NUM Faculty of Economics

NUM Faculty of Economics

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NUM Faculty of Economics, College & University, St. 96 Christopher Howes Phnom Penh BS16, AP18, Phnom Penh.

Photos from NUM Faculty of Economics's post 24/06/2026

សកម្មភាពចុះកម្មសិក្សានៅរោងចក្រផលិតទឹករ៉ែធម្មជាតិអ៊ីលែន ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ របស់និស្សិតជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្ត្រ និងសេដ្ឋកិច្ចអភិវឌ្ឍន៍។ តាមរយៈការចុះកម្មសិក្សានេះ និស្សិតបានសិក្សាស្វែងយល់ពីដំណើរការផលិតទឹករ៉ែធម្មជាតិ ចាប់ពីការស្រង់ប្រភពទឹក ការត្រួតពិនិត្យគុណភាព ការវេចខ្ចប់ រហូតដល់ការចែកចាយផលិតផលទៅកាន់ទីផ្សារ។ ការចុះកម្មសិក្សានេះបានជួយឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មដូចជាស្តង់ដារគុណភាព សុវត្ថិភាពចំណីអាហារ និងការទទួលខុសត្រូវចំពោះបរិស្ថានក្នុងដំណើរការផលិត។ បទពិសោធន៍ជាក់ស្តែងនេះបានជួយភ្ជាប់ចំណេះដឹងទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់ជាមួយនឹងការអនុវត្តពិតនៅក្នុងសហគ្រាស ព្រមទាំងបង្កើនសមត្ថភាពវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុមរបស់និស្សិតដើម្បីត្រៀមខ្លួនចូលរួមទីផ្សារទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

Photos from NUM Faculty of Economics's post 24/06/2026

សកម្មភាពចុះកម្មសិក្សានៅ Artisans Angkor ក្នុងខេត្តសៀមរាប របស់និស្សិតជំនាញជំនាញសេដ្ឋកិច្ចពាណិជ្ជសាស្ត្រ និងជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ការចុះកម្មសិក្សាបានផ្តល់ឱកាសដល់និស្សិតក្នុងការសិក្សាស្វែងយល់ដោយផ្ទាល់ពីដំណើរការគ្រប់គ្រង ការផលិត និងការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផលសិប្បកម្មទៅកាន់ទីផ្សារដែលមានតួនាទីសំខាន់ក្នុងការអភិរក្ស និងលើកកម្ពស់សិប្បកម្មខ្មែរ។
លើសពីនេះ និស្សិតបានយល់ដឹងកាន់តែច្បាស់អំពីតួនាទីរបស់វិស័យសិប្បកម្មក្នុងការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ តាមរយៈការពង្រីកសកម្មភាពអាជីវកម្ម និងការបើកហាងលក់ផលិតផលជាច្រើនសាខា នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងខេត្តកណ្តាល សហគ្រាសនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។កម្មសិក្សានេះក៏បានជួយភ្ជាប់ទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់ជាមួយនឹងការអនុវត្តជាក់ស្តែង បង្កើនជំនាញវិភាគ និងបទពិសោធន៍ការងារសម្រាប់និស្សិត ដើម្បីត្រៀមខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពសម្រាប់ទីផ្សារការងារនាពេលអនាគត។

Photos from NUM Faculty of Economics's post 14/03/2026

ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង 15:00 រសៀល នៅសាលប្រជុំអគារ A នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្ត្រាចារ្យជំនួយ កែវ គុយលី ជា ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំជាមួយគ្រូបង្រៀន និងនិស្សិត ដើម្បីពិភាក្សាអំពីដំណើរការសរសេរសារណានិស្សិតជំនាន់ទី៣១។ កិច្ចប្រជុំនេះមានគោលបំណងណែនាំអំពីជំហានសំខាន់ៗក្នុងការរៀបចំ និងសរសេរសារណា ដើម្បីធានាឱ្យនិស្សិតអាចអនុវត្តការស្រាវជ្រាវបានត្រឹមត្រូវ និងលើកទឹកចិត្តនិស្សិតឱ្យខិតខំចូលរួមក្នុងការស្រាវជ្រាវ។មហាវិទ្យាល័យសេដ្ឋកិច្ចបានអញ្ជើញលោកបណ្ឌិត ជាវ គីរីរម្យ មកចូលរួមពន្យល់អំពីការសរសេរសារណាតាម Design Thinking។ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង 17:00 បន្ទាប់ពីនិស្សិតបានសួរសំណួរ និងទទួលបានការបកស្រាយពីព្រឹទ្ធបុរស លោកបណ្ឌិត ជាវ គីរីរម្យ និងគ្រូដឹកនាំ។

16/12/2025
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


St. 96 Christopher Howes Phnom Penh BS16, AP18
Phnom Penh
855

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00