24/12/2025
🔔ស្របពេលដែលយោធាថៃ កំពុងបន្តការឈ្លានពានយ៉ាងកម្រោល និងកាន់តែព្រៃផ្សៃបំផុត តាមរយៈ ការវាយប្រហារតាមផ្លូវអាកាសចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ជាពិសេស ការវាយប្រហារលើតំបន់ជនស៊ីវិលរស់នៅ សូមបងប្អូនទាំងអស់ ដែលស្ថិតក្នុងតំបន់រងហានិភ័យ មេត្តាប្រុងប្រយ័ត្នខ្ពស់ ‼️
ខាងក្រោមនេះ គឺជារបៀបការពារខ្លួនបន្ទាន់ នៅពេលដែលមានការវាយប្រហារពីលើអាកាស៖
១. ដេកផ្កាប់មុខលើដី ដើម្បីកាត់បន្ថយសម្ពាធមកលើរាងកាយ
២. យកដៃខ្ទប់ក្បាល និងក ដើម្បីការពារពីកម្ទេចកម្ទី
៣. ហើបមាត់បន្តិចកាត់បន្ថយសម្ពាធក្រដាសត្រចៀក និងសួត
៤. កុំផ្អែកនឹងជញ្ជាំងព្រោះអាចបណ្ដាលឲ្យរងរបួស
22/11/2025
🌟អបអរសាទរ ការបើកដំណើរការទីតាំងថ្មី. 🌟
--->ប្រម៉ូសិនពិសេសពីសាលារៀនភូមិយើង ផ្តល់ជូនអាហារូបករណ៍40%សម្រាប់50នាក់ដំបូង💥
សូមមាតាបិតាអាណាព្យាបាលកុំខកខានឱកាសដ៏ពិសេសនេះ! 🎉
សាលារៀនភូមិយើង (Phum Yeung School) កំពុងបើកទទួលចុះឈ្មោះសិស្សថ្មីឆ្នាំសិក្សា ២០២៥ រួសរាន់ឡើង!💥
📚 អត្ថប្រយោជន៍ពិសេសដែលកូនអ្នកនឹងទទួលបាន៖
✅ ទទួលបាន ចំណេះដឹង នឹងមូលដ្ឋានគ្រឹះភាសា
✅ បរិយាកាសសិក្សាដែលមានសុវត្ថិភាព និងភាពសប្បាយរីករាយ
✅ គ្រូបង្រៀនមានបទពិសោធន៍ និងយកចិត្តទុកដាក់
✅ កម្មវិធីសិក្សាមានគុណភាព ទាន់សម័យ
✅ ការអប់រំប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើតគ្រឹះរឹងមាំសម្រាប់អនាគត
🗓 ចាប់ផ្តើមចុះឈ្មោះពីថ្ងៃផ្សាយដំណឹងនេះតទៅ
🗓 ចូលរៀនថ្ងៃទី ១ ធ្នូ ២០២៥
📍 ទីតាំង៖ ភូមិ សឿ ឃុំ សឿ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ
📞 សូមទំនាក់ទំនង៖ 016 636 680 / 012 718 690
សាលារៀនភូមិយើងគឺជាផ្នែកមួយនៃគ្រួសារ របស់លោកអ្នកក៏ដូចកាតាលីករជម្រុញឲ្យកូនលោកអ្នកលូតលាស់ជាកុមារដែលមានទំនុកចិត្ត បញ្ញា ស្មារតី នឹងមានភាពច្នៃប្រឌិត! 🌈💙
30/04/2025
វគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ ប្រចាំស្រុកអូរជ្រៅ នាថ្ងៃទី២៩-៣០ ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាល័យកូប ។