SchneiTec Group

SchneiTec Group

Share

SchneiTec was founded in 2015 and become the leading renewable energy developer in the Kingdom of Cambodia. Energy company

19/05/2026

គម្រោងសូឡាដែលមានទីតាំងស្ថិតនៅក្នុងឃុំឈើតុំ ខេត្តពោធិ៍សាត់ 🌞 កំពុងដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមដំណាក់កាល ដើម្បីបម្លែងថាមពលពន្លឺព្រះអាទិត្យទៅជាថាមពលស្អាត សម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា 🇰🇭។

គម្រោងនេះ កំពុងត្រូវបានអភិវឌ្ឍឲ្យក្លាយទៅជា វាលផលិតថាមពលបៃតងដ៏សំខាន់ 🌿 ដែលរួមចំណែកក្នុងការ កាត់បន្ថយការបំពុលបរិស្ថាន ♻️ លើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អនាគតរបស់កម្ពុជា 🇰🇭។

15/05/2026

SchneiTec ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូល និងចែកចាយផលិតផលម៉ាក CHINT ដែលមានស្តង់ដារអន្តរជាតិ CE (Conformite Europeenne) ស្របតាមក្បួនខ្នាតសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវជាមួយបណ្ដាញអគ្គិសនីជាតិ និងបានទទួលស្គាល់ដោយអគ្គិសនីកម្ពុជា EDC ដោយស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

កន្លងមកមានជនខិលខូចមួយចំនួនបាននាំចូលផលិតផល CHINT ដែលមានស្តង់ដា CCC (China Compulsory Certificate) ខុសស្តង់ដារបច្ចេកទេស គ្មានការធានា ដែលឧបករណ៍ទាំងនេះប្រើប្រាស់តែក្នុងប្រទេសចិនតែប៉ុណ្ណោះ ចូលមកចែកចាយដោយខុសច្បាប់ ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនសូមធ្វើការណែនាំបន្ថែមសម្រាប់ការជ្រើសរើសផលិតផលអគ្គិសនីម៉ាក CHINT ដែលត្រឹមត្រូវ មានស្ដង់ដា និងការធានាច្បាស់លាស់ ជាមួយនឹងការកត់សម្គាល់បានដោយងាយៗ ចំពោះនិមិត្តសញ្ញានៅលើផលិតផលដូចខាងក្រោម៖

✅ មាននិមិត្តសញ្ញា CE និងមានអក្សរខ្មែរ (កម្ពុជាធានារយៈពេល៣ឆ្នាំ) នៅទីតាំងចំហៀងរបស់ផលិតផលជាសម្គាល់។

❌ មិនមាននិមិត្តសញ្ញា CE (មានតែនិមិត្តសញ្ញា CCC) ជាផលិតផលដែលប្រើប្រាស់តែជាមួយស្ដង់ដាប្រទេសចិនប៉ុណ្ណោះ និងមិនមានការធានាទៅលើគុណភាពនោះទេ។

ការប្រើប្រាស់ផលិតផលខុសស្តង់ដានៃអគ្គិសនីកម្ពុជា អាចប្រឈមនឹងបញ្ហាសុវត្ថិភាព ដូចជាដំណើរមិនត្រឹមត្រូវ បង្កទៅជាផ្ទុះឬឆេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកប្រើប្រាស់។

📞សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកយើងខ្ញុំតាមទំព័រផ្លូវការគ្រប់ពេលវេលា។

14/05/2026

“អបអរសាទរព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (King Sihamoni's Birthday)”

04/05/2026

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល 🎉

ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» គឺជាប្រពៃណីដ៏ថ្លៃថ្លាដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ដើម្បីផ្សងមើលប្រសូលភោគផលកសិកម្មតាមរយៈការបរិភោគរបស់ «គោឧសភរាជ» ។ ពិធីនេះក៏ជាសញ្ញាណដាស់តឿនដល់បងប្អូនកសិករថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ 🌾

🗓ថ្ងៃអង្គារ ៤ រោច ខែពិសាខ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៧០
🗓 ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦

24/04/2026

ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញក្នុងស្រុកមួយនៃព្រះរាជាណាចក្រកម្ពុជា SchneiTec មានកិត្តិយស និងមោទនភាពដែលទទួលបានការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន តាមរយៈពានរង្វាន់អន្តរជាតិលើផ្នែក “ប្រតិបត្តិការឆ្នើមប្រចាំឆ្នាំ ២០២៥ សម្រាប់ទីផ្សារកំពុងអភិវឌ្ឍន៍ (Frontier Markets Deal of the Year 2025)” ដោយកម្មវិធីពានរង្វាន់ International Financing Review (IFR) នៃ London Stock Exchange Group (LSEG)។

សូមអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍន៍
ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ នៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ដូចព្រះរាជាណាចកកម្ពុជា។

Photos from SchneiTec Group's post 22/04/2026

ក្រុមហ៊ុន SchneiTec Trading ត្រូវបានបង្កើតឡើងនៅឆ្នាំ 2019 🏢 គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ SchneiTec Group និងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់តែមួយគត់ ដើម្បីនាំចូល និងចែកចាយ៖ ⚡️

1.ផលិតផលអគ្គិសនីម៉ាក CHINT គ្រប់កំរិត។
2.ផលិតផលអគ្គិសនីម៉ាក Huawei ទាក់ទងនឹងវិស័យថាមពលឌីជីថល មានដូចជាប្រភពពីពន្លឺព្រះអាទិត្យ ល។

ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺក្លាយជាក្រុមហ៊ុនចែកចាយគ្រឿងអគ្គិសនីឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា 🇰🇭 ក្នុងការបំពេញតម្រូវការប្រើប្រាស់គ្រឿងអគ្គិសនីរបស់អតិថិជន និងធ្វើឲ្យប្រសើរឡើងនូវការពិគ្រោះយោបល់ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ការដឹកជញ្ជូន និងតម្លៃ ជូនដល់អតិថិជន។

13/04/2026

🎉អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ។ សូមឱ្យទេវតាឆ្នាំថ្មី ព្រះនាងមហោទរាទេវី តាមជួយបីបាច់ថែរក្សា និងនាំមកនូវលាភសំណាងគ្រប់ទិសទី។🙏

09/04/2026

លើសពីស្ថានីយ៍ផលិត និងស្តុកថាមពលករកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធនីមួយៗរបស់ SchneiTec បានក្លាយជាទីតាំងសម្រាប់លើកកម្ពស់ស្រ្តី(យេនឌ័រ) ជាទីតាំងសម្រាប់សិស្សនិសិស្សចុះធ្វើកម្មសិក្សា ក៏ដូចជាទីតាំងសម្រាប់ធ្វើបដិសណ្ឋារកិច្ចមិត្តបរទេសទាំងអស់។

SchneiTec មានកិត្តិយសដែលបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មកកាន់ស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យអមលាំង ដើម្បីជួបសំណេះសំណាលជាមួយអតីតនិស្សិតនារីៗដែលបានចុះកម្មសិក្សា និងបច្ចុប្បន្នជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុន SchneiTec ។

(រូបភាពពីទំព័រស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា)

09/04/2026

ការគាំទ្រពីស្ថានទូតអូស្ត្រាលីដល់សិស្សនិស្សិតនារីកម្ពុជា តាមរយៈកម្មវិធី CAPRED អោយចុះមកធ្វើកម្មសិក្សាស្ដីអំពីថាមពលកកើតឡើងវិញនៅ SchneiTec គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ស្ត្រីក្នុងវិស័យថាមពល និងកំពុងជួយឱ្យកម្ពុជាឈានទៅសម្រេចគោលដៅរបស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% ត្រឹមឆ្នាំ ២០៣០។

(រូបភាពពីទំព័រស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា)

15/03/2026

☀️ សូមស្វាគមន៍មកកាន់គម្រោងសូឡាធំជាងគេនៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលជាដំណោះស្រាយថាមពលស្អាត និងជួយផ្គត់ផ្គង់អគ្គិសនីមានស្ថិរភាព និងគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

Photos from SchneiTec Group's post 13/03/2026

[English Below]

SchneiTec មានសេចក្តីរំភើបរីករាយក្នុងការចែករំលែកសមទ្ធិផលដ៏សំខាន់ និងជាប្រវត្តិសាស្រ្តមួយក្នុងវិស័យថាមពលរបស់ប្រទេសកម្ពុជា ដោយយើងបានដាក់ដំណើរការជាផ្លូវការនៅគម្រោងស្តុកថាមពលអាគុយ (BESS) ដែលមានសមត្ថភាពផ្ទុកសរុប ១០០០មេហ្កាវ៉ាត់ម៉ោង ដំបូងនិងធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះមិនមែនគ្រាន់តែជាប្រព័ន្ធស្តុកថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការពង្រឹងស្ថិរភាពថាមពលជាតិ។ តាមរយៈការរួមបញ្ចូលប្រព័ន្ធ BESS ខ្នាតធំនេះ ចូលទៅក្នុងបណ្ដាញអគ្គិសនីជាតិ យើងបានពង្រឹងភាពជឿជាក់នៃបណ្ដាញអគ្គិសនីដោយបានកាត់បន្ថយការរលត់ ឬការរអាក់រអួលនៃថាមពល និងធានាផ្គត់ផ្គង់អគ្គិសនីមានស្ថិរភាពសម្រាប់គ្រួសារ និងឧស្សាហកម្ម។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះបើកផ្លូវសម្រាប់ថាមពលកកើតឡើងវិញតាមរយះការផ្ទុកថាមពលដែលផលិតលើសពីថាមពលសូឡា និងថាមពលខ្យល់ពេលថ្ងៃ ដើម្បីអាចប្រើប្រាស់នៅពេលយប់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈបុរាណ។ លើសពីនេះទៅទៀត គម្រោងនេះបានជួយដាក់កម្ពុជាឲ្យក្លាយជាប្រទេសមួយក្នុងតំបន់អាសានដែលអនុវត្តបច្ចេកវិទ្យាលំនឹងបណ្តាញ (Grid-Forming) ឈានមុខគេ។
នៅពេលដែលកម្ពុជាកំពុងដើរឆ្ពោះទៅគោលដៅ ៧០% ថាមពលស្អាតនៅឆ្នាំ ២០៣០ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះគឺជាគ្រោងឆ្អឹងសម្រាប់ការជួយសំរេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរប្រភពថាមពលទៅរកថាមពលបៃតង។

SchneiTec is delighted to share a significant and historic achievement in Cambodia’s energy sector. We have officially launched the Battery Energy Storage System (BESS) project, with a total storage capacity of 1,000 megawatt hours, the first and largest of its kind in the Kingdom of Cambodia. This is not just a clean energy storage project, but also a crucial step toward strengthening national energy stability.

By integrating this large-scale BESS into the national grid, we have enhanced the reliability of electricity supply by reducing the risks of outages and disruptions, while ensuring stable power for households and industries. Beyond that, the project paves the way for more renewable energy development by storing excess electricity generated from solar and wind during the day, making it available at night and reducing dependence on traditional fossil fuels.

Furthermore, this project positions Cambodia as one of the leading ASEAN countries to implement advanced grid-forming technology. As Cambodia moves toward its target of 70% clean energy by 2030. This infrastructure project serves as a backbone to support the government’s vision of transitioning to green energy.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


No. 358, Street 169, Phum 1, Srah Chak, Daun Penh
Phnom Penh
12200

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 11:30