Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

Share

The Royal University University of Fine Arts is the public university with the mission to promote, preserve and develop culture

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 19/06/2026

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះនិស្សិតឆ្នើមចំនួន 7 រូប ពីមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ដែលបានដណ្តើមជ័យលាភី លេខ១ ក្នុងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ក្រោមប្រធានបទ

“កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”
វិញ្ញាសាទី៣ ឆ្នេរជ្រោយស្វាយ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង

ម្ចាស់ជ័យលាភីលេខ១ ក្រុម "Chroy Svay - Coastal Bloom"
១. យុវជន អុី ប៊ុនវឌ្ឍនៈ
២. យុវជន ហេង ឈុនលាង
៣. យុវជន ឃីម នរៈវឌ្ឍនា
៤. យុវជន ជីន អូនយ៉ា
៥. យុវជន ព្រុំ ណាន់
៦. យុវតី យ៉ុង ច័ន្ទរ៉ូហ្សា
៧. យុវតី សុផាត ដាវីន

ភាពលេចធ្លោនៃស្នាដៃនេះ ត្រូវបានគិតគូរនិងបង្ហាញពីទស្សនៈដូចខាងក្រោម

"ការរចនារបស់យើងផ្តោតលើការចុះសម្រុងជាមួយបរិស្ថាន និងការបង្កើនសក្តានុពលសហគមន៍ឱ្យរស់រវើក។ តាមរយៈការរៀបចំផែនការទេសភាព និងការបង្កើតលំហសាធារណៈឲ្យមានភាពប្រទាក់ក្រឡាគ្នា យើងកំពុងប្រែក្លាយតំបន់ឆ្នេរនេះទៅជាបេះដូងថ្មីមួយ ជាទីតាំងឆ្នេរសមុទ្រប្រកបដោយចីរភាព ដែលរៀបចំឡើងយ៉ាងមានតុល្យភាពរវាងការលម្ហែកាយ វប្បធម៌ និងកិច្ចគាំពារធម្មជាតិ។"

សាកលវិទ្យាល័យ សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង និងសូមជូនពរឱ្យប្អូនៗទាំង ៧ រូប ទទួលបាននូវជោគជ័យក្នុងអាជីព ហើយបន្តពង្រីកសក្តានុពល និងបញ្ញាញាណ ដើម្បីបង្កើតស្នាដៃស្ថាបត្យកម្មលេចធ្លោជាច្រើនទៀត សម្រាប់ជាមោទនភាព និងជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។

18/06/2026

ទូលព្រះបង្គំ ខ្ញុំម្ចាស់ យើងខ្ញុំជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍។ 🙏❤️

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 17/06/2026

នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ទីតាំងព្រែកលៀប)បានរៀបចំ កម្មវិធីស្តីអំពី "ការផ្សារភ្ជាប់បេះដូងប្រជាជនកម្ពុជានិងចិន-ការវេចនំអន្សម និងនំចាំង" ក្រោមអធិបតីភាពលោក ផេង ស៊ីថា សាកលវិទ្យាធិការរង តំណាងឱ្យឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមទាំង និងលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងមានការចូលរួមពីព្រឹទ្ធបុរសរង មន្ត្រី លោកគ្រូ អ្នកគ្រូ និងនិស្សិតរបស់ មហាវិទ្យាល័យសិល្បៈសូនរូប។ កម្មវិធីនេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹង និងការសិក្សាស្វែងយល់ពីវប្បធម៌រវាងប្រជាជនកម្ពុជា និងប្រជាជនចិន។ តាមរយៈការចែករំលែកចំណេះដឹងអំពីប្រពៃណីវេចនំអន្សម និងវេចនំចាំង យើងមិនត្រឹមតែបានស្វែងយល់អំពីអត្តសញ្ញាណវប្បធម៌របស់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំង២(កម្ពុជានិងចិន) ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាចុងបញ្ចប់នៃកម្មវិធីលោកសាកលវិទ្យាធិការរងក៏បានប្រគល់ជូននូវផ្ទាំងគំនូរចំនួន២ផ្ទាំង គូរដោយសាស្រ្តាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូបដល់មិត្តចិន ទុកជាវត្ថុអនុស្សាវរីយ៍៖ មួយផ្ទាំងបង្ហាញពីរូបភាពទូក”ង”របស់កម្ពុជា និងទូក”នាគ”របស់ចិន ដែលតំណាងឱ្យស្មារតីរួបរួមកម្លាំង និងមិត្តភាពរវាងប្រជាជនទាំងពីរ ចំណែកមួយផ្ទាំងទៀតបង្ហាញពីរូបនំអន្សមរបស់ខ្មែរ និងនំចាំងរបស់ចិន ដែលជានិមិត្តរូបនៃការផ្សារភ្ជាប់វប្បធម៌ ប្រពៃណី និងទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំង២។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 17/06/2026

នាថ្ងៃអង្គារ ២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារជាមួយតំណាងមកពីសាកលវិទ្យាល័យ Chanakya University នៅទីក្រុង Bangalore នៃប្រទេសឥណ្ឌា។ កិច្ចពិភាក្សាពិនិត្យទៅលើលទ្ធភាពដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរនាពេលអនាគត រួមមាន ការផ្លាស់ប្តូរបទពិសោធន៍សិក្សារបស់សាស្ត្រាចារ្យ និងនិស្សិត និងការស្រាវជ្រាវ។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 16/06/2026

នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក សាន ផល្លា សាកលវិទ្យាធិការរង និងលោក ស៊ិន វុធធឿន បានអញ្ជើញចុះពិនិត្យមើលទីតាំងសង់ចំណតរថយន្តក្រុង ដែលគ្រោងនឹងរៀបចំឡើងនៅពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីតំណាងខាងរដ្ឋាករស្វយ័តរថយន្តក្រុង និងក្រុមហ៊ុន OCIC ។
លទ្ធផលសម្រេច ក្រុមការងារកំណត់យកទីតាំងចំណតចំនួន២៖ ទីតាំងទី១ (ឡើងជិះ) នៅរង្វង់មូលតារាសាស្ត្រ
និងទីតាំងទី២ (ចុះពីរថយន្ត) ស្ថិត ខាងត្បូងឈៀងខាងកើតក្លោងទ្វារសាកលវិទ្យាល័យ។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 15/06/2026

សូមចូលរួមអបអរសាទរ​ លោក​ សូមុត្រ​ បុត្រ​រ៉ាសា​ អតីត​និស្សិត​ជំនាន់​ទី​២០​ មហាវិទ្យាល័យ​តូរ្យ​តន្ត្រី​ បាន​ឈ្នះ​ពាន​រង្វាន់​លេខ​១​ នៃ​ការ​និពន្ធ​បទចម្រៀង​ ក្រោម​ចំណង​ជើង​ថា​"សូម​ថ្វាយ​ព្រះ​ពរ​ជ័យ​បវរ​ព្រះ​ហ្លួង​យាយ​"​
ភ្នំពេញ៖​ ថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦​ លោក​ សូមុត្រ​ បុត្រ​រ៉ាសា​ អតីត​និស្សិត​ជំនាន់​ទី​២០​ មហាវិទ្យាល័យ​តូរ្យ​តន្ត្រី​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ បាន​ឈ្នះ​ពាន​រង្វាន់​លេខ​១​ នៃ​ការ​និពន្ធ​បទចម្រៀង​ ក្រោម​ចំណង​ជើង​ថា​"សូម​ថ្វាយ​ព្រះ​ពរ​ជ័យ​បវរ​ព្រះ​ហ្លួង​យាយ​"​ ក្នុង​ការ​ប្រកួត​តែង​និពន្ធ​បទ​ចម្រៀង​និង​កំណាព្យ​ក្រោម​ប្រធាន​បទ​"អបអរសាទរ​ព្រះរាជ​ពិធី​ខួប​ចម្រើន​ព្រះ​ជន្ម​គម្រប់​នៃ​ព្រះ​វស្សា​សម្ដេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ជា​ទីគោរព​ដ៏​ខ្ពង់ខ្ពស់​"​ ។ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​ ស.ស.យ.ក.ព្រះ​បរម​រាជវាំង​ ដឹកនាំ​រៀបចំ​ការ​ប្រកួត​​ដោយ​លោក​ឧកញ៉ា​ មហាភក្ដី​ គង់​ បញ្ញា​ ។ ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ឧឡារិក​នេះ​ ដោយ​មាន​ការ​ចូលរួម​ជា​​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ លីដា​ ជួយ​បន្ថែម​តួនាទី​របស់​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ និង​ ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 15/06/2026

នាថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះ រាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គលគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា របស់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមសរសេរសារលិខិតថ្វាយព្រះពរ សម្តែងនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត និងសូមបួងសួងដល់ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ទេវតាឆ្នាំថ្មី និងទេពនិករទាំងឡាយ លោកជួយបីបាច់រក្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមឲ្យព្រះមហាក្សត្រីមានព្រះសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណកាន់តែភ្លឺស្វាង និងគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់ជាន់ថ្នាក់បានសុខក្សេមក្សាន្តតរៀងទៅ។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 14/06/2026

ក្នុងរយៈពេល ២ ថ្ងៃ អ្នកចូលរួមបានទស្សនាខ្សែភាពយន្តរបស់លោក ប៉ាន់ រិទ្ធី ចំនួន ២ រឿង៖ «ការណាត់ជួបជាមួយប៉ុល ពត» (Rendez-vous avec Pol Pot) និង «ផ្នូរគ្មានឈ្មោះ» (Graves Without a Name) ដែលជាខ្សែភាពយន្តបើកឱកាសឱ្យមានការស្វែងយល់ និងសន្ទនាអំពីប្រវត្តិសាស្ត្រ ការចងចាំ និងបទពិសោធន៍របស់ប្រជាជនកម្ពុជា។ សូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបុប្ផាណា លោកគ្រូ អ្នកគ្រូ ប្អូនៗនិស្សិត និងភ្ញៀវទាំងអស់ដែលបានចូលរួមទស្សនានៅសាលរចនា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ព្រែកលៀប)។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 12/06/2026

សេចក្តីជូនដំណឹង៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសហការនិងមជ្ឈមណ្ឌលបុប្ផាណារៀបចំបញ្ចាំងខ្សែភាពយន្តចំនួនពីររឿងនៅសាលរចនានៃសាកលវិទ្យាល័យទីតាំងព្រែកលៀប។

Photos from Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ's post 10/06/2026

នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាតម្រង់ទិស និងរៀបចំផែនការសកម្មភាពស្តីពីការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងដល់ បុគ្គលិកសិក្សានិងមន្ត្រីរបស់សាកលវិទ្យាល័យនៅសាលរចនានៃសាកលវិទ្យាល័យទីតាំងព្រែកលៀបក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។សិក្ខាសាលានេះមានគោលបំណង៖
1. ស្វែងយល់អំពីក្របខ័ណ្ឌនៃការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ស្តង់ដារនិងសូចនាករ
2. បញ្ជាក់ពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការនីមួយៗ
3. រៀបចំក្នុងផែនការសកម្មភាព។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Phnom Penh