Asikin Lim - លីម អាស៊ីគីន

Asikin Lim - លីម អាស៊ីគីន វាមិនយឺតពេលក្នុងការចាប់ផ្ដើមនោះទេ ដរាបណាអ្នកនៅមានថ្ងៃស្អែក សូមកុំអាលអស់សង្ឃឹម ។

23/08/2026

ពាក្យខ្លះស្រាលមែនពិត យោបល់ខ្លះល្អត្រឹមត្រូវមែនពិត តែវាមុតជ្រៅណាស់សម្រាប់មនុស្សដែលកំពុងដួល កំពុងឯកា និងរងា ពួកគេគ្រាន់តែត្រូវការអ្នកការពារ អ្នកលួង ហើយយល់ពីទុក្ខលំបាកនោះប៉ុណ្ណោះ។ 😪😔❤️‍🩹🖤

22/08/2026

Management and Leadership 😊❤️‍🩹🙏🏻

22/08/2026
22/08/2026

1- អ្នកដែលទំនេរនិយាយដើមអ្នក សុទ្ធតែជាមនុស្សមិនមានតម្លៃឱ្យអ្នកខ្វាយខ្វល់នោះទេ ព្រោះអ្នកដែលពូកែជាងអ្នក គេគ្មានពេលរវល់ពីអ្នកទេ

2- អ្នកដែលគ្មានសមត្ថភាព ចង់បានជាងគេគឺមុខមាត់ ហើយអ្នកដែលមានសមត្ថភាពពិតប្រាកដ ពេលនេះគេកំពុងតែខំរកលុយ ដោយមិនខ្វល់ពីមុខមាត់នោះទេ

3- អ្នកដើរយឺត ឮសូរតែសំឡេងរំខាន អ្នករត់លឿនស្តាប់មិនឮពាក្យបន្ទច់បង្អាប់នោះទេ

4- មិនសក្ដិសម មានន័យថាយើងគ្មានសមត្ថភាព គ្មានអារម្មណ៍ មានន័យថាយើងអាក្រក់ បើយើងស្អាត គេឃើញភ្លាមស្រលាញ់ភ្លែត បើយើងមានសមត្ថភាព គេថាស្រលាញ់យើងជាយើង

5- របស់ឆ្ងាញ់ តែងតែមិនល្អចំពោះសុខភាព មនុស្សអាក្រក់អាចធ្វើបាបយើងបាន មកពីយើងបើកផ្លូវឱ្យគេ

6- បើសិនជាអ្នកគ្មានគោលការណ៍ អ្វីក៏អាច
លើកលែងបាននោះ នោះអ្វីដែលអ្នកទទួលបាន មានតែពាក្យមួយម៉ាត់ទេគឺ សមមុខ

7- យើងខុសគ្នាត្រង់ថា ខ្ញុំនិយាយស្រួលបួល អ្នកគិតថាខ្ញុំស្រួលនិយាយ

8- អាថ៌កំបាំងមិនល្អ កុំនិយាយប្រាប់មិត្តល្អ ព្រោះមិត្តល្អយើង ក៏មានមិត្តល្អរបស់គាត់ដែរ

9- មានរឿងខ្លះ មិនមែនទាល់តែដឹងក្តីហើយ បានយល់នោះទេ ទាល់តែយល់សិន ទើបអាចហៅខ្លួនថា ដឹងក្តី

10- លើកលែងអ្នកណាក៏អាចធ្វើបានដែរ តែបំភ្លេចទើបជាក្តីស្ងប់ពិតប្រាកដ

11- គ្មានអ្នកណាខ្វល់ថាអ្នកសប្បាយចិត្តឬអត់ទេ គេមើលតែអ្នកមានកំណើតឬអត់!

12- ត្រូវរៀនស៊ាំនឹងមនុស្សម្តងក្តៅ ម្តងត្រជាក់ ហើយក៏រៀនទទួលយកការពិតដែលគេចាកចេញពីអ្នក ដោយសារតែអ្នកគ្មានតម្លៃ

13- មុខមាត់ និងសមត្ថភាព៖ អ្នកគ្មានសមត្ថភាពចង់បានមុខមាត់ ចំណែកអ្នកមានសមត្ថភាពខំប្រឹងរកលុយដោយមិនខ្វល់ការវិនិច្ឆ័យ។

13- សំឡេងរំខាន៖ មនុស្សដើរយឺតតែងលឺសំឡេងរំខានច្រើន ដូច្នេះត្រូវយកចិត្តទុកដាក់លើគោលដៅផ្ទាល់ខ្លួន។

#ចំណេះដឹងទូទៅ #គំនិតវិជ្ជមាន📖🥰

អារម្មណ៍ពេលជួប មិនដូចអារម្មណ៍ពេលបែក! ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ ជួនទាយឱ្យទាប ជួនទាយឱ្យខ្ពស់ ទាយឱ្យសក្តិ...
22/08/2026

អារម្មណ៍ពេលជួប មិនដូចអារម្មណ៍ពេលបែក! ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ ជួនទាយឱ្យទាប ជួនទាយឱ្យខ្ពស់ ទាយឱ្យសក្តិយស ទាយខុសកុំខឹង! ❤️✍️
===========================
ទិដ្ឋភាពនាពេលកន្លងទៅនៃសប្ដាហ៍ចុងក្រោយជាថ្ងៃសិក្សាបញ្ចប់មេរៀនមុខវិជ្ជា “វិជ្ជានិពន្ធនិងសិល្បៈសំណេរ” សម្រាប់និស្សិតបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ឆ្នាំទី១ ជំនាន់ទី៦ ពេលរសៀល (វេនចន្ទ-សុក្រ) នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

បន្ទាប់ពីបានសិក្សាបញ្ចប់មេរៀនរួចរាល់ហើយ សាស្ត្រាចារ្យរង លីម អាស៊ីគីន ក៏បានផ្ដល់មតិអប់រំ ណែនាំ តម្រង់ទិសមួយចំនួនសម្រាប់ការសិក្សានៅឆមាសក្រោយនិងបានប្រគេនពរ-ជូនពរ សមណនិស្សិតនិងនិស្សិតគ្រប់ៗរូបមានសុខភាពល្អ សំណាងល្អ វឌ្ឍនមង្គល ចម្រើនរុងរឿង និងជោគជ័យគ្រប់ភារកិច្ចការងារ។ លើសពីនេះ និស្សិតគ្រប់រូបក៏បានស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងថ្ងៃសិក្សាបញ្ចប់ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរនិងបង្កើនឱ្យមានសោភណភាពកាន់តែស្រស់ស្អាតសមជាបញ្ញវន្តអ្នកអក្សរសាស្ត្របន្តវេន។ 📖📚🙏🏻

- ដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ

22/08/2026
22/08/2026
21/08/2026

Address

Phnom Penh

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 10:00 - 17:00

Telephone

+85517549422

Website

Alerts

Be the first to know and let us send you an email when Asikin Lim - លីម អាស៊ីគីន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Asikin Lim - លីម អាស៊ីគីន:

Shortcuts

Share

Category