31/07/2026
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសាលាហ៊ែនព្រីន និងក្រុមហ៊ុន Sourse៤
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សាលាហ៊ែនព្រីន (Handprint School) និង ក្រុមហ៊ុន Source 4 បានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MOU) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ សំដៅពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញការអភិវឌ្ឍរួមប្រកបដោយចីរភាព។
🤝កិច្ចសហប្រតិបត្តិការនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំ បង្កើតឱកាសសិក្សា និងការអភិវឌ្ឍថ្មីៗសម្រាប់សិស្សានុសិស្ស ព្រមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យារវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យទទួលបានលទ្ធផលជាក់ស្តែង។ ភាគីទាំងពីរជឿជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រីកភាពជាដៃគូ បង្កើតសមិទ្ធផលថ្មីៗ និងរួមចំណែកលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត។
📝Signing Ceremony for Memorandum of Understanding (MOU)
On the afternoon of Thursday, July 30, 2026, Handprints School and Source 4 officially held a Memorandum of Understanding (MOU) Signing Ceremony, marking the beginning of a strategic partnership aimed at strengthening collaboration and promoting sustainable development.
This partnership seeks to enhance the quality of education, create meaningful learning opportunities for students, and encourage the exchange of knowledge, expertise, and technology between both institutions.
During the ceremony, leaders of both organizations expressed their delight and reaffirmed their strong commitment to this collaboration. They are confident that this MOU will serve as a solid foundation for long-term partnership, mutual growth, and the achievement of meaningful outcomes that contribute to educational excellence in the years ahead.