ព្រះវិន័យសីលមុនី កល្យាណធម្មោ

ព្រះវិន័យសីលមុនី កល្យាណធម្មោ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រះវិន័យសីលមុនី កល្យាណធម្មោ, Education Website, ទីតាំង ៖ ភូមិមហាលំពាំង , ឃុំសែនដី , ស្រុកសំរោងទង , ខេត្តកំពង់ស្ពឺ, Phnom Penh.

ជីវិត ដូចជាសៀវភៅមួយក្បាលមានមាតិកា មានអារម្មណ៍កថា មានជំពូក មានមេរៀន ជំពូកខ្លះកំសត់ មេរៀនខ្លះកើតទុក្ខ ជំពូកខ្លះសប្បាយរីករា...
25/08/2026

ជីវិត ដូចជាសៀវភៅមួយក្បាល
មានមាតិកា មានអារម្មណ៍កថា មានជំពូក មានមេរៀន ជំពូកខ្លះកំសត់ មេរៀនខ្លះកើតទុក្ខ ជំពូកខ្លះសប្បាយរីករាយ ហើយមេរៀនខ្លះទៀត រំភើបនឹកស្មានមិនដល់។ ប៉ុន្តែប្រសិនបើអ្នកមិនបានបើក ពីទំព័រមួយ ទៅទំព័រមួយទៀតទេ អ្នកនឹងមិនអាចដឹងថាជំពូកបន្ទាប់ មានអ្វីទៀតឡើយ។
សេចក្តីស្រឡាញ់ជាប់ជំពាក់ក្នុងរូបកាយរមែងនាំមកនូវសេចក្ដីទុក្ខទាំងពួងដល់ការរស់នៅការជាប់ជំពាក់តែនឹងរូបកាយរហូតភ្លេចសតិមិនបានបំពេញសេចក្ដីល្អទីបំផុតត្រូវធ្លាក់ទៅសោកទុក្ខដូចព្រះមហេសីនៃព្រះបាទអស្សករាជដែលបានទៅកើតជាសត្វកំពោងអាចម៌គោដូច្នោះដែរ។
ការបំពេញបុណ្យក្នុងកាលមុនរមែងធ្វើឲ្យសម្រេចបានផលតាមសេចក្ដីប្រាថ្នាផលនៃសេចក្ដីប្រាថ្នាខុសចាកគន្លងធម៌ជាទោសក្នុងលោកហើយរមែងនាំមកនូវសេចក្ដីវិនាសដល់ខ្លួនក្នុងទីបំផុត។
បាប៥យ៉ាងកើតអំពីការសេពគប់ជាមួយមាតុគ្រាមមានគេហួងហែង។
១.ដេកមិនបានស្រណុកសុខស្រួលអារម្មណ៍ភ័យខ្លាចគេទាន់ជានិច្ច។
២.ទទួលការតិះដៀលពីក្រុមញាតិមិត្តជិតខាងនិងមហាជនក្រោយពីគេដឹងរឿង។
៣.វិនាសទ្រព្យសម្បត្តិនិងតំណែងតួនាទីបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះអាប់ឱន។
៤.នឹងធ្លាក់ទៅកើតក្នុងនរកដូចគេទាញទម្លាក់ព្រោះទោសនៃកាមេ។
៥.សេចក្ដីត្រេកត្រអាលប្រកបដោយសេចក្ដីភ័យខ្លាចរាល់ថ្ងៃចំពោះរឿងអាក្រក់របស់ខ្លួនដែលបានប្រព្រឹត្តប្រឈមនិងបាត់បង់ការងារគ្រប់ពេល។
ដូច្នេះហើយនរជនមិនគួរគប្បីលួចលាក់ក្បត់ដៃគូរខ្លួនឯងព្រោះតែកិលេសតណ្ហាមួយពេលនោះទេ។ ការសម្រេចបាននូវគុណធម៌ទើបអាចកម្ចាត់បង់នូវសេចក្ដីអាក្រក់ទាំងស្រុងចេញពីក្នុងសន្ដានចិត្តបាន។
រឿងនាងសិរិនីកើតជាប្រេតញីព្រោះការជេរប្រមាទភិក្ខុសង្ឃ
នៅក្នុងថ្ងៃឧបោសថសីលពួកភិក្ខុសង្ឃបានប្រជុំគ្នាធ្វើឧបោសថកម្ម ឧបាសក ឧបាសិកាទាំងឡាយ មានសេចក្តីជ្រះថ្លា ក៏នាំគ្នាយកភេសជ្ជៈមាន ស្ករស ទឹកដោះគោ ទឹកឃ្មុំ ទឹកអំពៅដើម្បីរៀបចាត់ចែងក្នុងសាលាភត្តចាំប្រគេនព្រះសង្ឃ ដែលចេញពីរោងឧបោសថ ។
ជួនជាពេលនោះពួកបរិស័ទទាំងឡាយបានឃើញនាងសិរិនីជាស្រីផ្កាមាសដើរទៅក្បែរទីនោះក៏ហៅឱ្យចូលទៅដើម្បីអនុមោទនាយកចំណែកបុណ្យ តែបែរជាស្ត្រីផ្កាមាសនោះមានចិត្តក្រោធខឹង ឆ្លើយតបទៅវិញថា យើងមិនចង់បានបុណ្យស្អីទេ គ្មានបុណ្យអ្វីកើតពីពួកសមណៈត្រងោលនោះទេ ពួកអ្នករាល់គ្នាសុទ្ធតែចាញ់បោកសមណៈត្រងោលទាំងនេះ និយាយរួចក៏ដើរហួសទៅ ។
ពេលក្រោយមកនាងបានធ្វើមរណកាលទៅកើតជាប្រេតញីនៅក្បែរកំពែងនគរ មានកាយអាក្រក់ ធុំក្លិនស្អុយអសោចិ៍ចេញពីមាត់ ដូចសាកសពស្អុយរលួយ មិនដែលមានអាហារបរិភោគទេ ។
ថ្ងៃមួយមានឈ្មួញម្នាក់បររទេះទៅលក់អីវ៉ាន់ដល់ពេលយប់ ក៏ដាក់រទេះដេកក្បែរកំពែងនគរនោះ ។ ប្រេតញីឃើញបុរសនោះស្គាល់ថាជាអ្នកមកពីស្រុកកំណើតខ្លួន ក៏ទៅបង្ហាញខ្លួនឱ្យឃើញច្បាស់នឹងភ្នែក ។ ឈ្មួញបានឃើញហើយភិតភ័យស្រឡាំងកាំង ព្រោះរូបនោះអាក្រក់គួរខ្លាចខ្លាំងណាស់ ក៏សួរទាំងញ័រមាត់ថា នាងជាអ្វី ? យើងមិនដែលឃើញមនុស្សបែបនេះសោះ នាងប្រេតប្រាប់តាមដំណើររឿងរបស់នាង ហើយផ្តាំនឹងបុរសនោះទៅឪពុកម្តាយរបស់នាងថា នាងសិរិនីជាកូន ដែលបានស្លាប់ទៅបានទៅកើតជាប្រេតមានសេចក្តីលំបាក ស្រេកឃ្លានខ្លាំងណាស់ សុំឱ្យមាតាធ្វើបុណ្យឧទ្ទិសកុសលឱ្យនាងផង ។
ឈ្មួញពេលត្រលប់ទៅដល់ស្រុកកំណើតវិញ ប្រាប់ឪពុកម្តាយនាងប្រេតនោះតាមបណ្តាំ ឪពុកម្តាយក៏បានចាត់ចែងធ្វើបុណ្យទានឧទ្ទិសផលឱ្យកូន ប្រេតនោះក៏បានរួចកម្មពៀរ ក្លាយខ្លួនជារុក្ខទេវតា សោយសម្បត្តិទ្រព្យមានរូបកាយល្អប្រិមប្រិយ ។
ក្រោយរួចពីកំណើតប្រេត រុក្ខទេវតាបង្ហាញខ្លួនឱ្យឪពុកម្តាយឃើញ ហើយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនកាលកើតជាប្រេត ទើបរំលឹកមាតាបិតាឱ្យខំធ្វើទាន រក្សាសីល កុំបីធ្វេសប្រហែសឡើយ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែង ដោយការជ្រះថ្លានេះសូមឱ្យខ្ញុំព្រះអង្គបានជាឧបនិស្ស័យជាបច្ច័យនៃព្រះឈ្នះមារ កុំបីក្លាយជាបការ:ដ៏ទៃឡើយ៕

ហេតុអ្វីភាពស្មោះត្រង់តែងតែគេយកប្រៀបលើ? ជាដំបូងយើងត្រូវស្គាល់ និងយល់និយមន័យពាក្យថាតើអ្វីជាភាពស្មោះត្រង់ជាមុនសិន។ ភាពស្មោះ...
23/08/2026

ហេតុអ្វីភាពស្មោះត្រង់តែងតែគេយកប្រៀបលើ?
ជាដំបូងយើងត្រូវស្គាល់ និងយល់និយមន័យពាក្យថាតើអ្វីជាភាពស្មោះត្រង់ជាមុនសិន។ ភាពស្មោះត្រង់ គឺជាការប្រព្រឹត្ត ការគិត និងការនិយាយស្តីដោយភាពពិតប្រាកដ ចិត្តស្មោះសរ គ្មានការកុហក គ្មានការលាក់លៀម និងមិនបន្លំ មិនបំភ័ន្តភ្នែកអ្នកដទៃឡើយ។ ដើម្បីអាចទុកចិត្តបាន អ្នកត្រូវមានសីលធម៌ និងស្មោះត្រង់។ វាជាគុណធម៌ដ៏មានតម្លៃដែលនាំមកនូវសេចក្តីទុកចិត្ត និងកិត្តិយសផ្ទាល់ខ្លួន។ ព្រោះមនុស្សស្មោះត្រង់តែងផ្ដល់ដោយអស់ពីចិត្តមិនដែលគណនាពីផលចំណេញខាតពីអ្នកដទៃ ប៉ុន្តែក៏មិនមែនមនុស្សគ្រប់គ្នាអាចយល់ពីតម្លៃនៃភាពស្មោះត្រង់ទាំងអស់នោះដែរ។ ដោយហេតុថាមនុស្សយើងគ្រប់គ្នាបច្ចុប្បន្នសុទ្ធតែជាបុថុជ្ជន គឺនៅប្រាថ្នាចង់បានអ្វីគ្រប់យ៉ាងដើម្បីបានមកជារបស់ខ្លួនតាមកិលេសតណ្ហា។ បុថុជ្ជន គឺបុគ្គលដែលស្ថិតក្រោមអំណាចនៃកិលេស។ ភាសាធម៌ហៅថានីវរណធម៌វាក្របយើងទាំងអស់គ្នាទាំងអាត្មាទាំងញាតិញោមសុទ្ធតែបុថុជ្ជនមិនមែនអរិយបុគ្គលទេ។ នីវរណធម៌: នេះគឺធម៌រារាំង ឃាត់ឃាំងទប់ចិត្ត មិនឲ្យងាកទៅរកអំពើជាកុសល។ បុគ្គលដែលមិនស្គាល់កាលវេលា រមែងទទួលនូវផលវិបាកដល់ខ្លួន ។ មនុស្សខ្លះ ពេលហាស្ដីពុំសូវបានគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនទេ គឺគេនិយាយប្រាវៗចេញទៅឲ្យតែរួចពីមាត់ ។ លុះដល់ផលវិបាកធ្លាក់មកលើខ្លួនដោយសារតែសម្ដីខ្លួនឯង ទើបមានវិប្បដិសារីស្ដាយក្រោយ តែអ្វីៗហួសអស់ទៅហើយ ។ ដូច្នេះហើយបុថុជ្ជនមានលក្ខសម្គាល់៥យ៉ាងគឺ÷
១-កាមច្ឆន្ទៈ សេចក្តីប្រាថ្នា ឬការពេញចិត្តចំពោះកាម។
២-ព្យាបាទៈ គំនុំឬ សេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស ព្យាបាទឃើញគេល្អជាងមិនបាន មិនឲ្យគេលើខ្លួន។
៣-ថីនមិទ្ធៈ ការច្រអូសធុញទ្រាន់និងការងងុយដេក។
៤-ឧទ្ធច្ចកុក្កុច្ចៈ សេចក្តីរាយមាយ និងសេចក្តីរសាបរសល់ក្តៅ ក្រហាយក្នុងចិត្ត។
៥-វិច្ចកិច្ឆា: សេចក្តីសន្ទះសង្ស័យ មិនដាច់ស្រឡះក្នុងចិត្ត។
បុថុជ្ជនមាន ២ ពួក គឺអន្ធបុថុជ្ជន ១ កល្យាណបុថុជ្ជន ១ ។ ក្នុងបុថុជ្ជនទាំង ២ ពួកនោះ បុគ្គលអ្នកមិនមានការរៀន ការដេញដោល ការសាកសួរ ការស្តាប់ ការចងចាំ និងការពិចារណា ខន្ធធាតុ និងអាយតនៈជាដើម នេះឈ្មោះថា អន្ធបុថុជ្ជន។ ឯបុគ្គលអ្នកមានកិច្ចទាំងនោះ(គឺការរៀន ការដេញដោល ការសាកសួរ ការស្តាប់ ការចងចាំ និងការពិចារណា ខន្ធធាតុ និងអាយតនៈជាដើម)ឈ្មោះថា កល្យាណបុថុជ្ជន។ ឈ្មោះថា បុថុជ្ជន ដោយហេតុថា ញ៉ាំងកិលេសជាដើមមានប្រការផ្សេងៗ ជាច្រើនឲ្យកើត។ សមដូចព្រះធម្មសេនាបតីសារីបុត្តពោលទុកថា ឈ្មោះថា បុថុជ្ជន ព្រោះញាំងកិលេសដ៏ច្រើនឲ្យកើត។ ព្រោះកម្ចាត់សក្កាយទិដ្ឋិមិនបាន ។ សេចក្ដីសោកកើតមកអំពីកាម ភ័យកើតមកអំពីកាម កាលបើបុគ្គលរួចស្រឡះចាកកាមហើយ សេចក្តីសោកក៏លែងមានតើភ័យនឹងមានមកអំពីណា។ សេចក្តីជំពាក់ គឺជាទីតាំងនៃសេក្ដីទុក្ខទាំងពួងក្នុងលោក កាលបើបុគ្គលកាត់បង់នូវសេចក្ដីទុក្ខទាំងពួងបានហើយតើនឹងមានសេចក្ដីទុក្ខមកពីណាកើតទៀត។
(អដ្ឋកថា ព្រហ្មជាលសូត្រ)

មេឃចាត់ទុកជាគម្របក្ដារមឈូស ឯដីចាត់ទុកដូចជាក្ដារមឈូស សេចក្ដីកើតទុក្ខ ឬសេចក្ដីកើតសុខសុទ្ធតែនៅក្នុងក្ដារមឈូសទាំងអស់។មនុស្សទ...
22/08/2026

មេឃចាត់ទុកជាគម្របក្ដារមឈូស ឯដីចាត់ទុកដូចជាក្ដារមឈូស សេចក្ដីកើតទុក្ខ ឬសេចក្ដីកើតសុខសុទ្ធតែនៅក្នុងក្ដារមឈូសទាំងអស់។
មនុស្សទឹកពេញកែវហើយនិយាយមិចក៏លែងចូលចិត្តការនិយាយរបស់យើងដែរ។ ជីវិតមនុស្សសព្វថ្ងៃរស់នៅចង់ដូចអ្នកលក់ដូរប្រគួតប្រជែងតម្លៃថោកថ្លៃពីគ្នាក្នុងទីផ្សារដែរ។ ហើយទុកឲ្យគេដើរនិយាយពីតម្លៃខ្លួនគេពេញហ្នឹងទៅបើការប្រណិប័តន៍គេត្រឹមត្រូវតម្លៃយើងកាលពីមុនមកយ៉ាងមិចយើងគួរធ្វើបែបនោះបន្តទៀតទៅ។ កុំព្រោះតែអ្នកមិនចេះគិតពិចារណាបីបួននាក់ហ្នឹងយើងត្រូវផ្លាស់ប្ដូរតម្លៃខ្លួនយើងតាមគេនោះទេ។ យើងគួរប្ដូរទម្លាប់និងយុទ្ធសាស្ត្រក្នុងអភិវឌ្ឍន៍ខ្លួន។
កំពូលគន្លឹះទាំង១០យ៉ាងពីសម្ដេចសង្ឃ ដាឡៃឡាម៉ាដើម្បីជោគជ័យ។ ការអប់រំដ៏ល្អបំផុតមិនមែនគ្រាន់តែជាការបំពេញចំណេះដឹងនៅក្នុងខួរក្បាលប៉ុណ្ណោះទេប៉ុន្ដែវាជាការបណ្ដុះផ្លូវចិត្តឲ្យពោរពេញដោយក្ដីមេត្តាករុណា ភាពស្មោះត្រង់ និងការយោគយល់ចំពោះអ្នកដទៃផងដែរ។
១. ជួយអ្នកដទៃ៖ លោកមានជំនឿថា ការជួយអ្នកដ៏ទៃបានកាន់តែច្រើន វាធ្វើឲ្យយើង មានសេចក្តីសុខ និងបង្កភាពរីកចម្រើនដល់សង្គម។
២. កុំខ្វល់ពីអ្វីដែលអ្នកផ្សេងទៀតបាននិយាយ៖ មានបុគ្គលជាច្រើន បាននិយាយមិនល្អពីអ្នក តែអ្នកត្រូវគិតបញ្ច្រាស់វិញថា ក៏មានបុគ្គលជាច្រើនបាននិយាយល្អពីយើងផងដែរ។ មួយវិញទៀត យើងអាចទទួលយកការរិះគុណទាំងនោះមកស្ថាបនាខ្លួនឯង ឲ្យកាន់តែល្អប្រសើរជាងមុន ដោយមិនខឹងតបទៅនឹងគេវិញឡើយ។
៣. យកចិត្តទុកដាក់ជាមួយនឹងតម្លៃ ផ្នែកខាងក្នុងរបស់អ្នក៖ អ្នកត្រូវឈ្វេងយល់អំពី សភាពនៃចិត្ត ទំហំនៃចិត្ត បូកនឹងការសហការរវាងចិត្ត និងរាងកាយរបស់អ្នក ថាតើវាប្រព្រឹត្តទៅយ៉ាងណា? មានភាពស្ងប់សុខកម្រិតណា? មានភាពអត់ធ្មត់ អត់ធន់ និងកម្លាំងដែលជះឥទ្ធិពលអាក្រក់ពីខាងក្រៅ បានកម្រិតណា? បើអ្នកបានដឹងពីចំនុចខ្លាំង និងចំនុចខ្សោយទាំងនោះហើយ នោះអ្នកនឹងអាចរកផ្លូវ ដើម្បីបញ្ជៀសផលអាក្រក់មកលើខ្លួនអ្នកបានហើយ។
៤. ត្រូវមានភាពស្ងប់ស្ងាត់៖ រក្សាភាពស្ងប់ស្ងាត់ មានន័យថា ធ្វើយ៉ាងណាឲ្យផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក មិនប្រែប្រួលខ្លាំងពេក ដែលជាបច្ច័យធ្វើឲ្យអ្នក មិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ ឧទាហរណ៍៖ បើអ្នកជាអ្នកលក់ដូរ ឬជាអ្នករកស៊ី អ្នកមិនត្រូវខឹង ឬសម្តែងអាកប្បកិរិយាការមិនពេញចិត្ត នៅពេលដែលអតិថិជនរបស់អ្នក ថារបស់ ឬផលិតផល ឬសេវាកម្មអ្នកអន់ឡើយ។ អ្នកត្រូវរក្សាគោលជំហរ ថាត្រូវរក្សាគុណភាពផលិតផលដល់អតិថិជន ឲ្យបានល្អជានិច្ច។
៥. មានចិត្ដមេត្ដាករុណា៖ សេចក្តីសន្ដោសប្រណី ស្រឡាញ់រាប់អាន និងទំនាក់ទំនងល្អជាមួយអ្នកដទៃ វាជាកត្តាលីករមួយ ដែលញ៉ាំងឲ្យអ្នកទទួលបាននៅក្តីស្រឡាញ់ និងលាភសក្ការៈពីអ្នកដទៃវិញ។
៦. ចេះសម្រេចចិត្តបានល្អ៖ ការសម្រេចចិត្តបានត្រឹមត្រូវ គឺពឹងផ្អែកលើកត្តាជាច្រើន ដូចជា៖ ជំនាញ ចំណេះដឹង បទពិសោធន៍ ស្ថានភាព បរិបទសង្គម និងការចូលរួមមតិយោបល់ពីអ្នកដទៃ។ ដើម្បីធ្វើការសម្រេចចិត្តមួយឲ្យបានត្រឹមត្រូវ អ្នកត្រូវស្វែងរកព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយយកវាមកធ្វើការពិភាគ្សា ជាមួយអ្នកដែលមាន ចំណេះដឹងផ្នែកនោះ មុននឹងធ្វើការសម្រេចចិត្តធ្វើវា។
៧. សមាធិ (រំពឹងគិត)៖ ទោះបីជាលោកមានអាយុ ៨០ឆ្នាំទៅហើយក្តី ក៏លោកនៅតែបង្រៀន ដល់មនុស្សទាំងឡាយ ឲ្យចេះធ្វើសមាធិ និងឈ្វេងយល់អំពីចិត្តផងដែរ។
៨. រក្សាសកម្មភាពឲ្យស្របទៅនឹងទស្សនៈវិស័យ៖ អ្នកមិនត្រូវបោះបង់ បើទោះបីជាអ្នកធ្លាប់ទទួលបានបទពិសោធន៍ បរាជ័យខ្លះៗក៏ដោយ។ អ្នកត្រូវស្វែងរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហា ដែលកំពុងរុញច្រានសកម្មភាព របស់អ្នកឲ្យឈប់បន្ត។
៩. ការអភិវឌ្ឍចំណងមិត្ដភាព៖ បង្កើនទំនាក់ទំនងល្អ ជាមួយមនុស្សដទៃបានកាន់តែច្រើនកាន់តែល្អ តែអ្វីដែលសំខាន់ គឺត្រូវរក្សាចំណងមិត្តភាពឲ្យបានល្អ និងយូរអង្វែង។
១០. ចែករំលែករឿងសប្បាយៗ៖ មនុស្សគ្រប់រូបត្រូវការភាពសប្បាយរីករាយ មិនថាគេឋិតនៅក្នុងកាល:ទេសៈណានោះទេ។ ដូច្នេះដើម្បីទទួលបានជោគជ័យក្នុងការរស់នៅ ក្នុងការងារ ឬក្នុងការរកស៊ីអ្នកត្រូវតែចេះ ចែករំលែកសេចក្ដីសុខខ្លួនឯង ឬរឿងសប្បាយៗប្រាប់អ្នកដទៃឲ្យសប្បាយផងដែរ។

កាំបិតមុតពេកគេលែងហ៊ានប្រើ ព្រោះអ្នកប្រើមិនស្គាល់កាំបិតមុតខ្លាចមុតដាច់លាភជីវិតគេ។ យើងនៅកន្លែងមានអ្នកមិនចេះយើងថាគេល្ងង់ដល់...
20/08/2026

កាំបិតមុតពេកគេលែងហ៊ានប្រើ ព្រោះអ្នកប្រើមិនស្គាល់កាំបិតមុតខ្លាចមុតដាច់លាភជីវិតគេ។ យើងនៅកន្លែងមានអ្នកមិនចេះយើងថាគេល្ងង់ដល់ពេលយើងនៅជាមួយអ្នកចេះគេថាយើងល្ងង់វិញ។
អាខ្លួនឯងចេះបន្តិចកំប៉ិចឡើង ដម្កើងខ្លួនស្ទើរមុខស្ទើរក្រោយនៅមិនដឹងខ្លួនទៀតទៅចេញទៅសិក្សារៀនសូត្រពីសង្គមខាងក្រៅបន្តឡើងវិញដើម្បីឲ្យសតិភ្លឺយើងមិនទាន់ចេះគ្រប់គ្រាន់ទេកុំនៅរស់ធ្វើឲ្យជីវិតគ្មានន័យ។ ហើយពួកមនុស្សបែបចឹងទៅរស់នៅជាមួយពួកក្រុមណាចេះតែបង្កើតល្បិចកល្បឈ្នានីសចាក់រុកគេឲ្យបែកបាក់គ្នាសង្ស័យគ្នាមើលងាយគ្នាលែងចេះស្រឡាញ់រាប់អានគ្នាអស់។
មនុស្សគុណភាពមើលលើការឲ្យតម្លៃជាជាងការឲ្យក្ដីស្រឡាញ់។ ក្ដីស្រឡាញ់អាចពុះកញ្ជ្រោលឆេះឡើងហើយក៏រលាយបាត់បង់ទៅវិញតាមធម្មជាតិនៃកិលេសតណ្ហា ប៉ុន្តែការឲ្យតម្លៃ គឺជាគ្រឹះដែលមិនអាចបែកបាក់ឆេះរលាយទៅតាមភ្លើងកិលេសតណ្ហាបានទេ។ ព្រោះតែខ្ញុំរស់នៅមើលឃើញទៅនឿយហត់ពេកដូច្នេះទើបមិនចង់ឲ្យគេដឹកច្រមុះដើរដូចគោទេ។

រឿង នាងកាណាជេរភិក្ខុយថាបិ រហទោ គម្ភីរោ វិប្បសន្នោ ឣនាវិលោ ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។ ឣន្លង់ទឹកដែលជ្រៅ រម...
19/08/2026

រឿង នាងកាណាជេរភិក្ខុ
យថាបិ រហទោ គម្ភីរោ វិប្បសន្នោ ឣនាវិលោ ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។ ឣន្លង់ទឹកដែលជ្រៅ រមែងថ្លាមិនល្អក់ យ៉ាងណា, បណ្ឌិតទាំងឡាយបើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់ យ៉ាងនោះ ។
ព្រះសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធមាតារបស់នាងកាណា ទើបទ្រង់ត្រាស់ព្រះធម្មទេសនាយ៉ាងនេះថា “ យថាបិ រហទោ “ មានពាក្យដូច្នេះជាដើម ។
ក្នុងគ្រានោះ កាលមាតារបស់នាងកាណា ធ្វើនំដើម្បីឲ្យនាងកាណា កុំឲ្យនាងធ្វើ ដំណើរទៅកាន់ត្រកូលស្វាមីដោយដៃទទេ តែបានប្រគេននំនោះចំពោះភិក្ខុ ៤ រូប ដល់ទៅ ៤ ដង ព្រះសាស្តាក៏ទ្រង់បញ្ញត្តសិក្ខាបទក្នុងរឿងនោះ កាលស្វាមីរបស់នាង កាណាយកភរិយាថ្មីមក នាងកាណាបានស្តាប់រឿងនោះហើយ ទើបជេរផ្តាសាពួកភិក្ខុ ដែលខ្លួនឃើញហើយៗថា ការគ្រប់គ្រងផ្ទះរបស់យើង ភិក្ខុទាំងនេះធ្វើឲ្យវិនាសអស់ហើយ ។ ភិក្ខុទាំងឡាយ មិនអាចនិមន្តទៅកាន់ផ្លូវនោះបាន ។
ព្រះសាស្តា ទ្រង់ជ្រាបរឿងនោះហើយ ទើបស្តេចយាងទៅកាន់ទីនោះ ។ ព្រះសាស្តា ទ្រង់សោយក្រយាហារពេលព្រឹករួចហើយ ត្រាស់សួរថា នាងកាណាទៅ ណា ?
កាណមាតាទូលថា បពិត្រព្រះអង្គដ៏ចម្រើន នាងឃើញព្រះអង្គហើយ មានសេចក្តីអៀនខ្មាស ឈរយំនៅខាងក្រៅ ។
ព្រះសាស្តាត្រាស់ថា ព្រោះហេតុអ្វី ?
កាណមាតាទូលថា បពិត្រព្រះអង្គដ៏ចម្រើន នាងបានជេរផ្តាសាពួកភិក្ខុ ព្រោះហេតុនោះ នាងឃើញព្រះអង្គហើយ ទើបមានសេចក្តីអៀនខ្មាស ឈរយំនៅខាងក្រៅ ។ មាតារបស់នាងកាណា ថ្វាយបង្គំព្រះសាស្តាហើយ និមន្តព្រះសាស្តាឲ្យគង់លើអាសនៈ ដែលខ្លួនក្រាល ទុកហើយបានថ្វាយយាគូ និងរបស់គួរទំពាចំពោះព្រះសម្មាសម្ពុទ្ធ ។
គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យហៅនាងកាណាមកហើយ ត្រាស់សួរថា ម្នាលនាង កាណា ព្រោះហេតុដូចម្តេច នាងឃើញតថាគតហើយអៀនខ្មាស ឈរយំយ៉ាងហ្នឹង ?
គ្រានោះ មាតារបស់នាងក្រាបទូលនូវអំពើដែលនាងធ្វើហើយ ( ឲ្យទ្រង់ជ្រាប ) ។
គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ទៅកាន់មាតារបស់កាណាថា ម្នាលនាងកាណមាតា សាវកទាំងឡាយរបស់តថាគត កាន់យកវត្ថុដែលនាងឲ្យ ឬក៏កាន់យកវត្ថុដែលនាងមិនទាន់ឲ្យ ?
កាណមាតាទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាន់យកវត្ថុដែលខ្ញុំម្ចាស់ប្រគេនហើយ ប៉ុណ្ណោះ ។
ព្រះសាស្តាត្រាស់ថា ប្រសិនបើសាវករបស់តថាគត ត្រាច់បិណ្ឌបាតដល់ទ្វារផ្ទះរបស់ នាងហើយ ទទួលយកវត្ថុដែលនាងប្រគេនហើយប៉ុណ្ណោះ តើសាវករបស់តថាគតមាន កំហុសអ្វីទៅ ?
កាណមាតាទូលថា បពិត្រព្រះអង្គដ៏ចម្រើន សាវករបស់ព្រះអង្គ មិនមានទោសទេ នេះជាទោសរបស់កូនស្រីរបស់ខ្ញុំព្រះអង្គប៉ុណ្ណោះ ។
ព្រះសាស្តាត្រាស់ទៅកាន់នាងកាណាថា ម្នាលនាងកាណា សាវករបស់តថាគតត្រាច់ ទៅបិណ្ឌបាតមកដល់ទ្វារផ្ទះនេះហើយ មាតារបស់នាងបានប្រគេននំដល់សាវកទាំងនោះ ក្នុងរឿងនេះ តើសាវករបស់តថាគតមានកំហុសអ្វីទៅ ?
នាងកាណាទូលថា បពិត្រព្រះអង្គដ៏ចម្រើន សាវករបស់ព្រះអង្គ មិនមានកំហុសទេ ខ្ញុំម្ចាស់ប៉ុណ្ណោះជាអ្នកខុស ។
នាងកាណាថ្វាយបង្គំព្រះសាស្តាហើយ សូមឲ្យព្រះអង្គអត់ទោសឲ្យ ។
គ្រានោះ ព្រះសាស្តាបានត្រាស់អនុបុព្វីកថាដល់នាង ។ នាងក៏បានសម្រេច សោតាបត្តិផល ។ រឿងមានមកយ៉ាងពិស្តារនៅក្នុងព្រះវិន័យនុ៎ះឯង ។
(ធម្មបទដ្ឋកថា អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បណ្ឌិតវគ្គ) (Copy)

ចំណងនិស្ស័យប្តីប្រពន្ធ៣បញ្ហាបងប្អូនស្រីៗពុំគួរអនុវត្តជាមួយជីវិតគ្រួសារ១.ពេលខឹងពុំគួរគប្បីហ៊ានជេរដៀលប្រមាទពូជគាត់ទេ។២.ពុំ...
18/08/2026

ចំណងនិស្ស័យប្តីប្រពន្ធ
៣បញ្ហាបងប្អូនស្រីៗពុំគួរអនុវត្តជាមួយជីវិតគ្រួសារ
១.ពេលខឹងពុំគួរគប្បីហ៊ានជេរដៀលប្រមាទពូជគាត់ទេ។
២.ពុំគួរលើកដម្កើងតែខ្លួនឯងហើយបន្ថោកតម្លៃគាត់ជាមួយសាច់ញាតិបងប្អូន និងមនុស្សនៅជុំវិញខ្លួនអ្នកនោះទេ។ និងទី
៣.ធ្ងន់ណាស់មនុស្សប្រុសសំខាន់កុំបំផ្លាញមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយសគាត់ធ្វើឲ្យគាត់បាត់បង់តួនាទីនៅកន្លែងការងារ និងពិសេសទីសាធារណ:។ បែបនោះអ្នកនឹងមិនអាចរស់នៅប្រកបដោយក្ដីសុខសុភមង្គលបានទេវាច្បាស់ហើយប្រាកដនឹងបែកបាក់ប្រេះឆាគ្នាមិនខានឡើយ។
[៥៧] ម្នាលភិក្ខុទាំងឡាយ បើប្រពន្ធ និងប្តីទាំងពីរនាក់ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជនទាំងពីរនាក់នោះ ជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។
ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរ ដែលមាន សីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ (បើ) មានចំណង់ក្នុងកាម រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។
[៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ បជ្ជនេលៈ របស់ពួកកោលិយៈរាជត្រកូល ក្នុងដែនកោលិយៈ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍របស់នាងសុប្បវាសា ជាធីតា នៃស្តេចកោឡិយៈ លុះស្តេចចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ វេលានោះ នាងសុប្បវាសា ជាធីតានៃស្តេចកោឡិយៈ បានអង្គាសថ្វាយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះដ៏មានព្រះភាគ ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែដល់ព្រះអង្គប្រកែក លែងទទួលទៀត។ លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ ទៅក្នុងបាត្រហើយ ទើបនាងសុប្បវាសា អង្គុយក្នុងទីសមគួរ។ លុះនាងសុប្បវាសា ជាកោឡិយធីតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថាឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេច។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺ បានទទួលយក នូវអាយុដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវវណ្ណៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យសុខហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវសុខ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវពលៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថា ឲ្យឋានៈ ទាំង ៤ យ៉ាងនេះ ដល់បដិគា្គហកៈទាំងឡាយ។
បុគ្គលឲ្យភោជនដែលខ្លួនតាក់តែងស្អាត ឆ្ងាញ់ពីសា បរិបូណ៌ដោយរស (ដល់បដិគ្គាហកៈ) ទក្ខិណាទាននោះ ដែលបុគ្គលឲ្យហើយ ដល់ព្រះខីណាស្រពទាំងឡាយ មានដំណើរត្រង់ ប្រកបដោយចរណៈ ដល់នូវភាពដ៏ប្រសើរ ជាទីរួបរួមមកនូវបុណ្យ ដោយបុណ្យ ព្រះលោកវិទូ ទ្រង់សរសើរ (នូវទក្ខិណាទាននោះ) ថា ជាទានមានផលច្រើន ជនទាំងឡាយណា រលឹកឃើញនូវយញ្ញៈ ដូច្នោះ កើតមានសេចក្តីតេ្រកអរ កំចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ ព្រមទាំងឫសក្នុងលោក ជនទាំងនោះ ឥតមានគេនិន្ទា តែងចូលទៅកាន់ស្ថានសួគ៌បាន។
----------
បិដក ភាគ ៤២ - ទំព័រទី ១៥៣
សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ ទុតិយបណ្ណាសក បុញ្ញាភិសន្ទវគ្គ ។

អ្នកគ្រប់គ្រងខ្សោយតែងប្រគល់ការងារឲ្យកូនចៅក្រោមល្ងង់ធ្វើការជំនួស។ នេះបង្ហាញពីភាពអាក់សមត្ថភាពក្នុងការប្រើមនុស្ស"មនុស្សមានក...
16/08/2026

អ្នកគ្រប់គ្រងខ្សោយតែងប្រគល់ការងារឲ្យកូនចៅក្រោមល្ងង់ធ្វើការជំនួស។ នេះបង្ហាញពីភាពអាក់សមត្ថភាពក្នុងការប្រើមនុស្ស"មនុស្សមានកំណើតតែខ្វះគំនិតងងឹតលុះមរណា"..!
អ្នកដឹកនាំប្រកបដោយប្រាជ្ញារមែងមិនប្រព្រឹត្តធ្វើអំពើឈ្នានីសបំផ្លាញកូនចៅរបស់ខ្លួនដោយគំនុំទេបើជាអ្នកចេះដឹងតែងចម្លងកូនចៅឲ្យរួចផុតពីក្ដីទុក្ខលំបាកផ្សេងៗបាន។ រីឯអ្នកដឹកនាំខ្វះគំនិតតែងសម្លឹងតែប្រយោជន៍ផ្ទាល់ខ្លួនដឹកនាំកូនចៅឲ្យទៅរកតែភាពអន្តរាយរមិលគុណមិនស្គាល់ចាស់ព្រឹទ្ធាចារ្យដែលរស់នៅជាមួយខ្លួនតែងដឹកនាំគេឲ្យធ្លាក់ក្នុងសេចក្ដីអាប់ឱននិងសេចក្ដីវិនាស។
សិក្សាឈ្វេងយល់ពីមនុស្ស៤ប្រភេទនេះហើយនៅជាមួយឲ្យយូរយើងនឹងឆាប់បាត់បង់គ្រប់យ៉ាង។
១.មនុស្សដែលស្អប់មនុស្សជួយខ្លួនក្នុងគ្រាជួបទុក្ខពេលទទួលបានផលគ្រប់គ្រាន់បែរបំផ្លាញអ្នកជួយខ្លួនទៅវិញមនុស្សនោះហើយ គឺជាបុគ្គលមក្ខ:រមិលគុណ។ ព្រោះមនុស្សរមិលគុណមិនស្គាល់បុគ្គលណាលះបង់អ្វីសម្រាប់ខ្លួននោះទេមោហ:បាំងជិតងងឹតមើលឃើញខុសទៅជាត្រូវមើលឃើញល្អទៅជាអាក្រក់។ ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនមនុស្សជួយខ្លួនទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ។
២.កាត់បន្ថយការនៅក្បែរមនុស្សដែលមានកល្បិចច្រើនពេក។ ពីព្រោះសេចក្ដីទៀងត្រង់របស់អ្នកមិនអាចតតាំងនឹងល្បិចកល្បរបស់គេបានឡើយ។
៣.គួរកាត់បន្ថយការនៅក្បែរមនុស្សនិយមអាត្មាតែម្នាក់ឯងដែលគិតតែពីប្រយោជន៍ខ្លួនផ្ទាល់។ ព្រោះថាទោះបីអ្នកលះបង់ចំពោះគេច្រើនប៉ុណ្ណាក៏ដោយក៏គេមើលមិនឃើញពីចំណុចល្អរបស់អ្នកទេ នឹងនៅក្នុងភ្នែកពួកគេចាត់ទុកវាជារឿងទាស់ចិត្តគេជានិច្ចទៅវិញ។
៤.គួរកាត់បន្ថយការនៅក្បែរមនុស្សដែលបន្ថោកតម្លៃអ្នកដោយមានគំនិតឈ្នានីស។ ព្រោះថាទោះបីជាអ្នកគោរពឲ្យតម្លៃគេអស់ពីចិត្តពីថ្លើមយ៉ាងណាក៏គេមិនដែលខ្វល់ខ្វាយឲ្យតម្លៃអ្នកវិញដែរ។ នៅនឹងមុខល្អខាងក្រោយខ្នងលួចចាក់រុកបង្ខូចឈ្មោះយើងពីមួយទៅមួយទៀត។ ដូច្នេះគួរជៀសឲ្យឆ្ងាយពីមនុស្ស៤ប្រភេទនេះបើអាចអ្នកនឹងរស់បានសេចក្ដីសុខយូរជាងរយឆ្នាំបានទៀតដែរ។
#មនុស្សទូន្មានមនុស្សដូចរែកដុំថ្មឡើងដើមត្នោតមិនងាយស្រួលឡើយ។ #ខ្សែជីវិតទូន្មានមនុស្សតែមួយលើក គឺគ្រប់គ្រាន់ល្មមទុកជាមេរៀនបាន។

និរយវគ្គ (បិដកលេខ៥២)បុគ្គលអ្នកកេងប្រវ័ញ្ចពោលពាក្យមិនពិត ផ្សំគំនិតគ្នា ដើម្បីបោកប្រាស់បំផ្លាញជនដទៃ ឬបុគ្គលណា (ធ្វើឣំពើឣាក...
15/08/2026

និរយវគ្គ (បិដកលេខ៥២)
បុគ្គលអ្នកកេងប្រវ័ញ្ចពោលពាក្យមិនពិត ផ្សំគំនិតគ្នា ដើម្បីបោកប្រាស់បំផ្លាញជនដទៃ ឬបុគ្គលណា (ធ្វើឣំពើឣាក្រក់) ហើយនិយាយថា ឣញមិនបានធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់អបាយទាំងពីរនាក់ ដែលមានឣំពើដ៏លាមក (ស្មើគ្នា) លុះលះលោកនេះទៅហើយ រមែងជាឣ្នកអាក្រក់ស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត។
រឿង នាងសុន្ទរី
បុព្វកម្មព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុន្ទរីបរិព្វាជិកា ។ នាងបានរួមគំនិតជាមួយនឹងពួកអន្យតិរ្ថិយ ដើម្បីនឹងធ្វើឧបាយកល្ប ដូចជាខ្លួននាងបាននៅក្នុងកុដិ ជាមួយនឹងព្រះសាស្តា ក្នុងរាត្រីស្ងាត់ បានធ្វើឲ្យពួកមហាជន មានសេចក្តីសង្ស័យ ហើយពោលតិះដៀលព្រះឣង្គដោយប្រការផ្សេងៗ ។
ពូកឣញ្ញតិរ្ថិយ មានគោលបំណង ចង់នឹងបង្កើតរឿងរ៉ាវ ឲ្យធំជាងនេះទៅទៀត ទើបបានជួលពួកឣ្នកប្រម៉ឹក ឲ្យទៅសម្លាប់នាងសុន្ទរីនោះចោល ហើយបានឲ្យគេយកសពនាងទៅកប់ទុក ជិតព្រះមហាសុគន្ធកុដិ របស់ព្រះសាស្តា ស្រេចហើយ ពួកឣញ្ញតិរ្ថិយទាំងនោះ បានមកបន្លំ ធ្វើដូចជាដើររកសពខ្មោចនាងសុន្ទរី លុះបានឃើញហើយ បានចោទព្រះសាស្តា ថា “ព្រះឣង្គ បានសម្លាប់នាងសុន្ទរីចោល ដើម្បីកុំឲ្យបែកការណ៍” រឿង។
ព្រះរាជា ក្រុងសាវត្ថី ទ្រង់បានស៊ើបឣង្កេតរកឫសគល់នៃសេចក្ដីពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ដាក់ទោស ដល់ពួកអន្យតិរ្ថិយទាំងនោះ ទៅតាមកម្រិតនៃទោសានុទោស របស់ខ្លួន ដែលបានប្រព្រឹត្តមួលបង្កាច់ព្រះពុទ្ធ។ ភិក្ខុទាំងឡាយ បានយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា៖
ឣភូតវាទី និរយំ ឧបេតិ យោ វាបិ កត្វា ន ករោមីតិ ចាហ ឧភោបិ តេ បេច្ច សមា ភវន្តិ និហីនកម្មា មនុជា បរត្ថ ។
អ្នកពោលពាក្យមិនពិត ឬបុគ្គលណាចូលរួមផ្សំគំនិត (ធ្វើឣំពើឣាក្រក់) ហើយនិយាយថា ឣញមិនបានធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់អបាយទាំងពីរនាក់ ដែលមានឣំពើដ៏លាមក (ស្មើគ្នា) លុះលះលោកនេះទៅហើយ រមែងជាឣ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត។
ធម៌ដែលបញ្ចៀសបិទមិនឲ្យធ្លាក់ទៅកាន់អបាយភូមិ គឺវិបស្សនាមគ្គ។
បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅក្នុងកណ្តាលសមុទ្រ ចូលទៅពួនក្នុងចន្លោះភ្នំទាំងឡាយ ឡើងទៅឰដ៏អាកាសក្ដី ក៏មិនអាចគេចរួចចាកបាបកម្មដែលខ្លួនបានសាង ព្រោះទីកន្លែងដែលបុគ្គលសាងកម្មមិនល្អឋិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនដែលមានឡើយ។

ភន្ដេក្លើ ដែលយល់ចិត្តខ្ញុំមិនងាយរកបាន គឺព្រះទេពវិចិត្រ ប៉ាច សុផុន ប៉ុន្តែលោកសេពគប់ត្រូវប៉ះចំបណ្ឌិត ចំណែកឯរូបខ្ញុំសេពគប់ខ...
14/08/2026

ភន្ដេក្លើ ដែលយល់ចិត្តខ្ញុំមិនងាយរកបាន គឺព្រះទេពវិចិត្រ ប៉ាច សុផុន ប៉ុន្តែលោកសេពគប់ត្រូវប៉ះចំបណ្ឌិត ចំណែកឯរូបខ្ញុំសេពគប់ខុសប៉ះចំពាល។ លោកបានឡើងធំ ឯរូបខ្ញុំអន្តរាយគ្រប់យ៉ាង។
មេរៀនជីវិត
សេពគប់ប៉ះមនុស្សពាលជួយគេរហូតធ្លាក់ខ្លួនឯងគេមិនដឹងគេមិនយល់ចុងក្រោយនៅពេលយើងដៃទទេយើងត្រូវគេប្រមាទមើលងាយដៀលគំនិតទៅវិញបាត់បង់ឱកាសល្អៗសម្រាប់ដំណើរជីវិតខ្លួនឯងខាតទាំងពេលវេលារងការខកចិត្តគ្រប់កន្លែង។ អំពើល្អដែលយើងធ្វើសម្រាប់មនុស្សនៅជុំវិញខ្លួនទោះបីគេមិនដឹងក៏ដោយដឹងក៏ដោយយើងមានឱកាសត្រូវតែបន្ដធ្វើ។ ប៉ុន្តែកុំជួយគេរហូតធ្លាក់រណ្ដៅកប់ខ្លួនឯង។
យើងគ្មានឥទ្ធិពលស្គាល់អ្នកណាក៏គ្មានប្រយោជន៍ដែរ។ ប្រើភាពស្មោះត្រង់មកទំនាក់ទំនងរាប់អានមនុស្សក្នុងសង្គមបច្ចុប្បន្ន គឺជិះក្របីចម្លងភក់ទេ ប្រើឥទ្ធិពលស្រូបទាញមកទើបទំនាក់ទំនងរាប់អានយូរអង្វែង។ ជាការពិតទំនាក់ទំនង គឺជាទន់មួយ ប៉ុន្ដែបើអ្នកគ្មានតម្លៃស្មើផលដែលគេទទួលបានអ្នកស្គាស់នរណាក៏ឥតប្រយោជន៍ដែរ។ ទំនាក់ទំនងពិតប្រាកដមិនមែនថាអ្នកស្គាល់មនុស្សច្រើនប៉ុន្មាននាក់នោះទេ គឺថាតើមានមនុស្សប៉ុន្មាននាក់ចង់មកស្គាល់អ្នករាប់អានអ្នកពិត។ នៅពេលដែលអ្នកគ្មានប្រយោជន៍ឲ្យគេគ្រប់គ្រាន់សូម្បីតែផោមក៏ខុសដែរ។
នរណាហើយដែលមើលឃើញទោសរបស់ខ្ញុំ។
នរណាហើយដែលមើលឃើញសេចក្ដីអាក្រក់របស់ខ្ញុំ។
អ្នកចូលបង្ហាញមកកាន់ខ្ញុំចុះ...!
អ្នកចូលប្រៀនប្រដៅខ្ញុំចុះ...!
អ្នកចូលអនុគ្រោះដល់ខ្ញុំ ដើម្បីបានខ្ញុំសង្រួមនៅក្នុងចិត្តប្រព្រឹត្តិបដិបត្តិនៅក្នុងសាសន:ព្រហ្មចរិយធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងដោយសេចក្ដីពិតផងចុះ។ ប្រសិនបើលោកអ្នកជាសប្បុរស។
#ព្រះសារីបុត្ត៖ អ្នកប្រាប់ការពិតរមែងជាទីស្អប់នៃមនុស្សគ្មានការពិចារណាតែជាទីស្រឡាញ់នៃមនុស្សមានគុណធម៌។ ពាក្យពិតរៀងពិបាកទទួលយកជាងពាក្យកុហក់បន្តិចហើយ។ ប៉ុន្តែវាអាចព្យាបាលរោគវង្វេងបានខ្លះដែរ។

ជិះឡានផ្លូវឆ្ងាយដឹងគុណភាពឡានល្អ រស់នៅជាមួយគ្នាយូរដឹងចិត្តមនុស្ស។"ជូនវិជ្ជាមួយ"គុណធម៌មិនយាមទ្រព្យ ចិត្តល្អមិនដឹកនាំ។អ្នកគ...
13/08/2026

ជិះឡានផ្លូវឆ្ងាយដឹងគុណភាពឡានល្អ រស់នៅជាមួយគ្នាយូរដឹងចិត្តមនុស្ស។
"ជូនវិជ្ជាមួយ"
គុណធម៌មិនយាមទ្រព្យ ចិត្តល្អមិនដឹកនាំ។
អ្នកគ្រប់គ្រងមិនគួរមានឥរិយាបថបែបនេះទេ។
ចំណុចទី១ មិនគួរឈ្នានីសកូនចៅព្រោះស្អប់។
ចំណុចទី២ មិនគួរមានអគតិលម្អៀងជាមួយកូនចៅ។
ចំណុចទី៣ មិនសន្យាចោល គឺនិយាយច្បាស់លាស់។
ចិត្តដែលមានបញ្ញាគឺជាចិត្តដែលរស់នៅដោយមិនបៀតបៀនខ្លួនឯងឲ្យកើតទុក្ខព្រោះកំហឹង។ មុននឹងរៀបចំជីវិតគ្រួសារឲ្យប្រុងប្រយ័ត្ន កុំឲ្យបាត់បង់ទ្រព្យជាប់គ្រោះកម្ម ដោយសាររៀបចំទីតាំងសាងជីវិតមិនពិនិត្យជ័យភូមិគ្រួសារឲ្យត្រឹមត្រូវតាមក្បួនតម្រាចារពីបុរាណ។ ចាស់ពីដើមក៏ដូចបច្ចុប្បន្នមុននឹងរៀបចំជីវិតគ្រួសារឲ្យពិនិត្យជ័យភូមិក្រមុំដណ្ដឹងម្ដាយ ចាស់ឲ្យមើលជ័យភូមិមេម៉ាយឲ្យដណ្ដឹងចិត្ត។ ឈប់យល់ខុសគិតថាខ្លួនបានសន្សំទុកទ្រព្យគេថាវាល្អទាំងគេមិនដឹងក្ដីទាំងខ្លួនឯងដឹងក្ដីវាជាអំពើបាបកម្មទេចុងក្រោយគ្មានសល់អ្វីសូម្បីតែសក់មួយសរសៃ លោកនេះមានតែការកុហកមនុស្សអាក្រក់តែងឈ្នះមនុស្សល្អ។ បាបបច្ចុប្បន្នឃើញផលមុន ល្អជាងបាបបច្ចុប្បន្នឃើញផលក្រោយ។
ទេវធម៌ ក្នុងលោក "ហិរិឱត្តប្បសម្បន្នា សុក្កធម្មសមាហិតា សន្តោ សប្បុរិសា លោកេ ទេវធម្មាតិ វុច្ចរេ ។ សប្បុរសទាំងឡាយ ជាអ្នកមានចិត្តល្អបរិបូណ៌ដោយហិរិ សេចក្ដីខ្មាស់បាប និង ឱត្តប្បៈ សេចក្ដីខ្លាចអំពើបាប ជាអ្នកមានចិត្តតម្កល់នៅល្អហើយក្នុងធម៌ស លោកពោលថាមាននូវ "ទេវធម៌" ក្នុងលោក ។
#សូមជ្រះថ្លាតម្កល់ចិត្តក្នុងសេចក្ដីល្អគ្រប់វិនាទី។

Address

ទីតាំង ៖ ភូមិមហាលំពាំង , ឃុំសែនដី , ស្រុកសំរោងទង , ខេត្តកំពង់ស្ពឺ
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when ព្រះវិន័យសីលមុនី កល្យាណធម្មោ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share