24/08/2026
[English Below] មជ្ឈមណ្ឌលភាសា ស៊ី អិល អេ បានរៀបចំកម្មវិធី ជំនួបរវាងអ្នកអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ កាលពី ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ ២០២៦។ កម្មវិធីនេះ បានផ្តល់ឱកាសឲ្យអ្នកអាណាព្យាបាល និងលោកគ្រូអ្នកគ្រូបានជួបពិភាក្សាអំពីដំណើរការសិក្សារៀនសូត្ររបស់សិស្សានុសិស្សក៏ដូចជាការផ្តល់មតិយោបល់កែលម្អ។ ចំណុចទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍចំណេះដឹងផ្នែកភាសា និងអាកប្បកិរិយារបស់ខ្លួន។
មជ្ឈមណ្ឌលភាសា ស៊ី អិល អេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកអាណាព្យាបាលទាំងអស់ដែលបានចូលរួម និងចំនាយពេលវេលានាចុងសប្តាហ៍ដើម្បីចូលរួមកម្មវិធីនេះ។
ជាមួយគ្នានេះផងដែរ មជ្ឈមណ្ឌលភាសា ស៊ី អិល អេ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងការបង្រៀន និងផ្តល់ការអប់រំមួយដែលប្រកបដោយគុណភាពដល់សិស្សានុសិស្សរបស់យើង។
On such a beautiful Saturday, 22 August 2026, Cambodia Language Academy organized a Parent-Teacher Conference, where teachers and parents had the opportunity to discuss students’ learning progress and provide feedback. Such discussions are essential for students’ language and character development.
CLA would like to sincerely thank all parents for their time and attention during the weekend to attend the event.
A very special thanks also goes to all our teachers at CLA, who have been truly dedicated and committed to providing excellent and quality education to our students.See less