21/03/2021
«អ្នកដទៃ...»
ពិភពលោកនេះ មានរឿងគួរឲ្យចាប់អារម្មណ៍ច្រើនណាស់ ប៉ុន្តែគួរឲ្យស្ដាយពេលខ្លះខ្ញុំបែរជាមើលមិនឃើញទៅវិញ... ពេលខ្លះខ្ញុំពិតជាឆ្ងល់ណាស់ហេតុអ្វីមនុស្សពីរនាក់ អាចមកជួបគ្នាបាន ឬមួយក៏ដោយសារតែពាក្យថានិស្ស័យ? ខ្ញុំមិនមែនសំដៅលើតែរឿងស្នេហានោះទេ វាអាចជាអ្នកស្គាល់គ្នា មិត្តភក្ដិ ឬអ្នកដទៃដែលអ្នកទើបតែជួបក្នុងថ្ងៃនេះ។ យូរៗទៅខ្ញុំក៏យល់ថាវាអាចមកពីនិស្ស័យក៏ថាបាន... នៅលើលោកនេះមានមនុស្សអស្ចារ្យ និងអ្នកមានទេពកោសល្យពិសេសច្រើនណាស់ដែលគ្រប់គ្នាកោតសរសើរ ហើយអ្វីដែលមិនគួរឲ្យជឿនោះគឺពួកគេជាអ្នកដទៃ... ជាមនុស្សដែលរស់នៅដោយឡែកពីយើង... ពួកគេមិនដឹងថាយើងជាអ្នកណា មកពីណា ធ្វើអ្វី អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងយើងគឺពួកគេមិនដឹងឡើយ ប៉ុន្តែយើងបែរជាដឹងពីរឿងជីវិតរបស់ពួកគេទៅវិញ ហើយពួកគេបែរក្លាយទៅជានិមិត្តរូប ឬជាកម្លាំងចិត្តរបស់យើងទៅវិញ។
អ្នកដទៃ ដែលខ្ញុំបានរៀបរាប់មកនេះគឺចង់សំដៅទៅលើមនុស្សដែលមិនមានទំនាក់ទំនងអ្វីជាមួយយើង ប៉ុន្តែពួកគេមានទេពកោសល្យពិសេសមួយ ដែលអាចឲ្យពួកយើងស្គាល់ពួកគេបាន ហើយជួនកាលពួកគេក៏មានឥទ្ធិពលមកលើជីវិតរបស់យើងដែរ។
____________________
23/12/2020
17/12/2020
17/12/2020
17/12/2020
17/12/2020
17/12/2020
24/10/2020
22/10/2020
22/10/2020
22/10/2020