23/08/2026
📍ពិធីប្រគល់ពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ YMO DaVinci Cup 2026
[រាជធានីភ្នំពេញ]៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ សិស្សានុសិស្សរបស់សាលា បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រ នៃកម្មវិធីប្រកួតប្រជែងចំណេះដឹងទូទៅ YMO DaVinci Cup 2026។
សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលទទួលបានជ័យលាភី និងសមិទ្ធផលដ៏គួរឱ្យមោទនភាព។ សូមជូនពរឱ្យសិស្សានុសិស្សទាំងអស់ បន្តខិតខំប្រឹងប្រែង និងទទួលបានជោគជ័យកាន់តែច្រើននៅក្នុងការប្រកួតប្រជែងនាពេលអនាគត។ 🏆🥇