មជ្ឈមណ្ឌលឥស្លាមកម្ពុជា/Cambodian Islamic Center

មជ្ឈមណ្ឌលឥស្លាមកម្ពុជា/Cambodian Islamic Center

Share

المركز الإسلامي في كمبوديا

09/06/2026

វិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា
---------------------------------------------
នេះជាវីដេអូបង្ហាញពីសមិទ្ធផលដ៏គួរឱ្យមោទនភាពរបស់សិស្ស អាស្នាវី អត្រី ដែលបានដណ្តើមជ័យលាភីមេដាយមាស និងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតយុវជនមូស្លីមពិភពលោក ផ្នែកភាសាអារ៉ាប់ កម្រិតទ្វីបអាស៊ី ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

ជ័យលាភីដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ប្អូនផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់សាលា សហគមន៍មូស្លីម និងប្រទេសកម្ពុជាទាំងមូលផងដែរ។

សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ និងសូមជូនពរឱ្យប្អូនបន្តទទួលបានជោគជ័យកាន់តែធំធេងក្នុងការសិក្សា និងការប្រកួតនានានាពេលអនាគត។
🥇🏆🇰🇭✨📖
#មោទនភាពកម្ពុជា #ជ័យលាភីលេខ១ #មេដាយមាស #ភាសាអារ៉ាប់ #យុវជនមូស្លីមពិភពលោក

Photos from មជ្ឈមណ្ឌលឥស្លាមកម្ពុជា/Cambodian Islamic Center's post 09/06/2026

វិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា
---------------------------------------------
#សេចក្តីអបអរសាទរ
វិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះសិស្ស អាស្នាវី អត្រី ជាសិស្សថ្នាក់ទី11 នៃវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា ដែលបានដណ្តើមជ័យលាភី មេដាយមាស និងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត យុវជនមូស្លីមពិភពលោក ផ្នែកភាសាអារ៉ាប់ កម្រិតទ្វីបអាស៊ី ដែលបានប្រារព្ធឡើងនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី08 ខែមិថុនា ឆ្នាំ២០២៦។
សមិទ្ធផលដ៏ឧត្តុង្គឧត្តមនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងជាមោទនភាពសម្រាប់សាលា គ្រួសារ និងសហគមន៍មូស្លីមនៅកម្ពុជា។
សូមអល់ឡោះប្រទានពរជ័យ បង្កើនចំណេះដឹង និងជោគជ័យដល់រូបគេបន្ថែមទៀតនាពេលអនាគត។
សូមអបអរសាទរចំពោះសមិទ្ធផលដ៏មានកិត្តិយសនេះ! 🏆📚✨

07/06/2026

#សន្ទនាភាសាអារ៉ាប់សិស្សថ្នាក់ទី៧
الحوار باللغة العربية
7/6/2026

Photos from មជ្ឈមណ្ឌលឥស្លាមកម្ពុជា/Cambodian Islamic Center's post 06/06/2026

ព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា បានចាត់តាំងបុគ្គលិកតំណាង ដើម្បីជូនដំណើរសិស្សតំណាងវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា ដែលត្រូវចូលរួមការប្រកួតប្រជែងភាសាអារ៉ាប់កម្រិតអន្តរជាតិ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។ ការជូនដំណើរនេះបានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ មុនពេលប្អូនៗចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
ក្នុងឱកាសដ៏មានមោទនភាពនេះ វិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា សូមជូនពរដល់ប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានជោគជ័យក្នុងការប្រកួត ដើម្បីនាំយកកិត្តិយសជូនវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។
✈️🇰🇭🇮🇩 សូមអល់ឡោះ ប្រទាននូវភាពងាយស្រួល សុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចដល់ប្អូនផងចុះ ។ អាមីន......🤲🏻✨📚

03/06/2026

#សកម្មភាពកូនៗរំលឹកមេរៀនក្រោយពីសាឡាត។
اللهم وفقهم واجعلهم من الناجحين في الدارين

4/6/2026

Photos from មជ្ឈមណ្ឌលឥស្លាមកម្ពុជា/Cambodian Islamic Center's post 23/05/2026

តារាងកិត្តិយសសិស្សប្រចាំឆមាសទី១ ផ្នែកចំណេះទូទៅ សម្រាប់ថ្នាក់ទី៧ ដល់ ទី ១២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ។
សូមអបអរសាទរ ដល់សិស្សពូកែ ដែលទទួលបានចំណាត់ថ្នាក់ល្អពីលេខ ១ ដល់ លេខ ៥ នៃវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា ។
——————-
23/05/2026
--------------------------------------

22/05/2026

សកម្មភាពតួនៗនិងសិស្សស្រាយបួសសូណាត់10ថ្ងៃដំបូងនៃខែذوالحجة ។

18/05/2026

សកម្មភាពស្រាយបួសសួណាត់10ថ្ងៃដំបូងនៃខែذوالحجةរបស់សិស្ស។
اللهم تقبل منهم صالح الأعمال واجعلهم هداة مهتدين

Photos from មជ្ឈមណ្ឌលឥស្លាមកម្ពុជា/Cambodian Islamic Center's post 18/05/2026

តារាងកិត្តិយសសិស្សក្នុងឆមាសទី១ ផ្នែកសាសនា សម្រាប់ថ្នាក់ទី៧ ដល់ ទី ១១ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ។
សូមអបអរសាទរ ដល់សិស្សពូកែ ដែលទទួលបានចំណាត់ថ្នាក់ល្អពីលេខ ១ ដល់ លេខ ៥ នៃវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា ។
——————-
18/05/2026
--------------------------------------

15/05/2026

សកម្មភាពប្រឡងអាល់គូរអាន អាល់ការីម។
في المركز الإسلامي في كمبوديا

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Phnom Penh

Opening Hours

Monday 07:10 - 10:40
13:10 - 17:00
Tuesday 07:10 - 10:40
13:10 - 17:00
Wednesday 07:10 - 10:40
13:10 - 21:00
Thursday 07:10 - 10:40
13:10 - 21:00
Friday 07:00 - 10:30
13:20 - 17:00
Saturday 07:10 - 10:40
13:10 - 17:00