។
៦.បើយើងពុំមានឧបនិស្ស័យក្នុងការសិក្សាស្រាវជ្រាវ ឬពុំមានចំណូលចិត្តអាន ឬសរសេរសៀវភៅ ឬគ្មានបំណងចង់ធ្វើជាសាស្ត្រាចារ្យទេ តើរៀនយកសញ្ញាបត្របណ្ឌិតមកធ្វើអ្វី នាំខាតពេលវេលា ! សញ្ញាបត្របណ្ឌិត ពុំមែនយកមកសម្រាប់ជាអំនួតនៅក្នុងសង្គមនោះទេ !

បំណងល្អពីរាជធានីភ្នំពេញ ១៨ កក្កដា ២០២៦ !

Photos from Insophal-Khmer Author-Page's post 11/07/2026

ថ្ងៃរីករាយដែលបានជួបប្អូនៗសិស្សសាលាភូមិន្ទរដ្ឋបាល មកពីរដ្ឋបាលស្រុក ខ័ណ្ឌ ២៥ ខេត្ត ក្រុង !
១.គ្រូគ្រាន់តែបណ្តុះឆន្ទៈ នៅពេលអនុវត្តមនសិការលើកូនសិស្ស !
២.ច្បាប់ល្អធ្លាក់ទៅក្នុងដៃមន្ត្រីអាក្រក់ រាស្ត្ររងទុក្ខ ! ច្បាប់មិនសូវល្អធ្លាក់ទៅក្នុងដៃមន្ត្រីល្អ រាស្ត្របានសុខ !
៣.ត្រូវចងចាំជានិច្ចថា មន្ត្រីទទួលប្រាក់ខែពីរាស្ត្រ ដូច្នេះកុំយកឋានៈ បុណ្យស័ក្តិ តួនាទី ទៅគាបសង្កត់ធ្វើបាបរាស្ត្រ ! មន្ត្រីល្អរាស្ត្រគោរពស្រឡាញ់ ! មន្ត្រីមិនល្អរាស្ត្រជេរហើយកុំតូចតិច ទទួលយកដោយរីករាយទៅ !

បំណងល្អពីគ្រូ ១១ កក្កដា ២០២៦ !

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh