07/08/2026
📢 សេចក្ដីជូនដំណឹង៖ស្តីពីការផ្អាកការចូលមកក្នុងបរិវេណសាលាជាបណ្ដោះអាសន្ន
កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យបឹងត្របែកសូមជូនដំណឹងដល់មាតាបិតា និងអាណាព្យាបាល ដែលមានបំណងនាំកូនៗ មកសម្ភាសន៍ ដើម្បីប្រឡងចូលរៀននៅកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមាតាបិតា និងអាណាព្យាបាលសិស្សចាស់ ដែលយកពាក្យចូលរៀនមកដាក់សម្រាប់ឆ្នាំសិក្សាថ្មីទាំងអស់ ឱ្យបានជ្រាបថា៖
ដោយសារទីតាំងសាលាជាប់ជាមណ្ឌលប្រឡង និងមណ្ឌលកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ។ដូចនេះសូមផ្អាកការចូលមកក្នុងបរិវេណសាលាជាបណ្ដោះអាសន្នចាប់ពីថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ រសៀលតទៅ។សាលានឹងបើកដំណើរការជាធម្មតាវិញនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូមមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ!
06/08/2026
📢 សេចក្តីជូនដំណឹងស្តីពី៖ កម្មវិធី International Science Forum-Style Program ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងទី១០ 🎓✨
ឱកាសមាសនៃការផ្លាស់ប្តូរបទពិសោធន៍ស្រាវជ្រាវកម្រិតអន្តរជាតិបានមកដល់ហើយ! គណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យបឹងត្របែក សូមជម្រាបជូនដំណឹងដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សថ្នាក់ទី៩ និងទី១០ ទាំងអស់ឱ្យបានជ្រាបថា៖
ផ្អែកតាមលិខិតអញ្ជើញរបស់សាលា Rishogakuen Osaka Ritsumeikan Senior High School សាលានឹងជ្រើសរើសសិស្សចំនួន ៣៣នាក់ ដើម្បីចូលរួមក្នុងកម្មវិធីពិភាក្សា និងស្រាវជ្រាវរួមគ្នាជាមួយសិស្សជនជាតិជប៉ុន និងប្រទេសផ្សេងៗទៀត។
⏰ ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០ នាទីល្ងាច (សាលារក្សាសិទ្ធិបិទ Link មុនកាលកំណត់ ប្រសិនបើចំនួនចុះឈ្មោះគ្រប់កំណត់)
#សាលារៀនជំនាន់ថ្មី
#ឱកាសសិក្សានៅជប៉ុន
#វិទ្យាសាស្ត្រនិងការស្រាវជ្រាវ
04/08/2026
📢 ឱកាសពិសេសសម្រាប់លោកគ្រូ-អ្នកគ្រូ និងអ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀន!
មជ្ឈមណ្ឌលបណ្តុះបណ្តាល និងហាត់ការគ្រូជំនាន់ថ្មី (NGS TTIC) ជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះចូលរៀន វគ្គសិក្សា «វិធីសាស្ត្របង្រៀនសតវត្សទី២១» ដើម្បីពង្រឹងសមត្ថភាព និងដើរឱ្យទាន់សម័យកាលឌីជីថល!
✨ ការបញ្ចុះតម្លៃពិសេស៖ បញ្ចុះតម្លៃ ២០% សម្រាប់អ្នកចុះឈ្មោះ ២០នាក់ដំបូង!!!
📅 ផុតកំណត់ឈប់ទទួលចុះឈ្មោះ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
📚 ប្រធានបទធំៗចំនួន ៤ នៅក្នុងវគ្គសិក្សា៖
🧠 ចិត្តវិទ្យាអប់រំ និងគរុកោសល្យសម្រាប់ការបង្រៀន
📖 វិធីសាស្ត្របង្រៀនសតវត្សទី២១
💻 ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ
🏫 ការចុះកម្មសិក្សាប្រតិបត្តិនៅសាលារៀនជំនាន់ថ្មី
🎁 អត្ថប្រយោជន៍ទទួលបានក្រោយបញ្ចប់វគ្គសិក្សា៖
១. ទទួលបានចំណេះដឹង និងជំនាញបង្រៀនសតវត្សទី២១ ពិតប្រាកដ។
២. ឱកាសក្លាយជាគ្រូកិច្ចសន្យាក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី។
៣. ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
៤. ទទួលបានការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពជាប្រចាំពី NGS។
⏰ ម៉ោងសិក្សា (អាចជ្រើសរើសបានតាមតម្រូវការ)៖
ជម្រើសទី១៖ ថ្ងៃចន្ទ ដល់ សុក្រ (ម៉ោង ៥:១៥ - ៨:១៥ យប់)
ជម្រើសទី២៖ ថ្ងៃសៅរ៍ រសៀល (ម៉ោង ១:៣០ - ៥:៣០ ល្ងាច) និង ថ្ងៃអាទិត្យ ព្រឹក (ម៉ោង ៧:៣០ - ១១:៣០ ព្រឹក)
ជម្រើសទី៣៖ ថ្ងៃអាទិត្យ ពេញមួយថ្ងៃ (ព្រឹក ម៉ោង ៧:៣០ - ១១:៣០ ព្រឹក និង រសៀល ម៉ោង ១:៣០ - ៥:៣០ ល្ងាច)
📞 ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖
លេខទូរស័ព្ទ៖ 077 499 776 / 015620732
ការចុះឈ្មោះ៖ អាចធ្វើការ Scan QR Code នៅលើរូបភាពខាងក្រោមដើម្បីចុះឈ្មោះអនឡាញ ឬមកកាន់មជ្ឈមណ្ឌលដោយផ្ទាល់។
📍 អាសយដ្ឋាន៖ អគារ NGS ផ្លូវ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ)។
រួសរាន់ឡើង! ចំនួនមានកំណត់! កសាងអនាគតនៃការអប់រំជាមួយយើងទាំងអស់គ្នា! 🚀
#វិធីសាស្ត្របង្រៀនសតវត្សទី២១
#សាលារៀនជំនាន់ថ្មី
#ការបណ្តុះបណ្តាលគ្រូ
្រាប់ការអប់រំ
03/08/2026
សកម្មភាព របស់អាណាព្យាបាលសិស្ស អញ្ជើញមកទទួលពាក្យនិងដាក់ពាក្យចូលរៀន (សម្រាប់សិស្សចាស់)
🤝 ការអញ្ជើញមកយ៉ាងច្រើនកុះករ និងទាន់ពេលវេលារបស់លោកឪពុក អ្នកម្តាយគ្រប់រូប មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់កូនៗនោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីទំនុកចិត្តយ៉ាងមុតមាំមកលើ កម្មវិធីសាលារៀនជំនាន់ថ្មី (NGS) ក្នុងការបណ្តុះបណ្តាល និងកសាងអនាគតបុត្រធីតារបស់លោកអ្នក។
🏫 គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងក្រុមការងារទាំងអស់ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការគាំទ្រជានិច្ចកាលរបស់អាណាព្យាបាលសិស្សទាំងអស់។ យើងខ្ញុំប្តេជ្ញាចិត្តនឹងបន្តពង្រឹងគុណភាពអប់រំ វិធីសាស្ត្របង្រៀនតាមបែបសតវត្សទី២១ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីដឹកនាំសិស្សានុសិស្សទៅកាន់ភាពជោគជ័យ។
📅 សម្រាប់អាណាព្យាបាលសិស្សឆ្នាំចាស់ដែលមិនទាន់បានមកបំពេញបែបបទ សូមមេត្តារួសរាន់អញ្ជើញមកតាមកាលបរិច្ឆេទដូចខាងក្រោម៖
៣០ កក្ដដា ដល់ ៣០ សីហា ២០២៦ ដើម្បីឱ្យក្រុមការងារងាយស្រួលក្នុងការរៀបចំបញ្ជីឈ្មោះ និងថ្នាក់រៀនសម្រាប់ឆ្នាំសិក្សាថ្មី។
📍 ទីតាំង៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ (ផ្លូវ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ)។
#សាលារៀនជំនាន់ថ្មី
#វិទ្យាល័យព្រះយុគន្ធរ
#សិស្សឆ្នាំចាស់
#ការចុះឈ្មោះចូលរៀន
#ការអប់រំសតវត្សទី២១
01/08/2026
កិច្ចប្រជុំមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស (01.08.2026 )
វិទ្យាល័យព្រះយុគន្ធរសាលារៀនជំនាន់ថ្មី បានរៀបចំកិច្ចប្រជុំមាតាបិតាសិស្សក្នុងគោលបំណង៖
✅ ពិភាក្សាលើសមិទ្ធផលសិក្សា និងការវិវត្តរបស់សិស្សានុសិស្ស។
✅ ផ្លាស់ប្តូរយោបល់លើវិធីសាស្ត្រជំរុញការរៀនសូត្រឱ្យកាន់តែមានប្រសិទ្ធភាព។
✅ ការដាក់ពាក្យចូលរៀនសិស្សចាស់ ៣០ កក្តដា ដល់ ៣០ សីហា ២០២៦ (1ខែ)
✅ វិស្សមកាលធំ៖ ០១ សីហា ដល់ ៣០ កញ្ញា ឆ្នាំ២០២៦
✅ បវេសនកាល៖ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦
សាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួម ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗយើងទាំងអស់គ្នា។
31/07/2026
កិច្ចប្រជុំមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស (31.07.2026 )
វិទ្យាល័យព្រះយុគន្ធរសាលារៀនជំនាន់ថ្មី បានរៀបចំកិច្ចប្រជុំមាតាបិតាសិស្សក្នុងគោលបំណង៖
✅ ពិភាក្សាលើសមិទ្ធផលសិក្សា និងការវិវត្តរបស់សិស្សានុសិស្ស។
✅ ផ្លាស់ប្តូរយោបល់លើវិធីសាស្ត្រជំរុញការរៀនសូត្រឱ្យកាន់តែមានប្រសិទ្ធភាព។
✅ ការដាក់ពាក្យចូលរៀនសិស្សចាស់ ៣០ កក្តដា ដល់ ៣០ សីហា ២០២៦ (1ខែ)
✅ វិស្សមកាលធំ៖ ០១ សីហា ដល់ ៣០ កញ្ញា ឆ្នាំ២០២៦
✅ បវេសនកាល៖ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦
សាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃមកចូលរួម ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗយើងទាំងអស់គ្នា។
31/07/2026
📃📃📃សេចក្តីជូនដំណឹង📃📃📃
កម្មវិធីសិក្សាក្រៅម៉ោងរបស់សាលារៀនជំនាន់ថ្មី NGS-KIDSCODE ចាប់ផ្ដើម ទទួល ពាក្យសិស្ស ថ្មីនិងចាស់ ជំនាន់ ទី៨ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។
🗓ចូលរៀន៖ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៦
🔥ផុតកំណត់ទទួលពាក្យ៖ ថ្ងៃ ១៦ ខែ សីហា ឆ្នាំ២០២៦ ម៉ោង ៥: ០០ រសៀល
🤖 🖥 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/g1bXGaBiwZ5WUEoaA
👉🏻ក្រុម តេឡេក្រាម ៖
https://t.me/+C69ZxYowDQsxY2I1