ខ្មែរអាន

ខ្មែរអាន Check our daily list with the model

KhmerANN (ខ្មែរអាន) គឺជាប្លុកអនឡាញ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយដែលបោះពុម្ពអត្ថបទ រឿងរ៉ាវ និងធនធានដែលមានគុណភាពខ្ពស់ទាំងស្រុងជាអក្សរខ្មែរ។

KhmerANN(ខ្មែរអាន) មានគោលបំណងជំរុញ និងបង្កើនចំណង់ចំណូលចិត្តក្នុងការអានជាភាសាខ្មែរ។

13/08/2026
26/07/2026

មនុស្សជោគជ័យមិនមែនកើតមកឆ្លាតជាងអ្នកដទៃនោះទេ

21/07/2026

លោក ស្រៀង រតនៈ បង្កើតកម្មវិធីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ "Khmerlang" ជួយការសរសេរភាសាខ្មែរនៅលើឌីជីថលឱ្យបានត្រឹមត្រូវ

ដើម្បីចូលរួមចំណែកកាត់បន្ថយកម្រិតនៃភាពស្មុគស្មាញនៃការសរសេរភាសាខ្មែរ ជាពិសេសជួយកែតម្រូវការសរសេរភាសាខ្មែរនៅលើឌីជីថលឱ្យបានត្រឹមត្រូវ លោក ស្រៀង រតនៈ ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមួយឡើយ មានឈ្មោះថា "Khmerlang" ដោយអាចដំណើរការបាននៅលើកម្មវិធី Microsoft Word, Chrome, Microsoft Edge, Facebook, និង Google Translate ជាដើម។

លោក ស្រៀង រតនៈ មានប្រសាសន៍ថា កម្មវិធី «ខ្មែរឡេង (Khmerlang)» ត្រូវបង្កើតឡើងដំបូងនៅឆ្នាំ២០១៩ អំឡុងពេលដែលលោកកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញព័ត៌មានវិទ្យា (IT) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកថា អ្វីដែលធ្វើឱ្យលោកបង្កើតវាឡើង គឺដោយសារលោកមើលឃើញ និងចង់ដោះស្រាយបញ្ហាការសរសេរភាសាខ្មែរខុសច្រើន។ ដូច្នេះ លោកក៏សម្រេចបង្កើតកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ (Spell Check) សរសេរជានិក្ខេបបទសម្រាប់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ហើយក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យ លោកក៏សម្រេចអភិវឌ្ឍកម្មវិធីនេះ រួចដាក់នៅលើវេបសាយ ដើម្បីឱ្យប្រជាជនខ្មែរប្រើប្រាស់ដោយឥតគិតថ្លៃ។

«ខ្ញុំចង់ធ្វើជាអ្នកផ្ដល់ទៅឱ្យសង្គមវិញ ខ្ញុំរៀនចប់ហើយរកបានការងារមួយល្អគួរសម ដែលអាចទ្រទ្រង់ជីវភាពបាន ហើយមានពេលទំនេរ ខ្ញុំចង់ធ្វើអ្វីដែលអាចជួយសង្គមជាតិបាន»។

ស្ថាបនិកកម្មវិធី «ខ្មែរឡេង (Khmerlang)» រូបនេះ បន្ថែមថា ក្នុងការបង្កើតកម្មវិធីនេះ លោកប្រើរយៈពេលស្រាវជ្រាវ និងអានឯកសារប្រហែល ២ទៅ៣ខែ ហើយការបង្កើតវិធីសាស្រ្តផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហាក្នុងភាសាខ្មែរ ប្រើពេលចន្លោះ ៦ខែ ដូច្នេះដើម្បីដាក់ឱ្យប្រើប្រាស់នៅលើវេបសាយបាន គឺលោកប្រើរយៈពេលសរុបជិតមួយឆ្នាំ។ ចំពោះឧបសគ្គក្នុងការបង្កើតវិញ លោក ស្រៀង រតនៈ បញ្ជាក់ថា នោះគឺការសិក្សាស្រាវជ្រាវអំពីភាសាខ្មែរនៅលើវិស័យឌីជីថល ព្រោះមានការលំបាកក្នុងការរកឯកសារស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមុនៗ ហើយត្រូវចំណាយពេលអាន រកអ្នកជំនាញភាសាកូដជួយពន្យល់ មានអ្នកជំនាញភាសាខ្មែរផ្ដល់យោបល់ និងមានការជួយគាំទ្រពីអ្នកជំនាញមួយចំនួនផ្ដល់ជាទិន្នន័យ (Data) ដើម្បីជួយត្រួតពិនិត្យភាសាខ្មែរផងដែរ។

សម្រាប់លក្ខណៈពិសេសនៃកម្មវិធីនេះវិញ លោក រតនៈ បង្ហាញថា កម្មវិធីពិនិត្យអក្ខរាវិរុទ្ធនេះ អ្នកប្រើប្រាស់ អាចចម្លងអត្ថបទដាក់បញ្ចូលក្នុងកម្មវិធី ឬបម្លែងរូបភាពទៅជាអត្ថបទ ដែលទើបដាក់ឱ្យប្រើប្រាស់សាកល្បង។ សម្រាប់ជំហាននៃការប្រើប្រាស់ គឺគ្រាន់តែដាក់បញ្ជូលអត្ថបទទៅក្នុងកម្មវិធី នោះនឹងឃើញមានបន្ទាត់ពណ៌ក្រហមគូសខាងក្រោមពាក្យខុស ហើយយើងគ្រាន់តែចុចលើពាក្យខុស នោះនឹងលោតពាក្យត្រូវឱ្យជ្រើសរើសមកជំនួសវិញជាការស្រេច។

បើតាម ស្ថាបនិកកម្មវិធី «ខ្មែរឡេង (Khmerlang)» កម្មវិធីនេះ អាចប្រើប្រាស់បានត្រឹមត្រូវជាង ៨០ភាគរយ ដោយសារវិធីសាស្រ្តនេះ ទើបតែធ្វើការត្រួតពិនិត្យពាក្យខុសទៅតាមពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃអនាគត លោកគ្រោងនឹងអភិវឌ្ឍកម្មវិធីនេះ ដោះស្រាយបញ្ហាពាក្យខុសជាវេយ្យាករណ៍តែម្ដង។ ឧទាហរណ៍៖ ថ្ងៃលិច តើគួរប្រើ លេច ឬលិច? ពាក្យទាំងពីរនេះ មាននៅក្នុងវចនានុក្រមខ្មែរទាំងពីរ ដូច្នេះបើពិនិត្យក្នុងកម្មវិធី គឺមិនខុសទេ ប៉ុន្តែបើនិយាយក្នុងន័យវេយ្យាករណ៍វិញ គឺអាចខុស។

យ៉ាងណាមិញ លោក ស្រៀង រតនៈ ចង់បានជាមតិកែលម្អពីអ្នកប្រើប្រាស់បន្ថែម ដើម្បីយកទៅកែលម្អបន្ថែមទៀត ដើម្បីជួយជំរុញឱ្យការប្រើប្រាស់កម្មវិធីនេះកាន់តែប្រសើរឡើង។

លោក ស្រៀង រតនៈ ក៏បានលើកទឹកចិត្តប្រជាជនខ្មែរ ជាពិសេសយុវជន ត្រូវចូលរួមប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវនិងទូលំទូលាយ ព្រោះភាសាខ្មែរគឺសំខាន់ និងជាអត្តសញ្ញាណជាតិ។ ជាពិសេស នៅពេលយើងធ្វើការងារមួយចំនួនជោគជ័យ ត្រូវចូលរួមចំណែកជួយដល់សង្គមតាមសមត្ថភាពរៀងៗខ្លួន៕

អត្ថបទ ៖ វ៉ាន គីមសល់


#យុវជនឆ្នើម

21/07/2026

បទ "ថ្ងៃ២១-២២ (Refresh ABA)"

Happy FridayThank Cambodia AI Information Hub
03/07/2026

Happy Friday
Thank Cambodia AI Information Hub

ខ្មែរឡេង (Khmerlang) ជាជំនួយការបញ្ញាសិប្បនិម្មិតក្តារចុចដែល​ត្រូវបាន​បង្កើតឡើង​ជាមួយនឹងមុខងារសម្រាប់ជួយពិនិត្យ​អត្ថបទ និងកថាខណ្ឌដែលអាច​កែតម្រូវអក្ខរាវិរុទ្ធ និងណែនាំទម្រង់សម្រាប់ពិនិត្យអក្ខរាវិរុទ្ធជាភាសាខ្មែរ។

កម្មវិធីបញ្ញាសិប្បនិម្មិតនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយលោក ស្រៀង រតនៈ ដើម្បីចូលរួមចំណែកកាត់បន្ថយកម្រិតនៃភាពស្មុគស្មាញនៃការសរសេរភាសាខ្មែរ ជាមួយនឹងការបែងចែកពាក្យដោយស្វ័យប្រវត្តិតាមរយៈការប្រើប្រាស់ម៉ាស៊ីនស្វ័យសិក្សាស៊ីជម្រៅ (Deep Learning)។ អ្វីដែលកាន់តែពិសេសនោះគឺ​កម្មវិធីនេះ​អាចដាក់ដំណើរការ​ប្រើប្រាស់ជាផ្នែកបន្ថែមបានលើកម្មវិធី Microsoft Word, Chrome, Microsoft Edge, Facebook, និង Google Translate ជាដើម។

🔗 តំណភ្ជាប់ទៅកាន់ខ្មែរឡេង៖ khmerlang.com

ចំណាំ៖ ឧបករណ៍បញ្ញាសិប្បនិម្មិតដែលបានបង្ហាញគឺសម្រាប់ជាព័ត៌មានប៉ុណ្ណោះ​ ហើយមិនមានការពាក់ព័ន្ធជាមួយមណ្ឌលព័ត៌មានបញ្ញាសិប្បនិម្មិត​កម្ពុជាឡើយ។

🟣សូមចូលទៅកាន់ https://t.me/CambodiaAIHub

23/06/2026

កុំបណ្តោយឱ្យជឿលើការនិយាយថា "មហាសេដ្ឋីបោះបង់ការសិក្សា"​ មកបោកប្រាស់អ្នកទៀតទៅ។
កាលពីប៉ុន្មានឆ្នាំមុន គ្រូរបស់ខ្ញុំ លោកបាននិយាយថា៖
ឧបមាថា មានមនុស្ស ១០០ នាក់ដែលបន្តរៀនសូត្រ និង ១០០ នាក់ទៀតដែលបោះបង់ការសិក្សា។ បើផ្អែកតាមទិន្នន័យស្ថិតិ តើអ្នកណាមានឱកាសខ្ពស់ជាងក្នុងការទទួលបានជីវិតមួយដែលមានស្ថិរភាព និងជោគជ័យ?
កុំយកករណីលើកលែង (បុគ្គលភាគតិច) មកធ្វើជាយុទ្ធសាស្ត្រសម្រាប់ជីវិតរបស់អ្នក។
យើងត្រូវមើលលើទិន្នន័យជាក់ស្តែង។
———————————————————-
Stop letting the "billionaire dropout" narrative fool you.
A few years ago, my teacher told me:
Imagine 100 people who stay in school versus 100 people who drop out. Statistically, who has a higher chance of achieving a stable and successful life?
Don't use exceptions (the minority) as a strategy for your life. Look at the actual data.

ខ្ញុំតែឆ្ងល់ថា ហេតុអ្វីបានជាក្មេងជំនាន់ថ្មីមួយចំនួនមានបញ្ហាជាមួយអាកប្បកិរិយា និងនិងវិន័យ។​ខ្ញុំបានចាប់អារម្មណ៍រឿងមួយ៖ យើ...
27/04/2026

ខ្ញុំតែឆ្ងល់ថា ហេតុអ្វីបានជាក្មេងជំនាន់ថ្មីមួយចំនួនមានបញ្ហាជាមួយអាកប្បកិរិយា និងនិងវិន័យ។​
ខ្ញុំបានចាប់អារម្មណ៍រឿងមួយ៖ យើងកំពុងរស់នៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរការទទួលខុសត្រូវដ៏ធំមួយ។

- ទស្សនៈរបស់មាតាបិតា៖ ឪពុកម្តាយភាគច្រើនសព្វថ្ងៃនេះ ធំដឹងក្តីឡើងជាមួយការអប់រំតឹងរ៉ឹងបែប "វាយដើម្បីកែ"។ ដោយសារតែបែបនេះ ទើបមានការសន្មត់ដោយមិនដឹងខ្លួនថា សាលារៀននឹងជាអ្នករ៉ាប់រងរឿងវិន័យកូនៗទាំងស្រុង។

- ការពិតរបស់គ្រូ៖ គ្រូសព្វថ្ងៃភាគច្រើនត្រូវតែ "ប្រយ័ត្នខ្លាំង"។ ដោយភ័យខ្លាចពាក្យបណ្តឹង និងការបាត់បង់ការងារ គ្រូជាច្រើនលែងហ៊ានកែតម្រូវអាកប្បកិរិយាសិស្ស។

- លទ្ធផលដែលទទួលបាន៖ សិស្សានុសិស្សត្រូវបានទុកឱ្យដឹកនាំខ្លួនឯង ទាំងដែលពួកគេមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់នៅឡើយ។ នៅពេលដែលគ្មាន "ត្រីវិស័យ" ចង្អុលបង្ហាញផ្លូវច្បាស់លាស់ពីភាគីទាំងសងខាង ការប្រព្រឹត្តខុសឆ្គងក៏ក្លាយជារឿងធម្មតាថ្មីមួយទៅ។

តើអ្នកណាជាអ្នកខុស? តាមគំនិតរបស់ខ្ញុំ គឺគ្មានបុគ្គលណាម្នាក់ខុសទាំងស្រុងនោះទេ ប៉ុន្តែគឺប្រព័ន្ធទាំងមូលដែលកំពុងមានចន្លោះប្រហោង។

ដំណោះស្រាយ៖ យើងត្រូវតែរួមគ្នាផ្សារភ្ជាប់គម្លាតនេះ។ ឪពុកម្តាយមិនអាច "ទម្លាក់ការទទួលខុសត្រូវ" លើការអប់រំចរិយាធម៌កូនៗទៅឱ្យតែសាលារៀននោះទេ។ លោកគ្រូអ្នកគ្រូ និងមាតាបិតាត្រូវតែធ្វើការរួមគ្នាជាធ្លុងមួយ។ ការអប់រំគឺជាភាពជាដៃគូ មិនមែនជាសេវាកម្មដែលអ្នកគ្រាន់តែទិញលុយហើយក៏ដើរចេញនោះទេ។

ថ្ងៃនេះ ខ្ញុំសូមចែករំលែកចក្ខុវិស័យរបស់ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(​គ.រ.ឌ.) https://dgc.gov.kh/​ ។ចក្ខុវិស័យ៖ "បង្កើតទ...
19/04/2026

ថ្ងៃនេះ ខ្ញុំសូមចែករំលែកចក្ខុវិស័យរបស់ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(​គ.រ.ឌ.) https://dgc.gov.kh/​
ចក្ខុវិស័យ៖ "បង្កើតទំនុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបំលែងឌីជីថល និងលើកកម្ពស់កម្ពុជា ឱ្យមានស្ថានភាពលេចធ្លោលើឆាកពិភពលោក។"

បើទោះបីជាចក្ខុវិស័យនេះស្តាប់ទៅខ្លី និងសាមញ្ញ ប៉ុន្តែការអនុវត្តជាក់ស្តែងទាមទារពេលវេលាជាច្រើនឆ្នាំ។ ហេតុអ្វី? មិនមែនដោយសារខ្វះសកម្មភាពនោះទេ ប៉ុន្តែបញ្ហាប្រឈមធំបំផុតគឺ "ការផ្លាស់ប្តូរទម្លាប់"។ ការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយាដែលមនុស្សទម្លាប់ធ្វើរាប់ឆ្នាំមកហើយ គឺតែងតែត្រូវការពេលវេលា។

ទោះយ៉ាងណាក្តី ការផ្លាស់ប្តូរនេះកំពុងលេចចេញជារូបរាងបណ្តើរៗហើយ តាមរយៈសមិទ្ធផលជាក់ស្ដែងដូចជា៖
✅ Verify.gov.kh៖ លែងសូវពឹងផ្អែកលើការបោះត្រាដោយដៃទៀតហើយ! ប្រព័ន្ធនេះជួយផ្ទៀងផ្ទាត់ឯកសារឌីជីថលបានយ៉ាងរហ័ស សន្សំពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
✅ Form.gov.kh៖ ថ្នាលបង្កើតទម្រង់បែបបទឌីជីថល ដែលជួយសម្រួលដល់ការប្រមូលទិន្នន័យ និងការបំពេញឯកសារស្នើសុំសេវាផ្សេងៗពីរដ្ឋ ដោយផ្លាស់ប្តូរពីការប្រើប្រាស់ក្រដាសស្នាម មកជាទម្រង់អនឡាញវិញប្រកបដោយសុវត្ថិភាព។
✅ Go.gov.kh៖ ជាបណ្តុំច្រកចេញចូលតែមួយ ដែលធានាថាប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងសេវាកម្មរដ្ឋផ្លូវការដោយងាយស្រួល និងអាចទុកចិត្តបានបំផុត។
✅ ព្រមទាំងមានគម្រោងនវានុវត្តន៍ជាច្រើនផ្សេងៗទៀត ដែលកំពុងដាក់ឱ្យដំណើរការ។

ឆ្កែវាមិននៅសុខៗព្រូសទេ បើម្ចាស់វាមិនបង្អៅ
07/04/2026

ឆ្កែវាមិននៅសុខៗព្រូសទេ បើម្ចាស់វាមិនបង្អៅ

25/03/2026

១០ ឆ្នាំមុន ថៅកែបាននិយាយថា៖ «ខ្ញុំមិនដែលសួរថាអ្នកអាចប្រើភាសាអង់គ្លេសបានទេ — ព្រោះខ្ញុំសន្មត់ថាមនុស្សគ្រប់គ្នាអាច។»

ថ្ងៃនេះ៖ «ខ្ញុំមិនដែលសួរថាអ្នកអាចប្រើ AI បានទេ — ព្រោះខ្ញុំសន្មត់ថាមនុស្សគ្រប់គ្នាអាច។»

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when ខ្មែរអាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category