UNIs Connect

UNIs Connect UNIs Connect ត្រូវបានឡើងក្នុងគោលបំណង អនុវត្តគម្រោងផ្សេងៗ សកម្មភាពសប្បុរសធម៌ និងសកម្មភាពនានាដែលទាក់ទងទៅនឹងការចូលរួមចំណែកជួយដល់សង្គម។
is sharing HOPE

08/01/2026

ក្រុមការងារ UNIs Connect សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសនៃសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកា ដើម្បីជាចំណែកមួយចូលរួមគាំទ្រដល់បងប្អូនជនរួមជាតិខ្មែរយើងដែលកំពុងភៀសសឹកដោយសារខ្មាំងឈ្លានពាន។ 🙏🏻🥰

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ UNIs Connect បាននាំយកជំនួយ និងការបរិច្ចាគដែលទទួលបានពីសប្បុរសជនទាំងអស់ រៀបចំជា «កញ...
07/01/2026

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ UNIs Connect បាននាំយកជំនួយ និងការបរិច្ចាគដែលទទួលបានពីសប្បុរសជនទាំងអស់ រៀបចំជា «កញ្ចប់សម្ភារៈអនាម័យ» ទៅបរិច្ចាគតាមរយៈ AIESEC in Cambodia ដើម្បីជួយគាំទ្រដល់បងប្អូនកំពុងភៀសសឹកដោយផ្ទាល់។

សូមជម្រាបជូនផងដែរថា មូលនិធិដែលទទួលបាន គឺក្រុមការងារបានរៀបចំជាប្រអប់មានសម្ភារៈអនាម័យ សរុបចំនួន ១៥ប្រអប់ ដែលក្នុងមួយប្រអប់រួមមាន៖ សំឡីអនាម័យសម្រាប់ស្រ្តី សាប៊ូកក់សក់ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ច្រាសបោកខោអាវ ថ្នាំដុសធ្មេញ កន្សែងជូតខ្លួន ព្រមទាំងធូបមូសចំនួន ៤៤ប្រអប់ ដែលសម្ភារៈទាំងអស់នេះនឹងជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងការរក្សាអនាម័យរបស់បងប្អូនភៀសសឹក។

ក្រុមការងារយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសនៃសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកា ដើម្បីជាចំណែកមួយចូលរួមគាំទ្រដល់បងប្អូនជនរួមជាតិខ្មែរយើងដែលកំពុងភៀសសឹកដោយសារខ្មាំងឈ្លានពាន។

«ចិត្តសប្បុរស គឺជាការចែករំលែកក្តីសង្ឃឹម»
«When we share KINDNESS, we share HOPE»


07/01/2026
ពួកយើងបិទបញ្ចប់ទទួលការបរិច្ចាគនៅត្រឹមថ្ងៃនេះ។ រាល់ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ ក្រុមការងារនឹងយកទៅជាវ ដើម្បីរៀបចំជា«...
07/01/2026

ពួកយើងបិទបញ្ចប់ទទួលការបរិច្ចាគនៅត្រឹមថ្ងៃនេះ។ រាល់ថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ ក្រុមការងារនឹងយកទៅជាវ ដើម្បីរៀបចំជា«កញ្ចប់សម្ភារៈអនាម័យ» ដើម្បីបរិច្ចាគតាមរយៈស្ថាប័នដៃគូយកទៅជូនបងប្អូនកំពុងភៀសសឹក។

06/01/2026

មូលនិធិ «UNIs Connect ដើម្បីមនុស្សធម៌» នៅបន្តទទួលការបរិច្ចាគពីសប្បុរសជននានា ត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបរិច្ចាគសម្ភារៈអនាម័យ និងថវិកាដែលទទួលបាន ជូនទៅដល់បងប្អូនភៀសសឹក។

# Together for displaced people

ការចូលរួមបរិច្ចាគរបស់សប្បុរសជនទាំងអស់គ្នា អាចជាចំណែកមួយជួយទៅដល់បងប្អូនភៀសសឹកបាន។សប្បុរសជនក៏អាចបរិច្ចាគជា «កញ្ចប់សម្ភារៈអ...
05/01/2026

ការចូលរួមបរិច្ចាគរបស់សប្បុរសជនទាំងអស់គ្នា អាចជាចំណែកមួយជួយទៅដល់បងប្អូនភៀសសឹកបាន។

សប្បុរសជនក៏អាចបរិច្ចាគជា «កញ្ចប់សម្ភារៈអនាម័យ» ដូចមានបញ្ជាក់នៅក្នុងរូបភាពខាងក្រោមផងដែរ។

ក្រុមការងារនឹងបិទទទួលការបរិច្ចាគនៅត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។

យើងខ្ញុំសូមគោរពអរគុណដល់សប្បុរជន ដែលបានឧបត្ថម្ភ និងគាំទ្រក្នុងមូលនិធិ «UNIs Connect ដើម្បីមនុស្សធម៌» ។ ជំនួយ និងការឧបត្ថម...
29/12/2025

យើងខ្ញុំសូមគោរពអរគុណដល់សប្បុរជន ដែលបានឧបត្ថម្ភ និងគាំទ្រក្នុងមូលនិធិ «UNIs Connect ដើម្បីមនុស្សធម៌» ។ ជំនួយ និងការឧបត្ថម្ភរបស់សប្បុរសជន ជាការរួមចំណែក និងការចែករំលែកនូវទឹកចិត្តដ៏ថ្លៃថ្លានៃមហារគ្រួសារខ្មែរនៅពេលស្រុកទេសកំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃ ដែលនេះជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព ស្មារតីរួបរួមជាតិ និងការមិនបោះបង់គ្នាក្នុងគ្រាលំបាក។

ក្រុមការងារ UNIs Connect សូមគោរពជូនពរសប្បុរសជនទាំងអស់ សមប្រកបទទួលបានសុខភាពល្អបរិបូណ៌ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

✨ បងប្អូនសប្បុរសជននៅតែអាចបន្តបរិច្ចាគជា ថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ការរក្សាអនាម័យ ដើម្បីចូលរួមចំណែកជាមួយពួកយើង។
📞ព័ត៌មានបន្ថែម៖
https://t.me/thidavoleak
https://t.me/sodavit_pheak

📍ទីតាំងទទួលសម្ភារៈបរិច្ចាគ https://goo.gl/maps/t8WcmZF7stg2RcPR6?g_st=atm

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when UNIs Connect posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category