សាលាហ៊ែនព្រីនជ្រោយបាសាក់

សាលាហ៊ែនព្រីនជ្រោយបាសាក់ Handprints Chroy Basac

🎓 វិនិយោគលើការអប់រំរបស់កូនលោកអ្នកថ្ងៃនេះ ដើម្បីបើកទ្វារទៅកាន់អនាគតដ៏ភ្លឺស្វាង!សាលាហ៊ែនព្រីន (Handprints School) កំពុងបើក...
22/08/2026

🎓 វិនិយោគលើការអប់រំរបស់កូនលោកអ្នកថ្ងៃនេះ ដើម្បីបើកទ្វារទៅកាន់អនាគតដ៏ភ្លឺស្វាង!

សាលាហ៊ែនព្រីន (Handprints School) កំពុងបើកទទួលចុះឈ្មោះសិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មី!

📅 កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៦
🎁 កាដូ និងការបញ្ចុះតម្លៃពិសេស អបអរវគ្គសិក្សាថ្មី!
(សម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី ២៤ សីហា ដល់ ១១ កញ្ញា ២០២៦ ប៉ុណ្ណោះ)
- ចុះឈ្មោះ ១ ត្រីមាស (៣ ខែ)៖ ថែមជូនឯកសណ្ឋាន ១ ឈុត
- ចុះឈ្មោះ ២ ត្រីមាស (៦ ខែ)៖ បញ្ចុះតម្លៃ $15 + ថែមជូនឯកសណ្ឋាន ១ ឈុត
- ចុះឈ្មោះ ១ ឆ្នាំ៖ បញ្ចុះតម្លៃរហូតដល់ $35 + ថែមជូនឯកសណ្ឋាន ១ ឈុត
✨ ហេតុអ្វីគួរជ្រើសរើសសាលា ហ៊ែន ព្រីន សម្រាប់បុត្រធីតារបស់លោកអ្នក?
📘 កម្មវិធីសិក្សា ៣ ភាសា៖ ខ្មែរ • អង់គ្លេស • ចិន
💻 ថ្នាក់កុំព្យូទ័រ៖ ពង្រឹង និងអភិវឌ្ឍជំនាញឌីជីថលតាំងពីកុមារភាព
👶 សេវាថែទាំកុមារពេញមួយថ្ងៃ៖ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់
🏫 បរិយាកាសសិក្សាទំនើប៖ លើកទឹកចិត្តឱ្យកុមារក្លាហានក្នុងការស្វែងយល់ និងអភិវឌ្ឍខ្លួនជាប្រចាំ
⏳ ឱកាសពិសេសនេះមានកំណត់!
កុំរង់ចាំដល់ថ្ងៃស្អែក — ចាប់ផ្តើមវិនិយោគលើអនាគតកូនរបស់លោកអ្នកចាប់ពីថ្ងៃនេះតទៅ!
☎️ ព័ត៌មានបន្ថែម៖
- Smart : 016 224 254
-Metfone : 090 366 172
-Cellcard : 014 696 072

📝✨ ការប្រឡងថ្ងៃទី២ | វេនរសៀល✨📝សូមជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យធ្វើបានល្អ និងទទួលបានលទ្ធផលដែលពួកគេប្រាថ្នា! 🏆✨Keep goin...
19/08/2026

📝✨ ការប្រឡងថ្ងៃទី២ | វេនរសៀល✨📝

សូមជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យធ្វើបានល្អ និងទទួលបានលទ្ធផលដែលពួកគេប្រាថ្នា! 🏆✨
Keep going, keep trying, and do your best! 💪📖

🏫 Handprints Chroy Basak| ហ៊ែនព្រីនជ្រោយបាសាក់
📍 ទីតាំង៖ ផ្ទះលេខ 316 ផ្លូវ 369 សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
📞 Smart: 016 224 254
📞 Metfone: 090 366 172
📞 Cellcard: 014 696 072

📝✨ ការប្រឡងថ្ងៃទី២ | វេនព្រឹក ✨📝បន្តពីការប្រឡងនៅថ្ងៃទី២ សិស្សានុសិស្សនៃ សាលាហ៊ែនព្រីនជ្រោយបាសាក់(Handprints Chhroy Basak...
19/08/2026

📝✨ ការប្រឡងថ្ងៃទី២ | វេនព្រឹក ✨📝

បន្តពីការប្រឡងនៅថ្ងៃទី២ សិស្សានុសិស្សនៃ សាលាហ៊ែនព្រីនជ្រោយបាសាក់(Handprints Chhroy Basak) ថ្នាក់ មត្តេយ្យ និងបឋមសិក្សា ភាសាខ្មែរ និងភាសាអង់គ្លេស បានចូលរួមប្រឡងយ៉ាងសកម្ម និងយកចិត្តទុកដាក់។ 📚✏️

នៅក្នុងបរិយាកាសប្រឡង សិស្សានុសិស្សរបស់យើងបានបង្ហាញពីភាពខិតខំប្រឹងប្រែង ការតាំងចិត្ត និងទំនុកចិត្តក្នុងការធ្វើតេស្ត។ 👏🌟 ជាមួយនឹងការយកចិត្តទុកដាក់ពី អ្នកគ្រប់គ្រងសាខា ប្រធានគ្រូ និងលោកគ្រូអ្នកគ្រូ យើងសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់នឹងទទួលបានលទ្ធផលល្អប្រសើរ។ ❤️

សូមជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យធ្វើបានល្អ និងទទួលបានលទ្ធផលដែលពួកគេប្រាថ្នា! 🏆✨
Keep going, keep trying, and do your best! 💪📖

🏫 Handprints Chroy Basak| ហ៊ែនព្រីនជ្រោយបាសាក់
📍 ទីតាំង៖ ផ្ទះលេខ 316 ផ្លូវ 369 សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
📞 Smart: 016 224 254
📞 Metfone: 090 366 172
📞 Cellcard: 014 696 072

#ហ៊ែនព្រីនជ្រោយបាសាក់ #សាលាហ៊ែនព្រីន #សិស្សានុសិស្ស #ការប្រឡង #លទ្ធផលល្អ #ការខិតខំប្រឹងប្រែង #ការអប់រំ #សិស្សឆ្នើម #ជ្រោយបាសាក់

🌟 ទិដ្ឋភាពប្រលងថ្ងៃទី១ នៅសាលាហ៊ែនព្រីន! 🏫✨📝 ថ្ងៃនេះ ជាថ្ងៃដំបូងនៃការប្រលងបញ្ចប់ឆមាសទី២ និងការប្រលងបញ្ចប់វគ្គសិក្សារបស់ប្...
18/08/2026

🌟 ទិដ្ឋភាពប្រលងថ្ងៃទី១ នៅសាលាហ៊ែនព្រីន! 🏫✨
📝 ថ្ងៃនេះ ជាថ្ងៃដំបូងនៃការប្រលងបញ្ចប់ឆមាសទី២ និងការប្រលងបញ្ចប់វគ្គសិក្សារបស់ប្អូនៗសិស្សានុសិស្សនៅ
សាលាហ៊ែនព្រីន (Handprints School)! 🎒🎓
📸 កម្រងរូបភាពទាំងនេះ បានបង្ហាញពីភាពស្វាហាប់ ការផ្ដោតអារម្មណ៍ និងភាពជឿជាក់របស់កូនៗ ក្រោមការរៀបចំប្រលងរបស់ថ្នាក់ដឹកនាំតាមសាខាប្រកបដោយតម្លាភាព សណ្តាប់ធ្នាប់ និងយុត្តិធម៌បំផុត។ 💯✍️
💡 នៅសាលាហ៊ែនព្រីន យើងមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ 📚 ប៉ុន្តែយើងបណ្តុះបណ្តាលកូនៗឱ្យមាន៖
🧠 ភាពម្ចាស់ការ
🤝 ទំនួលខុសត្រូវ
💪 និងការព្យាយាម តាំងពីវ័យក្មេង!
🌱 គ្រឹះអប់រំដ៏រឹងមាំថ្ងៃនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងនៅថ្ងៃស្អែក! 🌈✨
📩 សូមអញ្ជើញលោកអ្នកអាណាព្យាបាល ទស្សនាការខិតខំរបស់កូនៗ និងចុះឈ្មោះចូលរៀនឥឡូវនេះ ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព! 💖🏫
☎️ ទំនាក់ទំនង៖ 090 366 172 / 014 696 072
016 224 254

#សាលាហ៊ែនព្រីន #ការប្រលងបញ្ចប់ឆមាស #គុណភាពអប់រំ 🎓✨

🎉 ចាប់ផ្តើមអាជីពជាគ្រូបង្រៀនជាមួយសាលាហ៊ែនព្រីន (Handprints School)! 🎓✨🌟តើលោកគ្រូ អ្នកគ្រូ កំពុងស្វែងរកកន្លែងការងារដែលផ្ត...
04/08/2026

🎉 ចាប់ផ្តើមអាជីពជាគ្រូបង្រៀនជាមួយសាលាហ៊ែនព្រីន (Handprints School)! 🎓✨
🌟តើលោកគ្រូ អ្នកគ្រូ កំពុងស្វែងរកកន្លែងការងារដែលផ្តល់ឱកាសអភិវឌ្ឍសមត្ថភាព មានបរិយាកាសការងារល្អ និងរីកចម្រើនក្នុងវិជ្ជាជីវៈមែនទេ?
💙🏫 សាលាហ៊ែនព្រីន (Handprints School) កំពុងស្វាគមន៍បេក្ខជនដែលមានឆន្ទៈ ស្រឡាញ់ការបង្រៀន និងចង់រួមចំណែកក្នុងការអភិវឌ្ឍអនាគតកុមារ មកចូលរួមជាមួយក្រុមការងាររបស់យើង!
📌 មុខតំណែងដែលកំពុងជ្រើសរើស៖ 👩‍🏫 គ្រូមត្តេយ្យអង់គ្លេស (៥ នាក់)
👩‍🏫 គ្រូមត្តេយ្យខ្មែរ (៥ នាក់)
👩‍🏫 គ្រូបឋមខ្មែរ (៥ នាក់)
👩‍🏫 គ្រូអង់គ្លេស (៥ នាក់)
👩‍🏫 គ្រូអង់គ្លេសក្រៅម៉ោង (៥ នាក់)
👩‍🏫 គ្រូភាសាចិនក្រៅម៉ោង (៥ នាក់)
📲 ដាក់ពាក្យឥឡូវនេះ! ☎️ ទូរស័ព្ទ / Telegram៖ 010 816 609 📱 ឬស្កែន QR Code នៅលើរូបភាព ដើម្បីដាក់ពាក្យបានភ្លាមៗ។
🌟 កុំឱ្យឱកាសការងារដ៏ល្អនេះកន្លងផុតទៅ! ចូលរួមជាមួយសាលាហ៊ែនព្រីនដើម្បីរីកចម្រើនជាមួយក្រុមការងារដែលមានវិជ្ជាជីវៈ និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារជាមួយយើង។
:::

សំឡេងសើច សំឡេងទះដៃ និងភាពរីករាយបានលាន់រងំទូទាំងសួនសត្វ!ប្អូនៗសិស្សានុសិស្សជាង ១,០០០ នាក់ បានបង្ហាញនូវស្នាមញញឹមដ៏ភ្លឺថ្លា...
21/07/2026

សំឡេងសើច សំឡេងទះដៃ និងភាពរីករាយបានលាន់រងំទូទាំងសួនសត្វ!
ប្អូនៗសិស្សានុសិស្សជាង ១,០០០ នាក់ បានបង្ហាញនូវស្នាមញញឹមដ៏ភ្លឺថ្លា និងការទះដៃអបអរសាទរយ៉ាងកក់ក្តៅ ខណៈកំពុងទស្សនាការសម្តែងដ៏អស្ចារ្យរបស់ បងៗធំដំរី ដែលបានបង្ហាញពីភាពឆ្លាតវៃ ភាពរួសរាយ និងសមត្ថភាពគួរឱ្យចាប់អារម្មណ៍។
លើសពីការកម្សាន្ត ប្អូនៗក៏ទទួលបានបទពិសោធន៍សិក្សាដ៏មានតម្លៃ ដោយបានស្វែងយល់អំពីជីវិតសត្វ ការអភិរក្សធនធានធម្មជាតិ និងការបណ្តុះស្មារតីស្រឡាញ់សត្វព្រៃ។
មួយថ្ងៃពោរពេញដោយការសិក្សា ការស្វែងយល់ សំណើច និងអនុស្សាវរីយ៍ដ៏ស្រស់ស្អាត ដែលនឹងស្ថិតនៅក្នុងចិត្តប្អូនៗជានិច្ច!

🏃‍♂️ រត់ដើម្បីក្តីសង្ឃឹម និងស្នាមញញឹមកុមារនៅតាមព្រំដែន!✨ក្នុងស្មារតីសាមគ្គីភាព និងសប្បុរសធម៌ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្...
12/07/2026

🏃‍♂️ រត់ដើម្បីក្តីសង្ឃឹម និងស្នាមញញឹមកុមារនៅតាមព្រំដែន!
✨ក្នុងស្មារតីសាមគ្គីភាព និងសប្បុរសធម៌ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃសាលាហ៊ែនព្រីន (Handprints School) ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ «រត់ដើម្បីការអប់រំកុមារព្រំដែន» (Run For Border Children’s Education)។
កាន់តែជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមរត់ដោយផ្ទាល់ពីសំណាក់ លោក កែវ វីរៈ អគ្គនាយកនៃសាលាហ៊ែនព្រីន រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត ដើម្បីជាការលើកទឹកចិត្ត និងរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រដល់សុខុមាលភាព ព្រមទាំងការអប់រំរបស់កុមារនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជា។
📅ព័ត៌មានលម្អិតនៃកម្មវិធី៖
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦
🌟ពេលវេលា៖ ចាប់ពីម៉ោង ៥:៤៥ នាទីព្រឹកតទៅ
🌟ទីតាំង៖ ផ្សារទំនើប ជីប ម៉ុង ៣៧១ មេហ្គាម៉ល (Chip Mong 371 Mega Mall)
✨ចូលរួមទាំងអស់គ្នា ដើម្បីសុខភាពផង និងដើម្បីបង្កើតក្តីសង្ឃឹមឱ្យកាន់តែស្រស់បំព្រងសម្រាប់អនាគតកុមារកម្ពុជា។ 👟✨
#រត់ដើម្បីការអប់រំកុមារព្រំដែន #សប្បុរសធម៌ #សាលាហ៊ែនព្រីន

🐝 រូបភាពនៃភាពក្លាហាន និងការតស៊ូដ៏ស្វិតស្វាញរបស់ក្រុម Baby Bee! 🌟✨ទោះបីជាស្ថិតក្នុងវ័យក្មេងខ្ចី ប៉ុន្តែកូនៗនៅក្នុងក្រុម B...
30/06/2026

🐝 រូបភាពនៃភាពក្លាហាន និងការតស៊ូដ៏ស្វិតស្វាញរបស់ក្រុម Baby Bee! 🌟
✨ទោះបីជាស្ថិតក្នុងវ័យក្មេងខ្ចី ប៉ុន្តែកូនៗនៅក្នុងក្រុម Baby Bee បានបង្ហាញនូវសមត្ថភាព ភាពជឿជាក់ និងស្មារតីប្រយុទ្ធយ៉ាងអស្ចារ្យនៅលើឆាកប្រកួត Spelling Bee Contest 2026 របស់សាលាហ៊ែនព្រីន (Handprints School)។
✨រាល់ពាក្យពេចន៍ដែលបានបន្លឺឡើងតាមរយៈមីក្រូហ្វូន គឺស្តែងចេញពីការខិតខំប្រឹងប្រែង ភាពវៃឆ្លាត និងភាពក្លាហានក្នុងការជម្នះរាល់ភាពភ័យខ្លាច។ មើលទៅកែវភ្នែក និងកាយវិការរបស់កូនៗចុះ ពិតជាគួរឱ្យស្រឡាញ់ និងមោទនភាពខ្លាំងណាស់! 😍✨
👏👏សូមផ្តល់កម្លាំងចិត្ត និងការសរសើរដ៏កក់ក្តៅជូនដល់កូនប្រុសកូនស្រីតូចៗគ្រប់រូបដែលបានឈរនៅលើឆាកដ៏ធំមួយនេះ
"Bee Brave, Bee Bold, Bee a Champion!" 🏆🐝
✨មិនថាទោះជាលទ្ធផលយ៉ាងណា កូនៗទាំងអស់គ្នាគឺជាម្ចាស់ជើងឯកនៅក្នុងចិត្តរបស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលគ្រប់ៗរូប!✨
#ភាពក្លាហានរបស់កុមារ

⌛️ ត្រៀមខ្លួនរួចរាល់ហើយឬនៅ? ⏰ សល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ!✨ព្រឹត្តិការណ៍ដ៏រំភើបដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ Spelling Bee 20...
25/06/2026

⌛️ ត្រៀមខ្លួនរួចរាល់ហើយឬនៅ? ⏰ សល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ!
✨ព្រឹត្តិការណ៍ដ៏រំភើបដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ Spelling Bee 2026 Final Round របស់សាលាហ៊ែនព្រីនជិតឈានចូលមកដល់ហើយ! 🐝✨
🎊តោះមកមើលថា តើបេក្ខជនឆ្នើមរូបណាខ្លះដែលហោះហើរទៅកាន់ភាពជោគជ័យ ស្របតាមពាក្យស្លោក៖
💛 “Bee Brave, Bee Bold, Bee a Champion!” 🏆💪
កុំភ្លេចចូលរួមតាមដាន គាំទ្រ និងផ្តល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់គ្នាណា៎! 🎉

⚽🏆 ត្រៀមខ្លួនសម្រាប់ថ្ងៃប្រកួតដ៏ជក់ចិត្ត! MATCH DAY IS COMING!សូមគោរពអញ្ជើញចូលរួមទស្សនា និងគាំទ្រការប្រកួតបាល់ទាត់កុមារក...
12/06/2026

⚽🏆 ត្រៀមខ្លួនសម្រាប់ថ្ងៃប្រកួតដ៏ជក់ចិត្ត!
MATCH DAY IS COMING!

សូមគោរពអញ្ជើញចូលរួមទស្សនា និងគាំទ្រការប្រកួតបាល់ទាត់កុមារក្រោមអាយុ ១២ ឆ្នាំ (U-12) ក្នុងកម្មវិធីប្រកួតពានរង្វាន់អន្តរសាខាប្រចាំឆ្នាំ២០២៦ របស់ Handprints School ក្រោមពាក្យស្លោក «វិន័យ មិត្តភាព សុខភាព»។

📅 ថ្ងៃអាទិត្យ ទី១៤.០៦.២០២៦ | ចាប់ពីម៉ោង ៨:០០ ព្រឹក តទៅ

⚡ កាលវិភាគប្រកួតរួមមាន៖
🔹 8:00 - 8:30 AM : CBS 🆚 PBK
🔹 8:30 - 9:00 AM : CAK 🆚 PBL
🔹 9:00 - 9:30 AM : BCV 🆚 PTN
🔹 9:30 - 10:00 AM : CPK 🆚 CAL

👉 កុំភ្លេចចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមដែលអ្នកស្រលាញ់! មកចូលរួមទាំងអស់គ្នាដើម្បីធ្វើឱ្យព្រឹត្តិការណ៍កីឡារបស់កុមារៗកាន់តែអស្ចារ្យ និងចងចាំមិនភ្លេច ❤️⚽

#វិន័យមិត្តភាពសុខភាព

Address

#316, Street 369, Sangkat Prekbra, Khan Mean Chey
Phnom Penh
121204

Website

Alerts

Be the first to know and let us send you an email when សាលាហ៊ែនព្រីនជ្រោយបាសាក់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category