Royal School of Administration of Cambodia_RSA/ERA

Royal School of Administration of Cambodia_RSA/ERA This is a complex, although exciting and even fascinating task.

RSA/ERA is a public training institution under the supervision of Ministry of Civil Service, and plays the role in improving capacity and efficiency of initial training, continuing training and public sector-related research. The Royal School of Administration of Cambodia (RSA), aka "Ecole Royale d'Administration du Cambodge (ERA)", is a school of reference in the field of training for public administration officials. The RSA takes on a crucial duty: it is responsible for the recruitment, training and betterment of high-ranking civil servants intended to serve in government administration, to play an active role in State reform and to become impartial agents for change, the guarantors of pluralism and social stability, and core workers supporting the advance of the country. Through its training programs constantly updated to reflect the direction of the country’s reforms and the government's growing needs for qualified staff, the training given at the Royal School of Administration aims to provide its students with strong technical skills as well as to enable them to develop their own human abilities. Granted since December 2004 the status of government institution in the area of public administration, managed autonomously under the technical supervision of the Office of the Council of Ministers and the financial supervision of the Ministry of Finance, the Royal School of Administration receives a strong and unmitigated support from the Royal Government of Cambodia.

សម្រាប់សិក្ខាកាម ដែលមានបំណងចង់ចុះឈ្មោះចូលរៀន សូមបំពេញព័ត៌មានស្នើសុំ និងស្កេនបញ្ចូលឯកសារតម្រូវការ ក្នុងការដាក់ពាក្យតាមរយៈ...
21/08/2026

សម្រាប់សិក្ខាកាម ដែលមានបំណងចង់ចុះឈ្មោះចូលរៀន សូមបំពេញព័ត៌មានស្នើសុំ និងស្កេនបញ្ចូលឯកសារតម្រូវការ ក្នុងការដាក់ពាក្យតាមរយៈ QR code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/ngtadm26 ខាងក្រោម គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) ន...
21/08/2026

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅសាលាភូមិន្ទរដ្ឋបាល
----------------------------------------------

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូលី វណ្ណប៉ុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយសាស្ត្រាចារ្យ Deng Zhiliang។ ជំនួបពិភាក្សាទ្វេភាគីនេះ បានផ្តោតជាសំខាន់លើការបង្កើតទំនាក់ទំនង ការពង្រឹងសមត្ថភាពមន្ត្រីរាជការ ការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងអង្គភាពទាំងពីរ។

ក្នុងឱកាសនេះ សាស្ត្រាចារ្យ Deng Zhiliang បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយ សាលាភូមិន្ទរដ្ឋបាល និងបានជម្រាបជូនអំពីបេសកកម្មរបស់វិទ្យាស្ថាន ISSCAD នៃសាកលវិទ្យាល័យប៉េកាំង ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ស៊ី ជីនពីង និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានក្នុងការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីរាជការ និងថ្នាក់ដឹកនាំរដ្ឋបាលសាធារណៈរបស់កម្ពុជា ព្រមទាំងមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអប់រំជាមួយសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យប៉េកាំង តាមរយៈវិទ្យាស្ថាន ISSCAD ដែលបានផ្តល់អាហារូបករណ៍ពេញថ្លៃ (MOFCOM) ដល់មន្ត្រីរាជការកម្ពុជានាពេលកន្លងមក ក្នុងនោះមានមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈផងដែរ។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលផ្លែផ្កា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

19/08/2026
សិក្ខាសាលាផ្សព្វផ្សាយអំពីស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសាលាភូមិន្ទរដ្ឋបាល-...
18/08/2026

សិក្ខាសាលាផ្សព្វផ្សាយអំពីស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសាលាភូមិន្ទរដ្ឋបាល
-------------------------------------------

នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាលបានសហការរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់កម្មសិក្សការីមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ សិស្សមន្ត្រីក្រមការជំនាន់ទី១២ សរុបប្រមាណ ៥០០ អង្គនាក់។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម សូលី វណ្ណប៉ុក នាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ក្នុងបរិបទដែលរាជរដ្ឋបាភិបាលកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ សម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ការពង្រឹងចំណេះដឹងផ្នែកនីតិកម្ម និងការអនុវត្តច្បាប់ប្រកបដោយវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ក្នុងការ កសាងរដ្ឋបាលសាធារណៈប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមត្ថភាពឆ្លើយតបទាន់ពេលវេលា ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ សិក្ខាសាលានេះមិនត្រឹមតែជា ឱកាសមួយសម្រាប់ផ្សព្វផ្សាយចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាវេទិកាមួយសម្រាប់ជំរុញឱ្យសិស្សមន្ត្រី និងកម្មសិក្សាការី ចេះគិត ចេះវិភាគ និងចេះអនុវត្តគោលការណ៍ច្បាប់ ទៅតាមបរិបទការងាររដ្ឋបាលនាពេលបច្ចុប្បន្ន និងអនាគតទៀតផង។

បន្ថែមពីនេះ ឯឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា ជាង ១ ទសវត្សរ៍កន្លងមកនេះ ក្រុមប្រឹក្សានីតិកម្ម បានបង្កើតស្នាដៃជានីតិសាស្ត្រ និងសៀវភៅស្រាវជ្រាវប្រមាណ ៣២ មុខ ព្រមទាំងបានបង្កើតសេវាប្រឹក្សាយោបល់ទាំងផ្នែកនីត្យានុកូលភាព និងសមានគតិភាព និងបានបង្កើតបណ្ណាល័យអេឡិចត្រូនិក ដើម្បីជាគុណប្រយោជន៍ដល់មន្ត្រីរាជការ សិស្ស និស្សិត សាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវ។ ក្រុមប្រឹក្សានីតិកម្មមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ក៏ដោយសារមានការកំណត់ចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ ដោយបានកំណត់យកចក្ខុវិស័យជារបស់ខ្លួន ដើម្បីប្រែក្លាយខ្លួនទៅជា“មជ្ឈមណ្ឌលនវានុវត្តន៍ប្រឹក្សានីតិសាស្ត្រនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ដោយមាន បេសកកម្ម មួយដ៏ជាក់លាក់ គឺ “ពិនិត្យ និងប្រឹក្សាយោបល់អំពីនីត្យានុកូលភាព និងនីតិសមានគតិភាព ប្រកបដោយនវានុវត្តន៍ និងគុណតម្លៃសាកល”។

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅដោយមានបទបង្ហាញចំនួន២ រួមមាន ទី១) ស្តីពី “ចក្ខុវិស័យនិងបេសកម្មក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” និងទី២) ស្តីពី “ក្រមលក្ខណឥន្ធភាសអត្ថាធិប្បាយ”។ បន្ទាប់មក មានការបែងចែកក្រុមពិភាក្សា ដោយមានការធ្វើបទបង្ហាញដោយតំណាងក្រុមនីមួយៗផងដែរ។

ការជជែកពិភាក្សានិងចែករំលែកចំណេះដឹង បទពិសោធ ក្នុងអង្គសិក្ខាសាលាស្តីពីស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាការចូលរួមចំណែកដល់ការកសាង វប្បធម៌នីតិរដ្ឋ ការគោរពច្បាប់ និងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានគុណភាព និងប្រសិទ្ធភាព សម្រាប់កម្ពុជាផងដែរ។

គណៈគ្រប់គ្រង និងមន្រ្តីសាលាភូមិន្ទរដ្ឋបានបានអញ្ជើញចូលរួមពិធីឈាបនកិច្ចរបស់ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា នៅថ្ងៃចន្ទ ៤កើ...
17/08/2026

គណៈគ្រប់គ្រង និងមន្រ្តីសាលាភូមិន្ទរដ្ឋបានបានអញ្ជើញចូលរួមពិធីឈាបនកិច្ចរបស់ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា

នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅមុខវត្តបទុមវត្តី​ គណៈគ្រប់គ្រង​ និងមន្រ្តីសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមកម្មវិធីឈាបនកិច្ចរបស់ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា ដែលត្រូវជាឪពុកក្មេករបស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

យើងខ្ញុំទាំងអស់គ្នានៃសាលាភូមិន្ទរដ្ឋបាល ​សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ទឹម ផន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

កម្មវិធីឈាបនកិច្ចរបស់ ឯកឧត្តម  ទឹម ផន សមាជិកព្រឹទ្ធសភា ---------------------------------------------------------------សា...
16/08/2026

កម្មវិធីឈាបនកិច្ចរបស់ ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា
--------------------------------
-------------------------------

សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព មេត្តាអញ្ជើញចូលរួមក្នុងកម្មវិធីឈាបនកិច្ច (បូជាសព) របស់ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសួនមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ​តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ សូមអរព្រះគុណ និងសូមអរគុណ!

នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធី «វាយតម្លៃជ្រើសសម្រាំងបញ្ចប់គម្រោងនវានុវត្តន៍» របស់ស...
15/08/2026

នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធី «វាយតម្លៃជ្រើសសម្រាំងបញ្ចប់គម្រោងនវានុវត្តន៍» របស់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលស្ដីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ» ក្នុងគោលបំណងបណ្តុះបណ្តាល និងវាយតម្លៃទទួលស្គាល់គម្រោងនវានុវត្តន៍ ដើម្បីកសាងភាពជាគំរូក្នុងការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពសេវាអប់រំកម្រិតបឋមសិក្សានៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

កម្មវិធីទទួលបានការអញ្ជើញចូលរួមជាគណៈកម្មការវាយតម្លៃពីសំណាក់៖
-តំណាងក្រុមលេខាធិការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ)
-តំណាងក្រសួងអប់រំ យុវជន និងកីឡា
-តំណាងសាលាភូមិន្ទរដ្ឋបាល។

ក្នុងឱកាសនោះ មានបេក្ខភាពឆ្នើមចំនួន ៦រូប (ស្មើនឹង ៦គម្រោង) បានឡើងធ្វើបទបង្ហាញការពារគម្រោងនវានុវត្តន៍ដំណាក់កាលបញ្ចប់។ បេក្ខភាពទាំង ៦រូបនេះ គឺជាសិក្ខាកាមដែលបានឆ្លងកាត់ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរយៈពេល ៤៥ម៉ោង របស់សាលាភូមិន្ទរដ្ឋបាល និងត្រូវបានជម្រុះចេញពីចំណោមបេក្ខភាពសរុប ៤០រូប កាលពីវគ្គបឋម។

សាលាភូមិន្ទរដ្ឋបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ ...
15/08/2026

សាលាភូមិន្ទរដ្ឋបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារ
----------------------------------------
នាថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សេងយ៉ន នាយករងនៃសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដែលត្រូវជាឪពុកក្មេករបស់ឯកឧត្តម។

សូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទឹម ផន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Address

អគារលេខ​ ១៧ ផ្លូវ​ឧកញ៉ា​ ញឹក​ ជូឡុង(ផ្លូវលេខ ៤៦៦)​ ខ័ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​
Phnom Penh

Opening Hours

Monday 07:00 - 11:30
14:00 - 17:00
Tuesday 07:00 - 11:30
14:00 - 17:00
Wednesday 07:00 - 11:30
14:00 - 17:00
Thursday 07:00 - 11:30
14:00 - 17:00
Friday 07:00 - 11:30
14:00 - 17:00

Telephone

+855767768888

Alerts

Be the first to know and let us send you an email when Royal School of Administration of Cambodia_RSA/ERA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Royal School of Administration of Cambodia_RSA/ERA:

Shortcuts

Share

Category