26/09/2023
{English below}
[គម្រោង អាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ឆ្នាំ២០២៣ ចាប់បើកហើយ! /Applications for JDS Scholarship 2023 are now open!]
-------------------------------------------
នៅថ្ងៃទី២៥ ខែកញ្ញា កម្មវិធីអាហារូបករណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ឆ្នាំ២០២៣ ចាប់ផ្តើមបើកទទួលពាក្យហើយ (អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់រយៈពេល២ឆ្នាំសិក្សាជាភាសាអង់គ្លេស នៅប្រទេសជប៉ុន) ដែលផ្តោតទៅលើមន្ត្រីរដ្ឋាភិបាលវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថមដោយរដ្ឋាភិបាលជប៉ុន។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
អំឡុងពេលទទួលពាក្យនេះ នឹងមានសិក្ខាសាលាផ្សព្វផ្សាយផ្ទាល់នៅទីក្រុងភ្នំពេញ និងសិក្ខាសាលាផ្សព្វផ្សាយពីចម្ងាយតាម Online ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ តំណភ្ជាប់នេះ Application | Cambodia | JDS (jds-scholarship.org).។
កុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះ! JDS កំពុងរង់ចាំទទួលពាក្យរបស់លោកអ្នក!
សម្រាប់ការសាកសួរផ្សេងៗ សូមទាក់ទងទៅកាន់ការិយាល័យគម្រោង JICE JDS តាមរយៈលេខទូរស័ព្ទ៖ ០២៣ ២១៧ ៩៤៤ / ០១២ ៦៨១ ៦១១ ឬ តាម សារអេឡិកត្រូនិក (Email) [email protected] ។
អត្ថបទ៖ ធឿន វង់ឌី ផ្នែកអភិវឌ្ឍន៍សង្គម ការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា
On September 25, applications for JDS scholarship program 2023 has started (2 year-Master course provided in English in Japan), being targeted at young government officials, offered by Ministry of Education, Youth and Sport (MOEYS) funded by the Government of Japan. The application deadline is on November 23, 2023.
In this application period, promotion seminars will be held in Phnom Penh and online.
For further information, please access to the Application | Cambodia | JDS (jds-scholarship.org).
Don’t miss it! JDS is looking forward to your application!
For inquiries, please contact JICE JDS project office through
023-217 944 / 012 681 611 or Email: [email protected] .
Credited: Thoeun Vongdy, Program Officer in Higher Education & TVET Sector, Social Development Section, JICA Cambodia Office