TR Business Apple

TR Business Apple

Share

Your Job is to Trust in me, My job is to full your Dream.

14/07/2021

សួស្តីចាស! បងៗដែលកំពុងត្រូវការសន្លឹកមាសសម្រាប់បិតគ្រឿងសង្ហារឹកម ជ្រីដេគ័រផ្ទះអាចអញ្ជេីញមកហាងយេីងខ្ញុំបានចាស! យេីងខ្ញុំមានលក់សន្លឹកមាសគុណភាពល្អ​ រលោង ចាំងស្អាត​ ស្វិត​ ព្រមទាំងមានជាងបិតគិតសេវាកម្មផងដែរ.
ពត៌មានលំអិតទំនាក់ទំនងយេីងខ្ញុំ​តាមរយៈលេខ​ 010/012 787275

13/04/2020

ហាងយេីងខ្ញុំមានលក់សន្លឹកមាស​ និងទទួលបិតសន្លឹកមាសគ្រប់គ្រឿងសង្ហារឹមរបស់លោកអ្នក!
Tel: 010 78 72 75

Photos from TR Business Apple's post 05/04/2020

#សូមបងប្អូនខ្មែរយើងបែងចែកអោយដាច់រវាងឆ្នាំទាំង ១២ ជាមួយបុត្រីទាំង ៧ របស់កបិលមហាព្រហ្ម មិនមែនឆ្នាំជូត ជិះកណ្តុទេណា យាន្តជំនិះបុត្រីទាំង ៧ គឺមិនមែនសត្វឆ្នាំទាំង ១២ នេះទេ

ខ្ញុំបាទ​សូមធ្វេីការបកស្រាយចម្ងល់​ដែលថា​ ហេតុអ្វីទេវតាឆ្នាំជូត​ បែរជាគង់ផ្ទំបេីកព្រះនេត្រលេីខ្នងព្យគ្ឃ (សត្វខ្លា)​ ទៅវិញ?

ដេីម្បីធ្វេីការបកស្រាយប្រធានបទខាងលេីបាន​ខ្ញុំសូមបំបែកចម្ងល់ខាងលេីជាពីរប្រធានបទតូចៗជាមុនសិន​

***ទីមួយ៖​ អំពីបុត្រីកបិលមហាព្រហ្ម
គ្រប់គ្នាតែងតែគិតថា​រាល់ពេលចូលឆ្នាំ​ទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូរទ្វីបតែងមានយានជំនិះជាសត្វតំណាងអោយឆ្នាំនោះ​ ឧទាហរណ៍​៖​ ឆ្នាំជូតជិះកណ្តុរ​ ឆ្នាំឆ្លូវជិះគោ​ ឆ្នាំខាលជិះខ្លា..​.​ តែការពិតមិនដូច្នោះឡេីយព្រោះថាបុត្រីកបិ់លមហាព្រហ្មមានតែ៧អង្គនោះទេ​មិនមែន១២អង្គតាមឆ្នាំទាំង១២ឡេីយ។ ទេពធីតាទាំង៧អង្គនោះតែងឆ្លាស់វេនគ្នាទទួលភារកិច្ចបន្តបន្ទាប់ក្នុងការគ្រប់គ្រងភពផែនដីនេះដែលកំនត់ទៅតាមថ្ងៃនីមួយៗ​

•ថ្ងៃអាទិត្យទេវតានាមនាង​ ទុង្សាទេវី​ ដែលមានយានជំនិះជាសុបណ្ណរាជ​ (ស្តេចគ្រុឌ)​

•ថ្ងៃចន្ទទេវតានាមនាង​ គោរាគទេវី​ ដែលមានយានជំនិះជាព្យគ្ឃ:​ (ខ្លាធំ)​

•ថ្ងៃអង្គារ៍ទេវតានាមនាង​ រាក្យសាទេវី​ ដែលមានយានជំនិះជាអស្សតរ​ (សេះ)​ ឬ​ សុករ:​ (ជ្រូក)

•ថ្ងៃពុធទេវតានាមនាង​ មណ្ឌាទេវី​ ដែលមានយានជំនិះជាគទ្រភ​ (លា)

•ថ្ងៃព្រហស្បត្តិ៍ទេវតានាមនាង​ កិរិណីទេវី​ ដែលមានយាន​ជំនិះជាគជសារ​ (ដំរី)

•ថ្ងៃសុក្រទេវតានាមនាង​ កិមិរាទេវី​ ដែលមានយានជំនិះជាមហិសារាជ​ (ស្តេចក្របី)​

•ថ្ងៃសៅរ៍ទេវតានាមនាង​ មហោទរាទេវី​ ដែលមានយាន​ជំនិះ​ជាមយូរ​ (ក្ងោក)

ដោយក្នុងឆ្នាំជូតនេះសង្ក្រាន្តចូលមកចំថ្ងៃច័ន្ទ​ គឺត្រូវវេននាង​គោរាគទេវី​ ហេតុដូច្នេះហេីយទេីបទេវតាឆ្នាំនេះជិះខ្លាចុះមក

***ទីពីរ៖​ អំពីអាការទេវតា
រីឯអាការទេវតាគឺត្រូវបានកំនត់ទៅតាមម៉ោងពេលវេលា​ដែល​មានបែងចែកជាបួនគឺ៖

១/​ បេីថ្ងៃសង្ក្រាន្តដំបូងចំចន្លោះ​ពេល​ព្រឹក​ព្រហាម រហូត​ដល់​ ថ្ងៃត្រង់​ ទេវតា​ដែលនឹងយាងចុះមកនោះគឺគង់ឈរលេីខ្នងពាហន:​ដោយមិនមានកាន់ខ្សែបង្ហៀរឡេីយ

២/​ បេីថ្ងៃសង្ក្រាន្តដំបូងចំចន្លោះ​ពេលថ្ងៃត្រង់​ រហូតដល់ព្រលប់​ ទេវតាដែលនឹងយាងចុះមកគឺគង់អង្គុយពាក់ឆៀងលេីខ្នងពាហន:​

៣/​ បេីថ្ងៃសង្ក្រាន្តដំបូងចំចន្លោះ​ពេលសូរិយាអស្តង្គត​ រហូត​ដល់ពាក់កណ្តាលតាអាធ្រាត​ ទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបេីកព្រះនេត្រលេីខ្នងពាហន:

៤/​ បេីថ្ងៃសង្ក្រាន្តដំបូងចំចន្លោះ​ពេលពាក់កណ្តាលអធ្រាត​ រហូតដល់បៀតភ្លឺវិញ​ ទេវតាដែលនឹងយាងចុះមកគឺគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលក់ដូចធម្មតា

ដោយឡែកឆ្នាំថ្មីនេះទេវតាទ្រង់យាងចុះមកនៅវេលាម៉ោង​ ២០:៤៨នាទីយប់​ ពោលគឺចន្លោះពីព្រះសុរិយាអស្តង្គត​ រហូត​ដល់​ពាក់កណ្តាលអាធ្រាត​ ហេតុដូច្នេះហេីយទេីប​អាការទេវតាឆ្នាំនេះគឺគង់ផ្ទំបេីកព្រះនេត្រ

បកស្រាយដោយ​៖​ Aali Noor

Photos from TR Business Apple's post 25/03/2020
Photos from TR Business Apple's post 25/03/2020

ហាងយេីងខ្ញុំមានលក់សន្លឹកមាសគុណភាពល្អ​ រលោង ចាំងស្អាត​ ស្វិត​ ពត៌មានលំអិតទំនាក់ទំនងយេីងខ្ញុំ​តាមរយៈលេខ​ 010/012 787275

09/12/2019

Very nice Furniture

Photos from TR Business Apple's post 29/08/2019

Best Gold leaf. Please contact us if you need it
☎️ 010 787275/ 012 45 9393

Photos from TR Business Apple's post 27/08/2019

អាចនឹងវែងពេកប្រហែលជាមានអ្នកអានមិនច្រេីនទេ​ ប៉ុន្តែបេីអានដល់ចប់ទេីបដឹងថាអត្ថបទនេះល្អហេីយជារឿងពិតទៀត​។
តេីស្គាល់ឈ្មោះតារាសម្តែង២នាក់នេះទេ?
នេះគឺជារឿងពិត
តារាសម្តែង២នាក់នេះ​ ម្នាក់ឈ្មោះ​ ហេីយម្នាក់ទៀតឈ្មោះ​ . ពួកគាត់ទាំង២នាក់គឺជាមិត្តភក្តិល្អនិងគ្នាតាំងពីមុនចូលសម្តែងមកម្ល៉េះ​ មិនមែនគ្រាន់តែជាមិត្តល្អនិងគ្នាធម្មតាទេគឺជាមិត្តភក្តិល្អខ្លាំងតែម្តង។ ពួកគេទាំង២នាក់តែងតែទៅណាមកណាជាមួយគ្នា​ ញ៉ាំអីក៏ជាមួយគ្នា​ និយាយរួមទៅកន្លែងណាមាន​ Chow Yun Fat គឺត្រូវតែមាន​ Ng Man Tat ដែរ។ Ng Man Tat តាំងពីចាប់ផ្តេីមអាជីពជាតារាសម្តែងដំបូងគាត់ទទួលបានការគាំទ្រជាច្រេីននឹងមានផលិតកម្មជាច្រេីនហៅគាត់សម្តែងធ្វេីឱ្យគាត់មានឈ្មោះល្បីខ្លាំងបំផុតនៅហុងកុងនិងតៃវ៉ាន់ក្នុងអាយុត្រឹមតែ២០ឆ្នាំ​ប៉ុណ្ណោះ។ ពេលដែលគាត់បានល្បីខ្លាំង​ លុយនិងកិត្តិនាមបានមកយ៉ាងងាយ។ ពេលដែលគាត់កំពុងមានភាល្បីល្បាញខ្លាំងភ្លេចខ្លួនគាត់ក៏បានធ្លាក់ចូលអន្ទាក់ស្រាស្រីល្បែងយ៉ាងជ្រៅរហូតធ្វេីឱ្យប៉ះពាល់ដល់ការសម្តែងរបស់គាត់​ រហូតដល់គ្មានផលិតកម្មណាហៅគាត់ថតទៀត​។ ហេីយពេលនោះគាត់បានជំពាក់បំណុលគេរហូតដល់​ ៣០០០០០ដុល្លារហុងកុងទៀតផង។ នៅពេលដែលគាត់ធ្លាក់ចុះខ្លាំង​ ចូវ​ យុនហ្វា​ត​ ដែលជាមិត្តជិតស្និទ្ធរបស់គាត់ ក៏បានលេចមុខសម្តែងជាតួឯកក្នុងសម័យហុងកុង។ Ng Man Tat កំពុងតែស្វះស្វែងរកផ្លូវចេញពីបញ្ហាបំណុលរបស់គាត់​ គាត់បានទៅរកមិត្តល្អរបស់គាត់ឱ្យជួយគាត់​ ហេីយគាត់សង្ឃឹមថាមិត្តល្អរបស់គាត់នឹងជួយគាត់នៅពេលដែលគាត់កំពុងតែមានបញ្ហាបែបនេះ។ Ng Man Tat បានទៅបានទៅជួប​ Chow Yun Fat ដេីម្បីសុំខ្ចីលុយ​ 300000HK$​ បភុន្តែអ្វីដែលគាត់សង្ឃឹមជឿជាក់ត្រូវរលាយអស់​ Chow Yun Fat បាននិយាយទៅកាន់គាត់ថា​ "ឯងដោះស្រាយបញ្ហានេះដោយខ្លួនឯងទៅ"​ គាត់មានការសោកស្តាយយ៉ាងខ្លាំងនូវអ្វីដែល​ Chow Yun Fat និយាយមកកាន់គាត់។ គាត់និយាយថា​ Chow Yun Fat គឺជាមនុស្សដែលគាត់ស្អប់ជាងគេក្នុងជីវិត​ គាត់ធ្លាប់បាននិយាយប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយដោយសារតែគាត់ខឹងនិង​ Chow Yun Fat ខ្លាំង។ គាត់ពិបាកចិត្តខ្លាំងរហូតដល់ថ្នាក់ចង់សម្លាប់ខ្លួនទៀតផង។ មិនយូរប៉ុន្មាន​ Ng Man Tat ត្រូវបានផលិតកម្មមួយហៅគាត់ចូលសម្តែងសារជាថ្មី​ គាត់មានអារម្មណ៍ថានេះគឺជាឱកាសមួយសម្រាប់គាត់ហេីយ​ គាត់បានលះបង់អស់កម្លាំងកាយចិត្តក្នុងការសម្តែងរឿងថ្មីរបស់គាត់។ ពេលចាក់បញ្ចាំងរឿងថ្មីរបស់គាត់មានការផ្ទុះខ្លាំងធ្វេីឱ្យគាត់ល្បីម្តងទៀត។ ដូច្នេះមិនត្រឹមតែគាត់អាចសងបំណុលគេនោះទេគាត់ថែមទាំងទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នេីមទី១០នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តហុងកុងទៀតផង។ Chow Yun Fat ក៏មានវត្តមាននៅពេលដែលគាត់ទទួលបានពានរង្វាន់នោះដែរ​ Chow Yun Fat បានទៅចូលរួមអបអរសាទរ​គាត់​ ប៉ុន្តែគាត់ធ្វេីមិនខ្វល់ជាមួយនិង​ Chow Yun Fat ឡេីយ​ Chow Yun Fat គាត់បានត្រឹមតនៅស្ងៀមហេីយញញឹមដាក់គាត់។ នៅលេីឆាក​ Ng Man Tat បានថ្លែងអំណរគុណដល់អ្នកដឹកនាំរឿងដែលផ្តល់ឱកាសឱ្យគាត់​ ប៉ុន្តែអ្នកដឹកនាំរឿងបាននិយាយថា​ "ខ្ញុំមិនមែនជាមនុស្សដែលអ្នកគួរអរគុណនោះទេ​ អ្នកដែលគួរអរគុណគឺ​ Chow Yun Fat ព្រោះគាត់គឺជាមនុស្សតែម្នាក់គាត់ដែលខំប្រឹងប្រែងជួយនិយាយឱ្យខ្ញុំទទួលអ្នកសម្តែងសារជាថ្មី"។ Ng Man Tat មានអារម្មណ៍ភ្ញាក់ព្រេីត​ ហេីយគាត់គិតថា​ គាត់គឺជាអ្នកផ្លាស់ប្តូរជីវិតរបស់គាត់ដោយគ្មានការជួយពីអ្នកដ៏ទៃ។ ហេីយមានតែពេលនេះទេទេីបគាត់ដឹងពីចេតនាមិត្តល្អបំផុតរបស់គាត់​ ក្រោយមកគាត់បានទៅឱបមិត្តសម្លាញ់របស់គាត់យ៉ាងណែន។
Ng Man Tat បានសួរទៅ​ Chow Yun Fat ថា​ ហេតុអ្វី?
Chow Yun Fat ឆ្លេីយថា​ "ប្រសិនបេីខ្ញុំឱ្យលុយអ្នកនៅពេលនោះអ្នកនឹងមិនព្យាយាមផ្លាស់ប្តូរវាទេ​ អ្នកនៅតែចំណាយលុយនោះទៅលេីការលេងល្បែងនិងស្រាដដែល។ ដូច្នេះនេះគឺជាមធ្យោបាយតែមួយគត់ដែលខ្ញុំអាចជួយអ្នកបាន។ សំខាន់បំផុតពេលនេះអ្នកបានបង្ហាញថាអ្នកបានខិតខំធ្វេីវាបានល្អហេីយ"។

សរុបមកវិញ
ចង់ជួយមិត្តភក្តិមិនមែនគ្រាន់តែជួយជាលុយនេះទេ​ តែត្រូវជួយបង្ហាញផ្លូវពរបៀបចាកចេញពីបញ្ហា។
#ប្រភពពី បង Long Sokiry

26/08/2019

📣📣យើងខ្ញុំមានទទួលបិទសន្លឹកមាសគ្រប់ប្រភេទតាមតំរូវការរបស់អតិថិជន🙏🏻
⚜️គ្រឿងសង្ហារឹម
️⚜️រូបព្រះបដិមាករ
⚜️ជ្រីជញ្ចាំង
⚜️តុ ទូ កៅអី គ្រប់ប្រភេទ
️លេខទូរស័ព្ទ​ 012​ 45​ 9393/​ 010​ 78​ 72​ 75

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh