30/07/2025
We call on the international community to take urgent notice of a serious violation of the ceasefire agreement between Cambodia and Thailand.
On July 29, 2025, just after the ceasefire officially came into effect, Cambodian soldiers approached Thai forces at Chom Tae with peaceful intentions — to shake hands and show goodwill. During this moment of reconciliation, the Thai army suddenly turned their weapons on our troops, abducting 20 Cambodian soldiers. One managed to escape, and two are feared to have been killed.
As of July 30, the Thai military has still not released the detained soldiers.
This act is not only a betrayal of peace and trust, but also a direct violation of international humanitarian principles. Cambodian forces showed good faith and commitment to peace. In return, they were met with aggression, abduction, and potentially murder.
We urge the United Nations, ASEAN, and all peace-loving nations to:
• Demand the immediate release of all detained Cambodian soldiers;
• Investigate this incident as a breach of the ceasefire agreement;
• Hold those responsible accountable for escalating tensions during a fragile peace process.
The world must not remain silent while peace is shattered by acts of violence and deceit.
Cambodia remains committed to peace — but peace must be built on mutual respect, not ambush.
18/02/2025
ងារបណ្ឌិតសភាចារ្យនៅកម្ពុជាមានមិនច្រើនរូបទេ ក្នុងនោះរួមមាន :
- សម្ដេចតេជោ
- ឯកឧត្តមឧប អូនព័ន្ធ មុនីរ័ត្ឋ
- ឯកឧត្តមឧប ហង់ជួន ណារ៉ុន
- លោកជំទាវ ខ្លូត ធិតា
- លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ
- ឯកឧត្តមបណ្ឌិត សុខ ទូច
-......
https://rac.gov.kh/manager
Credit: SophalChhay
02/08/2024
តម្រូវការខ្ពស់នៃផ្លែធុរេនរបស់ប្រទេសចិន🇨🇳បានជំរុញយ៉ាងខ្លាំងដល់អាជីវកម្មធុរេនរបស់ប្រទេសថៃ 🇹🇭បង្កើតឱកាសសេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់កសិករ។
Apichet និង Kanjana បានផ្លាស់ប្តូរពីការចាប់ផ្តើមតិចតួចទៅជាក្រុមហ៊ុន Rachadurian Company Ltd ដែលជាក្រុមហ៊ុនវេចខ្ចប់ទុរេនដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលឥឡូវនេះទទួលបានប្រាក់ចំណូលរាប់រយលានបាត។
ភាពជោគជ័យរបស់ពួកគេគឺមួយផ្នែកដោយសារតែការបង្កើតថ្មី ដូចជាការបង្កកទុរេនស្ងួត ដើម្បីពន្យារពេលផ្ទុកបានយូរ ។
ក្នុងឆ្នាំ 2023 ការនាំចេញទុរេនរបស់អាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិនបានឈានដល់ 6.7 ពាន់លានដុល្លារ ដោយប្រទេសថៃបានរួមចំណែកចំនួន 2.4 ពាន់លានដុល្លារ ហើយការពង្រឹងជម្រើសដឹកជញ្ជូនដូចជារថភ្លើងល្បឿនលឿនបានជួយសម្រួលដល់ការដឹកជញ្ជូនលឿនជាងមុន និងការពង្រីកទីផ្សារ។ 👨🌾
30/07/2024
ក្នុងនាមជាប្រជាជាតិខ្មែរ សូមធ្វើការរំលែកទុក្ខដល់គ្រួសារ អាកាសយានិក ដែលបានពលិក្នុងបុព្វហេតុជាតិមាតុភូមិ។
សូមអោយលោកទាំងពីរបានទៅកាន់សុខគតិភព យើងខ្ញុំនឹងចងចាំនូវការលះបង់និងវិរភាពរបស់លោក ជានិរន្ត🙏🏻
29/07/2024
ក្រសួងការពារជាតិសូមជូនដំណឹងដល់សាធារណៈជនជ្រាបថា៖
ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃេីញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈការហោះហើររុករក នៅចំណុចលេីភ្នំយ៉ាវយ៉ៃ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅពេលនេះកងកម្លាំងថ្មេីរជេីង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ ដេីម្បីសង្រ្គោះអ្នកជំនាញហោះហេីររបស់យេីងទាំង២រូប បេីទោះជាកត្តាភូមិសាស្រ្ត និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ។
ដោយ #ក្រសួងការពារជាតិ
19/07/2024
BREAKING៖ អ្នកប្រើប្រាស់ Microsoft ទូទាំងពិភពលោកបានជួបប្រទះនូវកំហុស "Blue Screen of Death" នៅថ្ងៃនេះ ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2024 បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពថ្មីៗសម្រាប់ CrowdStrike។ ធនាគារ អាជីវកម្ម ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទូរគមនាគមន៍ ទូរទស្សន៍ និងវិទ្យុមួយចំនួន ផ្សារទំនើប និងសូម្បីតែភ្នាក់ងាររដ្ឋាភិបាល និងអាកាសយានដ្ឋានក៏រងផលប៉ះពាល់ដោយការដាច់ប្រព័ន្ធផងដែរ។
CrowdStrike បានទទួលស្គាល់បញ្ហានេះរួចហើយ ហើយបច្ចុប្បន្នកំពុងស៊ើបអង្កេតរកមូលហេតុ។
17/07/2024
ការងារដ៏គួរឱ្យធុញរបស់អ្នកគឺជាក្តីសុបិនរបស់អ្នកដែលអត់ការងារធ្វើ ផ្ទះដ៏តូចរបស់អ្នកគឺជាក្តីស្រមៃរបស់អ្នកគ្មានផ្ទះសម្បែង សុខភាពរបស់អ្នកគឺជាក្តីសុបិនរបស់អ្នកជម្ងឺ។ រស់នៅដោយរីករាយនូវអ្វីដែលអ្នកកំពុងមាន កុំឱ្យពេលវេលាលំបាកធ្វើឱ្យអ្នកភ្លេចពរជ័យដែលអ្នកមាន។
15/07/2024
ម៉ក់ កូវ(Mac Cuu), ជាអន្តោប្រវេសន៍ជាតិចិនកន្តាំង មកសុំរស់នៅស្រុកខ្មែរនៅឆ្នាំ១៦៧១ របរជាមេល្បែង។ ស្តេចជ័យជេស្ឋាទី៤ ឲ្យងារជា 'ឧកញា' បំរើការក្នុងរាជវាំងលង្វេក។ ក្រោយមក ស្តេចជ័យជេស្ឋាទី៤ តែងតាំង ម៉ក់ កូវ ជាចៅហ្វាយ(ស្តេចក្រាញ់) ឆី ខេត្តបន្ទាយមាស(ខេត្តហាទៀង)។ ក្រោយម៉ក់ កូវស្លាប់នៅឆ្នាំ១៧៣៧ កូនប្រុសគាត់ឈ្មោះ ម៉ក់ ទៀងតូ (Mac Tein Tu) ឡើងធើ្វចៅហ្វាយខេត្តបន្ត។ ក្រោយប្រកាស់អបគម នៅឆ្នាំ១៧៣៩ ស្តេចជ័យជេស្ឋាទី៥ ប៉ងវៃយកបន្ទាយមាសមកវិញ តែត្រូវ ម៉ក់ ទៀងតូ ផ្ចាញ់សឹក ហើយប្រកាស់តាំងខ្លួនជាស្តេចខ្មែរមានរាជងារថា 'អ្នកសម្តេចព្រះសោទាត្ថស្ឋិ' ហូតដល់ឆ្នាំ១៧៧៣ទើបលែងតាំងខ្លួនជាស្តេចកម្ពុជាធិបតិយ។
នៅឆ្នាំ១៧៤២ ម៉ក់ ទៀងតូ បានសរសេរសារលិខិតទូត ចុះថ្ងៃទី១២ ឧសភា ១៧៤២(ខាងក្រោម)ទៅអធិរាជជប៉ុនតូកូកាវា ក្នុងនាមជា អ្នកសម្តេចព្រះសោទាត្ថស្ឋិកាម្វុជាធិតេ្យ ដែលមានខ្លឹមសារថា:
[1] សុភ្ភអក្សរអំពិអ្នកសម្តេចព្រះសោទាត្ថស្ឋតជា ក្រុងកាម្វុជាធិប្ប
[2] តិ្យមានមៃ្យត្រិ្យមកតលឥស្សជុំនុំព្រះនគរយិបុនតជាធ្ធំឪត្តំប្រសេថ្ឋ
[3] ត្បិទឯក្រុងកាម្វុជ្ជាធិប្បតិយ្យនិងព្រះនគរយិបុននេះបូព៌្វាច្ចាអំពិមុន
[4]រៀងមកសិងមានស្ពានមៃ្យត្រិ្យទោវិញទោមកពុំតេលសោវហ្មោ
[5] ងលេ្យហេី្យមានឆ្មួញសំពោវចេញចូលចួញប្រែជាប្រក្ក្រតិ្យពុំតេល
[6] មានតេចលើ្យតំណអំពិនោះ ឯក្រុងកាម្វុជាធិប្បតិ្យផ្ទៃក្រោម្មអភព្វ ប
[7] ន្ទល កេត្រកង្វលពុំសុកសាប្បាយបរបូរលើ្យ ទេិព្វបានជាឥស្សសំពោវ
[8] ឆ្មួញចួញប្រែកស្ងាតបា័តពុំមានទោមកនេះយូរហើ្យទេព្វឲ្យ
[9] ជុំនុះព្រះនគរយិបុនបានត្រែះរែះគិតឈ្វេងយលប្រណិ្យទោតលនាក្រុ
[10] ងកាម្វុជ្ជាធិប្បតិ្យ ត្បទហេតុសេច្ចក្តីតូច្នេះឯងទេព្វបានឲ្យជាព្រះប
[11] ន្ទូលពិសេស្សទោតលនាក្រុងកាម្វុជាធិប្បតិ្យហេ្យបានតែងឲ្យទោវិញ
[12]ទោមកសិងបានតលបរបូរលុះតំណឯក្រោយអំពិនោះវិញទៀត្ថសិង
[13] បានតែងឲ្យទោវិញទោមកនោះពុំតេលមានតលលេិ្យនាកាលឆ្នាំ
[14]រោងផ្ទែយក្រោមកមកេត្រកង្វលអព្ភបន្ទលពុំសុក្ខសាប្បាយនោះបា័ត្តទំ្ងសំ
[15]ពោវទំ្ងព្រះបន្ទលពិសេស្សពុំបានតលលេិ្យទេព្វអ្នកសម្តេចព្រះសោទា
[16] ត្ថកត្រែះរិះគិត្រឈ្វេងចង់ឲ្យមានជាស្ពានមៃ្យត្រិ្យតូចបូព៌ា្វច្ចាអំ
[17] ពីមុនរៀងមោកទេព្វបានប្រើងោវទៀវអួណមោកតលឥសជុំនុំ
[18] ឯអា្យឲ្យបានជាតំណឹងលុះតលនាឆ្នំចត្វសក្ខ័នេះឯងទេព្វបាន
[19] ត្រែះរិះគិត្រតែងប្រើឧកញាបវរមៃត្រិ្យនោនាយសំពោវនូណកួមោក
[20]ចងថ្លែងផ្តឹងតលឥស្សជុំនុំឯអា្យពុំចិរនិងឥស្សជុំនុំជួយត្រែះរិះគិត្រ
[20]ក្រាប្បទូលអង្វរព្រះរាជ្ជហ្រទែ្យអ្នកស្តេចតជាអចា័ស្សព្រះនគរទ្ឋំឪត្តម
[21]ប្រសេថ្ឋឲ្យបានជ្រាបតលលងធុលិព្រះបាទសូមជាព្រះបន្ទលពិសេស្សឲ្យបា
[23]នវិលឆ័ាប្បក្រលាប្បទោនាក្រុងកាម្វុជាធិប្បតិ្យវិញតំណរៀងឆ្នាំទោ
[24]មុក្ខនឹងបានតែងតាមតោ្យនៃ្យព្រះបន្ទូលពិសេស្សនោះឲ្យទោវិញ
[25]ទោមោកជាសុក្ខខ្សេមបរបូរតោ្យនោគុណបុណតំរែះកុំនិត្រប្រាជ្ញាឥ
[26]ស្សជុំនុំឯអា្យម្លោះហេិ្យតំណទោល្បីឮទួទារខ្ពោស្សឆ្ងាយទូលា្យសា្យ
[27]សព្វឥសនគរតូចធ្ឋំបរទេស្សផោងទ្ងំបួ៎ងថាព្រះនគរយិបុ៎ននេះ
[28]មានអ្នកគុំនិត្រប្រកប្បនោអ្នកប្រាជ្ញារាជ្ជបន្ទិត្រចេះរែះគិត្រទុំនុ័ក
[29] អម្រុងព្រហ្មល្មមឲ្យបានខ្សេមស្រនុក្ខសុក្ខសាបា្យបរបូរទ្រជាកជា
[30] ពុំនាក្ខឥស្សនគរឆ្មួញផោងទ្ងំបួ៎ងឬឯក្រុងកាម្វុជាធិប្បត្យនោឥស
[31] ឆ្មួញផោងទ្ងាំបួ៎ងបើនឺងបានសេច្ចក្តីគា័ប្បប្រសើថ្ឋប្រយោជ្ញតំណរៀង
[32]ទោឯមុក្ខនោះក់បានត្បទតោ្យនោតំរែះគុំនិត្រប្រាជ្ញាឥស្សជុំនុំឯអា្យឈ្វេ
[33] ងខ្ពស្សឆ្ងាយទូលា្យសា្យសព្វប្រាការរ្យ ហោងសុព្ភអក្សរមៃ្យត្រៃ្យចេញ
[34] មុកថ្ងៃអាទិត្រ៨កេត្រខែជេស្ឋឆ្នាំចចិត្វាស័ក្កក្រែងពុំ..ត្រា... [12 ឧសភា 1742]
credit: បណ្តាល័យជាតិអង់គ្លេស
13/07/2024
តើ ហេតុអ្វី ក្នុងនាមជាប្រជាជនកម្ពុជាត្រូវចូលរួមក្នុងការគាំទ្រផលិតផលជាតិ ?
បើយើងក្រឡែកទៅមើលផលិតផលដែលមានលក់នៅលើទីផ្សារសព្វថ្ងៃ ស្ទើតែលើស៥០ភាគរយទៅហើយ សុទ្ធតែជាផលិតផលទំនិញដែលនាំចូលមកពីក្រៅប្រទេស ហើយក្នុងនោះមាន ទាំងវត្ថុប្រើប្រាស់ ម្ហូបអាហារកែឆ្នៃ និង គ្រឿងទេស ល។ នោះជាហេតុធ្វើអោយមានការប្រកួតប្រជែងតម្លៃជាមួយនឹងទំនិញនិងផលិតផលក្នុងស្រុក ហើយនោះក៏ជាដើមហេតុដែលធ្វើអោយ ប្រជាកសិករ សិប្បករ ពិបាកក្នុងការស្វែករកទីផ្សារដើម្បីលក់ ព្រោះហេតុការពេញនិយមក្នុងការប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេស។
ដូច្នេះហើយ ក្នុងនាមជាប្រជាជនខ្មែរ យើងគប្បីចូលរួមក្នុងការប្រើប្រាស់ផលិតផលដែលផលិតនិងកែឆ្នៃក្នុងស្រុក ដើម្បីលើកកម្ពស់និងលើកទឹកចិត្តដល់អ្នកផលិត ក៏ដូចជាអ្នកវិនិយោគ ក្នុងការកែឆ្នៃផលិតផលទំនិញ ក្នុងប្រទេស ដើម្បីប្រយោជន៍ ចំពោះប្រជាជនកម្ពុជា និង សេដ្ឋកិច្ចកម្ពុជា។
ជួយប្រជាកសិករខ្មែរ ផ្តើមចេញពីពួកយើងម្នាក់ៗ💚
12/07/2024
និកាយធំៗទាំង៣ នៃព្រះពុទ្ធសាសនា
1.ពុទ្ធសាសនាមហាយាន
2.ពុទ្ធសាសនាហិនយាន
3. ពុទ្ធសាសនាវរាជ្យយាន្ត
11/07/2024
»ពេលបរិភោគអាហារនៅភោជនីយដ្ឋាន
1. លោក ទាំងអស់២០០
នេះយក ៣០០ ទៅ
»ពេលទិញទំនិញពីកសិករ
2. លោក តម្លៃអស់ ២០០
ហេតុអ្វី ២០០? ខ្ញុំអោយតែ១៥០ទេ