ខេមលីត្រានីតិសាស្ត្រ

ខេមលីត្រានីតិសាស្ត្រ ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កើតមានក្នុងសង្គម

23/08/2026
23/08/2026
23/08/2026

លោកមេធាវី ការ សាវុត្ថ សហមេធាវីជនជាតិខ្មែរ ការពារក្ដីឱ្យ កាំង ហ្គេកអ៊ាវ ហៅ ឌុច ប្រធានមន្ទីរសន្តិសុខស-២១ (គុកទួលស្លែង) នៅអង្តជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)៕

សារាចរស្តីពីការកែសម្រួលនីតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍៕Telegram៖ t.me/camletra_nitisastra Page៖ ខេមលី...
21/08/2026

សារាចរស្តីពីការកែសម្រួលនីតិវិធីនៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍៕

Telegram៖ t.me/camletra_nitisastra
Page៖ ខេមលីត្រានីតិសាស្ត្រ

២១ សីហា ព.ស.២៥៧០-គ.ស.២០២៦

21/08/2026
21/08/2026

វៀតណាមពិចារណាលុបទោសប្រហារជីវិត លើបទល្មើសមួយចំនួន
--
រដ្ឋាភិបាលវៀតណាមបានស្នើឱ្យលុបចោលទោសប្រហារជីវិត សម្រាប់បទល្មើសចំនួន ៦រួមទាំងការជួញដូរគ្រឿងញៀន និងការរំលោភសេពសន្ថវៈលើអនីតិជន ដែលនេះជាផ្នែកមួយនៃការកែសម្រួលក្រមព្រហ្មទណ្ឌរបស់ប្រទេស ដែលត្រូវបានដាក់ជូនរដ្ឋសភាអនុម័ត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។

រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក Luong Tam Quang បានប្រាប់រដ្ឋសភាកាលពីម្សិលមិញថា សេចក្តីព្រាងច្បាប់នេះនឹងរក្សាទុកទោសប្រហារជីវិតសម្រាប់តែបទល្មើសចំនួន ៤ប៉ុណ្ណោះ រួមមាន បទក្បត់ជាតិ បទឃាតកម្ម បទភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់។

សំណើនេះ ធ្វើឡើងបន្ទាប់ពីការធ្វើវិសោធនកម្ម ដែលបានចូលជាធរមានក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលបានលុបចោលទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន ៨ រួមទាំងការកេងបន្លំថវិកា និងសកម្មភាពក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលជាដើម។

ការកែប្រែទាំងនេះ បានជួយឱ្យមហាសេដ្ឋីអចលនទ្រព្យ លោកស្រី Truong My Lan រួចផុតពីទោសប្រហារជីវិត បន្ទាប់ពីលោកស្រីត្រូវបានផ្តន្ទាទោសក្នុងករណីឆបោកប្រាក់ចំនួន ១២ពាន់លានដុល្លារអាមេរិក។

តាមគេហទំព័រព័ត៌មានអនឡាញ VnExpress បានឱ្យដឹងថា តាមរយៈសេចក្តីព្រាងច្បាប់នេះ បទល្មើសផ្សេងទៀត ដែលមិនត្រូវប្រឈមមុខនឹងទោសប្រហារជីវិត ក៏រួមមាន ការបះបោរ បទល្មើសប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។

ស្របពេលដែលមានការស្នើឱ្យដកចេញនូវទោសប្រហារជីវិតលើបទល្មើសមួយចំនួន សេចក្តីព្រាងច្បាប់នេះ ក៏នឹងដាក់បញ្ចូលនូវបទប្បញ្ញត្តិស្តីពីការដាក់ទោសទណ្ឌឲ្យកាន់តែធ្ងន់ធ្ងរជាងមុនដែរ៕

ប្រភព៖ The Star

#វៀតណាម #ច្បាប់ #ព្រះខ័ន

Address

Phnom Penh
12000

Telephone

+85566884460

Website

Alerts

Be the first to know and let us send you an email when ខេមលីត្រានីតិសាស្ត្រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ខេមលីត្រានីតិសាស្ត្រ:

Shortcuts

Share