Advance Academy of Phnom Penh-AAPP

Advance Academy of Phnom Penh-AAPP

Share

Nation Road 6A Sangkat Prek Leap Chroy Changvar District

Photos from Advance Academy of Phnom Penh-AAPP's post 22/06/2026

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាអន្តរជាតិ អេដវេន ភ្នំពេញ មានការរៀបចំ "កម្មវិធីតម្រង់ទិសផ្នែកសិក្សាធិការ និងបទបង្ហាញស្តីពីការផ្សព្វផ្សាយ(Promotion)សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧" ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់។
កម្មវិធីដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដោយផ្តោតយ៉ាងយកចិត្តទុកដាក់ទៅលើ៖
✅ កម្មវិធីចំណេះទូទៅខ្មែរ
✅ កម្មវិធីចំណេះទូទៅភាសាអង់គ្លេស
✅ កម្មវិធីភាសាចិន
✅ យុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធសាស្ត្រនៃការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
កម្មវិធីបានប្រព្រឹត្តទៅដោយរលូន ក្រោមវត្តមានចូលរួមយ៉ាងសកម្មពីសំណាក់ គណនាយក លោកគ្រូ អ្នកគ្រូ ជំនួយការគ្រូ និងបុគ្គលិកផ្នែករដ្ឋបាលទាំងអស់។
គោលបំណងចម្បងនៃកម្មវិធីតម្រង់ទិសនេះគឺ៖
🔹ផ្សារភ្ជាប់គោលដៅសិក្សា និងចក្ខុវិស័យអប់រំរបស់សាលាឱ្យស្របគ្នាឆ្ពោះទៅរកភាពជោគជ័យតែមួយ។
🔹ពង្រឹងការយល់ដឹងរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់អំពីការអនុវត្តកម្មវិធីសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។
🔹លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងចំណោមបុគ្គលិកអប់រំទាំងអស់។
🔹ត្រៀមលក្ខណៈជាស្រេចសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ។
🔹ធានាផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់សិស្សានុសិស្ស និងមាតាបិតាគ្រប់ៗគ្នា។


10/06/2026

🎙 ជួបជាមួយវាគ្មិនរបស់យើង!
សូមគោរពអញ្ជើញ គណនាយក គណៈគ្រប់គ្រងកម្មវិធីសិក្សា លោកគ្រូ អ្នកគ្រូ ចូលរួមវេទិកាចែករំលែក គរុកោសល្យបង្រៀន និងរៀនសតវត្សទី២១ ដើម្បីស្វែងយល់ពីនិន្នាការអប់រំទំនើបវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញសិស្សសម្រាប់អនាគត។
ថ្ងៃសៅរិ៍ ទី១៣ ខែមិថុនា 2026
ម៉ោង 1:30 រសៀល ដល់ម៉ោង 4:00 ល្ងាច
📍SmartKids International School (SIS4) ជាន់ទី១២



Photos from Advance Academy of Phnom Penh-AAPP's post 06/06/2026

សូមចូលរួមអបអរសាទរ
ដល់កូនៗសិស្សានុសិស្សដែលបានប្រឡងជាប់វគ្គជម្រុះជុំទី២ នៃកម្មវិធីប្រឡងសិស្សឆ្នើមប្រចាំសាលាអន្តរជាតិ អេដ វេន (ភ្នំពេញ) និងសាលាអន្តរជាតិ ស្មាធ-ឃីដ។
ភាពខិតខំប្រឹងប្រែង ការតាំងចិត្ត និងការខំសិក្សារបស់កូនៗ គឺជាមោទនភាពដ៏ធំធេងសម្រាប់សាលា និងអាណាព្យាបាលទាំងអស់។
វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះហើយ ដើម្បីស្វែងរកបេក្ខជនសិស្សឆ្នើមប្រចាំសាលា។ សូមកូនៗបន្តខិតខំប្រឹងប្រែង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតបន្ទាប់។
Congratulations!
We would like to extend our heartfelt congratulations to all students who successfully passed Round 2 of the Outstanding Student Competition organized by Advance​ Academy of Phnom Penh and SmartKids International School.
Your hard work, determination, and dedication to learning have made both the school and your parents incredibly proud.
Final Round of the competition will take place on June 30- July 1, 2026, to select the school’s outstanding student representatives. We encourage all students to continue studying hard and preparing well for the next stage of the competition.
Wishing all students continued success and the very best in the upcoming round!

04/06/2026

🚨សេចក្តីប្រកាសពត៌មានបន្ទាន់!

សាលាអន្តរជាតិអេដ វេន សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស និងសាធារណៈជនអោយបានជ្រាបថា ប្រពន្ធ័តេឡេក្រាម(Telegram)របស់សាលាអន្តរជាតិអេដ វេនដែលមានទូរស័ព្ទលេខ 099363682ត្រូវបានជនខិលខូច(ជនអនាមិក)
ចូលកាន់កាប់ដោយផ្តល់ពត៌មានបោកបញ្ឆោតដូចជាទាមទារការបង់ប្រាក់លើថ្លៃសិក្សាជាដើម។

សូមអាណាព្យាបាលសិស្ស និងសាធារណៈជនកុំឆ្លើយតបតាមរយៈលេខតេឡេក្រាមដែលបានជម្រាបជូនដូចខាងលើ។
អាស្រ័យហេតុនេះសូមមាតាបិតា អាណាព្យាបាល និងសាធារណៈជនទាំងអស់ជ្រាបជាពត៌មាន។Announcement

AAPP would like to inform parents, guardians, students, and the general public that the school’s Telegram account associated with phone number 099 363 682 has been compromised and taken over by an unauthorized individual.

The person currently controlling the account has been providing fraudulent information, including requests for tuition fee payments and other misleading communications.

Therefore, we kindly ask all parents, guardians, students, and members of the public to be aware of this situation and exercise caution. Please do not respond to or make any payments based on messages received from this Telegram account until further notice.

Photos from Advance Academy of Phnom Penh-AAPP's post 01/06/2026

🎉 អបអរសាទរ ទិវាកុមារអន្តរជាតិ 🎉
ក្នុងឱកាសទិវាកុមារអន្តរជាតិ សាលាអន្តរជាតិអេដវេន សូមចូលរួមអបអរសាទរ និងផ្ញើក្តីស្រឡាញ់ដ៏កក់ក្តៅជូនចំពោះកុមារទាំងអស់ ដែលជាក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងរបស់សង្គមជាតិ។

ក្នុងថ្ងៃដ៏មានអត្ថន័យនេះ សូមឱ្យកុមារទាំងអស់ទទួលបានក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ការការពារ និងឱកាសក្នុងការសម្រេចក្តីសុបិនរបស់ខ្លួន។ សូមជូនពរកុមារទាំងអស់ មានសុខភាពល្អ សុភមង្គល ប្រាជ្ញាឈ្លាសវៃ និងជោគជ័យក្នុងការសិក្សា។

📩 ព័ត៌មានចុះឈ្មោះសិស្ស
សាលាទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ!
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា សូមទំនាក់ទំនង៖
☎️ ទូរស័ព្ទ៖ 099 36 36 82 / 016 86 96 81
📲 Telegram: t.me/advanceaapp ()
📍 ទីតាំង៖ អាគារលេខ F109-F127 សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Photos from Advance Academy of Phnom Penh-AAPP's post 29/05/2026

ការរៀនតាមបែប Project-Based Learning (PBL) គឺជារបៀបដែលយើងបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដោះស្រាយបញ្ហា។
ការងារកសាងម៉ាកែតទីក្រុងនេះ មិនមែនគ្រាន់តែជាការធ្វើសិល្បៈនោះទេ ប៉ុន្តែវាជាការអនុវត្តចំណេះដឹងដែលទទួលបានពីក្នុងថ្នាក់ មកអនុវត្តជាក់ស្តែង៖
ការសហការគ្នា (Collaboration): ប្អូនៗរៀនធ្វើការងារជាក្រុម និងចេះស្តាប់យោបល់គ្នាទៅវិញទៅមក។
ការគិតបែបច្នៃប្រឌិត (Creativity & Problem Solving): ប្អូនៗត្រូវសម្រេចចិត្តលើការរៀបចំផ្លូវថ្នល់ ទីតាំងអាគារ និងការដាក់ភ្លើងស្តុបឱ្យមានសណ្តាប់ធ្នាប់។
ការរៀនតាមរយៈការអនុវត្ត (Learning by Doing): ការធ្វើម៉ាកែតផ្ទាល់ដៃ ជួយឱ្យប្អូនៗចងចាំមេរៀនបានយូរ និងយល់ពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង។
យើងជឿជាក់ថា វិធីសាស្ត្រ PBL នេះនឹងជួយឱ្យប្អូនៗក្លាយជាអ្នកដឹកនាំដ៏ឆ្លាតវៃ និងមានភាពច្នៃប្រឌិតខ្ពស់នាពេលអនាគត! ✨

📩 ព័ត៌មានចុះឈ្មោះសិស្ស
សាលាទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ!
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា សូមទំនាក់ទំនង៖
☎️ ទូរស័ព្ទ៖ 099 36 36 82 / 016 86 96 81
📲 Telegram: t.me/advanceaapp ()
📍 ទីតាំង៖ អាគារលេខ F109-F127 សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Photos from Advance Academy of Phnom Penh-AAPP's post 23/05/2026

ការអប់រំប្រកបដោយគុណភាព ចាប់ផ្តើមពីការវាយតម្លៃដែលត្រឹមត្រូវ! នៅក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះ លោកគ្រូអ្នកគ្រូបានចូលរួមយ៉ាងសកម្មក្នុងប្រធានបទ "រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតសាលារៀន"។ យើងរួមគ្នាពិភាក្សាអំពីនីតិវិធីនៃការវាយតម្លៃ ការវិភាគទិន្នន័យលទ្ធផលសិក្សា និងការស្វែងរកដំណោះស្រាយ ដើម្បីជួយគាំទ្រសិស្សឱ្យទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរ។ នេះគឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការអភិវឌ្ឍសាលារៀនរបស់យើងឱ្យក្លាយជាមជ្ឈមណ្ឌលសិក្សាដែលពោរពេញដោយប្រសិទ្ធភាព។

📩 ព័ត៌មានចុះឈ្មោះសិស្ស
សាលាទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ!
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា សូមទំនាក់ទំនង៖
☎️ ទូរស័ព្ទ៖ 099 36 36 82 / 016 86 96 81
📲 Telegram: t.me/advanceaapp ()
📍 ទីតាំង៖ អាគារលេខ F109-F127 សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Photos from Advance Academy of Phnom Penh-AAPP's post 21/05/2026

សូមចូលរួមអបអរសាទរ
ដល់កូនៗសិស្សានុសិស្សដែលបានប្រឡងជាប់វគ្គជម្រុះជុំទី១ នៃកម្មវិធីប្រឡងសិស្សឆ្នើមប្រចាំសាលាអន្តរជាតិ អេដ វេន (ភ្នំពេញ) និងសាលាអន្តរជាតិ ស្មាធ-ឃីដ។
ភាពខិតខំប្រឹងប្រែង ការតាំងចិត្ត និងការខំសិក្សារបស់កូនៗ គឺជាមោទនភាពដ៏ធំធេងសម្រាប់សាលា និងអាណាព្យាបាលទាំងអស់។
វគ្គជម្រុះជុំទី២ នឹងប្រព្រឹត្តទៅនៅក្នុងខែឧសភានេះ ដើម្បីស្វែងរកបេក្ខជនសិស្សឆ្នើមប្រចាំសាលា។ សូមកូនៗបន្តខិតខំប្រឹងប្រែង និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតបន្ទាប់។
Congratulations!
We would like to extend our heartfelt congratulations to all students who successfully passed Round 1 of the Outstanding Student Competition organized by Advance​ Academy of Phnom Penh and SmartKids International School.
Your hard work, determination, and dedication to learning have made both the school and your parents incredibly proud.
Round 2 of the competition will take place this May to select the school’s outstanding student representatives. We encourage all students to continue studying hard and preparing well for the next stage of the competition.
Wishing all students continued success and the very best in the upcoming round!


Academy of Phnom Penh

21/05/2026

ការសិក្សាមិនមែនមានតែនៅក្នុងថ្នាក់រៀននោះទេ។ កាលពីសប្តាហ៍មុន យើងបាននាំសិស្សានុសិស្សមកយល់ដឹងបរិយកាសថ្មីតាមរយៈដំណើរទស្សនកិច្ចសិក្សានៅ កូកូហ្វាម។ នេះជាឱកាសដ៏ល្អមួយដែលពួកគាត់អាចរៀនសូត្រដោយផ្ទាល់ បង្កើនចំណេះដឹង និងការសង្កេតជាក់ស្តែង។ តស់មកមើលសកម្មភាពសប្បាយៗរបស់ពួកគាត់ទាំងអស់គ្នា! 🚌📚

Learning doesn't just happen within the classroom. Last week, we took our students to explore a new environment through a study tour at Coco Farm. This was a wonderful opportunity for them to learn firsthand, gain knowledge, and engage in practical observation. Let's take a look at all the fun activities they experienced! 🚌📚

📩 ព័ត៌មានចុះឈ្មោះសិស្ស
សាលាទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ!
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា សូមទំនាក់ទំនង៖
☎️ ទូរស័ព្ទ៖ 099 36 36 82 / 016 86 96 81
📲 Telegram: t.me/advanceaapp ()
📍 ទីតាំង៖ អាគារលេខ F109-F127 សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Photos from Advance Academy of Phnom Penh-AAPP's post 18/05/2026

ការរៀនសូត្រដែលពិតប្រាកដ គឺការអនុញ្ញាតឱ្យកុមារបានដកពិសោធន៍ផ្ទាល់ពីពិភពខាងក្រៅ។ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សាលាអន្តរជាតិអេដវេន (ភ្នំពេញ) បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាដ៏រីករាយមួយជូនដល់ប្អូនៗសិស្សានុសិស្សទៅកាន់កសិដ្ឋាន Coco Farm។
តាមរយៈដំណើរទស្សនកិច្ចសិក្សាមួយថ្ងៃពេញនេះ ប្អូនៗសិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអប់រំ និងល្បែងកម្សាន្តបែបបង្កើតជំនាញជាច្រើនដូចជា៖
🧗‍♂️ ភាពក្លាហាន និងជំនឿចិត្ត៖ តាមរយៈការសាកល្បងជិះខ្សែរ៉ត (Zipline) និងការឡើងសំណាញ់ខ្សែពួរខ្ពស់ៗ ដោយហ៊ានជម្នះភាពភ័យខ្លាច។
🤝 ស្មារតីក្រុម និងសាមគ្គីភាព (Teamwork)៖ តាមរយៈការរួមដៃគ្នាធាក់កង់ក្រុមធំជាមួយមិត្តភក្តិ និងអ្នកគ្រូ ដើម្បីឆ្ពោះទៅមុខជុំគ្នា។
🧠 ការផ្តោតអារម្មណ៍ និងភាពម្ចាស់ការ៖ តាមរយៈការធ្វើជាអ្នកបើកបរតូចៗ បញ្ជាចង្កូតរថភ្លើងកែច្នៃយ៉ាងស្វាហាប់។
⚽️ ភាពរហ័សរហួន និងការសហការ៖ តាមរយៈល្បែងកម្សាន្តបោះបាល់ និងចាប់បាល់រួមគ្នាយ៉ាងជក់ចិត្តនៅលើវាលស្មៅ ដែលទាមទារការផ្ដោតអារម្មណ៍ និងការយល់ចិត្តគ្នាក្នុងក្រុម។
ឆ្លងកាត់បទពិសោធន៍ជាក់ស្តែងទាំងនេះ ប្អូនៗមិនត្រឹមតែទទួលបានចំណេះដឹងក្រៅថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវកម្រងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងស្នាមញញឹមមិនអាចបំភ្លេចបានក្នុងវ័យកុមារភាព។
សូមរីករាយទស្សនារូបភាពសកម្មភាពដ៏រស់រវើក និងពោរពេញដោយថាមពលរបស់ប្អូនៗទាំងអស់គ្នា! 👇📸

True learning happens when children are given the opportunity to experience the world firsthand. On May 16,2026, Advance Academy of Phnom Penh organized an exciting and memorable study tour for our students to Coco Farm.
Throughout this full-day adventure, students actively participated in various educational activities and skill-building games, including:
🧗‍♂️ Courage & Self-Confidence: Overcoming fears by taking on the thrilling zipline and climbing the high rope nets.
🤝 Teamwork & Solidarity: Joining forces with teachers and classmates to pedal the multi-rider bicycle forward together.
🧠 Focus & Independence: Taking charge and steering their own mini-barrel trains with great enthusiasm.
⚽️ Agility & Collaboration: Engaging in an exciting ball-catching game on the green lawn, which enhanced their focus, reflexes, and group coordination.
Through these hands-on experiences, our students not only gained valuable knowledge outside the classroom but also created sweet, unforgettable childhood memories and shared countless smiles.
Let's take a look at these vibrant, high-energy moments from our wonderful students! 👇📸

📩 ព័ត៌មានចុះឈ្មោះសិស្ស
សាលាទទួលចុះឈ្មោះសិស្សថ្មីជារៀងរាល់ថ្ងៃ!
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សា សូមទំនាក់ទំនង៖
☎️ ទូរស័ព្ទ៖ 099 36 36 82 / 016 86 96 81
📲 Telegram: t.me/advanceaapp ()
📍 ទីតាំង៖ អាគារលេខ F109-F127 សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Phnom Penh Park, NR6
Phnom Penh
12112

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00