សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School

  • Home
  • Cambodia
  • Phnom Penh
  • សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School

សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School សាលាបឋមសិក្សា ត្រពាំងក្តារ

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកគ្រូនាយកសាល...
19/11/2024

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន លោកគ្រូនាយកសាលា លោកគ្រូ អ្នកគ្រូ បានរៀបចំចែកថ្នាំទម្លាក់សត្វល្អិត(ព្រូន) ដល់សិស្សានុសិស្ស ចាប់តាំងពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ៦ លោកគ្រូ អ្នកគ្រូ ក៏បានណែនាំយ៉ាងខ្ជាប់ខ្ជួនអំពីវិធីសាស្រ្តក្នុងការប្រើថ្នាំនេះ។
គួរបញ្ជាក់ផងដែរថា មុននឹងចែកថ្នាំទម្លាក់សត្វល្អិតដល់សិស្សទាំងអស់ លោកគ្រូ អ្នកគ្រូ ក៏មានការសួរណែនាំ បានត្រឹមត្រូវ ចៀសវាងការប្រើថ្នាំនេះស្ទួនៗ(ព្រោះមានសិស្សមួយចំនួន ត្រូវបានអាណាព្យាបាលទិញថ្នាំទម្លាក់សត្វល្អិតនេះឱ្យប្រើរួចមកហើយ)។ បន្ថែមពីលើនោះ បន្ទាប់ពីបញ្ចប់ការលេបថ្នាំរួច លោកគ្រូ អ្នកគ្រូ ក៏បានផ្តាំផ្ញើទៅកាន់សិស្សទាំងអស់ ឱ្យជួយជម្រាបម្តាយឱពុក អំពីការប្រើថ្នាំទម្លាក់សត្វល្អិតនេះរួចរាល់នៅឯសាលា(ការពារការប្រើថ្នាំស្ទួនៗ)។

សូមអរគុណ!!!!

18/11/2024

ភូមិត្រពាំងក្តារ៖ ខ្ញុំជឿជាក់ថា បងប្អូនមានអារម្មណ៍មួយគឺជាប់ដិតដាមនឹងអតីតកាលកុមារភាព ពិសេសគឺនៅរដូវរំហើយ(ខែកត្តិក) ជារដូវច្រូតកាត់ស្រូវ។ កាលពីអតីតកាល ធ្លាប់ច្រូតស្រូវ ដោយខ្វាង(កណ្តៀវ) និងច្រូតដោយយកដៃគ្នាទៅវិញទៅមក ព្រឹកឡើងចុះវាលស្រែនៅម៉ោង ៨ ព្រឹក និងបញ្ចប់នៅម៉ោង ៥ ល្ងាច បន្ទាប់មកដល់ពេលល្ងាច ក៏ចាប់ផ្តើមលីកណ្តាប់ដាក់រទេះ ដើម្បីដឹកយកទៅផ្ទះ បោកនឹងម៉ាសុីន ឬ ដៃ(មានវិធីសាស្រ្តច្រើនទៀត)។ រឿងមួយដែលមិនអាចបំភ្លេចបាននោះគឺ៖
-ទៅច្រូតស្រូវខែនេះ មានផ្លែ សង្ឃ័រ ទំខ្មៅក្រីប សប្បាយបេះណាស់😄
-កាត់គល់កញ្ច្រាំង ធ្វើជាខ្លុយផ្លុំ
-បាយជាមួយប្រហុកក្រសាំង និយាយពីថាឆ្ងាញ់នោះឆ្ងាញ់
-បានជិះរទេះគោ ម្តងៗនិយាយពីថាសប្បាយ🌾😁
-បោកស្រូវរួច យកចំបើងធ្វើជារោងសម្រាប់ដេក ព្រោះវាមានកម្តៅ😆

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។——————————————————————————សាលាបឋមសិក្សា​ ត្រពាំងក្តារ...
13/11/2024

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
——————————————————————————
សាលាបឋមសិក្សា​ ត្រពាំងក្តារ: ថ្ងៃសុក្រ ១៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ !!
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាបុណ្យប្រពៃណីជាតិ មានតាំពីយូរលុងណាស់មកហើយ ដែលដូនតាខ្មែរ បានចងក្រងទុកជាឯកសារ និងបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទជាច្រើន ដើម្បីសម្គាល់ជាអត្តសញ្ញាណជាតិខ្មែរ និងកេរ្តិ៍ដំណែលជូនជាតិខ្មែរ ដ៏អស្ចារ្យ នឹងត្រូវបានពលរដ្ឋខ្មែរទូទាំងប្រទេស គោរមប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួន។
នៅក្នុងព្រះរាជពិធីទាំងមូល មានពិធីសំខាន់ៗបីគឺ: ពិធីប្រណាំងទូក ពិធីបណ្តែតប្រទីប និងពិធីសំពះព្រះខែអកអំបុក។

សូមប្រសិទ្ធពរជ័យ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ទទួលបាននូវសេចក្តីសុខ សុភមង្គលល្អ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
សូមអរគុណ !!!!!!!!!!!

13/11/2024
❤️❤️
09/11/2024

❤️❤️

ភូមិ​ត្រពាំងក្តារ៖ ថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤។

#ភូមិត្រពាំងក្តារ
#ឃុំថ្មឥដ្ឋ
#ស្រុកកំពង់ត្រឡាច
#កំពង់ឆ្នាំង

សាលាបឋមសិក្សា​ ត្រពាំងក្តារ៖ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស...
07/11/2024

សាលាបឋមសិក្សា​ ត្រពាំងក្តារ៖ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពចូលរួមសម្អាតបរិស្ថានជុំវិញសាលា របស់ប្អូនៗ។
ភូមិត្រពាំងក្តារ -Trapangkdar village
សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School
#ឃុំថ្មឥដ្ឋ
#ចែករំលែក
#ស្រុកកំពង់ត្រឡាច

ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពទូទៅរបស់ប្អូនៗ។ភូមិត្រព...
06/11/2024

ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពទូទៅរបស់ប្អូនៗ។
ភូមិត្រពាំងក្តារ -Trapangkdar village
សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School
#ឃុំថ្មឥដ្ឋ
#ចែករំលែក

02/11/2024

សូមផ្ញេីនូវ​ សេចក្តីនឹករលឹក​ និងអរគុណ🙏
កម្មវិធី​សប្បុរសធម៌​ ២៩​ សីហា​ ២០២២​
ភូមិត្រពាំងក្តារ -Trapangkdar village
សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School
#ឃុំថ្មឥដ្ឋ

ភូមិត្រពាំងក្តារ៖ នៅថ្ងៃសុក្រ ០១ កើត ខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅសាលាបឋមស...
01/11/2024

ភូមិត្រពាំងក្តារ៖ នៅថ្ងៃសុក្រ ០១ កើត ខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាត្រពាំងក្តារ បានអបអរសាទរ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមការដឹកនាំរបស់ លោកគ្រូនាយកសាលា លោកគ្រូ អ្នកគ្រូ សមាជិភូមិ រួមនឹងការចូលរួមពីសំណាក់អាណាព្យាបាលសិស្សានុសិស្សនៃភូមិត្រពាំងក្តារទាំងមូល។
នៅក្នុងដំណើរការនៃកម្មវិធី ក៏បានរៀបចំ ចែកប័ណ្ណសរសើរនិងរង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងការសិក្សានៅឆ្នាំចាស់ មានដូចជា៖សៀវភៅ ប៊ិច ខ្មៅដៃ ដើម្បីបន្តលើកទឹកចិត្តសិស្ស ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ត។
ឆ្លៀតក្នុងឱកាសនោះ លោកគ្រូនាយកសាលា បានជម្រាបដំណឹង ដល់អាណាព្យាបាលទាំងអស់ សូមយកកុលបុត្រ កុលធីតា មកចុះឈ្មោះ ថ្នាក់មត្តេយ្យសិក្សា ឱ្យបានគ្រប់ៗគ្នា និងបន្តជម្រុញកូនៗ ឱ្យខិតខំក្នុងការរៀនសូត្រ។
ជាចុងក្រោយ ក៏មានការសំណេះសំណាលជាមួយអាណាព្យាបាលរសប់សិស្ស ដើម្បីសួរនាំទាក់ទងទៅនឹង ការចាត់វិធានការ ក្នុងការជម្រុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ និងបិទកម្មវិធី។

•គួរបញ្ជាក់ផងថា រាល់ការចំណាយនានា លើសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សគឺទទួលបានពីការចូលរួមរបស់ សប្បុរសជន និងអាណាព្យាបាលរបស់សិស្ស។

សូមអរគុណ៕
ភូមិត្រពាំងក្តារ -Trapangkdar village #ចែករំលែក

Address

Phnom Penh
120906

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សា ត្រពាំងក្តារ-Trapang Kdar Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share