15/05/2026
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៤ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់កម្រិតសិក្សា ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធី "ជំនួបរវាងគ្រូបន្ទុកថ្នាក់ និងមាតាបិតាសិស្ស" ដើម្បីពិភាក្សាអំពីលទ្ធផលសិក្សាប្រចាំត្រីមាសទី៣ ឆ្នាំសិក្សា ២០២៥-២០២៦។
💠 កម្មវិធីនេះជាវេទិកាយ៉ាងសំខាន់ក្នុងការពិភាក្សាលើ៖
🔸 លទ្ធផលសិក្សា និងការវិវត្តរបស់សិស្សម្នាក់ៗ
🔸 សកម្មភាពសិក្សា និងការចូលរួមក្នុងថ្នាក់
🔸 អាកប្បកិរិយា វិន័យ និងសីលធម៌
🔸 ការបំពេញកិច្ចការផ្ទះ និងការស្វ័យសិក្សា
🔸 បញ្ហាប្រឈម និងដំណោះស្រាយរួមគ្នាដើម្បីពង្រឹងការរៀនសូត្រ
🔸 ផែនការត្រៀមលក្ខណៈសម្រាប់ការបញ្ចប់ឆ្នាំសិក្សាខាងមុខ។
សាលាជឿជាក់ថា ការសហការយ៉ាងជិតស្និទ្ធរវាងសាលា និងអាណាព្យាបាល គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយឱ្យបុត្រធីតាសម្រេចបាននូវលទ្ធផលល្អប្រសើរ។
13/05/2026
សូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជររោកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងអស់លើលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី សូមជួយតាមថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រាបបង្គំទូលថ្វាយព្រះពរពី
សាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទី៤
🙏🙏🙏❤️🙏🙏🙏
10/05/2026
🌸🌟រីករាយថ្ងៃទិវាអ្នកម្តាយ🌟🌸
ក្នុងឱកាសទិវាអ្នកម្តាយដ៏វិសេសវិសាលនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៤ សូមចូលរួមអបអរសាទរ និងសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកម្តាយគ្រប់រូប 👩👧👦💐។ អ្នកម្តាយគឺជាគ្រូដំបូងគេបង្អស់ ដែលបានផ្តល់នូវសេចក្តីស្រលាញ់ 💖 ចំណេះដឹង 📚 និងគុណធម៌ដល់បុត្រធីតា 👶✨។
09/05/2026
✨🌟រីករាយថ្ងៃទិវាអ្នកម្តាយ🌟✨
សូមគោរពជូនពរអ្នកម្តាយរបស់សិស្សានុសិស្សទាំងអស់ ឱ្យជួបតែសេចក្តីសុខ និងស្នាមញឹម 😊។ 🌸 អរគុណដែលបានលះបង់ និងគាំទ្រដល់ការសិក្សារបស់កូនៗ។ 🙏💐
09/05/2026
សកម្មភាពដ៏គួរឱ្យស្រលាញ់របស់ប្អូនៗសិស្សានុសិស្ស ក្នុងការរៀបចំកាដូ និងសារលិខិតជូនពរសម្រាប់អ្នកម្តាយក្នុងថ្ងៃពិសេសនេះ។ ការចេះដឹងគុណគឺជាមេរៀនដ៏សំខាន់បំផុតមួយដែល សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៤ តែងតែបង្រៀនដល់កូនៗ។ 🎨💌
08/05/2026
*សកម្មភាពនៃការប្រឡងពាក់កណ្ដាលវគ្គសិក្សានៃកម្មវិធីភាសាអង់គ្លេស។
*Some activities of Midterm Exam of English program
05/05/2026
✨⭐️ព្រះរាជពិធីច្រត់ព្រះនង្គ័ល (Royal Ploughing Ceremony) ✨⭐️
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
30/04/2026
សូមអនុមោទនាពិធីបុណ្យ “វិសាខបូជា” 🕯🙏✨
វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ។ 🇰🇭 ជាងនេះទៀត ប្រទេសជិត ២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់វិសាខបូជាជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ៖ ☸️
👉 ការប្រសូត
👉 ការត្រាស់ដឹង
👉 ការចូលបរិនិព្វាន
📅 ថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៦ 🗓
សូមឱ្យផលបុណ្យនៃថ្ងៃជាមង្គលនេះ នាំមកនូវសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនដល់គ្រប់រូបកាយ! 🌸សម្តេចព្រះសង្ឃរាជ និងគ្រប់ព្រះអង្គ រួមទាំងពុទ្ធបរិស័ទទាំងអស់ សូមអនុមោទនា! 🙏🕯☸️
27/04/2026
កម្រងរូបភាព ដំណើរការនៃការប្រឡងពាក់កណ្តាលឆមាសទី២ របស់សិស្សានុសិស្ស កម្រិតមត្តេយ្យសិក្សា នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ-សាខាទី៤
សម័យប្រឡង៖ ២២-២៤ មករា ២០២៦
សូមជូនពរកូនៗសិស្សានុសិស្សទាំងអស់ទទួលបានលទ្ធផលល្អក្នុងការប្រឡងពាក់កណ្តាលឆមាសទី២នេះ!
-------------------------------------
🔔កម្មវិធីសិក្សាមាន ៣ ភាសា 🇰🇭ខ្មែរ 🇬🇧អង់គ្លេស 🇨🇳ចិន!
🔔ថ្នាក់ចំណេះដឹងទូទៅ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២
-------------------------------------
🏡សាលាបញ្ញាសាស្រ្តអន្តរជាតិ-សាខាទី៤(សន្សំកុសល)
អាសយដ្ឋាន៖ អាគារ៩៥ ផ្លូវ៤១BT កែង២០BT សន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
☎️សម្រាប់ព័ត៌មានលម្អិត:
📲Cellcard 078 856 356
📲Metfone 097 656 6569
📲Smart 096 86 88 789 🔗𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://t.me/PSIS4_sansamkusala42356
📍Location: https://goo.gl/maps/yE9LwNWtS8QzZ4WHA
★★★★☆ · School
🔗page: Paññāsāstra International School-Sansamkusala https://www.facebook.com/profile.php?id=61566355343709