01/05/2026
អនុមោទនា បុណ្យវិសាខបូជា
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ដែលមានព្រះច័ន្ទពេញវង់។
ព្រឹត្តិការណ៍ទាំងនោះ គឺ ៖
១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
៣- ជាថ្ងៃព្រះអង្គយាងចូលព្រះបរមបរិនិព្វាន។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ។
#វិសាខបូជា
#សាកលវិទ្យាល័យន័រតុន
01/05/2026
អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ
ថ្ងៃទី១ ឧសភា
#ទិវាពលកម្មអន្តរជាតិ
30/04/2026
[English Below]
ចូលរួមដោយសេរី!!! គ្រប់ស្ថាប័ន, គ្រប់សាកលវិទ្យាល័យ!
បាឋកថាស្ដីអំពី "នៅពីក្រោយ ម្ហូបអាហារ" ដោយវាគ្មិនកិត្តិយស លោកសាស្រ្តាចារ្យ អាំង ជូលាន ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក តទៅ។
ទីតាំងសាកលវិទ្យាល័យន័រតុន អគារG សាលប្រជុំជាន់ទី៥
ចុះឈ្មោះតាមរយៈ Link ខាងក្រោម
https://forms.gle/Wh4faDys9nKSVBjq9
______________________________________________________________________________________
Join us for free! Open to everyone from all universities and institutions.
Don't miss the special lecture "Behind the Food" by Professor Ang Choulean on May 7, 2025, at 9:00 AM.
Venue: Norton University, Building G, 5th Floor Conference Hall.
Sign up here: [Link] https://forms.gle/Wh4faDys9nKSVBjq9
29/04/2026
📢 ផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន មានកិត្តិយស រៀបចំកម្មវិធីសិក្ខាសាលា ស្តីពី «សមិទ្ធផលនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដោយមានការចូលរួមជាវាគ្មិនកិត្តិយស ពីសំណាក់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
📅 ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦
🕘 ម៉ោង ៩:០០ ព្រឹក
📍 សាលប្រជុំជាន់ទី៥ អគារ G នៃសាកលវិទ្យាល័យន័រតុន
🔗 សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖ https://forms.gle/ZZqxwDvQ29iUiwLH9
22/04/2026
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ សាកលវិទ្យាល័យន័រតុន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំផ្អែកលើសមត្ថភាព (CBE) និងការអប់រំផ្អែកលើលទ្ធផល (OBE)»។
សូមថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើការអភិវឌ្ឍកម្មវិធីសិក្សា ផ្អែកលើសមត្ថភាព និងលទ្ធផល ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងសិក្សា។
On March 22, 2026, Norton University organized a training workshop on “Competency-Based Education (CBE) and Outcome-Based Education (OBE)”. We sincerely thank our lecturers and staff for their active participation. The workshop focused on developing curricula based on competencies and learning outcomes, with the aim of enhancing the quality of teaching and learning.