Konzept Khmer

Konzept Khmer

Share

Education in Architecture, Urban studies, and construction engineering.

31/08/2025

“3 timelines in 1 frame”

ក្នុងរូបនេះយើងអាចឃើញពីរបត់ស្ថាបត្យកម្មនៅក្រុងភ្នំពេញជិត មួយសតវត្សចុងក្រោយនេះ!
រចនាបទ ៣ ខុសគ្នា
មុខងារ ៣ ខុសគ្នា
សម័យកាល ៣ ខុសគ្នា

ប៉ុន្តែមានតែផ្ទៃបៃតងនៅចន្លោះអគារទេដែលមិនខុសគ្នា
ដើមចំបុីដាំ100 ឆ្នាំមុនក៏ នៅតែជាដើមចំបុីថ្ងៃនេះ
ដើមចំបុីដាំ 10 ឆ្នាំមុនក៏ នៅតែជាដើមចំបុីថ្ងៃនេះ

ហេតុនេះខ្ញុំអាចមើលឃើញថាដើមឈើមិនត្រឹមតែអាចបន្ទន់ផ្ទៃបេតុងនៃទីក្រុងប៉ុណ្ណោះទេ ថែមទាំងអាចដើរតួជាអ្នកនាំសារភ្ជាប់
រវាងស្ថាបត្យកម្ម ស្ថាបត្យកម្មបានទៀតផង។

I see greenery and public space as the architectural glue. What about you?

05/09/2024

“City diagnosis”

ទីក្រុងនីមួយៗ តែងមានបញ្ហារៀងៗខ្លួន។
ឧបមាថាទីក្រុងភ្នំពេញជាមនុស្សម្នាក់ តើនៅក្នុងទស្សនៈរបស់អ្នក អ្នកគិតថាទីក្រុងរបស់យើងមានជម្ងឺអ្វីខ្លះ? តើអ្នកនឹងព្យាបាលវាយ៉ាងដូចម្ដេច?

តោះ! សរសេរគំនិតរបស់អ្នកនៅ comment ខាងក្រោម!

Photos from Konzept Khmer's post 22/08/2024

“Architecture Sense of Place”

តើអ្នកធ្លាប់ឆ្ងល់ទេ…
តើហេតុអ្វី
-អគារខ្លះជាអគាររដ្ឋបាលតែមើលទៅដូចសាលាឆាន់
-អគារខ្លះជាមន្ទីរពេទ្យតែមើលទៅដូច Apartment
-អគារខ្លះជាសាលារៀនតែមើលទៅដូចសណ្ឋាគារ
-អគារខ្លះជាសណ្ឋាគារតែមើលទៅដូចផ្ទះត្រចៀកកាំ


បើនិយាយឲ្យខ្លីទៅ Architecture Sense of Place ជាទំនាក់ទំនងផ្លូវអារម្មណ៍រវាងមនុស្សនឹងលំហ ឬរវាងមនុស្សនឹងរូបភាពស្ថាបត្យកម្ម ថាតើលំហនោះជាលំហអ្វី? លំហនោះមានបំណងអ្វី? លំហនោះសម្រាប់អ្នកណា? លំហនោះដំណើរការបានយ៉ាងដូចម៉េច? តើលំហនោះមានសាច់រឿង និងអាថ៍កំបាំងអ្វីខ្លះ?

យើងអាចបង្កើតទំនាក់ទំនងនេះនៅក្នុងស្ថាបត្យកម្មតាមរយៈកត្តាមួយចំនួនដូចខាងក្រោម៖

1-សកម្មភាពអគារ (User Activities)

យើងរចនាអគារសម្រាប់ឲ្យមនុស្សប្រើប្រាស់ ដូចនេះអ្នករចនាត្រូវតែច្បាស់
អំពីរបៀបដែលមនុស្ស និងអគារមានទំនាក់ទំនងនឹងគ្នា ព្រមទាំងរបៀបដែលមនុស្ស ប្រើប្រាស់លំហនៃអគារនោះ។ ឧទាហរណ៍ សាលារៀនជាប្រភេទអគារស្ថាបត្យកម្មដែលមានសកម្មភាពច្រើន អ្នកប្រើប្រាស់ភាគច្រើនជាកុមារ ឬយុវវ័យ ជាវ័យដែលក្លៀវក្លា ពោរពេញដោយភាពរស់រើក និងថាមពល
ដូចនេះការរចនាសាលារៀនគួរមានលំហបើក មានលំហបៃតង មានលំហកម្សាន្ត និងមានលំហជួបជុំគ្រប់គ្រាន់ ដែលអនុញ្ញាតឲ្យសិស្សសាងភាតរភាព សាងមិត្តភាពរវាងគ្នា​នឺងគ្នា និងទទួលបានអារម្មណ៍ជាម្ចាស់លំហ។ ទោះបីជាករណីខ្លះលំហផ្ទាល់ដីមានសភាពតូចមិនគ្រប់គ្រាន់ក៏ដោយ ក៏យើងត្រូវតែឆ្លៀតបញ្ចូលជំនួសនូវ Vertical Gathering Spaces ដើម្បីតម្រូវទៅតាម User Behaviors ជាជាងញ៉ុកបន្ទប់រៀនឲ្យបានច្រើនប្រៀបដូចសណ្ឋាគារ គិតតែពីបរិមាណតែមិនគិតពី Performance របស់សិស្ស។

2-អត្ថន័យ (Image Meaning)

តើអគាររបស់អ្នកមានទំនាក់ទំនងអ្វីទៅនឹងតំបន់ជុំវិញ? តើអគារ ឬធាតុនៃអគាររបស់អ្នកតំណាងឲ្យអ្វី? មានន័យយ៉ាងណា? តើអ្នកចង់ប្រាប់រឿងរ៉ាវអ្វីដល់
អ្នកប្រើប្រាស់តាមរយៈស្ថាបត្យកម្មរបស់អ្នក? តើស្ថាបត្យកម្មរបស់អ្នកអាចភ្ញោច និងមានទំនាក់ទំនងយ៉ាងណាជាមួយអារម្មណ៍របស់មនុស្ស? ឧទាហរណ៍នៅក្នុងការរចនាភោជនីយដ្ឋានដើម្បីភ្ញោចអារម្មណ៍អ្នកប្រើប្រើប្រាស់ឲ្យកាន់តែមានចំណង់អាហារ កាន់តែចាប់អារម្មណ៍នឹងអាហារ គេអាចប្រើសម្ភារៈសំណង់បែបភ្លឺរលើបរលោង ភ្លើងស្រទន់ ពណ៌ក្ដៅឆើតៗ ដែលជួយបង្កើតអារម្មណ៍រំភើប និងឃ្លានជាងមុនព្រោះពណ៌ក្តៅៗមានសមត្ថភាពធ្វើឲ្យបេះដូង កន្តាក់ញាប់ជាងមុន និងជួយជម្រុញអត្រាមេតាបូលីសក្នុងសារពាង្គកាយ។ ផ្ទុយទៅវិញ បើអ្នករចនាមន្ទីរពេទ្យដោយផ្អែកលើធាតុស្ថាបត្យកម្មដូចដែលបាន រៀបរាប់នេះ តើនឹងមានរឿងអ្វីកើតឡើង?

3-អត្ថរូប (Physical setting)

យើងត្រូវចេះសង្កេតមើល ដោយត្រូវរចនាឲ្យស៊ីគ្នារវាងសកម្មភាពប្រើប្រាស់ អគាររបស់មនុស្ស មុខងារអគារ និងទម្រង់អគារ។ ឧទាហរណ៍ថាបើយើងរចនាអគារដែលមានសកម្មភាពមនុស្សអ៊ូអរច្រើន យើងអាចជ្រើសរើសទម្រង់អគារដែលមានភាពមិនស្ងប់ មិននឹងនរ ឬបង្គុំបន្ទាត់ច្រើនស្មុគស្មាញដែលញាំងឲ្យ អគារមើលមកមានសភាពរវល់ សមស្របទៅនឹងមុខងារអគារដែលសកម្ម និងមានផលិតភាពខ្ពស់។ ផ្ទុយមកវិញចំពោះសំណង់ដែលមានសកម្មភាពតិច ដូចជាផ្ទះជាដើម យើងអាចជ្រើសរើសទម្រង់ដែលមានសភាពស្ងប់ នឹងនរ លំហូរទន់ភ្លន់ បន្ទាត់ស្ងប់ស្ងាត់ ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍ជិតស្និទ្ធ សម្រាក សុវត្ថិភាព និងឯកជនភាព។

យើងរចនាអគារសម្រាប់បម្រើគោលបំណង និងតម្រូវការប្រើប្រាស់របស់មនុស្ស ហេតុនេះរូបរាងអគារ មុខងារអគារ និងបំណងអគារត្រូវតែស៊ីគ្នានឹងអ្នកប្រើប្រាស់ និងរបៀបដែលពួកគេប្រើប្រាស់អគារនោះ ព្រោះមានតែបែបនេះទេទើបស្ថាបត្យកម្ម និងមនុស្សអាចទំនាក់ទំនងគ្នាបានយ៉ាងពិតប្រាកដ។ មនុស្ស និងអគារឆ្លើយឆ្លងគ្នាបាន ទើបស្ថាបត្យកម្មមានជីវិត។

Disclaimer:
If you disagree with those statements, please debate down below with all due to respect.

01/08/2024

តើអ្នកធ្លាប់ឆ្ងល់ទេ…
តើហេតុអ្វី
-អគារខ្លះជាអគាររដ្ឋបាលតែមើលទៅដូចសាលាឆាន់
-អគារខ្លះជាមន្ទីរពេទ្យតែមើលទៅដូច Apartment
-អគារខ្លះជាសាលារៀនតែមើលទៅដូចសណ្ឋាគារ
-អគារខ្លះជាសណ្ឋាគារតែមើលទៅដូចផ្ទះត្រចៀកកាំ


ប៉ុន្តែតើមូលហេតុអ្វីបានជាយើងមានអារម្មណ៍ដូចច្នេះ?
Stay tuned for “Architecture Sense of Place” our next article.

17/07/2024

"ភាពជាខ្មែរនៅក្នុងស្ថាបត្យកម្ម"

ភាពជាខ្មែរនៅក្នុងស្ថាបត្យកម្ម មិនមែនសំដៅដល់ការបំពាក់ក្បាច់បុរាណខ្មែរ ឬគ្រឿងលម្អស្ថាបត្យកម្មខ្មែរពាសពេញ គ្រប់សំណង់ គ្រប់ប្រភេទអគារ ដោយក្រោមហេតុផលរក្សាអត្តសញ្ញាណខ្មែរនោះទេ។

បើធៀបទៅនឹងមនុស្ស គ្រឿងលម្អទាំងនេះប្រៀបបានគ្រាន់តែជាសម្លៀកបំពាក់ ឬអលង្ការលម្អក្រៅខ្លួនប៉ុណ្ណោះ។ ដូចនេះបើយើងចង់ឲ្យសំណង់របស់យើងមានភាពជាខ្មែរពិតប្រាកដ ជំនួសឲ្យការស្លៀកពាក់តែពីក្រៅ យើងគប្បីរចនាសំណង់របស់យើងឲ្យមាន ប្រាណជាខ្មែរ ឈាមជាខ្មែរ និងមានដួងព្រលឹងជាខ្មែរ។ តើប្រយោគខាងលើនេះមានន័យយ៉ាងដូចម៉្ដេច?

ឧទាហរណ៍ថា បើអ្នកចង់រចនាផ្ទះទំនើបមួយឲ្យមានលាយភាពជាខ្មែរ ជំនួសឲ្យការគូសរួច ថែមជ្រី ថែមល្បាក់ ថែមដៃស្នាតាមបង្អួច ទៅតាមក្រោយ យើងគួរតែវិភាគ និងសួរខ្លួនឯងនូវសំណួរ និងហេតុផលមួយចំនួនទាក់ទងនឹងយុទ្ធសាស្រ្តដែលជនជាតិខ្មែរយកមកបង្កើតប្លង់ស្ថាបត្យកម្ម ក៏ដូចជាដំណោះស្រាយស្ថាបត្យកម្មដែលជនជាតិខ្មែរយកមកឆ្លើយតបជាមួយបញ្ហា ព្រមទាំងតម្រូវការក្នុងការរស់នៅប្រចាំថ្ងៃ។

-តើស្ថាបត្យកម្មខ្មែរ និងជំនឿមានទំនាក់ទំនងគ្នាយ៉ាងណា? ហេតុអ្វីគេប្រើក្បួនជ័យភូមិពេលរចនាផ្ទះ?
-តើស្ថាបត្យកម្មខ្មែរ និងទឹកមានទំនាក់ទំនងគ្នាយ៉ាងណា?
-តើស្ថាបត្យកម្មខ្មែរ មានទំនាក់ទំនងយ៉ាងណាជាមួយសហគមន៍ជុំវិញ?
-តើស្ថាបត្យកម្មខ្មែរ មានការរចនាផ្ទៃបើកបែបណា (fenestration)?
-តើប្រព័ន្ធបណ្តូរខ្យល់នៅក្នុងផ្ទះខ្មែរ ដំណើរការយ៉ាងដូចម៉្តេច?
-តើហេតុអ្វីបានជា ផ្ទះខ្មែរមានទម្លាប់សាងផុតពីដី?
-តើហេតុអ្វីបានជាគេសង់រានហាល?
-តើល្វែងនីមួយៗនៅក្នុងផ្ទះខ្មែរ ដំណើរការយ៉ាងដូចម៉្តេច? មានទំនាក់ទំនងនឹងគ្នាដូចម៉្តេច?
-ហេតុអ្វីបានជាប្លង់បាតផ្ទះខ្មែរមានកម្ពស់មិនស្មើគ្នា (multi-leveling)?
-...

ដូចនេះការវិភាគ និងដាក់បញ្ចូលនូវទស្សនៈទាន (philosophy) ទាំងនេះទៅក្នុងការរចនា ពិតជាជួយឲ្យស្ថាបត្យកម្មរបស់យើង មានលក្ខណៈ មានឈាម មានដួងព្រលឹងជាខ្មែរ ជាជាងត្រឹមតែការស្លៀកពាក់ពីក្រៅ។បើយើងរចនាស្ថាបត្យកម្មឲ្យខ្មែរប្រើប្រាស់ ដូចនេះការរចនាដោយផ្អែកលើទស្សនៈទានបែបខ្មែរគួរតែត្រូវបានគិតគូរ។

បើអ្នកជាខ្មែរ មិនថាអ្នកស្លៀកក្បិនពាក់អាវកុដ ឬពាក់អាវធំ ក៏អ្នកនៅតែជាខ្មែរ ព្រោះអ្នកមានឈាម មានព្រលឹងជាខ្មែរដែលមិនប្រែប្រួល៕

Disclaimer:
We don’t mean to offend the traditional costumes it’s just a comparison in architectural purposes for better comprehension. Since it’s such a very controversial topic. If you disagree with these statements, please debate down below with all due to respect.

14/06/2024

គូសប្លង់ដោយសេចក្តីស្រឡាញ់ វិជ្ជាជីវៈ និងទំនួលខុសត្រូវ…
និយាយរួមធ្វើម្តេចក៏បាន ធ្វើអីធ្វើទៅ កុំឲ្យតែ កុងដៀលត្រូវ

18/05/2024

“Our priceless Pearl deserves more resources”

SketchUP Model តំបន់វត្តភ្នំធ្វើបច្ចុប្បន្នភាពឆ្នាំ 2024 ដែលលោកអ្នក បងប្អូនសិស្ស និស្សិត អាចទាញយកដោយសេរីដើម្បីធ្វើការសិក្សាបន្ត។

តំណភ្ជាប់ : https://drive.google.com/file/d/1ta8jEu61VjbXlwhhtS2hqbdvBMKMLfdC/view?usp=sharing

Please share and drop our page a thumb up if you feel our contents are helpful.

27/04/2024

សារណា ការងារសាលា ការងារផ្ទាល់ខ្លួន… ព្យាយាមបំពេញវាឲ្យអស់ពីលទ្ធភាព ព្រោះឪកាសនេះអាចជាលើកចុងក្រោយក៏ថាបាន។
បញ្ឈប់ផ្នត់គំនិត ”ចាំលើកក្រោយចាំធ្វើឲ្យស្អាត” បើមិនចង់ស្តាយក្រោយនៅពេលក្រោយ…

26/03/2024

សិល្បៈក្នុងការអានស្ថាបត្យកម្ម
The ultimate Architecture reading Guide.

When we read a building, we begin with "How does the building work?" not "How does the building look nor How does the building build?".

Full article may release soon.

Photos from Konzept Khmer's post 17/03/2020

Architecture Thesis of Pannasastra University.
Phnom Penh Contemporary Art Center.
The Reflection f the building landscape with old town via the river blue.
Student: Oy Sideth
Supervisor: Green B.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Phnom Penh