24/07/2026
[English Below] ដំណើរទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
លោកស្រីព្រឹទ្ធបុរស លោកព្រឹទ្ធបុរសរង សាស្ត្រាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា (Woo Jeong Cambodia Nursing College) មានកិត្តិយសយ៉ាងក្រៃលែងក្នុងការបំពេញដំណើរទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មហាវិទ្យាល័យក្នុងការលើកកម្ពស់ឧត្តមភាពសិក្សា និងការអប់រំគ្លីនិកស្របតាមស្តង់ដារវិជ្ជាជីវៈ។
ដំណើរទស្សនកិច្ចសិក្សានេះបានផ្តល់នូវឱកាសដ៏មានតម្លៃក្នុងការសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅអំពីរចនាសម្ព័ន្ធអង្គភាព ការគ្រប់គ្រងប្រតិបត្តិការមន្ទីរពេទ្យ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសេវាគិលានុបដ្ឋាក ព្រមទាំងប្រព័ន្ធអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់មន្ទីរពេទ្យ។ បទពិសោធន៍នេះបានពង្រឹងការយល់ដឹងរបស់និស្សិតអំពីការគ្រប់គ្រងស្ថាប័នសុខាភិបាល ការផ្តល់សេវាថែទាំអ្នកជំងឺប្រកបដោយគុណភាព និងតួនាទីដ៏សំខាន់របស់ភាពជាអ្នកដឹកនាំផ្នែកគិលានុបដ្ឋាកក្នុងការផ្តល់សេវាថែទាំប្រកបដោយសុវត្ថិភាព ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងផ្តោតលើអ្នកជំងឺជាចម្បង។
មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា សូមសម្តែងនូវអំណរគុណ និងសេចក្តីកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះ លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរពេទ្យ លោកប្រធានផ្នែនថែទាំ លោកប្រធានផ្នែកអប់រំ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ផ្តល់បដិសណ្ឋារកិច្ចយ៉ាងឧត្តម និងចែករំលែកចំណេះដឹង បទពិសោធន៍ ឧត្តមានុវត្តន៍ និងជំនាញវិជ្ជាជីវៈដ៏មានតម្លៃ។ ការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យក្នុងការលើកកម្ពស់ឧត្តមភាពវិជ្ជាជីវៈ បានផ្តល់ជាបទពិសោធន៍សិក្សាដ៏មានអត្ថន័យ និងជាប្រភពនៃការលើកទឹកចិត្តដល់សាស្រ្តាចារ្យ និងនិស្សិតរបស់យើង។
កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ការអប់រំគិលានុបដ្ឋាក តាមរយៈភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងស្ថាប័នផ្តល់សេវាសុខាភិបាល ការជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផ្នែកគិលានុបដ្ឋាកឱ្យមានសមត្ថភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ក្តីមេត្តាករុណា និងសីលធម៌វិជ្ជាជីវៈ។ គំនិតផ្តួចផ្តើមបែបនេះមានតួនាទីយ៉ាងសំខាន់ក្នុងការត្រៀមបណ្តុះបណ្តាលគិលានុបដ្ឋាកជំនាន់ក្រោយ ឱ្យមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវត្តនៃប្រព័ន្ធសុខាភិបាល និងរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។
Institutional Study Visit | Angkor Hospital for Children, Siem Reap
The Dean, Vice Dean, faculty members, and nursing students of Woo Jeong Cambodia Nursing College had the distinct honor of conducting an institutional study visit to Angkor Hospital for Children in Siem Reap Province as part of the College's commitment to strengthening academic excellence and clinical education.
The study visit provided an invaluable opportunity to gain comprehensive insights into the hospital's organizational structure, operational management, nursing leadership and services, as well as its education and professional development system. This experience significantly enhanced students' understanding of healthcare administration, quality patient care, and the essential role of nursing leadership in delivering safe, evidence-based, and patient-centered healthcare services.
Woo Jeong Cambodia Nursing College extends its sincere appreciation and profound gratitude to the Vice Hospital Director, Director of Nursing, Director of the Education Department, and all staff members of Angkor Hospital for Children for their gracious hospitality, warm reception, and generous sharing of their expertise, best practices, and invaluable experiences. Their commitment to professional excellence has provided an inspiring learning experience for our faculty and students.
This institutional collaboration reflects a shared commitment to advancing nursing education through academic–clinical partnerships, promoting knowledge exchange, and fostering the development of highly competent, compassionate, and ethical nursing professionals. Such initiatives play a vital role in preparing future nurses to meet evolving healthcare needs while contributing to the continuous improvement of healthcare services in Cambodia.
សម្រាប់ព័ត៌មានអំពីមហាវិទ្យាល័យ
• Facebook: Woo Jeong Cambodia Nursing College
• Telephone: (+855) 23 95 55 02/10 23 66 20
• Telegram: https://t.me/+qJvR5YuIeq80NmU9
• Email: [email protected]
• Website: www.wjcnursing.com
• Location: https://maps.app.goo.gl/DeoJwa5WCzQ7j4iK6?g_st=atm