Paññāsāstra International School Boeng Salang

Paññāsāstra International School Boeng Salang We envision Paññāsāstra International School as a leading role and model school in Cambodia with commitment to excellence.

We strive to meet the needs of an ever-changing global society without compromising to the integrity of our vision.

បើកទទួលចុះឈ្មោះសម្រាប់ មត្តេយ្យសិក្សា ត្រីមាសទី ៤ចាប់ផ្តើមថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦។💖  #មតេ្តយ្យសិក្សា
19/05/2026

បើកទទួលចុះឈ្មោះសម្រាប់ មត្តេយ្យសិក្សា ត្រីមាសទី ៤
ចាប់ផ្តើមថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦។💖


#មតេ្តយ្យសិក្សា

14/05/2026

សារលិខិតថ្វាយព្រះពរ របស់សិស្សានុសិស្សនៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបឹងសាឡាង ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៧៣យាងចូល៧៤ព្រះវស្សា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរ...
14/05/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លំឱនកាយក្រាបបង្គំថ្វាយព្រះពរជ័យបវរមហាប្រសើរ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍។ 🙏🏼🙏🏼

Every activity is a new adventure for our little learners.💖Learning, playing, and making memories together every day!  #...
11/05/2026

Every activity is a new adventure for our little learners.💖
Learning, playing, and making memories together every day!


#មត្តេយ្យសិក្សា

📖✨ Registration is now open!New term starts on 22 June 2026.🎓Join us now and begin your learning journey with us! 🎉☎️ ព័...
11/05/2026

📖✨ Registration is now open!
New term starts on 22 June 2026.🎓
Join us now and begin your learning journey with us! 🎉

☎️ ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖
- 098 350 815 (Telegram)
- 099 350 815

📍តំណភ្ជាប់ Google Map: https://maps.app.goo.gl/TPiqtgXRMVaBo75y8

សូមអរគុណ 🙏

#ថ្នាក់ភាសាអង់គ្លេស

Today we celebrate the women who love endlessly, care selflessly, and inspire us every day. Happy Mother’s Day!🌷សូមអរគុណ...
10/05/2026

Today we celebrate the women who love endlessly, care selflessly, and inspire us every day. Happy Mother’s Day!🌷

សូមអរគុណអ្នកម្តាយទាំងអស់ ដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូន 💐🙏

Today is midterm day. Do your best, and don’t forget to smile! 😄😄  #ថ្នាក់ភាសាអង់គ្លេស
06/05/2026

Today is midterm day. Do your best, and don’t forget to smile! 😄😄


#ថ្នាក់ភាសាអង់គ្លេស

អនុមោទនាបុណ្យ “វិសាខបូជា”🙏🪷ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
01/05/2026

អនុមោទនាបុណ្យ “វិសាខបូជា”🙏🪷
ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

🌼 អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា 🌼ទិវានេះជាការរំលឹកអំពីការតស៊ូ និងការលះបង់របស់កម្មករ និងបុគ្គលិកនៅទូទាំងពិភពលោក ដើម...
01/05/2026

🌼 អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា 🌼

ទិវានេះជាការរំលឹកអំពីការតស៊ូ និងការលះបង់របស់កម្មករ និងបុគ្គលិកនៅទូទាំងពិភពលោក ដើម្បីសិទ្ធិ ការងារសមរម្យ និងជីវភាពល្អប្រសើរ។

វាជាថ្ងៃមួយដែលរំលឹកយើងអំពីតម្លៃនៃការងារ សមភាព និងការរួមចំណែករបស់មនុស្សគ្រប់រូបក្នុងសង្គម។

✨ លិខិតជូនពរ ✨សូមគោរពជូនពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អគ្គនាយក ន...
14/04/2026

✨ លិខិតជូនពរ ✨
សូមគោរពជូនពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អគ្គនាយក នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាបញ្ញាសាស្រ្តកម្ពុជា និង លោកជំទាវ កុល ឌុចសុហ្វីយ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាបញ្ញាសាស្រ្តកម្ពុជា សាខាបឹងសាឡាង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស. ២០២៦

ក្នុងឱកាសដ៏មហានក្ខត្ដឫក្សវិសេសវិសាលប្រពៃថ្លៃថ្លា ប្រកបដោយសេចក្ដីអភិរម្យសោមនស្ស នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង បុគ្គលិក និងសិស្សានុសិស្ស នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបឹងសាឡាង សូមសម្ដែងនូវអំណរសាទរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី​ ព្រះនាម រាក្យសាទេវី និងតេជៈបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយ ក្នុងលោកសូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា និង លោកជំទាវ កុល ឌុចសុហ្វីយ៉ាសូមបានប្រកបដោយ សុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សេចក្ដីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរ ពីគណៈគ្រប់គ្រង បុគ្គលិក និងសិស្សានុសិស្ស នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបឹងសាឡាង

✨ លិខិតជូនពរ ✨សូមគោរពជូនពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន លោកតាបណ្ឌិត កុល ផេង និងម៉ាក់យាយ កុល កឹ...
14/04/2026

✨ លិខិតជូនពរ ✨
សូមគោរពជូនពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន លោកតាបណ្ឌិត កុល ផេង និងម៉ាក់យាយ កុល កឹមផល្លា បិតាស្ថាបនិក និងជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសាលាបញ្ញាសាស្រ្តអន្តរជាតិ

ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស. ២០២៦ ក្នុងឱកាសដ៏មហានក្ខត្ដឫក្សវិសេសវិសាលប្រពៃថ្លៃថ្លា ប្រកបដោយសេចក្ដីអភិរម្យសោមនស្ស នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា ជាគណៈគ្រប់គ្រង បុគ្គលិក សិស្សានុសិស្ស នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបឹងសាឡាង សូមសម្ដែងនូវអំណរសាទរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ទេវតាឆ្នាំថ្មី ឆ្នាំមមី​ ព្រះនាម រាក្យសាទេវី និងតេជៈបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយ ក្នុងលោកសូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ លោកតាបណ្ឌិត កុល ផេង និងម៉ាក់យាយ កុល កឹមផល្លាសូមបានប្រកបដោយ សុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សេចក្ដីសុខចម្រើនគ្រប់ប្រការ និងសូមប្រកបតែពុទ្ធពរបវរមហាប្រសើរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរ ពីគណៈគ្រប់គ្រង បុគ្គលិក សិស្សានុសិស្ស នៃសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបឹងសាឡាង

Address

No. 21, Street 261, Sangkat Boeng Salang, Khan Toul Kork
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 11:30

Telephone

+85598350815

Alerts

Be the first to know and let us send you an email when Paññāsāstra International School Boeng Salang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share