23/12/2025
សិស្សានុសិស្សថ្នាក់ភាសាចិន កម្រិតទី៤ ដល់ទី៨ របស់យើងពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពតាំងពីវគ្គទី១ រហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតសូត្រកំណាព្យជាភាសាចិន។យើងពិតជាមានមោទនភាពចំពោះសិស្សានុសិស្ស និងសូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់នៅក្នុងឆ្នាំនេះ!
Our Chinese Level 4 to Level 8 students have worked extremely hard and given their very best from the first round through to the final stage of the Chinese Poetry Recitation Competition. We are truly proud of all our students and would like to congratulate all the winners this year!
我校中文四至八年级学生从初赛一路到决赛都付出了极大的努力,充分展现了他们的最佳水平。我们为所有学生感到无比自豪,并在此向今年所有获奖者表示热烈的祝贺!
16/12/2025
នៅពេលដែលប្រជាជនរបស់យើងកំពុងតែជួបប្រទះនូវទុក្ខលំបាក យើងត្រូវរួមចំណែកដោះស្រាយបញ្ហានោះទាំងអស់គ្នា។ ក្នុងនាមជាក្រុមប្រឹក្សាសិស្សនៃសាលាអន្តរជាតិអាប៊ែនឌែនឡៃ ពួកយើងបាននឹងកំពុងរួបរួមគ្នាបង្កើតនូវកម្មវិធីមូលនិធិជូនដល់ជនភៀសសឹករបស់យើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ រាល់ការបរិច្ចាគទាំងអស់នឹងអាចជួយសម្រាល ជួយផ្តល់ក្តីសង្ឃឹម និងភាពកក់ក្ដៅដល់គ្រួសាររងគ្រោះដែលកំពុងត្រូវការជំនួយ។ ពួកយើងរួមគ្នា រួមចិត្ត រួមកម្លាំង រួមសាមគ្គីតែមួយ!
When our people are facing hardship, we must come together to help overcome these challenges. As the Student Council of Abundant Life International School, we have united to organize a fundraising campaign to support our displaced people, taking place from December 16 to December 24, 2025. Every donation helps ease suffering and brings hope and warmth to affected families in need.
当我们的同胞正面临困境时,我们必须团结一致,共同克服这些挑战。作为我校学生会,我们携手组织了一项募捐活动,以支持我们流离失所的同胞们,活动时间为 2025年12月16日至24日。您的每一份捐助都能减轻他们的痛苦,并为有需要的家庭带来希望与温暖。
12/12/2025
សិស្សានុសិស្សថ្នាក់ទី៤ និងទី៥ ត្រៀមខ្លួនក្នុងការចូលគេងដើម្បីយកកម្លាំងសម្រាប់សកម្មភាពថ្ងៃស្អែកបន្តទៀត។ រីឯក្រុមអ្នកយាមពេលយប់របស់យើងក៏កំពុងបំពេញកាតព្វកិច្ចរក្សាកន្លែងបោះជំរំ ឱ្យមានសុវត្ថិភាពនៅពេលយប់។
Our Grade 4 and Grade 5 students are settling in for the night, recharging their energy for another exciting day ahead. Meanwhile, our night security team remains on duty, keeping the camping site safe throughout the night.
四、五年级的同学们为迎接明天更加精彩的活动正准备入睡,养精蓄锐。同时,我们的夜间安保团队坚守岗位,确保营地整晚安全无虞。
12/12/2025
សិស្សានុសិស្សថ្នាក់ទី៤ និងទី៥ បានមកដល់ទីតាំងបោះជំរំដោយសុវត្ថិភាព។
Our Grade 4 and 5's students have arrived safely at campsite.
我校四与五年级学生已安全到达营地.
04/12/2025
សុវត្ថិភាព គឺជាកត្តាចម្បងរបស់សិស្សសាលាអន្តរជាតិអាប៊ែនឌែនឡៃ។ ការហ្វឹកហាត់រត់គេចពេលមានអគ្គិភ័យបានប្រព្រឹត្តទៅដោយរលូន។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូបានអនុវត្តទៅតាមការណែនាំយ៉ាងខ្ជាប់ខ្ជួន។
At Abundant Life International School, safety always comes first. We’re pleased to share that our recent fire evacuation drill went smoothly. Our students and staff showed great cooperation and responsibility, following every instruction with care.
在裕生国际学校,安全始终是我们的首要任务。我们很高兴与您分享,近日的消防疏散演练进行得非常顺利。学生和教职员工积极配合、认真负责,严格按照指导步骤进行。
22/11/2025
សិស្សានុសិស្សថ្នាក់ទី៨ និងទី៩ របស់យើងបានបញ្ចប់កម្មវិធីបោះជំរំរបស់ពួកគេដោយជោគជ័យ ជាមួយនឹងការចងចាំល្អៗ និងបទពិសោធន៍ថ្មីៗរបស់ពួកគេ។ ឥឡូវនេះពួកគេត្រៀមខ្លួនចេញដំណើរត្រឡប់ទៅផ្ទះវិញហើយ។ ជួបគ្នាសារជាថ្មីនៅថ្នាក់រៀន ថ្ងៃចន្ទ សប្តាហ៍ក្រោយ!
Our Grade 8 and Grade 9 students have successfully completed their camping program, bringing home wonderful memories and new experiences. They are now getting ready to head back home. See you again in class next Monday!
我校八、九年级学生已经圆满结束了此次的露营活动,他们带着美好的回忆和体验踏上回家的归途。他们整装待发准备回家,下周一校园见!
21/11/2025
ក្រុមអ្នកយាមពេលយប់របស់យើងកំពុងបំពេញកាតព្វកិច្ចរក្សាកន្លែងបោះជំរំរបស់សិស្សានុសិស្សថ្នាក់ទី ៨ និងទី ៩ ឱ្យមានសុវត្ថិភាពនៅពេលយប់។
Our night guard on duty, keeping the Grade 8 & 9 camping site secure throughout the night.
我们的夜间保安正在值勤,整晚守护着八年级和九年级学生的露营营地安全。
21/11/2025
រូបភាពពីកម្មវិធីបោះជំរំសិស្សានុសិស្សថ្នាក់ទី៨ និងទី៩ នៅថ្ងៃទី១។ សិស្សានុសិស្សរបស់យើងបានទទួលនូវអារម្មណ៍រំភើបសប្បាយរីករាយនៅក្នុងសកម្មភាពកម្សាន្តនីមួយៗ មិនត្រឹមតែប៉ុណ្ណោះបានបង្ហាញនូវការរឹតចំណងមិត្តភាពរបស់ពួកគេមួយកម្រិតថែមទៀត។
Photos from the Grade 8 and 9 Student Camping Program on Day 1.
Our students enjoyed exciting and joyful moments in each activity, and they also strengthened their friendships to an even greater level.
八年级和九年级学生露营活动第一天的照片。
我们的学生在每项活动中都收获了激动与欢乐的时刻,同时也进一步加深了彼此之间的友谊。”
21/11/2025
សិស្សានុសិស្សថ្នាក់ទី៨ និងទី៩ សាខាអគារស័ក្តិបានមកដល់ទីតាំងបោះជំរំដោយសុវត្ថិភាព។
Our Grade 8 and 9's students have arrived safely at campsite.
我校八与九年级SAK校区学生已安全到达营地.
12/11/2025
សូមចូលរួមអបអរដល់ក្រុមប្រឹក្សាសិស្សអាណត្តិទី៧ និងក្រុមប្រឹក្សាមាតាបិតាអាណត្តិទី៣ ដែលទើបចូលកាន់តំណែង!
យើងខ្ញុំនឹងទន្ទឹងរង់ចាំនូវកិច្ចសហការល្អរបស់ក្រុមការងារ ដើម្បីកសាងនូវធនធានរបស់យើងឱ្យទទួលបានផលជាវិជ្ជមាន។
Congratulations to our newly inaugurated 7th Term Student Council and 3rd Mandate Parent Council! We look forward to a year of teamwork to build our resources in order to achieve positive outcomes.
热烈祝贺我校第七届学生会和第三届家长委员会成员正式就职!
让我们携手前行,期待在新的一年里,互相合作、共同成长,为校园社区带来积极而深远的影响。