អាជ្ញាធរទន្លេសាប គឺជាអង្គភាពថ្នាក់ជាតិ និងជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាល សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ដែលត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/0609/705 ចុះថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2009 និងបានធ្វើការកែសម្រួលទៅលើមាត្រាមួយចំនួនស្របតាមព្រះរាជក្រឹត្យលេខ នស/រកត/0310/258 ចុះថ្ងៃទី 24 ខែមីនា ឆ្នាំ 2010 ស្តីពីការកែសម្រួលមាត្រា 3 មាត្រា 5
មាត្រា6 មាត្រា 9 មាត្រា 10 និងមាត្រា 12 នៃព្រះរាជក្រឹត្យលេខ នស/រកត/0609/705 ចុះថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2009 ស្តីពីការបង្កើតអាជ្ញាធរទន្លេសាប ។
ជាមួយនឹងបេសកកម្មស្នូលខាងលើ អាជ្ញាធរទន្លេសាប ក៏ជាអង្គភាពដើរតួនាទីសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពល សេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ដើម្បីរៀបចំឡើងនូវផែនទីបង្ហាញផ្លូវ (ផែនការមេ) ទស្សនវិស័យ គោលនយោបាយ យុទ្ធសាស្រ្ត សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ។
Alerts
Be the first to know and let us send you an email when អាជ្ញាធរទន្លេសាប Tonle Sap Authority posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.